នៅឃុំដូង CPP ឈ្នះ CNRP ២ សំឡេងបន្ទាប់ពី គជប រាប់សន្លឹកឆ្នោតឡើងវិញ
ក្រោយពីបានរាប់សន្លឹកឆ្នោតឡើងវិញនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញលទ្ធផលថ្មីថាគណបក្សប្រជាជនកម្ពុជាបានឈ្នះគណបក្សសង្គ្រោះជាតិចំនួន ២ សំឡេង គឺ ២៦១១ ទល់នឹង ២៦០៩។ ការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងឃុំដូងនៅការិយាល័យសរុបទាំងអស់ចំនួន ២៣ តាមបណ្តឹងរបស់គណបក្សសង្គ្រោះជាតិមានសន្លឹកឆ្នោតចំនួន ១៤១ សន្លឹកមិនបានការហើយក្នុងនោះមាន ៦៦ សន្លឹកមានភាពចម្រូងចម្រាសតវ៉ាទៅវិញទៅមក។ …
ឆាយ ច័ន្ទនីដា
http://bit.ly/2t07UNE