ព័ត៌មាន​

គជប បន្ទោសលើច្បាប់រឿងចុះឈ្មោះពលករ

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ស៊ិក ប៊ុនហុក បានស្តីបន្ទោសគណបក្សនយោបាយថាមិនធ្វើវិសោធនកម្មច្បាប់ដើម្បីផ្តល់សិទិ្ធឳ្យមានការចុះឈ្មោះ ឬបោះឆ្នោតពីបរទេសដែលទំនងជាចង់គេចចេញពីការរិះគន់ចំពោះការខកខានមិនចុះឈ្មោះពលករចំណាកស្រុកដែលលើកឡើងដោយសង្គមស៊ីវិល និងគណបក្សប្រឆាំង។ ...

Ananth Baliga និង ម៉ិច ដារ៉ា
http://bit.ly/2vw64aU

គជប នឹងពិគ្រោះអំពីសិទ្ធិបោះឆ្នោតរបស់ពលករចំណាកស្រុក

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ពិគ្រោះ​អំពី​ការ​ចុះ​ពលករ​ចំណាកស្រុក​កម្ពុជា​ក្នុង​បញ្ជី​បោះ​ឆ្នោតជាតិ​នា​ឆ្នាំ​២០១៨​នេះ​។​ ​ ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5075900/nec-meet-migrants-voting-rights/

លោក ហ៊ុន សែន កំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយហើយគឺនៅថ្ងៃទី២៩ ខែកក្កដា ដោយប្រែក្រឡាស់ជាផ្លូវការនូវកិច្ចព្រមព្រៀងដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចរបស់លោកបានធ្វើជាមួយគណបក្សប្រឆាំងក្នុងឆ្នាំ២០១៤ថានឹងរៀបចំការបោះឆ្នោតអំឡុងរដូវប្រាំងនោះ។ ...

អ៊ូច សូនី and Zsombor Peter
https://www.cambodiadaily.com/news/hun-sen-sets-date-for-next-national-election-july-29-2018-133043/

គ.ជ.ប ត្រូវបានជំរុញឲ្យអនុញ្ញាតឲ្យពលករអាចចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស

កាលពីម្សិលមិញ អង្គការមិនមែនរដ្ឋាភិបាលបានខិតខំសាជាថ្មីជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើយ៉ាងណាអនុញ្ញាតឲ្យពលករខ្មែរនៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោតបាន ខណៈតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបក៏បានស្នើផងដែរឲ្យគណៈកម្មាធិការនេះរកមូលដ្ឋានមកគាំទ្រការអះអាងរបស់ខ្លួនដែលថា ច្បាប់បច្ចុប្បន្នត្រូវធ្វើវិសោធកម្មដើម្បីឲ្យពលករនៅក្រៅប្រទេសអាចចុះឈ្មោះបាននោះ។​​ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/38228

ការផ្តល់ជូនវគ្គបណ្តុះបណ្តាលសម្រាប់សមាជិកក្រុមប្រឹក្សាថ្មី

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​​ ស​ ខេ​ង​ បន្ទាប់​ពី​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ក្រសួងមហាផ្ទៃ​ គ្រោង​នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​ថ្មី​។​ ​ ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5066121/training-offer-new-councillors/

គជប នឹងរៀនពីកំហុសរបស់ខ្លួន

ការ​ទប់ស្កាត់មិនឲ្យមាននូវ​សន្លឹក​ឆ្នោត​មិន​បានការ​ និង​ការធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​ការ​ដោះស្រាយ​ពាក្យបណ្តឹង​ គឺជា​ចំណុច​សំខាន់​ក្នុង​របៀបវារៈ​នៃ​ជំនួប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ចុង​ស​ប្តា​ហ៍​នេះ​ ដើម្បី​ពិភាក្សា​រក​វិធី​​កែតម្រូវការ​បោះ​ឆ្នោត​ឃុំ​- ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5065732/nec-bids-learn-mistakes/

គជប រៀបចំកិច្ចប្រជុំដើម្បីពិនិត្យមើលការបោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​គ្រោង​រៀបចំ​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ពិនិត្យ​មើល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី​៤​  ខែមិថុនា​ ជាមួយនឹង​ក្រុម​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ដែលបាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ពួក​គេ ...

