ODC English Site
ការទាញយកសក្តានុពលកំណើន៖ វិស័យឧស្សាហកម្មរបស់កម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៧,១ភាគរយ ក្នុងឆ្នាំ ២០២៦
វិស័យឧស្សាហកម្មរបស់កម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ៧,១ ភាគរយក្នុងឆ្នាំ ២០២៦ ទាបជាងឆ្នាំ ២០២៥ (៧,៨ ភាគរយ) ប៉ុន្តែនៅតែឆ្លុះបញ្ចាំងពីភាពធន់នៅទូទាំងអនុវិស័យសំខាន់ៗ ទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងផលប៉ះពាល់ជាបន្តបន្ទាប់នៃវិធានការពន្ធលើការនាំចេញរបស់កម្ពុជាក៏ដោយ។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/9etJM
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលវេទិកាជាតិ ស្តីពី ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលវេទិកាជាតិ ស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រីដើម្បីទាំងអស់គ្នា»។ វេទិកានេះមានអ្នកចូលរួមចំនួន ២,៤៥០ នាក់ (ចូលរួមផ្ទាល់ចំនួន៤២៨នាក់ និងតាមប្រព័ន្ធអនឡាញចំនួន២,០២២នាក់)។ ...
ក្រសួងកិច្ចការនារី
អាល្លឺម៉ង់វិនិយោគ៤៧,៥លានអឺរ៉ូ ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធថាមពលនៅកម្ពុជា
កម្ពុជាទទួលបានការវិនិយោគថាមពលចំនួន ៤៧,៥លានអឺរ៉ូ (ប្រមាណ ៥៥លានដុល្លារ) ពីប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបណ្តាញបញ្ជូន និងបង្កើនប្រសិទ្ធភាព និងស្ថិរភាពនៅទូទាំងបណ្តាញជាតិ បន្ទាប់ពីកិច្ចព្រមព្រៀងកម្ចីសម្បទានដែលបានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃពុធ។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/germany-to-invest-475m-euros-to-upgrade-energy-infrastructure-in-cambodia
កម្ពុជាពង្រីកប្រតិបត្តិការរុករករ៉ែមាសរំពឹងចំណូលចូលជាតិ១,៥ពាន់លានដុល្លារ
កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីចំនួនពីរជាមួយក្រុមហ៊ុនអូស្ត្រាលី Renaissance Minerals (Cambodia) Limited ដើម្បីពង្រីកប្រតិបត្តិការរុករករ៉ែមាសនៅក្នុងខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ ក្នុងការផ្លាស់ប្តូរដែលរំពឹងថានឹងរកចំណូលបានប្រហែល ១,៥ពាន់លានដុល្លារក្នុងអាយុកាលដែលបានកំណត់ បន្ទាប់ពីក្រុមហ៊ុននេះបានផលិតមាសចំនួន ១៦ តោនចាប់តាំងពីឆ្នាំ២០២១។ ...
ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/cambodia-expands-gold-mining-operations-projects-15-billion-in-state-revenue
សេចក្តីជូនដំណឹង៖ ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ” នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទិវានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ថែរក្សាបរិស្ថាន និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបរិស្ថាន។ ...
ក្រសួងបរិស្ថាន
លោក ហ៊ុន សែន ជំរុញការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អូទ្រីស
កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគជាមួយប្រទេសអូទ្រីស ដើម្បីសម្រេចបាននូវកំណើនទៅវិញទៅមក ដោយកត់សម្គាល់ថា គណៈប្រតិភូវិនិយោគិនអូទ្រីសនឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅខែក្រោយ ដើម្បីស្វែងយល់ពីឱកាសវិនិយោគដែលមានសក្តានុពល។ ...
