ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

រដ្ឋមន្ត្រីមហាផ្ទៃ​ណែនាំ​ឲ្យ​មាន​ក្រុមការងារ​កត់ត្រា​ភ័ស្តុតាង​ដែល​យោធាថៃ​បាន​បាញ់​មក​លើ​​​ជន​ស៊ីវិលនិង​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ស សុខា ណែនាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ជាមួយ​ព្រំដែន​ថៃ ធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាស្រុកជាប់ព្រំដែន ពិសេសតំបន់ ដែលមានហានិភ័យខ្ពស់ ឱ្យទៅកាន់ទីជម្រកសុវត្ថិភាពដែលត្រូវបានរៀបចំរួចជាស្រេច និងណែនាំ​​ឲ្យ​មាន​ការ​កត់​ត្រា​ការ​ខូច​ខាត​នានា​ដែល​យោធាថៃ​បាន​បង្កឡើង។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-9-2022-264079

វាយប្រហារថ្ងៃទី៣៖ ជនភៀសសឹកកម្ពុជាជាង៥ម៉ឺននាក់ ខណៈភាពតានតឹងកម្ពុជា–ថៃកើនឡើង

សម្រាប់​ការ​វាយ​ប្រហារ​ដោយ​ឈ្លាន​ពាន​ថ្ងៃទី​បី​ ប្រជាពលរដ្ឋ​​កម្ពុជា​រាប់ម៉ឺន​​​គ្រួសារ​ដែល​ត្រូវបាន​ផ្លាស់​ទីលំនៅ​ដោយ​ការបាញ់​ផ្លោង​ឆ្លង​ព្រំដែន និង​ការទម្លាក់​គ្រាប់​ពី​​យន្តហោះ​ចម្បាំង F-16 របស់​ថៃ​នៅតែ​ជ្រកកោន​តាម​​​មណ្ឌល​ជន​ភៀស​សឹក​​​ ដោយ​មិន ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-10-833-264080

អ្នកកាសែតអនឡាញ​ម្នាក់​​រង​របួស ខណៈ​រាយការណ៍​អំពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

អ្នក​សារ​ព័ត៌មាន​អនឡាញ​នៃស្ថាប័ន Whitehorse News បាន​រង​របួស​ខណៈពេលដែល​លោក​កំពុង​រាយការណ៍​ព័ត៌មាន​អំពី​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ នា​ថ្ងៃ​ទី​៨ ខែ​ធ្នូ នេះនៅ​ខេត្ត​ឧត្តរមានជ័យ។ ...

ឆន រស្មី
https://kiripostkhmer.com/stories/an-online-reporter-got-injured-while-reporting-on-cambodia-thai-border-conflict

ព្រឹកថ្ងៃទី៨ធ្នូនេះ យោធាថៃ​បើក​ការ​បាញ់​ប្រហារ​មក​លើកម្ពុជា​ជា​ច្រើន​ទីតាំង

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​កង​កម្លាំង​កម្ពុជា​សាជាថ្មី ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី នៅក្នុ ងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន។ នេះបើ​តាម​លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-8-753-264048

បញ្ហា​សុខភាព​គឺ​ជាមូលហេតុ​ដែល​លោក Vitit Muntarbhorn លាលែង​ពី​មុខ​តំណែង​អ្នក​រាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស

លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានលាលែងពីតំណែងដោយសារតែ «ហេតុផលសុខភាព» បន្ទាប់ពីលោកបានទទួលការរិះគន់ជាច្រើនចំពោះភាព​អសកម្មរបស់លោកលើស្ថានភាពសិទ្ធិមនុស្សនៅតាមព្រំដែនកម្ពុជា-ថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-8-90-264049

បន្ទាប់​ក្រហម​ត្រូវ​បាន​កំណត់ យោធាថៃ​ប្រើ​យន្តហោះ F-16 បើក​ការ​វាយប្រហារ​លើ​កម្ពុជា

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​បន្ត​ប្រាប់​​ឲ្យ​កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើកម្ពុជា​តាំងពីថ្ងៃម្សិលមិញ​ យប់មិញ និងព្រឹកនេះទៀត។ ប៉ុន្តែ​លោក​បញ្ជាក់​ថា បន្ទាត់​ក្រហម​បាន​គូស​វាស​រួច​ហើយ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-8-933-264051