Ananth Baliga និង នៀម ឆេង
http://www.phnompenhpost.com/national/nec-plans-meeting-review-elections

NEC​ នឹង​ធ្វើការ​ស៊ើបអង្កេត​សន្លឹក​ឆ្នោត​មិន​បានការ​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ នឹង​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយនឹង​គណបក្ស​នយោបាយ​ និង​អង្គការ​សង្គម​ស៊ី​វិល​នានា​នៅ​ខែ​ក្រោយ​ ដើម្បី​ពិភាក្សា​គ្នា​ពី​ចំនួន​ដ៏​ច្រើន​នៃ​សន្លឹក​ឆ្នោត​មិន​បានការ​នៅ​ក្នុង​ការ ...

គី សុវុទ្ធី
http://www.khmertimeskh.com/news/39698/nec-to-probe-invalid-ballots/

គ.ជ.ប ចេញ​ផ្សាយ​លទ្ធផល​​​ផ្លូវ​ការ​នៃ​​ការ​បោះឆ្នោត​​​​​​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ថ្ងៃទី៤ មិថុនា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយលទ្ធផលផ្លូវការរបស់ខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ថ្ងៃទី៤ ខែមិថុនា តាមកាលកំណត់កាលពីម្សិលមិញ ដោយគណបក្សប្រជាជនកម្ពុជាឈ្នះបាន១.១៥៦ឃុំ សង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១.៦៤៦ ហើយគណបក្សនេះក៏ឈ្នះបានក្រុមប្រឹក្សាចំនួន៦.៥០៣អាសនៈដែរក្នុងចំណោមក្រុមប្រឹក្សាសរុបចំនួន១១.៥៧២អាសនៈ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37964

បក្ស​​​ប្រឆាំង​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​សម្រួល​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​ពល​​​ករ​​​ចំណាកស្រុក​​​បាន​ចុះ​ឈ្មោះ​​​បោះឆ្នោត

ជាថ្មីម្តងទៀតគណបក្សប្រឆាំងនឹងស្នើឱ្យរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសម្រាប់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខដល់ពលករចំណាកស្រុកប្រមាណ១លាននាក់តាមរយៈការបង្កើនចំនួនការិយាល័យចុះឈ្មោះនៅក្បែរព្រំដែនថៃ។​ ...

បែន​ សុខហ៊ាន និង Ben Sokhean
http://www.cambodiadailykhmer.com/37933

គជប ទៅ​ស៊ើបអង្កេត​បណ្តឹង​ប្រឆាំង​ប្រធាន​ PEC ស្វាយរៀង

ការ​ស៊ើបអង្កេត​ដើម្បី​ដោះស្រាយ​បណ្តឹង​ផ្តន្ទាទោស​ចំនួន​ពីរ​ចុងក្រោយ​គឺ​នៅ​ឃុំ​ដូង​នេះ និង​នៅ​ឃុំ​ត្រពាំងជោរ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុង​ចំណោម​បណ្តឹង​ទាំងអស់​ចំនួន ៦៤ ដែល​ទទួល​បាន​ពី​គណបក្ស​នយោបាយ​ទាំង​មុន និង​នៅក្នុង​ពេល​បោះឆ្នោត​។ ...