មុំ គន្ធា
https://shorturl.at/bhVxE
របាយការណ៍របស់អាកាសយានដ្ឋានបង្ហាញថាមានអ្នកដំណើរជាង ៥,៦៦ លាននាក់ក្នុងរយៈពេល ១០ ខែ
វិស័យអាកាសចរណ៍របស់កម្ពុជាបានកត់ត្រាកំណើនយ៉ាងខ្លាំង ដោយមានអ្នកដំណើរសរុបចំនួន ៥,៦៦ លាននាក់រវាងខែមករាដល់ខែតុលា កើនឡើង ១៤ ភាគរយ នេះបើយោងតាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ដែលចេញផ្សាយកាលពីម្សិលមិញ។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/CS765
ការវិលត្រឡប់នៃភាពធន់៖ ការសិក្សាមួយបានលើកឡើងថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់កម្ពុជានៅតែរឹងមាំក្នុងអំឡុងពេលមានវិបត្តិព្រំដែន
សេដ្ឋកិច្ចរបស់កម្ពុជាទំនងជាមិនរងការខូចខាតធ្ងន់ធ្ងរពីភាពតានតឹងដែលកំពុងបន្តតាមបណ្តោយព្រំដែនថៃទេ ទោះបីជាមានការវិលត្រឡប់យ៉ាងខ្លាំងនៃពលករចំណាកស្រុក និងការបិទច្រកសំខាន់ៗក៏ដោយ នេះបើយោងតាមការវាយតម្លៃថ្មីមួយពីការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO)។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/ZdzJq
ខេត្តកោះកុងបើកការដ្ឋានសាងសង់ផ្លូវជនបទតម្លៃ ៥លានដុល្លារ ដើម្បីជំរុញទេសចរណ៍ធម្មជាតិ
ខេត្តកោះកុងនៅថ្ងៃអង្គារនេះ បានបើកការដ្ឋានសាងសង់ផ្លូវជនបទពីរខ្សែដែលមានតម្លៃជាង ៥លានដុល្លារ ដែលជាការអភិវឌ្ឍដែលរំពឹងថានឹងពង្រឹងការតភ្ជាប់ទេសចរណ៍ធម្មជាតិ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅក្នុងតំបន់កំណើនបៃតងដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/sqKOO
សេចក្តីជូនព័ត៌មាន៖ ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្តេច?
នៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល។ ដើម្បីស្វែងយល់អំពីដើមចមនៃបញ្ហាកំហុសទិន្នន័យ នីតិវិធីក្នុងការកែតម្រូវទិន្នន័យ និងដំណោះស្រាយចំពោះមុខ ក៏ដូចជាសម្រាប់ថ្ងៃអនាគត សូមបងប្អូនប្រជាពលរដ្ឋឈ្វេងយល់ នូវសេចក្តីជូនព័ត៌មាននេះ។ ...
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ឆ្នាំ២០២៥
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមាន ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ យុទ្ធនាការ ១៦ថ្ងៃ របស់អង្គការសហប្រជាជាតិសម្រាប់ស្ត្រី ទាមទារពិភពលោកមួយដែលបច្ចេកវិទ្យាជាកម្លាំងជំរុញសមភាព មិនមែនបង្កគ្រោះថ្នាក់
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការ UN Women បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយគូសបញ្ជាក់ថា អំពើហិង្សាតាមប្រព័ន្ធឌីជីថលប្រឆាំងនឹងស្ត្រី និងក្មេងស្រីកំពុងកើនឡើងយ៉ាងឆាប់រហ័ស ខណៈដែលជិតពាក់កណ្តាលនៃចំនួនប្រជាជន ...
UN Women
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ “ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង”
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ដើម្បីឆ្ពោះទៅរកប្រទេស«គ្មានមីនឆ្នាំ២០៣០»កម្ពុជាទាមទារនូវឆន្ទៈនយោបាយ ធនធាន និងវិធីសាស្រ្តប្រកបដោយនវានុវត្តន៍
អាជ្ញាធរមីនបានលើកឡើងថា ដើម្បីកម្ពុជាឆ្ពោះទៅរកប្រទេស «ដែលគ្មានមីនឆ្នាំ២០៣០» វាទាមទារនូវឆន្ទៈនយោបាយប្រកបដោយនិរន្តរភាព ធនធានគ្រប់គ្រាន់ និងវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ដោយមានការគាំទ្រប្រកបដោយសប្បុរសពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជាច្រើន។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-11-19-938-263825
ក្រុមកម្ពុជា-ថៃ ត្រៀមបោះបង្គោលបណ្ដោះអាសន្ននៅភូមិជោគជ័យ ព្រៃចាន់ចន្លោះលេខ ៤២ ដល់ ៤៧
បន្ទាប់ពីបានអនុម័តលើបែបបទណែនាំបច្ចេកទេស Technical Instruction (TI) ពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសព្រំដែនកម្ពុជា-ថៃ បានជួបប្រជុំគ្នានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្ងៃនេះ ដើម្បីរៀបចំផែនការលម្អិត។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-11-18-1243-263812
កម្ពុជាជំរុញឱ្យមានលំហូរហិរញ្ញប្បទានអាកាសធាតុ ក្នុងកិច្ចប្រជុំកំពូលCOP30
