ODC English Site
សេចក្តីណែនាំ៖ ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ
នៅថ្ងៃទី២៧ ធ្នូ ២០២៥ ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំ ស្តីពី ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់ សាធារណជន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ សូមបន្តតាមដាននិងទទួលព័ត៌មានពីប្រភពព័ត៌មានផ្លូវការ ចែកចាយព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ព្រមទាំងជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយដែលគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវក្នុងការផលិតនិងផ្សាយព័ត៌មាន។ ...
ក្រសួងព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីថ្លែងការណ៍រួម៖ កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បានផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ
នៅថ្ងៃទី២៧ ធ្នូ ២០២៥ ប្រទេសកម្ពុជា និងប្រទេសថៃ បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពី កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកព្រំដែនអន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា) – បានប៉ាក់កាដ (ខេត្តចន្ទបុរី ប្រទេសថៃ)។កិច្ចប្រជុំនេះទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើកិច្ចពិភាក្សាស្តីពីដំណោះស្រាយជម្លោះដោយសន្តិវិធីក្នុងបរិយាកាសនៃជំនឿទុកចិត្តគ្នា ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ សំដៅបើកផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ...
គណៈកម្មាធិការព្រំដែនទូទៅ (GBC)
សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ចំនួន៣១នាក់ និងរបួសចំនួន៩១នាក់។ ...
ក្រសួងមហាផ្ទៃ
ពង្រឹងវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើតាមរយៈការចូលរួមរបស់សហគមន៍
ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ធ្វើទស្សនកិច្ចទៅកាន់សហគមន៍ចំនួនបី នៅខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ដើម្បីរៀបចំកិច្ចប្រជុំសហគមន៍ និងប្រមូលមតិយោបល់ពីប្រជាពលរដ្ឋមូលដ្ឋាន។ ការចូលរួមទាំងនេះមាន គោលបំណង យល់ដឹងអំពីតម្រូវការ បញ្ហា ...
សេចក្តីប្រកាសព័ត៌មាន៖ កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី លើកទី៣ រវាងកម្ពុជានិងជប៉ុន
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី លើកទី៣ រវាងកម្ពុជានិងជប៉ុន។កិច្ចប្រជុំថ្នាក់ឧត្តមមន្រ្ដីនេះ បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពសំខាន់ៗក្នុងវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំឧត្តមមន្ត្រីលើកទីពីរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ បទបង្ហាញជូនអង្គទូត ស្តីពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី បទបង្ហាញជូនអង្គទូត ស្តីពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងសាជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករបស់កម្ពុជាចំពោះបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៥។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ការបរទេសលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។ក្នុងអំឡុងពេលកិច្ចពិគ្រោះយោបល់ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តនយោបាយ និង សង្គម-សេដ្ឋកិច្ច នៅក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង។ក្នុងឱកាសកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមរដ្ឋលេខាធិការ និងលោក Benoît GUIDÉE បានវាយតម្លៃខ្ពស់លើទំនាក់ទំនងជាដៃគូប្រវត្តិសាស្ត្រប្រកបដោយទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងជាប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែធ្នូ ដល់ ម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែធ្នូ ដល់ ម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ចំនួន៣០នាក់ និងរបួសចំនួន៨៨នាក់។ ...
ក្រសួងមហាផ្ទៃ
សេចក្តីណែនាំ៖ ការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលឈ្លានពានរបស់យោធាថៃមកលើកម្ពុជា
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការរដោយសារមីន បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះអំឡុងពេលឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។ការឈ្លានពានដោយប្រើប្រាស់យុទ្ធោបករណ៍ទាំងនោះ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបុរាណ និងបានបង្ខំឱ្យប្រជាជនប្រមាណជាង ២០ម៉ឺនគ្រួសារ ត្រូវជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីតាំងសុវត្ថិភាពជាច្រើនកន្លែងតាមបណ្តាខេត្តនានា។ ...