នៀម ឆេង
http://bit.ly/2sWmNDT

គ.ជ.ប​​​ ដោះស្រាយបណ្តឹង​បោះឆ្នោត​​​ឃុំ​​​សង្កាត់​​​ចប់អស់​​​ហើយ​​​ ហើយ​​​ត្រៀម​​​ចុះឈ្មោះ​​​បោះឆ្នោត​​​បន្ត​​​ទៀត

លោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងរបស់ គ.ជ.ប បានមានប្រសាសន៍ថា ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅរៀបចំការបោះឆ្នោតជាតិនៅឆ្នាំក្រោយវិញ ដែលបានដំណើរការហើយខណៈដែលការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្ដើមនៅខែកញ្ញា។ លោក ខន កែវមនោ បានមានប្រសាសន៍កាលពីម្សិលមិញថា ស្ថាប័ននេះបានដោះស្រាយបណ្ដឹងទាំងអស់ពាក់ព័ន្ធការបោះឆ្នោតឃុំ សង្កាត់ ដែលក្នុងនោះបណ្ដឹង៤៣ត្រូវបានច្រានចោល។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/37917

គ​​.ជ.ប មិនទាន់​ចាត់​វិធានការ​​ភ្លាម​លើ​​​​​​​អ្នករិះគន់​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក

កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ខ្លួននឹងមិនចាត់វិធានការភ្លាមៗលើម្ចាស់ទំព័រហ្វេសប៊ុកមួយចំនួនដែលខ្លួនចោទថាបានផ្សព្វផ្សាយព័ត៌មាន “មានចរិតញុះញង់” អំពីការងាររបស់ខ្លួនទេ ប៉ុន្តែនឹងចាត់វិធានការដែលមិនបញ្ជាក់ឱ្យដឹងប្រសិនបើនៅតែបន្តការចោទប្រកាន់មិនពិតទៀតនោះ។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37897

គ.ជ.ប ​​​ច្រាន​​​ចោល​​​បណ្តឹង​​​ការ​​​បោះឆ្នោតឃុំ​​​សង្កាត់​​​ដោយ​​​សារ​ថ្លោះ​សិទ្ធិ​​​នៃ​​​ការ​​​ប្តឹង

ស្ថាប័នរៀបចំការបោះឆ្នោតថ្នាក់ជាតិបានលើកឡើងថា ខ្លួនបានច្រានចោលបណ្តឹង ជាងពាក់កណ្តាលនៃបណ្តឹងចំនួន ៦១ ដែលខ្លួនទទួលបានពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី ៤ ខែ មិថុនា ដោយអះអាងថាបណ្តឹងទាំងនេះថ្លោះសិទ្ធិនៃការប្តឹង (ផុតកាលកំណត់របស់ច្បាប់) ក្នុងនោះបណ្តឹងភាគច្រើនប្តឹងដោយគណបក្សសង្គ្រោះជាតិស្នើសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងការប្រកួតប្រជែងដែលខ្លួនចាញ់ប្រកៀកប្រកិត។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37882

គ.ជ.ប ស្នើ​​​ឱ្យរដ្ឋាភិបាល​​​​ចាត់​​​វិធាន​ការ​​​តាម​​​ផ្លូវច្បាប់​​​លើ​​​ អ្នក​​​រិះ​​​គន់​​​ខ្លួន​​​តាម​​​បណ្តាញ​​​សង្គម​​​​​​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមពីរនាក់ចំពោះការបង្ហោះ”ព័ត៌មានញុះញង់” ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ដែលខ្លួនអះអាងថាបានមើលងាយស្ថាប័នមួយនេះ។យោងតាមសេចក្តីបំភ្លឺចុះកាលបរិច្ឆេទថ្ងៃអង្គារ គ.ជ.ប បានអំពាវនាវឱ្យ “ស្ថាប័នពាក់ព័ន្ធ” ចាត់វិធានការលើអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដែលខ្លួនអះអាងថាបានធ្វើពើជាសួរអំពីអព្យាក្រឹតភាពរបស់ស្ថាប័នមួយនេះ។ ...

