ការអភិវឌ្ឍសង្គម
សិទ្ធិមនុស្ស
សេចក្តីប្រកាសព័ត៌មានស្ដីពីការតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃ
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការតវ៉ាប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃ។កាលពីចុងសប្តាហ៍នេះ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងការបន្តសកម្មភាពរំលោភ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
វគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យសម្រាប់ការរាយការណ៍អំពីធនធានធម្មជាតិ
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញសេចក្តីជូនដំណឹងស្តីពីវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យសម្រាប់ការរាយការណ៍អំពីធនធានធម្មជាតិ។វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ជំនាញទិន្នន័យសំខាន់ៗដល់អ្នកសារព័ត៌មានសម្រាប់ការរាយការណ៍ដែលផ្អែកលើទិន្នន័យលើធនធានធម្មជាតិ។ រយៈពេល៖ ៣ ថ្ងៃទីតាំង៖ ភ្នំពេញការគាំទ្រ៖ អូឌីស៊ីនឹងគាំទ្រដល់គាំទ្រថវិកាសម្រាប់ការធ្វើដំណើរ កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃសម្រាប់អ្នកចូលរួមដែលបានជ្រើសរើសមកពីខេត្ត។ដាក់ពាក្យនៅទីនេះ៖ https://airtable.com/appiAvECOqu2Awc47/pagEDL4pkoK3I5W7p/formផុតកំណត់ថ្ងៃទទួលពាក្យ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ពាក្យបណ្តឹង និងស្នើទៅយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ពាក្យបណ្តឹង និងស្នើទៅយន្តការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ប្រទេសថៃបានបន្តប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ បង្កើនសកម្មភាពបំផ្លិចបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌។ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្តីណែនាំ៖ ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ
នៅថ្ងៃទី២៧ ធ្នូ ២០២៥ ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំ ស្តីពី ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់ សាធារណជន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ សូមបន្តតាមដាននិងទទួលព័ត៌មានពីប្រភពព័ត៌មានផ្លូវការ ចែកចាយព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ព្រមទាំងជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវក្នុងការផលិតនិងផ្សាយព័ត៌មាន។ ...
ក្រសួងព័ត៌មាន
សេចក្តីថ្លែងការណ៍ គ.ស.ម.ក៖ «ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ»
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ និងការប្រើប្រាស់គ្រាប់បែក ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)
សេចក្តីណែនាំ៖ ការបញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំ ស្តីពី ការបញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើងដោយប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមសាធារណជន បញ្ឈប់រាល់ការផ្សព្វផ្សាយបន្តនិងចែករំលែកមាតិកាដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។ ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន
សេចក្តីថ្លែងការណ៍៖ អាជ្ញាធរមីន ថ្កោលទោសចំពោះការឈ្លានពានយ៉ាងធ្ងន់ធ្ងរខុសច្បាប់ដោយយោធាថៃមកលើកម្ពុជា
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានយោធារបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ...
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន)
សេចក្តីប្រកាសព័ត៌មាន៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រកាសអាសន្នចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលក្នុងជម្លោះកម្ពុជា-ថៃ
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រកាសអាសន្នចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលក្នុងជម្លោះកម្ពុជា-ថៃ។ឧត្តមស្នងការអង្គការ សហប្រជាជាតិសិទ្ធិមនុស្ស ឯកឧត្តម Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួលរបាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ដូ្រន និងអាវុធធុនធ្ងន់នៅក្នុង និងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើននិងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សារលិខិត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។រាជរដ្ឋាភិបាលកម្ពុជាសូមចូលរួមអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ដែលបានរៀបចំឡើងដោយ ក្លិបអ្នកកាសែតកម្ពុជា ដើម្បីផ្តល់នូវឱកាសដល់ថ្នាក់ដឹកនាំស្ថាប័ននិងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន មកពីអង្គភាពនានា បានជួបជុំពិភាក្សាផ្លាស់ប្ដូរមតិយោបល់ ចែករំលែកបទពិសោធស្ដីពីបញ្ហាប្រឈមនិងដំណោះស្រាយ។ ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីថ្លែងការណ៍រួមស្ដីពីប្រកាសថ្មីរបស់ក្រសួងព័ត៌មាន មិនមានការប្រឹក្សាយោបល់គ្រប់គ្រាន់ហើយរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងឡើង
ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ បណ្តាញអ្នកសារព័ត៌មាន និងក្រុមសង្គមស៊ីវិលចំនួន២១ បានចេញសេចក្តីថ្លែងការណ៍រួមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រកាសថ្មីស្តីពី “លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន”របស់ក្រសួងព័ត៌មាន និង ...