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការរដោយសារមីន
ក្រសួងបរិស្ថានជំរុញចលនាដាំបន្លែបង្ការនៅតាមសហគមន៍ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងចែកជូនជនភៀសសឹក
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបាននិងកំពុងជំរុញមន្រ្តីជំនាញបរិស្ថាន ឱ្យចែករំលែកចំណេះដឹងក្នុងការបណ្តុះកូនឈើចម្រុះ និងដាំបន្លែបង្ការ ដើម្បីចូលរួមជួយលើកកម្ពស់សន្តិសុខស្បៀង ចែកជូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-25-1547-264244
សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចពិភាក្សាសន្តិភាពកម្ពុជា-ថៃ
សហរដ្ឋអាមេរិកខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានជួបជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកតាមទូរស័ព្ទ នៅយប់ថ្ងៃទី២៥ ខែធ្នូ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-12-26-831-264245
សេចក្តីប្រកាសព័ត៌មាន៖ ជំនួបតាមទូរស័ព្ទរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមរដ្ឋមន្ត្រី Jean-Noël BARROT ស្តីពីជម្លោះព្រំដែនកម្ពុជាថៃ
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ជំនួបតាមទូរស័ព្ទរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមរដ្ឋមន្ត្រី Jean-Noël BARROT ស្តីពីជម្លោះព្រំដែនកម្ពុជាថៃ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីបារាំងអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃអរិភាពដែលកំពុងបន្តកើតមាន ដែលតម្រូវឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ និងការបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថាការវាយប្រហារមិនរើសគោលដៅរបស់យោធាថៃ បានបំផ្លិចបំផ្លាញខ្ទេចខ្ទីនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការខូចខាតយ៉ាងដំណំដល់ប្រាសាទបុរាណកម្ពុជាមួយចំនួន រួមទាំងតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយថៃប្រើកម្មវិធី AI ជំនួយការបកប្រែលិខិត
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា បានឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថៃទាក់ទងនឹងលិខិតផ្លូវការមួយដែលបានផ្ញើទៅកាន់ក្រសួងការពារជាតិថៃ ដោយនិយាយថាឯកសារនេះត្រូវបានបកស្រាយខុស និងបង្ហាញមិនត្រឹមត្រូវដល់សាធារណជន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-12-25-1029-264238
ត្រីគង់រាំង១៣ក្បាលដែលជាប្រភេទជិតផុតពូជ ត្រូវបានបំពាក់ស្លាក និងដោះលែងទៅជម្រកធម្មជាតិ
«ក្រុមជួយសង្គ្រោះត្រីកំពុងរងគ្រោះ» បានសង្រ្គោះ បំពាក់ស្លាក និងលែងត្រីគង់រាំងយ៉ាងហោចណាស់១៣ក្បាល ដែលជាប្រភេទត្រីជិតផុតពូជ ទៅក្នុងជម្រកធម្មជាតិវិញនៅក្នុងរយៈពេលប្រមាណជា១ខែចុងក្រោយនេះ។ ការអភិរក្សនេះ គឺជាការថែរក្សាអត្តសញ្ញាណជាតិ និងសម្បត្តិដូនតាខ្មែរ ដែលមានឆ្លាក់នៅផ្ទាំងប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-25-939-264237
ពលរដ្ឋខ្មែរ អ្នកនិយមសន្ដិភាពត្រូវបានលើកទឹកចិត្ដឱ្យប្រើសំឡេងថ្កោលទោសការឈ្លានពានរបស់ថៃ
ប្រជាពលរដ្ឋខ្មែរ និងអ្នកស្រឡាញ់សន្ដិភាពត្រូវបានលើកទឹកចិត្ដឱ្យប្រើប្រាស់សំឡេងរបស់ខ្លួនតាមរយៈការផ្សព្វផ្សាយពហុភាសាទៅកាន់សហគមន៍អន្តរជាតិ និងការថ្កោលទោសចំពោះអំពើឈ្លានពានប្រដាប់អាវុធដោយយោធាថៃប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា រួមទាំងការវាយប្រហារដែលបានធ្វើឱ្យប៉ះពាល់ដល់ជន ...
