ព័ត៌មាន
ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺអង់ត្រាក់
ក្រសួងសុខាភិបាលកម្ពុជាបានសេចក្តីប្រកាសព័ត៌មានដល់សាធារណជនឱ្យបានដឹងអំពីបញ្ហាគ្រោះថ្នាក់នៃជំងឺអង់ត្រាក់ និងការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ (Bacillus Anthracis) ដោយសារនាពេលថ្មីៗនេះមានការផ្ទុះឡើងនៅប្រទេសជិតខាង និងបណ្តាប្រទេសមួយចំនួន។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-5-7-89-262013
រយៈពេល ៤ខែ CDC អនុម័តលើគម្រោងវិនិយោគចំនួន ២៣១ គម្រោង
គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនសរុប ៨៦០ លានដុល្លារត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តនៅក្នុងខែមេសា ឆ្នាំ ២០២៥ ដែលធ្វើឱ្យចំនួនគម្រោងវិនិយោគបានអនុម័តក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២៥ មានរហូតដល់ ២៣១។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-7-1422-262019
លោក ឌិត ទីណា គូសបញ្ជាក់ពីការចុះបញ្ជីកម្មសិទ្ធិបញ្ញា ដើម្បីបង្កើនតម្លៃនៃផលិតផលកសិកម្ម
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញបានលើកឡើងពីសារៈសំខាន់នៃការចុះបញ្ជីកម្មសិទ្ធិបញ្ញា ដើម្បីបង្កើនតម្លៃផលិតផលកសិកម្ម។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/ETU2W
ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១២ ស្តីពីសហគ្រាសធុនតូចនិងមធ្យម
ធនាគារជាតិនៃកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ នៅខែធ្នូ ឆ្នាំ២០២៥ ដោយផ្តោតលើ “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា” នេះបើយោងតាមសេចក្តីជូនដំណឹងដែល ...
ស៊ុំ ម៉ាណេត
https://shorturl.at/ZYnt4
យុទ្ធសាស្ត្រសេវាកម្មអេឡិចត្រូនិកថ្មីនឹងកែលម្អទិដ្ឋភាពធុរកិច្ចនៅកម្ពុជា
ការដាក់ឱ្យដំណើរការនូវយុទ្ធសាស្ដ្រ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨ ត្រូវបានគេរំពឹងថានឹងកំណត់ឡើងវិញនូវការផ្តល់សេវាសាធារណៈសម្រាប់អាជីវកម្ម បង្កើតប្រព័ន្ធអេកូឌីជីថលដ៏ ...
ស៊ុំ ម៉ាណេត
https://shorturl.at/m1pSf
អាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន១៤កំពុងសាងសង់ ខណៈតំណាងសកម្មជនអំពាវនាវឱ្យមានការអភិរក្សបឹងធម្មជាតិ
កម្ពុជាបានដាក់ដំណើរការគម្រោងប្រព្រឹត្តិកម្មទឹកកខ្វក់ដែលចំណាយថវិកាចំនួន៩០លានដុល្លារនៅខេត្តកណ្ដាល នាំឱ្យចំនួនអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទូទាំងប្រទេសមានសរុប១៤ទីតាំង។ គំនិតផ្តួចផ្តើមនេះត្រូវបានស្វាគមន៍ដោយអង្គការសង្គមស៊ីវិលដែលបានសរសើររដ្ឋាភិបាលសម្រាប់ការធានានូវនិរន្តរភាពបរិស្ថាន និងសុខភាពសាធារណៈ។ ...
គម្រោងកាត់បន្ថយឧស្ម័នមេតាន តម្លៃ២០លានដុល្លារ ត្រូវបានដាក់ឱ្យអនុវត្តនៅកម្ពុជា
គម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ស្ដីពីការកាត់បន្ថយឧស្ម័នមេតាន (AKCMM) ដែលមានថវិកា២០លានដុល្លារអាមេរិក ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីជួយកម្ពុជាដោះស្រាយបញ្ហាឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏គ្រោះថ្នាក់ ហើយរួមចំណែកធ្វើឱ្យមានការឡើងកម្តៅផែនដី។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-6-160-262009
កងទ័ពកម្ពុជា-ចិននឹងធ្វើសមយុទ្ធនាគមាសដែលមានមនុស្សយន្តវះកាត់ ឆ្កែយន្ត នាវាចម្បាំង និងសព្វាវុធជាច្រើនប្រភេទ
កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន សរុបជាង ២០០០នាក់នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាព កម្ពុជា-ចិន «នាគមាស-២០២៥» ដោយប្រើប្រាស់ទាំងគ្រឿងយន្តទំនើបៗ ដូចជាមនុស្សយន្ត និងឆ្កែយន្ត នាវាចម្បាំង ដ្រូន និងសព្វាវុធជាច្រើនប្រភេទទៀត។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-5-6-1645-262012
CCC ចុះអនុស្សារណៈជាមួយ ACCCIM ដើម្បីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ
ផ្នែកឯកជនកម្ពុជា-ម៉ាឡេស៊ី បានចុះអនុស្សារណៈយោគយល់គ្នា(MoU) ដើម្បីបង្កើតក្របខណ្ឌសម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែធំបន្ថែមទៀត ខណៈក្នុងឆ្នាំ២០២៤ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់ជាង ៨៦៥លានដុល្លារ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-6-1621-262011
