គិរីប៉ុស្តិ៍
កម្ពុជាទទួលស្គាល់របាយការណ៍របស់អង្គការលើកលែងទោសពាក់ព័ន្ធនឹងកាស៊ីណូដែលដំណើរការដោយរំលោភសិទ្ធិមនុស្ស
អាជ្ញាធរកម្ពុជាបានទទួលស្គាល់ការរកឃើញរបស់អង្គការលើកលែងទោសអន្តរជាតិ ដែលបញ្ជាក់ថាកាស៊ីណូដែលមានអាជ្ញាបណ្ណយ៉ាងហោចណាស់ចំនួន ១២កន្លែង ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដោយនិយាយថា រដ្ឋាភិបាលនឹងប្រើប្រាស់របាយការណ៍នេះដើម្បីពង្រីកការបង្ក្រាបជាបន្តបន្ទាប់ ...
ថាង ស៊ីណន
https://kiripost.com/stories/cambodia-accepts-amnesty-report-linking-licensed-casinos-to-abuse/kh
អ្នកកាសែតអនឡាញ ហែម វណ្ណា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្រោយជាប់ពន្ធនាគារអស់២ខែ
អ្នកកាសែតអនឡាញ ហែម វណ្ណា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីចំណាយពេលជិតពីរខែនៅក្នុងពន្ធនាគារ ដោយសារលោកបានរាយការណ៍អំពីទីតាំងដែលសង្ស័យមានប្រតិបត្តិការឆបោកក្នុងក្រុងប៉ោយប៉ែត។ ...
កម្ពុជា-អាម៉េរិក ចុះហត្ថលេខាលើភាពជាដៃគូសុខាភិបាលមានទំហំទឹកប្រាក់៣៦លានដុល្លារ
កម្ពុជាទទួលបានប្រាក់ជាង ៣០លានដុល្លារ ពីសហរដ្ឋអាម៉េរិក ក្រោមកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ ដើម្បីពង្រឹងវិស័យសុខាភិបាលរបស់ខ្លួន ក៏ដូចជាជំរុញគោលដៅសុខភាពសកលរួមគ្នា រួមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផងដែរ។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-and-us-seal-36m-health-partnership/kh
អ្នកទិញផ្ទះគម្រោងបុរី ឡេង ណាវ៉ាត្រា រង់ចាំការសាងសង់បន្តខណៈក្រសួងសន្យាដោះស្រាយបញ្ចប់ត្រឹមឆ្នាំ២០២៦
អ្នកទិញផ្ទះក្នុងគម្រោងអភិវឌ្ឍន៍របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា នៅតែរង់ចាំឱ្យមានការសាងសង់បន្ត បើទោះបីជាមានការធានាពីរដ្ឋាភិបាលថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ នេះក៏ដោយ ដោយអ្នកទិញខ្លះទទួលបានសំណងមិនស្មើភាព ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/homebuyers-still-waiting-as-leng-navatra-project-stalls-despite-2026-completion-pledge/kh
NBC ពិភាក្សាជាមួយតំណាង H-Pay ធ្វើឱ្យអ្នកប្រើប្រាស់ Huione ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់
អតិថិជន Huione និង H-Pay ជាង ២០០ នាក់បានប្រមូលផ្តុំគ្នាជាលើកទីពីរនៅមុខទីស្នាក់ការកណ្តាលធនាគារជាតិនៃកម្ពុជា (NBC) ក្នុងខណ្ឌសែនសុខ ដើម្បីទាមទារអន្តរាគមន៍លើប្រាក់ដែលត្រូវបានបង្កក។ ...
ថាង ស៊ីណន
https://kiripost.com/stories/nbc-talks-with-h-pay-representatives-leaves-huione-users-in-limbo/kh
សំណុំរឿងកូនស្នងការរងម្នាក់បុកស្លាប់៥នាក់ត្រូវនាយករដ្ឋមន្ត្រីបញ្ជាឱ្យរកយុត្តិធម៌ជូនជនរងគ្រោះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ រកមុខអ្នកបើកបររថយន្ត Mercedes ទៅបុករះម៉ូតូនៅខេត្តបាត់ដំបង ដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក្រោយបណ្តាលឱ្យសមាជិកគ្រួសារ៥នាក់ស្លាប់បាត់បង់ជីវិត ដែលក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ ...