​គម្រោង​វិនិយោគ​ដែល CDC អនុម័ត​កើន​ឡើង​ជិត ៦០%

គម្រោង​វិនិយោគដែល​​គណៈកម្មាធិការវិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បាន​អនុម័ត​ឱ្យ​វិនិយោគ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​​រយៈ​ពេល ១១ខែ​ ដើម​ឆ្នាំ​២០២៥ គឺ​មាន​ប្រមាណ​​ជាង ៦០០​គម្រោង ដែល​​កើនឡើង​​ជិត​ ៦០%​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៤។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-12-5-1348-264030

កម្ពុជា​ពន្យាពេល​​បញ្ចប់​ការ​បោសសម្អាត​មីនលើកទី៣​ដល់​ចុង​ឆ្នាំ​២០៣០

​កម្ពុជា​បានទទួល​ការអនុម័ត​ជា​ផ្លូវការ​សម្រាប់កាល​បរិច្ឆេទ​កំណត់​ថ្មី ដើម្បី​បញ្ចប់​ការ​បោសសម្អាត​មីន​ប្រឆាំង​មនុស្ស​ទូទាំងប្រទេស បន្ទាប់ពី​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ហាមឃាត់​មីន​ប្រឆាំង​មនុស្ស​បាន​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ចំពោះ​សំណើសុំ​ពន្យា​ពេល​ជា​​លើក​ទី​បី​ ក្នុងអំឡុងពេល​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ ចាប់ពី ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-7-858-264046

គោ៤ក្បាលងាប់នៅតាម«អូរឫស្សី», ក្រសួងព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរឹងចំពោះក្រុមហ៊ុន ដែលបង្កការបំពុល

ក្រោយពីសត្វគោពលរដ្ឋយ៉ាងហោចណាស់​៤ក្បា​លបា​នងាប់នៅតាមបណ្តោយ«អូរឫស្សី»ដោយ​សង្ស័យ​ថាមក​ពីផឹក​ទឹកពុលមក​នោះ ក្រសួងបរិស្ថានបានព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរឹងចំពោះក្រុមហ៊ុន ឬរោងចក្រសហគ្រាស ដែលបង្កឱ្យមានការបំពុលបរិស្ថាន និងជីវៈចម្រុះគ្រប់ប្រភេទ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-5-101-264026

ឈើអារចំនួន១៥៨សន្លឹក/ដើម និងផ្ទៃដីឈូសឆាយខុសច្បាប់៥ទីតាំងត្រូវបានរកឃើញ នៅតំបន់ការពារក្នុងខេត្តក្រចេះ

វត្ថុតាងបទល្មើសព្រៃឈើចំនួន១៥៨សន្លឹក/ដើម រួមនឹងទីតាំងឈូសឆាយទន្រ្ទានយកជាច្រើនហិកតា​ចំនួ​ន​៥ទី​តាំង ​​ត្រូវបាន​រក​ឃើញនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង និងព្រៃឡង់ក្នុងខេត្តក្រចេះ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-5-158-264033

ប្រភេទត្រីកំពុងរងគ្រោះចំនួន១១ក្បាលត្រូវបានលែងចូលជម្រកធម្មជាតិ ក្នុងបឹងទន្លេសាប

ប្រភេទត្រីកំពុងរងគ្រោះចំនួន១១ក្បាល ត្រូវបានលែងចូលទៅក្នុងជម្រកធម្មជាតិ នៅបឹងទន្លេសាបវិញ ក្នុងថ្ងៃ​ពេញ​បូណ៌មីចុងក្រោយនៃឆ្នាំនេះ ក្រោយពីប្រជានេសាទ និងម្ចាស់ដាយត្រីបានប្រគល់ជូនស្ថាប័នមានសមត្ថកិច្ច ដើម្បី​ចូលរួមការពារ និងថែរក្សាធន​ធាន​ជលផលទន្លេមេគង្គឱ្យមាននិរន្តរភាព។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-6-142-264040

Five nations establish regional dolphin, biodiversity conservation network

Five regional countries — including China — have agreed to establish a “Regional Network for the Conservation and Management of Freshwater Dolphins and Biodiversity” to strengthen sustainable management and protection of freshwater dolphins across the region. ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-4-1624-264020

