ព័ត៌មាន​

សមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តស្នើឱ្យពិនិត្យការនាំចូលជីគីមី និងពូជផ្លែឈើ ដែលប្រទេសជិតខាងឈប់ប្រើ

សមាជិកព្រឹទ្ធសភា និងរដ្ឋសភាបានស្មើឱ្យរាជរដ្ឋាភិបាលធ្វើការត្រួតពិនិត្យគុណភាពជីគីមី និងពូជ​ផ្លែឈើ​ចាស់ៗដែលនាំចូលពីបរទេស ហើយលើកទឹកចិត្តដល់កសិករ ឱ្យពង្រីកការដាំដុះដំណាំសរីរាង្គ ដើម្បីការ​ពារ​សុខ​ភាព​។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-3-1739-262251

កម្ពុជា​នឹង​រៀបចំបណ្ដឹង​ទៅ​តុលាការអន្តរជាតិ​ដើម្បីបញ្ចប់បញ្ហា​ព្រំ​ដែន​២៥​ឆ្នាំជាមួយ​ថៃ

កម្ពុជានឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិ ហៅកាត់ថា​ ICJ ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ព្រំ​ដែន​រ៉ាំរ៉ៃ​ជាមួយ​ប្រទេសថៃ​នៅ​តំបន់​ជុំ​វិញ​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី រួមទាំង​តំបន់​មុំ​បី​ក្នុង​ខេត្តព្រះ​វិហារ​។​ ...

វ៉ា សុភានុត
https://khmer.cambojanews.com/cambodia-to-file-lawsuit-with-icj-to-end-25-year-old-border-dispute-with-thailand/

ចាងហ្វាងសារព័ត៌មានម្នាក់ និងមនុស្សពីរនាក់ទៀតរងបទចោទប្រកាន់ចំនួនបី​ ក្រោយសម្ដែង​«ចំអក»​កងទ័ព

ចាងហ្វាងសារព័ត៌មានអនឡាញម្នាក់ និងបុរសពីរនាក់ផ្សេងទៀតត្រូវបានរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួនបី ជុំវិញការធ្វើឱ្យខូចទឹកចិត្តកងទ័ព រួមទាំងការបញ្ចេញមតិបង្ហាញការរើសអើងលើកងកម្លាំង។ ...

ឃួន ណារីម​
https://khmer.cambojanews.com/online-publisher-two-others-charged-for-mocking-the-army-amid-cambodia-thai-border-dispute/

កម្ពុជាអនុម័តសេចក្ដីថ្លែងការណ៍ការពារផ្ទាំងទឹកកក​ ដែលរលាយយ៉ាងលឿន ដោយសារការប្រែប្រួលអាកាសធាតុ

ក្រៅពីការបង្ហាញមហិច្ឆតារបស់ខ្លួន ក្នុងការចូលរួមជំរុញឱ្យមានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្ពុជា បានអនុម័តសេចក្ដីថ្លែងការណ៍ផ្ទាំងទឹកកកឌូស្ហាន់បេ (The Dushanbe Glaciers Declaration) ដែលជាការ​ជំរុញ​មួយ ឱ្យរដ្ឋជាសមាជិក និងភាគីពាក់ព័ន្ធ អង្គការសហប្រជាជាតិមានវិធានការ ដើម្បីការពារផ្ទាំងទឹកកក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-3-1519-262248

ពុ​យ​ គា៖ អ្នកសារព័ត៌មាន​​ពង្រឹង​តុល្យភាព​ការពិត និង​សន្តិសុខជាតិ​ពេលប្រទេសរងការ​​ឈ្លាន​ពាន​

ពេល​ប្រទេសមួយ​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ឈ្លានពានពីប្រទេស​ជិត​ខាង​ តួនាទី​អ្នកសារព័ត៌មាន​កាន់តែ​សំខាន់​ជាង​ពេលណាៗ​ទាំងអស់​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-3-116-262243

ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ប្រឈម​នឹង​ការផ្លាស់ទី​លំនៅ ខណៈ​​​គម្រោង​​ទំនប់វារី​អគ្គិសនី​ស្រែពកកំពុង​​ដំណើរការ

ប្រជា​ពល​រដ្ឋជា​ច្រើន​រយ​គ្រួសារ​កំពុង​រង់​នៅ​តាម​ដង​ទន្លេស្រែពក កំពុង​បារម្ភ​ថា ​មិន​ដឹង​ត្រូវ​ធ្វើ​បែប​ណា ​ខណៈ​ពួក​គាត់​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅ​ឋាន​។​ ...