ឈឹម ពេជ្របូរមី
https://kiripost.com/stories/pm-calls-for-justice-for-family-killed-during-battambang-hit-and-run/kh
ក្រសួងពាក់ព័ន្ធបានចេញមកហាមឃាត់មាតិកាផ្លូវភេទមិនសមរម្យដែលកំពុងតែកេងប្រវញ្ចលើស្ដ្រីតាមប្រព័ន្ធអនឡាញ
អាជ្ញាធរបានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្សព្វផ្សាយមាតិកាតាមអ៊ីនធឺណិតដែលមានលក្ខណៈជម្រុញឱ្យគិតពីផ្លូវភេទ និងបន្ទាបបន្ថោកលើស្ដ្រីដើម្បីទទួលបានការចូលមើល ការចូលចិត្ត និងការចែករំលែក ព្រមទាំងបម្រើឱ្យផលប្រយោជន៍ពាណិជ្ជកម្ម ដោយព្រមានពីផលប៉ះពាល់របស់វាទៅលើតម្លៃវប្បធម៌ ក្រមសីលធម៌សង្គម និងមិនគោរពតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ក្នុងពេលដែលក្រសួងចំនួនបីបានចេញសេចក្ដីណែនាំចំនួនប្រាំមួយសម្រាប់អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មាន។ ...
មាស មល្លីកា
https://kiripost.com/stories/ministries-move-to-ban-inappropriate-sexual-content-exploiting-women-online
ធនាគារជាតិដាស់តឿនសាធារណជនឱ្យប្រុងប្រយ័ត្នចំពោះការឆបោកតាមកម្មវិធីទូរសព្ទដៃ Paipay
ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវឱ្យសាធារណជនរក្សាការប្រុងប្រយ័ត្នប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតពាក់ព័ន្ធនឹងកម្មវិធី PAI ឬ Paipay ដោយសង្កត់ធ្ងន់ថា កម្មវិធីនេះមិនមានអាជ្ញាបណ្ណសម្រាប់ធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជានោះទេ។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/nbc-issues-public-warning-over-illegal-paipay-scam-app/kh
របាយការណ៍មួយថា ពលករខ្មែរដែលវិលមកកម្ពុជាវិញកំពុងប្រឈមនឹងបំណុល និងកង្វះការងារ តែរដ្ឋាភិបាលថាមិនត្រឹមត្រូវ
ការស្ទង់មតិមួយបានបង្ហាញថា ស្ថានភាពលំបាកកំពុងកើនឡើងក្នុងចំណោមពលករចំណាកស្រុកខ្មែរដែលវិលត្រឡប់មកស្រុកកំណើតវិញ ដោយមានប្រហែលត្រឹម ៧០០០នាក់ប៉ុណ្ណោះដែលទទួលបានការងារនៅរោងចក្រ ខណៈរោងចក្រខ្លះត្រូវបង្ខំចិត្តផ្តល់ការងារដល់ ...
កម្ពុជាអនុម័ត៤៦៧គម្រោងអភិវឌ្ឍដើម្បីស្តារខេត្តព្រះសីហនុឡើងវិញ
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានអនុម័តការលើកទឹកចិត្តពិសេសសម្រាប់គម្រោងចំនួន ៤៦៧ ដែលមានតម្លៃជាង ៨,១៨ ប៊ីលានដុល្លារក្នុងក្រុងព្រះសីហនុ ដើម្បីស្តារអគារដែលមិនទាន់សាងសង់រួចរាល់ក្នុងទីក្រុងឡើងវិញ។ នេះបើយោងតាមប្រធានក្រុមការងារជំរុញការវិនិយោគ ដោយមានគម្រោងបន្ថែមចំនួន ១៨ ទៀតដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន។ ...
