ព័ត៌មាន
ប្រជាសហគមន៍ព្រែកតាគង់១ ស្នើកាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណប
តំណាងប្រជាពលរដ្ឋប្រមាណ២០០នាក់រួមនឹងកុមារតូចៗ តំណាងឲ្យ ៥៤០គ្រួសារនៅសហគមន៍ព្រែកតាគង់១ និងខ្វា ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បាននាំគ្នាទៅប្រមូលផ្តុំជាលើកទី៤ នៅមុខក្រសួងរៀបចំដែនដី ដើម្បីស្នើឲ្យមានការកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន ING និងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។ ក្នុងការប្រមូលផ្តុំនោះ ក្រុមប្រជាពលរដ្ឋ និងកុមារតូចៗ បាននាំច្រៀងចម្រៀងជាច្រើនបទពាក់ព័ន្ធនឹងការសុំប័ណ្ណកម្មសិទ្ធិ ព្រមទាំងក្នុងដៃមានកាន់បដា និងក្រមាដែលមានបិទនូវសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ដែលបញ្ជាក់ថា ពួកគាត់រស់នៅទីនោះមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ ...
ប៉ិច សុធារី
http://bit.ly/2c9P4ff
ក្រសួងដែនដីសុំឲ្យអាមេរិកជួយក្រុមការងារដោះស្រាយវិវាទដីធ្លី
រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកពិនិត្យលទ្ធភាពផ្តល់ជំនួយហិរញ្ញប្បទានជាថវិកាលើកទឹកចិត្តដល់ក្រុមការងារដោះស្រាយវិវាទដីធ្លីដែលកំពុងបំពេញការងារដោះស្រាយវិវាទដីធ្លីខណៈដែលក្រសួងប្រកាសថាបញ្ហាជម្លោះដីធ្លីនៅសល់ ៨០០ ករណីទៀតនៅទូទាំងប្រទេស។ កាលពីល្ងាចថ្ងៃចន្ទលោក ជា សុផារ៉ា បានអនុញ្ញាតឲ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ...
សែន ដាវីត
http://bit.ly/2bM1YPO
ក្រសួងដែនដីនឹងចេញ "ប្លង់កម្ពស់" និងគម្លាតសំណង់អគារសាងសង់ថ្មីនៅក្បែរតំបន់បេតិកភណ្ឌ
នៅពេលរូបភាពសំណង់អគារធំៗ និងខ្ពស់ៗជាច្រើនកំពុងរីកដុះច្រូងច្រាងគ្រប់ទីកន្លែងនៅលើទឹកដីនៃរាជធានីបុរាណ ដែលមានវ័យចំណាស់ជាងកន្លះសហវត្សរ៍នេះ វាក៏បានបង្កើនឲ្យមានការព្រួយបារម្ភខ្លះៗ និងការប្រុងប្រយ័ត្នកាន់តែខ្លាំងផងដែរ ព្រោះលំហទីក្រុងនៃដែនដីសណ្តរទន្លេចតុមុខដ៏ល្អប្លែកខុសពីគេនេះ មាន បន្សល់ទុកនូវរតនសម្បត្តិបេតិកភណ្ឌជាច្រើនផងដែរ រួមទាំងស្ថាបត្យកម្មសំណង់ប្រាសាទបុរាណ បូជនីយដ្ឋាន ព្រះរាជវាំង វត្តអារាម សំណង់បែបអាណានិគម និងសំណង់ខ្មែរនីយកម្មទំនើបកាលពីមុន សម័យសង្គ្រាមទសវត្សរ៍១៩៧០ ជាដើម។ល។ ...
មឿន ញាណ
http://bit.ly/2aPIJsH
អាជ្ញាធរបញ្ជាឲ្យវាយកម្ទេចសំយាបក្រុមហ៊ុន Naga World បានសង់រំលោភចិញ្ចើមផ្លូវ
សំណង់សំយាបរបស់ក្រុមហ៊ុនកាស៊ីណូ Naga World ដែលបានសាងសង់លយមកលើចិញ្ចើមផ្លូវសាធារណៈប្រវែងជិត៣ម៉ែត្រត្រូវបានរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បញ្ជាកាលពីម្សិលមិញឲ្យវាយកម្ទេចចោលវិញ។ ...
តាំង វីដា
http://bit.ly/1SXNYCh
ពលរដ្ឋជាង ៦០០ នាក់មកដាក់ញត្តិជាថ្មីរឿងវិវាទដីធ្លី
ប្រជាពលរដ្ឋជាង ៦០០ នាក់តំណាងឲ្យពលរដ្ឋជាង ៤ ពាន់គ្រួសារមកពីស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជន ឈ្មួញ និងអាជ្ញាធរមានអំណាចបានលើកគ្នាមកដាក់ញត្តិនៅរដ្ឋសភា ក្រសួង និងស្ថាប័នរដ្ឋមួយចំនួនកាលពី ...
ប៉ិច សុធារី
http://bit.ly/244YxMs
គម្រោងវិនិយោគសាងសង់យល់ព្រមរួច កើនឡើង៣០ភាគរយ នៅឆ្នាំ២០១៥
ការវិនិយោគនៅក្នុងឧស្សាហកម្មសាងសង់ នៅក្នុងឆ្នាំ២០១៥ បានហក់ឡើងដល់ ៣.៣ប៊ីលានដុល្លារ កើនឡើង៣៣.១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤ ដែលមានតែ ២.៥ប៊ីលាន ដុល្លារប៉ុណ្ណោះ។កាលពីថ្ងៃអង្គារ លោក ...
ស៊ីវ ម៉េង
http://www.phnompenhpost.com/real-estate/approved-construction-investments-30-cent-2015