Coby Hobbs និង ឃួន ណារីម​
https://khmer.cambojanews.com/thousands-of-families-face-displacement-as-srepok-dam-project-pushes-ahead/

គ្រឹះ​​ស្ថាន​អង្គរ រកចំណូល​បាន​ជិត ២៦លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវបរទេស​

ភ្ញៀវទេសចរបរទេស​ជិត ៥៣ ម៉ឺននាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនារមណី​យដ្ឋាន​អង្គរ នៅ​ក្នុង​រយៈ​ពេល ៥ខែ​ដើម​ឆ្នាំ​២០២៥ ដែល​ធ្វើ​ឱ្យ​​​គ្រឹះ​​ស្ថាន​អង្គរ (Angkor Enterprise) ​ប្រមូល​ប្រាក់​ពី​ការ​លក់​សំបុត្របាន​ជាង ២៤ លាន​ដុល្លារ កើន​ជាង ១០​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-2-1447-262235

ក.ប.ប៖ ឧបករណ៍តេស្ត ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម គ្មានមុខងារ វិភាគថ្នាំពុលកសិកម្ម ឬសារធាតុពណ៌ហាមឃាត់ ទេ

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃ​ក្រ​សួង​ពាណិ​ជ្ជ​កម្ម​បានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរហ័សមួយប្រភេទ ដែលកំពុងតែត្រូវបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម គឺ​គ្មាន​ មុខ​ងារស្វែងរកសារធាតុគីមីហាមឃាត់ ឬអាចប្រើប្រាស់សម្រាប់វិភាគថ្នាំពុលកសិកម្ម សារធាតុពណ៌ហាមឃាត់ និង​សារ​ធាតុ​គី​មី​ផ្សេងទៀតនោះទេ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-2-179-262239

គម្លាតសមត្ថភាពផ្នែក​បច្ចេកវិទ្យា​​ កម្ពុជារងការ​​ចោទជា​មជ្ឈមណ្ឌល​ជួញដូរ​មនុស្ស​ និង​ឆបោក​តាមអនឡាញ​

នៅពេលដែល​បច្ចេកវិទ្យា​ឌីជីថលកែប្រែការ​រស់នៅ​របស់​មនុស្ស​​ទូទាំង​ពិភពលោក ​​កម្ពុជា​​​កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង​នៃអំពើ​ឆបោក​​តាម​អ៊ីនធឺណិត និង​ការជួញដូរ​មនុស្ស ដែល​អ្នកជំនាញ​និយាយថា វា​​មាន​ភាពស្មុគស្មាញ​ដោយសារ​គម្លាត​សមត្ថភាព​​ជំនាញ​បច្ចេកវិទ្យា និងការ​ចោទប្រកាន់​ពីសារព័ត៌មាន​ និងអង្គការ​អន្ដរជាតិ​មួយ​ចំនួន​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-2-154-262236

ប្រធាន​ព្រឹទ្ធសភា៖ បើ​មិន​ឲ្យ​តុលាការ​កាត់​ក្ដី​ទេ រឿង​នេះ​គឺ​ដូច​តំបន់​ Gaza ​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល

ប្រធាន​ព្រឹទ្ធសភា លោក​ ហ៊ុន សែន បាន​ថ្លែង​ថា ប្រសិន​បើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទេ​នោះ វា​អាច​នាំ​ទៅ​រក​ស្ថានភាព​ដូច​នៅ​ Gaza ​ដែល​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ប្រយុទ្ធ​គ្នា​ដោយ​គ្មាន​ទី​បញ្ចប់។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-2-1130-262232

ទំហំឥណទានដែល​រដ្ឋាភិបាល​​ចុះ​កិច្ច​ព្រមព្រៀងថយចុះ ប៉ុន្តែ​ការ​ទូទាត់សេវា​បំណុលកើនឡើង

រាជរដ្ឋាភិបាលកម្ពុជា​​ក្នុង​ត្រីមាសទី១ ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍ​នានា​សរុបជិត ៧៩ លានដុល្លារអាមេរិក (សមមូល​នឹង ៥៩,១១​លាន​អេសដេអ៊ែរ) ដើម្បីបំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពនានា ដែល​ធ្វើ​ឱ្យ​បំណុល​សរុប​របស់​កម្ពុជា កើន​ដល់​ជាង ១២​ពាន់​លាន​ដុល្លារ។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-30-1646-262229

កម្ពុជា​ចង់​ឱ្យ​វិនិយោគិន​ជប៉ុនមក​ធ្វើ​ទស្សនកិច្ច​​ដោយ​ផ្ទាល់ ​​ដើម្បី​ងាយ​ស្រួល​​​​​ស្វែងរកឱកាស​វិនិយោគ​