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-greenlights-467-projects-to-reboot-sihanoukville/kh
ដំណើរការដកប្រាក់របស់អតិថិជនធនាគារព្រីនស៍ចាប់ផ្តើមហើយដោយអាចដកបាន១០០ភាគរយ
អតិថិជនរបស់ធនាគារ ព្រីនស៍ បានចាប់ផ្តើមដកប្រាក់បញ្ញើរបស់ពួកគេត្រឡប់មកវិញ ១០០ភាគរយ ចាប់ពីថ្ងៃចន្ទ ទី២៣ មីនា បន្ទាប់ពីដំណើរការផ្លូវច្បាប់នៃការបំប្លែងទ្រព្យសម្បត្តិរបស់ធនាគារនេះទៅជាសាច់ប្រាក់។ ...
ប្រាក់ ចាន់ថុល និង អៀ សូនីតា
https://kiripost.com/stories/prince-bank-customers-receive-full-refunds-as-withdrawals-begin/kh
បុរសអាយុ ២៤ឆ្នាំ ត្រូវបានចោទពីបទរំលោភសេពសន្ថវៈ និងចែកចាយសម្ភារៈពាក់ព័ន្ធនឹងការរំលោភបំពានកុមារ
បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ ម្នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈយ៉ាងធ្ងន់ធ្ងរ និងការកាន់កាប់ និងចែកចាយសម្ភារៈពាក់ព័ន្ធការរំលោភបំពានផ្លូវភេទកុមារ (CSAM) ដែលមានកុមារអាយុចន្លោះពី ៥ ដល់ ១៦ឆ្នាំ ចំនួន ២១នាក់ យ៉ាងតិចនៅខេត្តសៀមរាប បានក្លាយជាជនរងគ្រោះ។ ការស៊ើបអង្កេតកំពុងបន្តធ្វើឡើងក្នុងគោលបំណងបិទបណ្ដាញមួយនៅក្នុងតំបន់ ដែលកំពុងត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងករណីនេះ។ ...
ខ្សែទូរសព្ទផ្តល់ជំនួយកត់ត្រាការស្នើសុំដោះស្រាយនិងផ្តល់ជំនួយលើ ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអ៊ីនធឺណិតជាង១៥២០ករណី
ទំហំនៃការកេងប្រវ័ញ្ចតាមអ៊ីនធឺណិតនៅកម្ពុជាត្រូវបានគូសបញ្ជាក់ ដោយលោកស្រី ងន សុខលាភ នាយិកាប្រចាំប្រទេសនៃអង្គការសេរីភាពកម្ពុជាអូស្រ្តាលី បានបញ្ជាក់ថា ចាប់តាំងពីអង្គការដាក់ឱ្យដំណើរការបណ្តាញ (Helpline) របស់ខ្លួនក្នុងឆ្នាំ ២០២០ មក អង្គការបានទទួលការហៅទូរសព្ទ និងសារចំនួន ១៥២៧ករណី ដោយមានអន្តរាគមន៍សង្គ្រោះជីវិតជាង ២០០ករណី ដើម្បីការពារយុវជន។ ...
លោក ហ៊ុន ម៉ាណែត ស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ដោយគូសបញ្ជាក់ពីអ្វីដែលលោកបានពិពណ៌នាថាជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាលទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងប្រទេស ជាពិសេសការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ ...
ប្រាក់ ចន្ធុល
https://kiripost.com/stories/hun-manet-welcomes-south-koreas-cooperation-in-fight-against-online-scams/kh
កម្ពុជាតាំងចិត្តសម្អាតការឆបោកតាមអ៊ីនធឺណិតឱ្យអស់ត្រឹមខែមេសាឆ្នាំ២០២៦
កម្ពុជាសន្យាថានឹងលុបបំបាត់ការឆបោកតាមអ៊ីនធឺណិតនៅខែមេសាឆ្នាំនេះ ដោយព្រមានថាខេត្តនានាដែលបរាជ័យក្នុងការលុបបំបាត់ នឹងប្រឈមមុខទោសទណ្ឌផ្លូវច្បាប់។ អ្នកវិភាគម្នាក់បានសង្កត់ធ្ងន់ថា ឆន្ទៈនយោបាយដ៏រឹងមាំក្នុងការរុះរើមេខ្លោងនៅពីក្រោយប្រតិបត្តិការនេះគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់បញ្ហានេះ។ ...
