សាលាក្រុង​ឲ្យ​ម្ចាស់​រោងចក្រ​ និង​ឃ្លាំង​ស្ដុក​ទំនិញ ​រៀបចំ​ប្ដូរ​ទីតាំង​ទៅ​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣

សាលា​រាជធានី​ភ្នំពេញ​បាន​ស្នើឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ឃ្លាំង​ស្ដុក​ទំនិញ និង​យានដ្ឋាន​ធំៗ​ត្រូវ​រៀបចំ​ប្ដូរ​ទីតាំង​ទៅ​ជាយ​ក្រុង​តាម​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ ខណៈ​នៅ​ទីប្រជុំ​ជនក្នុង​ក្រុង​តែង​ធ្វើ​ឱ្យ​ស្ទះ​ចរាចរណ៍​និង​គ្រោះ​ថ្នាក់​ញឹកញាប់។ តាម​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី ២៦ កុម្ភៈ​បាន​បញ្ជាក់ថា ថ្វីដ្បិត​កន្លង​មក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​វិធានការ​គ្រប់​មធ្យោបាយ ហាម​ឃាត់​មិន​ឱ្យ​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ពេល​ថ្ងៃ និង​មិន​ឱ្យ​ប្រើ​ចិញ្ចើម​ផ្លូវ​នៅរាជធានី​ក្ដី ប៉ុន្តែ​ការ​កក​ស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។ …

ខន សាវិ
https://bit.ly/2Tj506I