កម្ពុជាបានជំរុញឱ្យមានការបង្កើនលំហូរហិរញ្ញប្បទានអាកាសធាតុ ប្តេជ្ញារឹងមាំក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ស្តារដីខូចខាត និងពង្រឹងការការពារព្រៃឈើ។ ការជំរុញ និងប្តេជ្ញានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសន្និសីទសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣០ (COP30) ក្នុងទីក្រុងប៉ាលឹម ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី១០ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-11-18-1334-263813
ច្បាប់ថវិកាឆ្នាំ២០២៦ ផ្ដោតលើកិច្ចការពារអធិបតេយ្យភាព និងដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនិងសង្គម
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ផ្ដោតលើកិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដី ការថមថយចំណូល និង ការស្រុតចុះនៃប្រាក់សន្សំរបស់រដ្ឋ។ សេចក្ដីព្រាងច្បាប់នេះត្រូវបានលើកយកមកសួរដេញដោលជាថ្មីនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ដើម្បីបំភ្លីបន្ថែមទៀតនូវចម្ងល់មួយចំនួនដើម្បីឱ្យកាន់តែយល់ច្បាស់លើសេចក្តីព្រាងច្បាប់នេះ។ នេះបើតាមរដ្ឋសភា។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-11-18-1358-263814
សេចក្តីប្រកាសព័ត៌មាន៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ។ ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគធនធានរ៉ែបន្ថែមចំនួនពីរជាមួយក្រុមហ៊ុន Renaissance ដែលជាគម្រោងមួយដែលជាសក្ខីភាពនៃវឌ្ឍនភាពរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ ...
ក្រសួងរ៉ែនិងថាមពល
កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងបាវិត
ជនសង្ស័យវៀតណាមចំនួន ៣០ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែងក្រោមការសង្ស័យថា មានការលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-11-18-1047-263809
សេចក្តីថ្លែងការណ៍៖ ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ប្រទេសអាស៊ានជាច្រើនចាប់អារម្មណ៍ក្នុងការយកគំរូតាមថ្នាល verify.gov របស់កម្ពុជា
ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងនាមជាអ្នកដឹកនាំឌីជីថលក្នុងតំបន់កំពុងទាក់ទាញការកោតសរសើរកាន់តែខ្លាំងឡើងនៅទូទាំងអាស៊ាន ដោយរដ្ឋសមាជិកជាច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការយកគំរូតាមថ្នាល verify.gov របស់កម្ពុជា នេះបើយោងតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ...
Sreekanth Ravindran
https://shorturl.at/sevyR
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការចេញវិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចសម្រាប់ស្ថាប័នសាធារណៈ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច សម្រាប់ស្ថាប័នសាធារណៈក្រោមប្រព័ន្ធចេញវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដែលជាជំហានសំខាន់មួយនៅក្នុងរបៀបវារៈនៃការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយរបស់រដ្ឋាភិបាល។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/8C68y
សេចក្តីជូនដំណឹង៖ ការរៀបចំវេទិកាអេកូទេសចរណ៍ លើកទី៤ ឆ្នាំ២០២៥
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំវេទិកាអេកូទេសចរណ៍ លើកទី៤ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ វេទិកានេះនឹងប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗពីវិស័យសាធារណៈ ឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាពិសេសសហគមន៍ទេសចរណ៍ទូទាំងប្រទេស។ ...
ក្រសួងទេសចរណ៍
កិច្ចប្រជុំក្រុមបច្ចេកទេសចម្រុះសម្រាប់ការវាស់វែងបោះបង្គោលបណ្ដោះអាសន្ននៅភូមិជោគជ័យនិងព្រៃចាន់ ត្រូវបានពន្យារមួយថ្ងៃ
កិច្ចប្រជុំក្រុមបច្ចេកទេសចម្រុះលើការអនុវត្តបែបបទបច្ចេកទេស (Technical Instruction) សម្រាប់ការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅតំបន់ភូមិព្រៃចាន់ និង ជោគជ័យ ត្រូវបានពន្យារពេលមួយថ្ងៃ ដោយសារភាគីថៃទើបតែបានបញ្ជូនកំណត់ទូតមកកម្ពុជានៅថ្ងៃទី១៧ វិច្ឆិកានេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-11-17-1352-263796