លោកនាយករដ្ឋមន្រ្តី បញ្ជាឱ្យបិទដំណើរការរោងចក្រ សហគ្រាស ដែលបំពុលប្រភពទឹកសាធារណៈ
ប្រមុខរដ្ឋាភិបាលបានបញ្ហាឱ្យផ្អាកដំណើរការរោងចក្រ សហគ្រាសណា ដែលមិនមានប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ហើយបង្កឱ្យប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមបណ្តាខេត្ត ដែលជាប់ទន្លេ និងសមុទ្រ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-6-1349-262003
ក្រុមហ៊ុនឯកជនឥណ្ឌូណេស៊ីចង់មានកិច្ចសហប្រតិបត្តិការផ្នែកនេសាទនិងឋាមពលជាមួយកម្ពុជា
ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងប្រាប់ទៅប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ថា កម្ពុជាមានសន្តិសុខស្បៀង ប៉ុន្តែ នៅខ្វះសន្តិសុខថាមពល។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-5-6-1416-262006
វិនិយោគិនចិនចាប់អារម្មណ៍ការវិនិយោគក្នុងផលិតកម្មប្រេងឆៅនៅកម្ពុជា
ក្រុមហ៊ុនមកពីប្រទេសចិន Beijing Scitech Holdings Co., Ltd. បានបង្ហាញការចាប់អារម្មណ៍ចំពោះឱកាសវិនិយោគលើការចម្រាញ់ប្រេងឆៅ និងការផលិតផលិតផលផ្សេងៗដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅនៅក្នុងប្រទេសកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាជាការចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-6-1413-262005
សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស លោក រ៉ុង ឈុន ដាក់ពន្ធនាគារចំនួន៤ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃចន្ទនេះ បានសម្រេចផ្តន្ទាទោសទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដាក់ពន្ធនាគារចំនួន៤ឆ្នាំ ពីបទញុះញង់បង្កភាពវឹកវរក្នុងសង្គម និងបទមិនរាងចាល ដែលលោកបានអត្ថាធិប្បាយអំពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម។ ...
ឃួន ណារីម
https://khmer.cambojanews.com/phnom-penh-municipal-court-sentences-rong-chhun-to-4-years-in-prison/
«ក្នុងពេល៤០នាទីមនុស្សម្នាក់ស្លាប់» កម្ពុជាដាក់ផែនការដោះស្រាយបញ្ហាជំងឺមហារីក
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យត្រួតពិនិត្យបន្លែ សាច់ នាំចូលឱ្យបានតឹងរឹង និងអំពាវនាវឱ្យមានការអប់រំប្រជាពលរដ្ឋឱ្យបានទូលំទូលាយអំពីជំងឺមហារីក ដោយថារាល់៤០នាទីជំងឺមហារីកបានសម្លាប់ប្រជាជនម្នាក់ ឬ៣៨នាក់ក្នុងមួយថ្ងៃ។ ...
ស៊ើង និមល់
https://khmer.cambojanews.com/one-death-every-40-minutes-cambodia-unveils-plan-to-tackle-cancer-crisis/
ការប្រកួតប្រជែងគោលនយោបាយរូបិយវត្ថុកម្ពុជាលើកដំបូងរៀបចំដោយយុវជនសម្រាប់យុវជន
កម្មវិធីប្រកួតប្រជែងគោលនយោបាយរូបិយវត្ថុកម្ពុជា ជាការរៀបចំឡើងសម្រាប់សិស្ស-និស្សិត ត្រូវបានរៀបចំឡើងនៅវិមាន Premium Palace កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ ដែលជាការកត់សម្គាល់ពីសមិទ្ធផលក្នុងការចូលរួមរបស់យុវជនជាមួយសេដ្ឋកិច្ចរបស់កម្ពុជា។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-5-5-1235-261993
ជាមធ្យមមានមនុស្សស្លាប់ពីជំងឺមហារីកប្រមាណ៣៨នាក់ក្នុងមួយថ្ងៃ
នៅកម្ពុជា ជារៀងរាល់ឆ្នាំ មានករណីជំងឺមហារីកថ្មីប្រមាណ ២ម៉ឺនករណី ហើយការស្លាប់ពីជំងឺនេះមានប្រមាណ ១ម៉ឺន ៤ពាន់នាក់ក្នុងមួយឆ្នាំៗ។ ចំនួននេះអាចតិចជាងនៅប្រទេសផ្សេង ប៉ុន្តែជាតួលេខខ្ពស់ធៀបនឹងចំនួនប្រជាជន ១៧លាននាក់។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-5-5-1033-261989
អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងបើកដំណើរការនៅក្នុងសប្តាហ៍ទី២ នៃខែកក្កដា
ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) ដំណាក់កាលទី១ កំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ និងវាយតម្លៃលើផ្នែកបច្ចេកទេសលើកចុងក្រោយ ដោយគ្រោងបើកដំណើរការ(មិនទាន់បើកសម្ពោធជាផ្លូវការ)នៅក្នុងសប្តាហ៍ទី២ នៃខែកក្កដា ខាងមុខជាមួយនឹងសមត្ថភាពអាចទទួលបានភ្ញៀវទេសចរបានប្រមាណ ១៥ លាននាក់ ...
ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-5-5-1113-261991
ឯកអគ្គរដ្ឋទូតបារាំងលើកឡើងពីផែនទីបង្ហាញផ្លូវរវាងបារាំង-កម្ពុជាសម្រាប់អនាគត
ទំនាក់ទំនងការទូតរវាងកម្ពុជា និងបារាំង បានបង្ហាញជំហរយ៉ាងរឹងមាំតាមរយៈគម្រោងសហប្រតិបត្តិការជាច្រើន រួមទាំងដំណើរទស្សនកិច្ចរបស់ប្រធានាធីបតីបារាំងនៅឆ្នាំក្រោយ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-5-6-836-261999
CDC៖ ជំងឺ Anthrax មិនមាននៅកម្ពុជាទេ តែត្រូវប្រុងប្រយ័ត្ន
ជំងឺពិសធ្យូង ឬ ជំងឺអង់ត្រាក់ (Anthrax) ដែលកើតលើសត្វគោក្របី មិនមានវត្តមាននៅកម្ពុជាទេនាពេលបច្ចុប្បន្ន ប៉ុន្តែប្រជាពលរដ្ឋត្រូវតែប្រុងប្រយ័ត្នការឆ្លងជំងឺនេះដោយមិនត្រូវបរិភោគសាច់គោកក្របីឆៅ និងមិនត្រូវកាប់គោឈឺយក ...
នៀម ឆេង
https://www.postkhmer.com/national/2025-5-5-1628-261997
ការរុះរើត្រូវបានបញ្ចប់ ការដាំដើមឈើ១២ម៉ឺនដើម ដើម្បីស្តារភាពបៃតង បានចាប់ផ្តើមនៅតំបន់អន្ទង់អាំង
ដើមឈើចម្រុះប្រមាណជា១២ម៉ឺនដើមត្រូវបានចាប់ផ្តើមដាំ នៅតំបន់អន្ទង់អាំង ឬភ្នំ១៥០០ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្ទៃដីជាង២០០ហិកតា ក្នុងស្រុកវាលវែង ដើម្បីស្តារបរិស្ថានធម្មជាតិបៃតងឡើងវិញ ក្រោយពីការរុះរើលំនៅដ្ឋានរបស់អ្នកដែលជំទាស់មិនព្រមចាកចេញ ត្រូវបានបញ្ចប់។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-5-1617-261996
ឈើជន្លង់ម្រេចរាប់ម៉ឺនដើម ត្រូវបានកាប់ និងដឹកជញ្ជូនចេញពីតំបន់ការពារធម្មជាតិ ដោយខុសច្បាប់
ឈើជន្លង់ម្រេចប្រមាណជា៤ពាន់ដើម ដែលជាប្រភេទឈើលេខ១ ក្នុងចំណោមឈើរាប់ម៉ឺនដើមត្រូវបានកម្លាំងចម្រុះខេត្តមណ្ឌលគិរី ធ្វើការរឹបអូស ក្នុងរយៈពេល៤ថ្ងៃនៃចុងខែមេសាកន្លងមក ក្រោយពីត្រូវបានកាប់ចេញពីក្នុងតំបន់ការពារធម្មជាតិ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-5-950-261988
កម្ពុជានឹងចរចាផ្ទាល់ជាមួយសហរដ្ឋអាមេរិកលើបញ្ហាពាណិជ្ជកម្ម នៅថ្ងៃទី១៤-១៥ ឧសភា
អ្នកសេដ្ឋកិច្ចមានសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបានផលវិជ្ជមានពីការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក នាថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-2-1610-261982
នាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយពីកម្ពុជាដើម្បីទាក់ទាញអ្នកវិនិយោគ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទាំងអស់ ឱ្យជួយផ្សព្វផ្សាយពីទិដ្ឋភាពវិជ្ជមានរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍របស់ខ្លួន ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេស។ ...
មុំ គន្ធា
https://shorturl.at/Jb9Xf
កម្ពុជានាំចេញផលិតផលជលផលកែច្នៃទៅអូស្ត្រាលី
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាលជលផល បានមានប្រសាសន៍ថា សហគ្រាសកម្ពុជាចំនួនបីបាននាំចេញផលិតផលជលផលកែច្នៃទៅកាន់ប្រទេសអូស្ត្រាលី ខណៈសហគ្រាសកែច្នៃចំនួនប្រាំផ្សេងទៀតកំពុងរៀបចំនាំចេញទៅកាន់ ...
មុំ គន្ធា
https://shorturl.at/htoms