រោងចក្រដែលបញ្ចេញឧស្ម័នអាម៉ូញាក់ ទទួលរងវិធានការច្បាប់,​ អាជ្ញាធរព្រមានការបំពុលខ្យល់ក្នុងរដូវប្រាំង

ក្រសួងបរិស្ថានមានចំណាត់ការផ្លូវច្បាប់ចំពោះរោងចក្រទឹកកកមួយ ដែលបានបញ្ចេញក្លិនឧស្ម័នអាម៉ូញាក់ បង្កការរំខានដល់ការរស់នៅរបស់ពលរដ្ឋ និងប៉ះពាល់ដល់សុខភាពសាធារណៈ ខណៈដែលក្រសួង និង​អាជ្ញាធរមូល​ដ្ឋាន​កំពុងតែកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅក្នុងរដូវប្រាំងនេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-4-1020-264011

កម្ពុជាចែករំលែកបទពិសោធន៍ជោគជ័យលើការអភិរក្សគ្រប់គ្រង​សត្វផ្សោត​ទឹក​សាប​និងជីវ​ចម្រុះនៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​តំបន់

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​ចែករំលែក​បទពិសោធន៍ និងការ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​លើ​ការ​អភិរក្ស​គ្រប់​គ្រង​សត្វ​ផ្សោត​ទឹក​សាប​និង​ជីវៈ​ចម្រុះ នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​តំបន់​ រៀបចំ​ឡើង​នៅ​ខេត្ត​សៀមរាប។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-3-159-263997

អង្គការក្រៅរដ្ឋាភិបាលជំរុញឱ្យមានការបង្ក្រាបតាមប្រព័ន្ធឌីជីថលកាន់តែខ្លាំងជាងមុន បន្ទាប់ពីមានការចាប់ខ្លួនពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយរូបភាពអាសអាភាសកុមារតាមកម្មវិធីតេឡេក្រាម

បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនបុរសជនជាតិខ្មែរអាយុ ៤៣ ឆ្នាំ ដោយសង្ស័យថាបានចែកចាយរូបភាពអាសអាភាសកុមារនៅលើតេឡេក្រាម អ្នកជំនាញសិទ្ធិកុមារ និងអង្គការក្រៅរដ្ឋាភិបាលបានព្រមានថា ការរិតបន្តឹងការអនុវត្តច្បាប់នៅលើប្រព័ន្ធឌីជីថល និងការគាំទ្រសុខភាពផ្លូវចិត្តសម្រាប់ជនរងគ្រោះពីការរំលោភបំពាននេះ នៅតែត្រូវការជាបន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកំពុងកើនឡើង។ ...

មាស មល្លិកា
https://kiripost.com/stories/ngos-urge-stronger-digital-crackdown-after-telegram-child-pornography-arrest

បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ ការផលិត និងការចែកចាយសម្ភារៈពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទកុមារនៅកម្ពុជា

ក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ការរិយាល័យសន្តិសុខមាតុភូមិនៃស្ថានទូតសហរដ្ឋអាមេរិក អង្គភាពការពារកុមារ (CPU) ការិយាល័យឧក្រិដ្ឋកម្មអ៊ីនធឺណិត (ICAC) និងបញ្ជាការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនបុរសម្នាក់ដែលរស់នៅខេត្តកំពង់ឆ្នាំង។ ...

បុគ្គលិក​ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501799657/man-arrested-for-rape-production-and-distribution-of-child-sexual-abuse-material-in-cambodia/

Stop Online Harm ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលសម្របសម្រួលដោយបច្ចេកវិទ្យានៅកម្ពុជា តាមមធ្យោបាយផ្តោតលើជនរងគ្រោះ

Stop Online Harm (SOH) ដែលជាវេទិកាថ្មីដឹកនាំដោយស្ត្រី ដើម្បីផ្តល់សិទ្ធិអំណាច និងគាំទ្រជនរងគ្រោះពីអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលសម្របសម្រួលដោយបច្ចេកវិទ្យា (TFGBV) ត្រូវបានដំណើរការក្នុងគោលបំណងផ្តល់សំឡេងដល់ជនរងគ្រោះដោយសារប្រព័ន្ធអ៊ីនធឺណិតជាច្រើន ដែលមិនអាចបញ្ចេញសំឡេងក្នុងទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។   ...