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវ​​ឱ្យ​វិនិយោគិន​ជប៉ុន​មក​ធ្វើ​​​ទស្សនកិច្ច​នៅ​កម្ពុជាដោយ​ផ្ទាល់ ​​ដើម្បី​ងាយ​ស្រួល​​​​ពិនិត្យ​មើល​សក្តានុពល​ និង​ស្វែងរកឱកាស​បណ្តាក់​ទុន​ ព្រម​ទាំង​បាន​ជំរុញឱ្យ​មាន​ការ​​បង្កើត​តំបន់​សេដ្ឋកិច្ច​ជប៉ុន​នៅ​កម្ពុជា​ផងដែរ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-30-1438-262225

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ស៊ើប​អង្កេត​ការ​បាញ់​ប្រហារ​ដែល​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ស្លាប់ និង​បបួល​ថៃ​ឡើង​តុលាការ​ ICJ រឿង​ព្រំដែន

ផែនការ​នាំ​យក​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទទួល​បាន​ការ​គាំទ្រ​ពី​អតីត​នាយករដ្ឋមន្ត្រី និង​សាធារណជន ខណៈ​ដែល​ក្រសួង​ការបរទេស​កម្ពុជា​ទាមទារ​ឲ្យ​ភាគី​ថៃ​បើក​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​ប្រហារ​ដែល​ជា​«អំពើ​ដ៏​សាហាវ និង​ខុស​ច្បាប់» បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ស្លាប់ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-2-912-262230

មេបញ្ជាការអង្គភាព UN ​ស្ត្រី​ដំបូង​របស់​​​​កម្ពុជាដឹកនាំក្រុមការងារ​ជិត​២០០​នាក់​​នៅសាធារណរដ្ឋម៉ាលី

វរសេនីយ៍ទោ សោម លា​ងអ៊ី​ មេបញ្ជាការកងអនុសេនាតូចភស្ដុភារ នៃកងអនុសេនាធំវិស្វកម្មព្រលានយន្ដហោះលេខ ៩២៧ ផ្ដល់​បទពិសោធ​​ក្នុងនាម​ជា​មេបញ្ជាការ​អង្គភាព​ស្ត្រី​ដំបូង​គេ​របស់​កម្ពុជា​ដែល​ត្រូវបាន​បញ្ជូនទៅ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅសាធារណរដ្ឋម៉ាលី​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-5-30-1432-262224

ចំនួនជនរងគ្រោះ ដោយសារមីន ថយចុះ៣៣ភាគរយ ខណៈមនុស្ស៦នាក់ស្លាប់

កម្ពុជាមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន២០នាក់ ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២៥នេះ ដែលចំនួននេះមានការថយចុះ ៣៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានជនរងគ្រោះចំនួន៣០នាក់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-30-1640-262228

ក្រុមអភិរក្សបារម្ភពីការធ្លាក់ចុះ នៃចំនួនសត្វទាព្រៃស្លាបស ដែលជាប្រភេទ ជិតផុតពូជបំផុតក្នុងលោក

កម្ពុជាមានវត្តមានសត្វទាព្រៃស្លាបសមិនដល់១០០ក្បាលផង ក្នុងចំណោមចំនួនសរុបប្រមាណជា៨០០ក្បាល នៅក្នុងពិភពលោក។ ការសិក្សាស្រាវជ្រាវរយៈពេល៣ថ្ងៃ នាពេលថ្មីៗនេះ បានរកឃើញសត្វទាព្រៃស្លាបស តែ១ក្បាលប៉ុណ្ណោះ ដែលបានត្រឡប់មកដើមឈើ ដែលជាទ្រនុំរបស់វា។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-30-1555-262226

ក្រសួង​ព័ត៌មានព្រមានការ​​ផ្សាយ​ព័ត៌មាន​បញ្ហា​សន្ដិសុខជាតិ​ គ្មាន​ប្រភពរឹងមាំ

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បា​នក្រើន​រំឭកជាថ្មីចំពោះ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន មិនថា ជា​អាជីព និង​មិន​អាជីព​ ឬប្រើ​ប្រាស់​បណ្ដាញសង្គម​ទាំងអស់​ចៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​បង្ក​មហន្តរាយ​ដល់​សន្តិសុខ​ជាតិ មហន្តរាយ​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ និង​​គ្រោះថ្នាក់​ដល់​មន្ត្រី​ដែល​អនុវត្ត​ច្បាប់ ឬ​ត្រូវបំពេញ​បេសក​កម្ម​​រប​ស់ ...