ហុង រស្មី
https://www.postkhmer.com/national/2025-12-25-931-264236
ក្រសួងការពារជាតិកម្ពុជាអះអាងថា ការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃ នៅតែបន្តមុនកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ
ពលរដ្ឋខ្មែរពីរនាក់បានរងរបួសនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើនកុះករមួយក្នុងឃុំកូនត្រី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈដែលកងកម្លាំងថៃបានវាយប្រហារតំបន់យោធភូមិភាគទី៤ និងទី៥ របស់កម្ពុជា មុនពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចាប់ផ្តើមនៅថ្ងៃនេះ (ថ្ងៃទី២៤ ខែធ្នូ) នៅខេត្តចន្ទបុរី ប្រទេសថៃ។ ...
កម្ពុជា–ថៃ បើកកិច្ចពិភាក្សាព្រំដែនក្រោមការសង្កេតការណ៍អាស៊ាន ត្រៀមកិច្ចប្រជុំពិសេសស្តីពីការបញ្ឈប់អរិភាព
កម្ពុជា និងថៃ បានបន្តកិច្ចពិភាក្សាផ្លូវការលើបញ្ហាព្រំដែននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) ដោយមានគោលបំណងត្រៀមរៀបចំកិច្ចប្រជុំពិសេសនៅចុងសប្តាហ៍នេះ ដែលផ្តោតលើការបញ្ឈប់អរិភាព និងការស្តារស្ថិរភាពឡើងវិញតាមបន្ទាត់ព្រំដែន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-12-24-1821-264235
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការបាញ់គ្រាប់ផ្លោង និងផ្សែងពុលរបស់យោធាថៃលើទឹកដីកម្ពុជា គឺជាអំពើ«ឧក្រិដ្ឋកម្មបរិស្ថាន»
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានលើកឡើងថា ការឈ្លានពានមកលើទឹកដីកម្ពុជាទាំងកំរោល ពីសំណាក់យោធាថៃតាមរយៈការទម្លាក់គ្រប់បែក បាញ់ផ្លោង និងបាញ់ផ្សែងពុលចូលមកក្នុងដែនអធិបតេយ្យកម្ពុជា ត្រូវបានមើលឃើញថាផ្ទុយនឹងច្បាប់អន្តរជាតិ ថែមទាំងបានបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលចាត់ទុកបានថាជាអំពើ«ឧក្រិដ្ឋកម្មបរិស្ថាន»។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-24-1815-264234
បារាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដឹកនាំដោយម៉ាឡេស៊ី ចិន និងអាមេរិកលើជម្លោះកម្ពុជា-ថៃ
បារាំងបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមផ្នែកការទូតដឹកនាំដោយម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ដើម្បីនាំមកនូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃដែលកំពុងបន្តកើតមាន ខណៈស្ថានភាពមនុស្សធម៌កំពុងជួបវិបត្ដិ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-12-24-1547-264233
គណៈកម្មាធិការសិទ្ធិមនុស្សបន្ថែមញត្តិទៅ UN ករណីថៃប្រើ T-50TH វាយប្រហារលើតំបន់ស៊ីវិលនៅកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នឹងដាក់ញត្តិបន្ថែមទៀតទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធដទៃទៀត ឱ្យថ្កោលទោស ដាក់សម្ពាធ និងចាត់វិធានការគ្រប់យន្តការ ចំពោះការរំលោភបំពានរបស់ថៃលើកម្ពុជា ដូចជាការប្រើប្រាស់ យន្តហោះ F-16 និង T-50TH វាយប្រហារលើតំបន់ស៊ីវិល។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-12-24-1544-264232
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧។ អង្គសភាបានអនុម័តយល់ព្រមរបៀបវារៈចំនួន៤ ដូចមានចែងក្នុងសេចក្តីប្រកាសព័ត៌មាន។ ...
អគ្គលេខាធិការដ្ឋានរដ្ឋសភា
សេចក្តីថ្លែងការណ៍ គ.ស.ម.ក៖ «ការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា គឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ»
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ និងការប្រើប្រាស់គ្រាប់បែក ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)












