ប្រជា​សហគមន៍​ព្រែក​តា​គង់​១​ ស្នើ​​កាត់​ឆ្វៀល​ដី​ពួក​គាត់​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប

តំណាងប្រជាពលរដ្ឋប្រមាណ២០០នាក់រួមនឹងកុមារតូចៗ តំណាងឲ្យ ៥៤០គ្រួសារនៅសហគមន៍ព្រែកតាគង់១ និងខ្វា ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បាននាំគ្នាទៅប្រមូលផ្តុំជាលើកទី៤ នៅមុខក្រសួងរៀបចំដែនដី ដើម្បីស្នើឲ្យមានការកាត់ឆ្វៀលដីរបស់ពួកគាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន ING និងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។ ក្នុងការប្រមូលផ្តុំនោះ ក្រុមប្រជាពលរដ្ឋ និងកុមារតូចៗ បាននាំច្រៀងចម្រៀងជាច្រើនបទពាក់ព័ន្ធនឹងការសុំប័ណ្ណកម្មសិទ្ធិ ព្រមទាំងក្នុងដៃមានកាន់បដា និងក្រមាដែលមានបិទនូវសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ដែលបញ្ជាក់ថា ពួកគាត់រស់នៅទីនោះមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ …

ប៉ិច សុធារី
http://bit.ly/2c9P4ff