ម៉ៅ ស្រីពេជ្រ និង ឈឹម ពេជ្របរមី
https://kiripost.com/stories/cambodia-vows-to-eliminate-online-scams-by-april-2026/kh
លោក ដូណាល់ ត្រាំ អះអាងថាប្រទេសថៃកំពុង «ចាប់ផ្តើមដោះស្រាយ» ជម្លោះព្រំដែនជាមួយកម្ពុជា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានដោះស្រាយសង្គ្រាមចំនួនប្រាំបីលើករួចមកហើយ ដោយបន្ថែមថា លោកកំពុងចរចាជាមួយប្រទេសទាំងពីរ ដែលកំពុង «ដំណើរការទៅដោយរលូន» ដោយបន្ថែមថាប្រទេសថៃ «បានចាប់ផ្តើមវាឡើងវិញ»។ ...
ជនជាតិចិនម្នាក់រងរបួសនៅបាត់ដំបង ខណៈការបាញ់ប្រហារតាមព្រំដែនកាន់តែឡើងកម្តៅ
ជនជាតិចិនម្នាក់បានរងរបួសនៅព្រឹកថ្ងៃចន្ទនេះ ដោយសារការបាញ់ប្រហាររបស់ថៃចូលទៅកាន់តំបន់រស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា គេហដ្ឋានរបស់ជនរងគ្រោះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ ខណៈអត្តសញ្ញាណពេញលេញរបស់ជនរងគ្រោះរូបនេះនៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/chinese-national-injured-in-battambang-as-border-shelling-intensifies
កម្ពុជារាយការណ៍ពីការវាយប្រហារតាមអាកាសរបស់ថៃលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបន្ទាប់ពីការប្រកាសបទឈប់បាញ់
រដ្ឋមន្ត្រីក្រសួងព័ត៌មានបាននិយាយថាយន្តហោះចម្បាំង F-16 របស់ថៃបានទម្លាក់គ្រាប់បែកលើសណ្ឋាគារ និងស្ពានមួយកន្លែងនៅខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែធ្នូឆ្នាំ២០២៥។ ...
ប្រាក់ ចាន់ថុល
https://kiripostkhmer.com/stories/cambodia-accuses-thailand-of-airstrikes-on-civilian-infrastructure-after-ceasefire-announcement
នាយករដ្ឋមន្ត្រីថៃរំលាយសភាខណៈការប៉ះទង្គិចគ្នាតាមព្រំដែនចូលដល់ថ្ងៃទី៦
កម្ពុជាបញ្ជាក់ថា ប្រទេសថៃបានបន្តវាយប្រហារកម្ពុជាពេញមួយយប់ ខណៈដែលការប្រយុទ្ធគ្នាតាមព្រំដែនចូលដល់ថ្ងៃទី៦ ហើយនាយករដ្ឋមន្ត្រីថៃទទួលបានភ្លើងខៀវ ដើម្បីរំលាយសភា បើកផ្លូវសម្រាប់ការបោះឆ្នោតដែលជិតមកដល់។ ...
ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/cambodia-thailand-border-clash-enters-sixth-day-as-thai-pm-dissolves-house
អ្នកកាសែតអនឡាញម្នាក់រងរបួស ខណៈរាយការណ៍អំពីជម្លោះព្រំដែនកម្ពុជា-ថៃ
អ្នកសារព័ត៌មានអនឡាញនៃស្ថាប័ន Whitehorse News បានរងរបួសខណៈពេលដែលលោកកំពុងរាយការណ៍ព័ត៌មានអំពីជម្លោះព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៨ ខែធ្នូ នេះនៅខេត្តឧត្តរមានជ័យ។ ...
