ព័ត៌មាន
កម្ពុជា កំពុងស្វែងរកឱកាសនាំចេញសម្បុកត្រចៀកកាំ ទៅទីផ្សារចិន
កម្ពុជាកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនសម្រាប់ការនាំចេញសម្បុកត្រចៀកកាំទៅប្រទេសចិន។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល។ លោក ហ៊ាន វណ្ណហន អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានឲ្យដឹងថាសម្បុកត្រចៀកកាំកំពុងមានតម្រូវការខ្ពស់នៅប្រទេសចិនដែលពួកគេអាចទទួលបានតម្លៃជាង ២០០០ ដុល្លារក្នុងមួយគីឡូក្រាម។ ...
ចេង សុខហ័ង
http://bit.ly/2c8Bj21
ក្រសួងតម្រូវឲ្យក្រុមហ៊ុនរាយការណ៍ស្តុកប្រេង
ក្រសួងពាណិជ្ជកម្មកម្ពុជាតម្រូវឲ្យក្រុមហ៊ុននាំចូលឥន្ធនៈ និងហ្គាសនៅកម្ពុជាឲ្យរាយការណ៍ពីបរិមាណប្រេងឥន្ធនៈ និងហ្គាសដែលនៅសល់ក្នុងស្តុកឲ្យបានទៀងទាត់ និងសហការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវពេលក្រុមការងារក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ។ នេះបើតាមសេចក្តីជូនដំណឹង។ ...
ហ៊ គឹមសាយ
http://bit.ly/2bFasu3
សមាគមស្ករត្នោតកំពង់ស្ពឺ រំពឹងថា អឺរ៉ុប ទទួលស្គាល់
សមាគមស្ករត្នោតកំពង់ស្ពឺបានរំពឹងថាសហគមន៍អឺរ៉ុបនឹងទទួលស្គាល់ផលិតផលស្ករត្នោតជាផលិតផលសម្គាល់ភូមិសាស្ត្រទីពីរបន្ទាប់ផលិតផលម្រេចកំពត នៅក្នុងចុងឆ្នាំនេះ ក្រោយពេលសហគមន៍អឺរ៉ុប ផ្ញើលិខិតឆ្លើយតបនឹងក្រសួងពាណិជ្ជកម្ម និងសមាគមស្ករត្នោតកំពង់ស្ពឺ។ លោក សុក សារ៉ង ទីប្រឹក្សានៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ខ្មែរថាមស៍ ថា ក្រសួងពាណិជ្ជកម្ម សមាគមស្ករត្នោតកំពង់ស្ពឺក្រោមការជួយជ្រោមជ្រែងពីអង្គការ FAO និង AFD បានដាក់ពាក្យស្នើសុំចុះបញ្ជីផលិតផលស្ករត្នោតកំពង់ស្ពឺ ជាផលិតផលសម្គាល់ភូមិសាស្ត្រពីសហគមន៍អឺរ៉ុប នៅក្នុងខែកក្កដា ឆ្នាំនេះ ហើយសហគមន៍អឺរ៉ុប ក៏បានឆ្លើយតបភ្លាមៗផងដែរ អំពីការទទួលបានពាក្យស្នើសុំពីកម្ពុជា។ សហគមន៍អឺរ៉ុប កំពុងតែត្រួតពិនិត្យទៅលើពាក្យស្នើសុំនោះ។ ...
សុខ ចាន់
http://bit.ly/2bW7cv4
៨ខែដើមឆ្នាំរោងចក្រកាត់ដេរ៧០បិទទ្វារដោយសារស្ថានភាពនយោបាយ
រោងចក្រកាត់ដេរប្រមាណ៧០ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបិទសង្វាក់ផលិតកម្មក្នុង ៨ខែឆ្នាំនេះ ដោយសារតែភាពមិនប្រាកដប្រជានៃស្ថានភាពនយោបាយក្នុងស្រុក ភាពតានតឹងនៃការប្រកួតប្រជែងពីបណ្តាប្រទេសជិតខាង និងបាតុកម្មខុសច្បាស់មួយចំនួន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ ...