បែន​ សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/37862

នៅ​ឃុំ​ដូង CPP ឈ្នះ CNRP ២ ​សំឡេង​បន្ទាប់ពី គជប រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ

ក្រោយ​ពី​បាន​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ឃុំ​ដូង ស្រុក​រមាសហែក​ ខេត្ត​ស្វាយរៀង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បង្ហាញ​លទ្ធផល​ថ្មី​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ២ សំឡេង គឺ ២៦១១ ទល់​នឹង ២៦០៩។ ការ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ឃុំ​ដូង​នៅ​ការិយាល័យ​សរុប​ទាំងអស់ ...

ឆាយ ច័ន្ទនីដា
http://bit.ly/2t07UNE

ការ​រាប់​​សន្លឹក​ឆ្នោត​​ឡើង​វិញ​ក្នុង​​​​ថ្ងៃ​ដំបូងដោយ គ.ជ.ប បង្ក​​ភាព​​ចម្រូង​​ចម្រាស​យ៉ាង​​ខ្លាំង

បន្ទាប់ពីការរាប់សន្លឹកឆ្នោត និងការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃករយៈពេល៩ម៉ោងរវាងតំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្គ្រោះជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ប្រកាសនៅឡើយទេចំពោះអ្នកឈ្នះនៅក្នុងឃុំមួយនៃខេត្តស្វាយរៀង ដែលគណបក្សសង្គ្រោះជាតិកំពុងតវ៉ាជំទាស់លទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចមានសំឡេងនាំមុខយ៉ាងប្រកៀកប្រកិត។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37789

អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​អះអាង​ថា​ ៩៥​ ភាគរយ​នៃ​លទ្ធផល​ការ​រាប់​សន្លឹក​ឆ្នោត​មាន​ភាព​ត្រឹមត្រូវ​

​ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចាប់ផ្តើម​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ឃុំ​កាលពី​ម្សិលមិញ​,​ អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ដែល​ក្រុមចម្រុះ​បាន​ប្រកាស​ថា​ ខ្លួន​បាន​រក​ឃើញ​ថា​ ៩៥​ ភាគរយ​នៃ​ទម្រង់ការ​រាប់ ...

នៀម ឆេង និង Ananth Baliga
http://www.phnompenhpost.com/national/ngos-claim-95-percent-result-count-accuracy

គណៈ​កម្មាធិការ​ជាតិ​​​រៀប​ចំ​ការ​បោះ​ឆ្នោត​នឹង​ចាប់​ផ្ដើម​រាប់​សន្លឹក​​​ឆ្នោត​ឡើង​វិញនៅ​ក្នុង​ថ្ងៃ​នេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេសនៅថ្ងៃនេះសម្រាប់ឃុំ សង្កាត់ណាដែលគណបក្សឈ្នះយ៉ាងប្រកៀកប្រកិតគ្នាបំផុតនៅក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី ៤ ខែ មិថុនា។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37778

CNRP ​ចាញ់​ CPP ​វិញ​នៅ​ឃុំ​ដូង​ក្រោយ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ស្វាយរៀង​នឹង​ដាក់​ពាក្យ​ប្តឹង​មក​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ​បន្ទាប់ពី​មន្ត្រី​គណបក្ស​នេះ​មិន​អស់​ចិត្ត​ទៅ​នឹង​លទ្ធផល​ដែល​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាន​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ហើយ​បាន​ធ្វើឲ្យ​លទ្ធផល​ឆ្នោត ...

ទូច សុខា
http://bit.ly/2s9J7t9

ស្ថាប័ន​ទទួលខុសត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ចេញផ្សាយ​លទ្ធផល​សម្រេច​បឋម​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ បាន​បង្ហោះ​លទ្ធផល​សម្រេច​បឋម​លើ​បណ្តាញ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​បន្ទាប់​ពី​ទទួល​បាន​ទម្រង់​បាត់​ពី​ ៣៤៤​ ឃុំ​មន្ត្រី​ម្នាក់​បាន​និយាយ​ថា​ដោយ​មានការ​សរុប​លទ្ធផល​ចុង​ក្រោយ​ពី​ការ​បោះ ...

