ព័ត៌មាន
សាលាក្រុងឲ្យម្ចាស់រោងចក្រ និងឃ្លាំងស្ដុកទំនិញ រៀបចំប្ដូរទីតាំងទៅផ្លូវក្រវាត់ក្រុងទី ៣
សាលារាជធានីភ្នំពេញបានស្នើឱ្យម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្ដុកទំនិញ និងយានដ្ឋានធំៗត្រូវរៀបចំប្ដូរទីតាំងទៅជាយក្រុងតាមផ្លូវក្រវាត់ក្រុងទី៣ ខណៈនៅទីប្រជុំជនក្នុងក្រុងតែងធ្វើឱ្យស្ទះចរាចរណ៍និងគ្រោះថ្នាក់ញឹកញាប់។ តាមសេចក្ដីជូនដំណឹងនៅថ្ងៃទី ២៦ កុម្ភៈបានបញ្ជាក់ថា ថ្វីដ្បិតកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ...
ខន សាវិ
https://bit.ly/2Tj506I
នាយករដ្ឋមន្ត្រី បន្ទោសមន្ត្រីពីរឿងចរាចរណ៍នៅជិតភូមិគ្រឹះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញប្រតិកម្មទៅលើសកម្មភាពធ្វើចរាចរណ៍គ្មានសណ្ដាប់ធ្នាប់នៅជិតភូមិគ្រឹះរបស់លោកនៅវិមានឯករាជ្យរាជធានីភ្នំពេញ បន្ទាប់ពីលោកកត់សម្គាល់ឃើញមានអ្នកបើកបរខុសច្បាប់ជិះបញ្ច្រាសទិសនៅទីនោះ និងបានស្តីបន្ទោសខ្លាំងៗលើអភិបាលខណ្ឌដូនពេញក៏ដូចជា ...
គួច ម៉ាស៊ី
http://bit.ly/2ql2Hm3
ក្រសួងសាធារណការព្រមានក្រុមហ៊ុនដឹកជញ្ជូនចំនួន ៣
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងជួបពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូននៅក្នុងខែនេះបន្ទាប់ពីបានប្រគល់លិខិតព្រមានដល់ក្រុមហ៊ុនដឹកជញ្ជូន ឬក្រុមហ៊ុនដឹកអ្នកដំណើរចំនួនបីដែលបើកបរធ្វេសប្រហែសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខណៈក្រសួងនេះបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរកុំឲ្យដំឡើងថ្លៃធ្វើដំណើរក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្រីក្រ។ ...
ឡាយ សាមាន
http://bit.ly/2cwQBiP
ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលត្រូវបានលើមកពិភាក្សាម្តងទៀតនៅក្នុងកិច្ចប្រជុំជាមួយ JICA
គម្រោងសម្រាប់ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលនៅក្នុងរាជធានីភ្នំពេញ ត្រូវបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាង រដ្ឋមន្ត្រីក្រសួងសាធារណៈការ ឯកឧត្តម ស៊ុន ចាន់ថុល និងអគ្គនាយកថ្នាក់តំបន់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លោក Yasushi Tanaka កាលពីថ្ងៃសុក្រ។ ...
ផាក ស៊ាងលី និង Jack Davies
http://www.phnompenhpost.com/national/light-railway-raised-yet-again-jica-meet
មន្ត្រីជំនាញឃាត់ឡានដឹកលើសទម្ងន់ជិត ២០០ គ្រឿងនៅទូទាំងប្រទេស
ក្រសួងសាធារណការ និងដឹកជញ្ជូនព្រមាន និងបិទអាជីវកម្មម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនរយៈពេល ១ ឆ្នាំប្រសិនបើរថយន្តនោះបន្តដឹកលើសចំណុះផ្គើនការណែនាំ។ ការព្រមាននេះធ្វើបន្ទាប់ពីក្រសួងបានឃាត់រថយន្តដឹកលើសចំណុះជិត ២០០ គ្រឿងនៅទូទាំងប្រទេស។ ...
ឡាយ សាមាន
http://bit.ly/2aRb6UX