សុខ ចាន់
http://bit.ly/2bL3O4v
រដ្ឋាភិបាលលុបចោលទិន្នន័យដែលលាតត្រដាងទ្រព្យសម្បត្តិរបស់គ្រួសារត្រកូល ហ៊ុន
ក្រសួងពាណិជ្ជកម្មបានលុបចោលព័ត៌មានស្តីពីភាគហ៊ុនសាជីវកម្មទាំងអស់ចេញពីគេហទំព័ររបស់ខ្លួន ចាប់តាំងពីមានការចេញរបាយការណ៍មួួយកាលពីខែមុនដែលត្រូវកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់យ៉ាងខ្លាំងចំពោះការលាតត្រដាងអាណាចក្រជំនួញដ៏ធំរបស់គ្រួសារនេះ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33687
ក្រុមការងារស្រូវអង្ករថ្មីមួយត្រូវបានបង្កើតឡើង
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្របានបង្កើតក្រុមការងារថ្មីមួយដើម្បីដោះស្រាយបញ្ហាដែលបានប្រឈមដោយឧស្សាហកម្មស្រូវអង្ករ និងវាយតម្លៃតម្រូវការដែលបានធ្វើឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ចេង សុខហ័ង
http://bit.ly/2bs3aYQ
ការនាំចេញទៅកាន់ប្រទេសជប៉ុនកើនឡើងយ៉ាងគំហុក
ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងជាសរុបរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសដំបូងឆ្នាំនេះ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ JETRO។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/28319/exports-to-japan-rise-sharply/
ប្រទេសអ៊ុយក្រែនកំពុងសម្លឹងមើលឱកាសនៅកម្ពុជា
ប្រទេសអ៊ុយក្រែនមានគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេរភាគី និងជម្រុញការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។ នៅពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុង Kiev កំពុងជម្រុញពាណិជ្ជករជនជាតិអ៊ុយក្រែនឱ្យពិចារណាពីការធ្វើវិនិយោគទៅលើវិស័យអាទិភាពនានានៅប្រទេសកម្ពុជា។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28247/ukraine-eyes-cambodia/
កម្ពុជា ស្នើអង់គ្លេស រៀបចំកិច្ចព្រមព្រៀងទ្វេភាគីដើម្បីពង្រឹងពាណិជ្ជកម្ម
រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានស្នើដល់ចក្រភពអង់គ្លេស ដើម្បីរៀបចំកិច្ចព្រមព្រៀងសេរីហៅកាត់ថា FTA ឬកិច្ចព្រមព្រៀងទ្វេភាគីដើម្បីរក្សា និងពង្រឹងពាណិជ្ជកម្មទ្វេភាគី និងរឹតចំណងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស បន្ទាប់ពីចក្រភពអង់គ្លេស បានដើរចេញពីសហគមន៍អឺរ៉ុប (EU) ហើយការស្នើរៀបចំ FTA នេះត្រូវបានធ្វើឡើងនៅពេលដែលលោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ជួបជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេស កាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/2ap56Sx
កំណើនការសាងសង់ទាក់ទាញការវិនិយោគក្នុងវិស័យនេះកាន់តែច្រើន
ខណៈដែលវិស័យសំណង់របស់កម្ពុជាបន្តកើនឡើងនៅពេលបច្ចុប្បន្នតម្រូវការសម្ភារសំណង់ក៏ត្រូវបានមើលឃើញពីការកើនឡើងផងដែរ ដែលទាក់ទាញការវិនិយោគកាន់តែខ្លាំងនៅក្នុងវិស័យនេះ។ ...
ចេង សុខហ័ង
http://bit.ly/1XJCRSB
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃធ្លាក់ចុះ ១៣%
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃបានធ្លាក់ចុះ ១៣ ភាគរយនៅត្រីមាសទី ១ ឆ្នាំ ២០១៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈការនាំចេញរបស់កម្ពុជាទៅថៃមានការកើនឡើង។ នេះបើយោងតាមស្ថិតិបានពីស្ថានទូតថៃប្រចាំកម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/1U6TakT