CPP និង CNRP ដាក់ពាក្យបណ្តឹងទាក់ទិនការបោះឆ្នោតឃុំសង្កាត់
គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងផ្លូវការដែលរួមគ្នាមានចំនួនសរុប៣៩បណ្តឹងពាក់ព័ន្ធដំណើរការនៃការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃអាទិត្យ ខណៈអ្នកសង្កេតការណ៍ឯករាជ្យបន្តរិះគន់ស្ថានភាពមុនថ្ងៃបោះឆ្នោតដែលទំនងជាប៉ះពាល់ដល់ការបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានលើកឡើងថា គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់របស់ គ.ជ.ប ទទួលបាន៧១ បណ្តឹងចាប់ពីថ្ងៃអាទិត្យរហូលដល់ថ្ងៃឱសានវាទដែលកំណត់ត្រឹមម៉ោង១១និង៣០នាទី ព្រឹកម្សិលមិញ ក្នុងនោះរួមមាន២០បណ្តឹងមកពីគណបក្សសង្គ្រោះជាតិ និង១៩បណ្តឹងមកពីគណបក្សប្រជាជនកម្ពុជា។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37723