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)
សេចក្ដីប្រកាសច្រានចោល៖ ការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសច្រានចោលការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនពលរដ្ឋថៃដាក់ពន្ធនាគារ។ក្រសួងមហាផ្ទៃ ប្រកាសច្រានចោលជាដាច់ខាតចំពោះការប្រឌិតព័ត៌មានមួលបង្កាច់សមត្ថកិច្ចកម្ពុជាឃាត់ខ្លួនពលរដ្ឋថៃបញ្ជូនទៅពន្ធនាគារ និងការបំភ្លៃស្ថានការណ៍ផ្សេងៗ ដែលនាំឱ្យពលរដ្ឋថៃនៅកម្ពុជា ពិសេសក្រុមគ្រួសារសាច់ញាតិនៅឯប្រទេសថៃ មានការយល់ខុស។ ...
ក្រសួងមហាផ្ទៃ
សេចក្តីថ្លែងការណ៍៖ កម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្តីពី ការថ្កោលទោសការឈ្លានពានរបស់ថៃពី។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ប្រទេសថៃមកលើកម្ពុជា រួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្ដាខេត្តនានាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានប្រដាប់អាវុធជាមុនពីសំណាក់ភាគីថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពានរបស់ភាគីថៃ គិតចាប់ពីម៉ោង ៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ រហូតដល់ម៉ោង ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពានរបស់ភាគីថៃ គិតចាប់ពីម៉ោង ១រសៀល ដល់ ៦ល្ងាច ថ្ងៃដដែលនោះ។ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ រហូតដល់ ម៉ោង១រសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពានរបស់ភាគីថៃ គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ រហូតដល់ ម៉ោង ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ដែលគិតចាប់ពីម៉ោង ១រសៀល ដល់ ៦ល្ងាច ថ្ងៃដដែលនោះ។ ក្រសួងបាន ...
ក្រសួងមហាផ្ទៃ
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ «ការវាយប្រហាររបស់យោធាថៃមកលើប្រទេសកម្ពុជាដោយមិនរើសគោលដៅ គឺជាឧក្រិដ្ឋកម្មសង្គ្រាមនិងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃដោយយោធាថៃ ក្រោមការដឹកនាំរបស់លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានរាយការណ៍អំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការឈ្លានពានយោធារបស់ថៃមកលើកម្ពុជា គិតពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ផលប៉ះពាល់សរុបគិតចាប់ពីថ្ងៃទី៧ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ក្លិបអ្នកកាសែតកម្ពុជា រៀបចំគណៈប្រតិភូទៅយកព័ត៌មានពីទុក្ខលំបាករបស់ជនភៀសខ្លួនស៊ីវិល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនថា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារជាថ្មីពីសំណាក់ ...
ក្លិបអ្នកកាសែតកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង១២:០០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង៦:០០នាទីល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍រៀបរាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការឈ្លានពានរបស់យោធាថៃ ដោយបញ្ជាក់ថា ចំនួនជនស៊ីវិលស្លាប់សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ គឺ ១១នាក់ និងរងរបួស ៧៤ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ គិតពីម៉ោង ៧:០០ ព្រឹក រហូតដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៦ល្ងាច ថ្ងៃទី១០ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានរាយការណ៍អំពីការបន្តឈ្លានពានរបស់យោធាថៃ ដោយបញ្ជាក់ថា ចំនួនជនស៊ីវិលស្លាប់សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ គឺ ១០នាក់ និងរងរបួស ៦០នាក់។ ជនភៀសសឹកសរុបជាង ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មាន៖ បទបង្ហាញស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញជូនដល់ប្រធាន និងតំណាងបេសកកម្មការទូតពី ៣៣ ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅរាជធានីភ្នំពេញ ស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធ នៅតាម ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីថ្លែងការណ៍ថ្កោលទោសកងយោធាថៃចំពោះការបំផ្លិចបំផ្លាញប្រាសាទតាក្របី
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញដោយកងយោធាថៃលើប្រាសាទតាក្របី ដែលជាទីគោរពសក្ការៈរបស់កម្ពុជា។ក្រសួងចាត់ទុកទង្វើនេះបង្ហាញពី ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ






