វ៉ាន់ រឿន
https://www.cambodiadaily.com/news/election-body-releases-complete-preliminary-election-results-131110/

CPP និង CNRP ដាក់​​​ពាក្យ​​​បណ្តឹង​​​ទាក់​​​ទិន​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់

គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងផ្លូវការដែលរួមគ្នាមានចំនួនសរុប៣៩បណ្តឹងពាក់ព័ន្ធដំណើរការនៃការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ខណៈអ្នកសង្កេតការណ៍ឯករាជ្យបន្តរិះគន់ស្ថានភាពមុនថ្ងៃបោះឆ្នោតដែលទំនងជាប៉ះពាល់ដល់ការបោះឆ្នោត។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានលើកឡើងថា គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់របស់ គ.ជ.ប ទទួលបាន៧១ បណ្តឹងចាប់ពីថ្ងៃអាទិត្យរហូលដល់ថ្ងៃឱសានវាទដែលកំណត់ត្រឹមម៉ោង១១និង៣០នាទី ព្រឹកម្សិលមិញ ក្នុងនោះរួមមាន២០បណ្តឹងមកពីគណបក្សសង្គ្រោះជាតិ និង១៩បណ្តឹងមកពីគណបក្សប្រជាជនកម្ពុជា។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/37723

ការរាប់​​សន្លឹក​ឆ្នោត​​យឺតយ៉ាវ​នៅ​ក្នុង​ការ​​បោះឆ្នោត​ឃុំ សង្កាត់ ​បង្ក​ឱ្យមានការ​មិនពេញ​​ចិត្ត​​

កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបន្តលើកឡើងថា អុីនធឺណិតដើរយឺត និងរូបថតព្រឹលៗជាហេតុបណ្តាលឱ្យមានការពន្យារពេលផ្សាយលទ្ធផលបោះឆ្នោតសម្រាប់ឃុំ សង្កាត់ ចំនួន ៣៤៤ ដោយអ្នកនាំពាក្យ គ.ជ.ប មិនបញ្ជាក់ពីពេលវេលាកំណត់ដែលសាធារណជនអាចទទួលបានលទ្ធផលពេញលេញឡើយ។ គណបក្ស និងអ្នកសង្កេតការណ៍មួយចំនួនបានសួរហេតុអ្វីបានជាដំណើរការនេះប្រើពេលយូរយ៉ាងនេះ។​ ...

វណ្ណ រើន និង Ben Paviour
http://www.cambodiadailykhmer.com/37729

បក្សធំៗ​​អះអាងឈ្នះ​រៀងៗខ្លួន

កាលពីម្សិលមិញ ទោះបីជាមិនទាន់មានលទ្ធផលផ្លូវការក្តី ក៏គណបក្សនយោបាយធំៗទាំងពីរបានអះអាងពីជ័យជម្នះរៀងៗខ្លួននៅក្នុងការបោះឆ្នោតឃុំ សង្កាត់ដែលប្រឈមហានិភ័យបំផុត និងមានអ្នកទៅបោះឆ្នោតច្រើនបំផុតនៅកម្ពុជា ដោយគណបក្សប្រជាជនកម្ពុជាលើកឡើងថា ខ្លួនឈ្នះអាសនៈមេឃុំ ចៅសង្កាត់ច្រើនជាង ហើយគណបក្សសង្គ្រោះជាតិអួតថា ខ្លួនឈ្នះយ៉ាងច្រើននៅក្នុងការបោះឆ្នោតដែលបណ្ដាអ្នកសង្កេតការណ៍និយាយថាភាគច្រើនគ្មានភាពខុសប្រក្រតីដូចការបោះឆ្នោតមុនៗ។ ...

Ben Paviour, វណ្ណ រើន និង Brendan O'byrne
http://www.cambodiadailykhmer.com/37698

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GLXrn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!