ហុង រស្មី
https://www.postkhmer.com/national/2025-5-30-1111-262220

ការពារកុមារ៖ លាតត្រដាងល្បិចកលបិទបាំងការពិត​ និងបំបាត់បារីអេឡិចត្រូនិក

ស្វាយ ស្ករកៅស៊ូ និងទឹកដោះគោក្រឡុក។ល។ នេះមិនមែនជារសជាតិស្ករគ្រាប់ពីកុមារភាពប៉ុណ្ណោះទេ។ វាគឺជារសជាតិរបស់បារីអេឡិចត្រូនិក ដែលត្រូវបានបង្កើតឡើង ដើម្បីឱ្យមនុស្សជំនាន់ថ្មីញៀននឹងសារជាតិនីកូទីន។ ពីទីប្រជុំជននៅអាស៊ី រហូតដល់កោះប៉ាស៊ីហ្វិកតូចៗ ផលិតផលទាំងនេះកំពុងជ្រៀតចូលសហគមន៍ ដែលជំរុញឱ្យមានវិបត្តិសុខភាពសាធារណៈបន្ទាន់បំផុតមួយ នាពេលបច្ចុប្បន្ន។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/protect-children-unmask-the-appeal-and-get-rid-of-e-cigarettes/

បទល្មើសនេសាទនៅតំបន់អភិរក្សផ្សោតថុយចុះ ចំនួនសត្វផ្សោតទន្លេមេគង្គកើនឡើង

បទល្មើសនេសាទខុសច្បាប់នៅតំបន់អភិរក្សផ្សោត កាំពី ក្នុងខេត្តក្រចេះមានការថយចុះ ខណៈ ពេលដែលចំនួនសត្វផ្សោតទន្លេមេគង្គរួមទាំងនៅក្នុងខេត្តស្ទឹងត្រែងផងនោះ មានការកើនឡើង ហើយករណីស្លាប់ទៅវិញក៏ពុំទាន់កើតមាន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-30-90-262218

លោក ស៊ុន ចាន់ថុល ប្រាប់​ភាគីកាណាដា​ពី​សក្តានុពល​វិនិយោគ​របស់​កម្ពុជា​

កម្ពុជា គឺជាទីតាំងដែល​គួរឱ្យ​ចាប់អារម្មណ៍សម្រាប់​ការ​បណ្តាក់​ទុនលើ​គ្រប់​វិស័យ​ ហើយ​រំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគតផងដែរ​។ នេះបើតាម​លោក ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋមន្ត្រី អនុប្រធានទី១ នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដែល​កំពុង​អមដំណើរ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ទៅ​បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-29-1651-262214

AIIB ចង់​ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលនៅកម្ពុជា

ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី​(Asian Infrastructure Investment Bank-AIIB) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាកម្ពុជាលើវិស័យសក្ដានុពលមួយចំនួន និង​មានជំនឿ​ថា​សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបាននូវកំណើនប្រកបដោយភាពធន់ និងរឹងមាំបន្ថែមទៀត​​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-29-1512-262211

គម្រោងវិនិយោគនៅ​ខេត្ត​ព្រះសីហនុទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល កើនដល់ជិត ៣០០

គម្រោងវិនិយោគ​ចំនួន ១០ បន្ថែម​ទៀត ដែល​មានទុនវិនិយោគសរុប ១៥៤​ លាន​ដុល្លារ​​ នឹង​ត្រូវ​​ទទួលបាន​ការ​លើក​ទឹកចិត្ត​ពិសេសពី​រាជ​រដ្ឋាភិបាល​​ក្រោម​​«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដែល​ធ្វើ​ឱ្យ​​ចំនួន​គម្រោង​ទទួល​បានការ​លើក​ទឹកចិត្ត​ពិសេសពី​រាជ​រដ្ឋាភិបាល​​នៅ​​ខេត្ត​ព្រះសីហនុ កើន​ដល់​ ២៩៧ គម្រោង។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-29-1358-262206

ក្មេងប្រុសមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសង្រ្គោះជីវិតនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

ក្មេងប្រុសអាយុ៨ឆ្នាំមានជម្ងឺគ្រុនឈាមធ្ងន់ធ្ងរមកពីខេត្តព្រះវិហារ ត្រូវបានជួយសង្រ្គោះឱ្យជាសះស្បើយ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-29-158-262210

កម្ពុជា-ថៃដោះស្រាយតាមសន្ដិវិធី ​ត្រូវ​គោរព​អធិបតេយ្យភាព និង​បូរណភាពទឹកដីគ្នា​​

លទ្ធផលជំនួបចរចារវាងមេទ័ព​ទាំងពីរ​នៅការិយាល័យ​ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ អគ្គបញ្ជាការដ្ឋានបានចេញសេចក្តីថ្លែងការណ៍ដូច​ខាង​ក្រោម​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-5-29-213-262216

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jgWhA
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!