ចុង សុីវភីង
https://kiripost.com/stories/stop-online-harm-to-combat-tfgbv-in-cambodia-through-a-survivor-centred-approach/kh

ជប៉ុន​ផ្ដល់​ប្រាក់​កម្ចី ​២៩២,២​ ​លាន​ដុល្លារ ​ដើម្បី​គាំទ្រ​កំណើន​ទឹក​ស្អាត​ និង​អគ្គិសនី​ក្នុង​រាជធានី​ភ្នំពេញ

ប្រទេស​ជប៉ុន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ជាង​ ​២៩២​លាន​ដុល្លារ ​ដើម្បី​ជួយ​កែលម្អ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អគ្គិសនី​របស់​រាជធានី​ក្នុង​សកម្មភាព​ដែល​ប្រទេស​សង្ឃឹម​ថា​នឹង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​សង្គម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ ...

មាស ម៉ូលីកា
https://kiripost.com/stories/japan-loans-2922m-to-support-clean-water-and-electricity-growth-in-phnom-penh

ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ឱ្យបង្កើនគុណភាពសេវាកម្មក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ក្រសួងទេសចរណ៍បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ឱ្យបង្កើនគុណភាពសេវាកម្ម និងរក្សាតម្លៃសមរម្យ ខណៈដែលមនុស្សម្នារាប់លាននាក់ត្រូវបានរំពឹងថានឹងធ្វើដំណើរទូទាំងប្រទេសដើម្បីប្រារព្ធពិធីបុណ្យនេះ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យពុទ្ធសាសនាដ៏សំខាន់សម្រាប់ពុទ្ធសាសនិកខ្មែរគ្រប់រូប។ ...

ជា វណ្ណយុទ្ធ
https://shorturl.at/8I83x

លោក​ ហ៊ុន ម៉ាណែត ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​មេដឹកនាំ​ថ្មី​របស់​ថៃ​ដើម្បី​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​វិលទៅ​រក​ប្រក្រតីភាពឡើង​វិញ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត សរសេរ​លិខិត​អបអរសាទរចំពោះការជាប់ឆ្នោតរបស់លោក អានុទិន ចាន់វីរៈកុល ដែល​ជានាយករដ្ឋមន្ត្រីទី៣២នៃព្រះរាជាណាចក្រថៃ។ លោក​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​ជាមួយ​មេដឹកនាំ​ថៃ​ដើម្បី​វិល​ទៅរក​ប្រក្រតីភាព​ឡើង​វិញ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-7-1642-263193

កម្ពុជានិងបួគីណាហ្វាសូឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដោះមីន

​ប្រមុខរដ្ឋ​ស្ដីទី​កម្ពុជា​និង​ជា​ប្រធាន​ព្រឹទ្ធសភា​លោក​ ហ៊ុន​ សែន​ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​អគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​បួ​គី​ណា​ហ្វា​សូ​ប្រចាំ​កម្ពុជា​លោក​ Daouda​ Bitie​ ដែល​បាន​ចូល​ជួប​និង​ប្រគល់​សារតាំង​ដល់​លោក​នៅ​ព្រឹទ្ធសភា​កាលពី​ម្សិល​ម្សិល​។​ ...

តន វិបុល
https://shorturl.at/tWYle

សម្តេចម៉ែព្រះប្រទានថវិកាដល់CMAC ដើម្បីបោសម្អាតមីននៅតាមព្រំដែនកម្ពុជាថៃ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​ប្រោស​ប្រទាន​ព្រះ​រាជ​ទ្រព្យចំនួន២​ម៉ឺ​នដុ​ល្លា​រ​អាមេរិកដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)​ដើម្បី​ប្រើប្រាស់ក្នុងការបោស​សម្អា​ត​សំ​ណល់​យុ​ទ្ធភណ្ឌសង្គ្រាម នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-5-112-263179

កម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រីកទំនាក់ទំនងវិនិយោគ

កម្ពុជា និងជប៉ុនបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការកែលម្អបរិយាកាសវិនិយោគ បន្ទាប់ពីកិច្ចប្រជុំលើកទី៣០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលបានធ្វើឡើងកាលពីថ្ងៃពុធ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/btaZ8

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Hdbse
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!