អង្គការក្រៅរដ្ឋាភិបាលជំរុញឱ្យមានការបង្ក្រាបតាមប្រព័ន្ធឌីជីថលកាន់តែខ្លាំងជាងមុន បន្ទាប់ពីមានការចាប់ខ្លួនពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយរូបភាពអាសអាភាសកុមារតាមកម្មវិធីតេឡេក្រាម
បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនបុរសជនជាតិខ្មែរអាយុ ៤៣ ឆ្នាំ ដោយសង្ស័យថាបានចែកចាយរូបភាពអាសអាភាសកុមារនៅលើតេឡេក្រាម អ្នកជំនាញសិទ្ធិកុមារ និងអង្គការក្រៅរដ្ឋាភិបាលបានព្រមានថា ការរិតបន្តឹងការអនុវត្តច្បាប់នៅលើប្រព័ន្ធឌីជីថល និងការគាំទ្រសុខភាពផ្លូវចិត្តសម្រាប់ជនរងគ្រោះពីការរំលោភបំពាននេះ នៅតែត្រូវការជាបន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកំពុងកើនឡើង។ ...
មាស មល្លិកា
https://kiripost.com/stories/ngos-urge-stronger-digital-crackdown-after-telegram-child-pornography-arrest
Stop Online Harm ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលសម្របសម្រួលដោយបច្ចេកវិទ្យានៅកម្ពុជា តាមមធ្យោបាយផ្តោតលើជនរងគ្រោះ
Stop Online Harm (SOH) ដែលជាវេទិកាថ្មីដឹកនាំដោយស្ត្រី ដើម្បីផ្តល់សិទ្ធិអំណាច និងគាំទ្រជនរងគ្រោះពីអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលសម្របសម្រួលដោយបច្ចេកវិទ្យា (TFGBV) ត្រូវបានដំណើរការក្នុងគោលបំណងផ្តល់សំឡេងដល់ជនរងគ្រោះដោយសារប្រព័ន្ធអ៊ីនធឺណិតជាច្រើន ដែលមិនអាចបញ្ចេញសំឡេងក្នុងទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ ...
ចុង សុីវភីង
https://kiripost.com/stories/stop-online-harm-to-combat-tfgbv-in-cambodia-through-a-survivor-centred-approach/kh
WHO ព្រមានថា អំពើហិង្សាផ្អែកលើយេនឌ័រនៅតែជាភាពអាសន្នចំពោះសុខភាពសាធារណៈ
អង្គការសុខភាពពិភពលោកបានព្រមានថា ទោះបីជាមានការខិតខំប្រឹងប្រែងជាសកលក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះក៏ដោយ ក៏អត្រានៃអំពើហិង្សាផ្អែកលើយេនឌ័រនៅតែមិនផ្លាស់ប្តូរ ដោយមានស្ត្រីច្រើនជាង ១នាក់ក្នុងចំណោម ៤នាក់នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច រួមទាំងប្រទេសកម្ពុជាផងដែរ កំពុងជួបប្រទះអំពើហិង្សាពីដៃគូស្នេហា ឬអំពើហិង្សាផ្លូវភេទ ដែលជំរុញឱ្យមានការអំពាវនាវជាបន្ទាន់ឱ្យមានការទប់ស្កាត់ ការទទួលខុសត្រូវ និងការឆ្លើយតបតាមប្រព័ន្ធសុខាភិបាលដែលយកចិត្តទុកដាក់លើអ្នករងគ្រោះ។ ...
អ្នកនិពន្ធបុគ្គលិកគិរីផូស
https://kiripostkhmer.com/stories/who-warns-gender-based-violence-still-a-public-health-emergency
អាល្លឺម៉ង់វិនិយោគ៤៧,៥លានអឺរ៉ូ ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធថាមពលនៅកម្ពុជា
កម្ពុជាទទួលបានការវិនិយោគថាមពលចំនួន ៤៧,៥លានអឺរ៉ូ (ប្រមាណ ៥៥លានដុល្លារ) ពីប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបណ្តាញបញ្ជូន និងបង្កើនប្រសិទ្ធភាព និងស្ថិរភាពនៅទូទាំងបណ្តាញជាតិ បន្ទាប់ពីកិច្ចព្រមព្រៀងកម្ចីសម្បទានដែលបានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃពុធ។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/germany-to-invest-475m-euros-to-upgrade-energy-infrastructure-in-cambodia