ភ្នំពេញប៉ុស្តិ៍
រដ្ឋសភាជាតិបោះឆ្នោតលើការតែងតាំងរដ្ឋមន្ត្រីថ្មី
អ្នកនាំពាក្យរដ្ឋសភាលោកឡេង ប៉េងឡុង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញដោយអគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃសុក្រនេះបានឲ្យដឹងថារដ្ឋសភានឹងធ្វើការបោះឆ្នោតសម្តែងការទុកចិត្តក្នុងការតែងតាំង និងរុះរើសមាសភាពរដ្ឋមន្ត្រីចំនួន ៥ ...
នៀម ឆេង
https://www.phnompenhpost.com/national/na-vote-new-ministers
បុរសម្នាក់ត្រូវតុលាការ ឃុំខ្លួនពីបទដាក់អន្ទាក់សត្វព្រៃ
សាលាដំបូងខេត្តមណ្ឌលគិរីកាលពីល្ងាចថ្ងៃអង្គារបានបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌នាំខ្លួនបុរសម្នាក់យកទៅឃុំខ្លួនក្នុងពន្ធនាគារជាបណ្ដោះអាសន្នដោយចោទប្រកាន់ពីបទ «ដាក់អន្ទាក់សត្វព្រៃ» ក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក ...
ឃុត សុភចរិយា
https://bit.ly/2ULWhbW
ទាហាន និងអ្នកស្រុកចោទគ្នាទៅវិញទៅមកចំពោះការកាប់ឈើខុសច្បាប់ក្នុងខេត្តមណ្ឌលគីរី
ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគីរី មានផែនការដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប្រឆាំងនឹងមន្ត្រីយោធាមកពីមូលដ្ឋានកងទ័ព “ក១” ក្នុងឃុំដាក់ដាំ ស្រុកអូររាំង ពីបទឈូសឆាយដីព្រៃដើម្បីកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួននៅ ...
សំណុំរឿងប្រមាណ ១ម៉ឺនករណីជាប់គាំងនៅតុលាការនឹងត្រូវដោះស្រាយក្នុងយុទ្ធនាការរយៈពេល ៦ខែ
ក្រសួងយុត្តិធម៌ក្នុងពេលខាងមុខនឹងដាក់ចេញនូវយុទ្ធនាការមួយ ដែលមានរយៈពេល ៦ ខែ ដើម្បីដោះស្រាយភាពជាប់គាំងនៃសំណុំរឿងប្រមាណ ១ ម៉ឺនករណីនៅតុលាការ ហើយក្នុងនោះមាន ៧០ ភាគរយជាបទល្មើសគ្រឿងញៀន។ នេះបើតាមការអះអាង ...
ឡុង គីមម៉ារីតា
https://bit.ly/39lDXvi
ពលរដ្ឋ បារម្ភពីសកម្មភាពឈូសឆាយទន្ទ្រានយកដីបឹងធម្មជាតិលក់
យោងតាមប្រភពពីប្រជាពលរដ្ឋមួយចំនួនក្នុងចំណោម ២០០ គ្រួសារ រស់នៅក្នុងភូមិអន្លង់ និងភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាលបានអះអាងពីការព្រួយបារម្ភចំពោះសកម្មភាពឈូសឆាយក្នុងតំបន់បឹងធម្មជាតិ ...
សុទ្ធ គឹមសឿន
https://bit.ly/33QA00o
អ្នកភូមិកំពង់ឆ្នាំងបានបញ្ជូនទៅតុលាការពីបទឈូសឆាយតំបន់ដីសើម
អ្នកភូមិកំពង់ឆ្នាំងចំនួន ៤ នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃព្រហស្បតិ៍ដើម្បីចាត់ការតាមច្បាប់បន្តទៀត។ អ្នកភូមិត្រូវបានគេចោទប្រកាន់ថាបានចូលទៅឈូសឆាយតំបន់ដីសើមចំនួន ៣ ហិកតានៅក្នុងភូមិកោះតាម៉ាវ ...
ខន សាវិ
https://www.phnompenhpost.com/national/kampong-chhnang-villagers-sent-court-clearing-wetland
រដ្ឋមន្ត្រីការងារ ស្នើជប៉ុនបង្កើនការទទួលពលករពីកម្ពុជាឲ្យបាន ១០ ម៉ឺននាក់
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើដល់ក្រុមហ៊ុនជប៉ុនឲ្យបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន ១០ ម៉ឺននាក់ ក្នុងពេលខាងមុខ ខណៈប្រទេសនេះមានគម្រោងជ្រើសរើសពលករជំនាញពីបរទេសលើផ្នែកថែទាំ ...
ឡុង គីមម៉ារីតា
https://bit.ly/2y3XuDx
អូឡាំព្យា ស៊ីធី កំពុងដំណើរការទៅមុខយ៉ាងរលូន
ទោះជាមានគម្រោងអភិវឌ្ឍមួយចំនួនបានពន្យារពេល ឬបន្ថយល្បឿនក្នុងការសាងសង់នៅអំឡុងពេលដែលជំងឺកូវីដ ១៩ កំពុងរីករាលដាលក៏ដោយ ប៉ុន្តែសកម្មភាពនៃការសាងសង់អគារខ្ពស់ជាងគេចំនួន ២ ក្នុងគម្រោង អូឡាំព្យា ស៊ីធី របស់ក្រុមហ៊ុន ...
ហ៊ឹន ពិសី
https://bit.ly/2wCFkbJ
នាយករដ្ឋមន្ត្រីបញ្ជាក់ថា ពាណិជ្ជកម្មតាមព្រំដែននៅតែបន្ត
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃពុធបានឲ្យដឹងថា ប្រទេសកម្ពុជានៅតែធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ទោះបីជាច្រកទ្វារព្រំដែនត្រូវបានរឹតបន្តឹង និងហាមឃាត់មិនឲ្យប្រជាជនចេញចូលទៅវិញទៅមកក៏ដោយ ...
ម៉ៃ គុណមករា
https://bit.ly/2wCEgVi
រដ្ឋាភិបាលទទួលបានថវិកាជិត $៩ លាន ពីសប្បុរសជនក្នុងស្រុក ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលបានទទួលថវិកាចំនួនជិត ៩ លានដុល្លារ ពីសប្បុរសជនក្នុងស្រុកសម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាត ខណៈក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺនេះជាបន្តបន្ទាប់។ ...
រី សុចាន់
https://bit.ly/3boOJCs
ជើងហោះហើរមានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារការផ្ទុះឡើងនៃកូវីដ១៩
ចំនួនជើងហោះហើរអន្តរជាតិទៅ និងមករបស់អាកាសយានដ្ឋានចំនួន ៣ របស់ប្រទេសកម្ពុជានៅក្នុងខែមីនានេះត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះខ្លាំងប្រហែល ៤០ ភាគរយ បើប្រៀបធៀបទៅនឹងខែធ្នូឆ្នាំមុនចាប់តាំងពីការផ្ទុះឡើងនៃ Covid-19 ។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/flights-decline-due-coronavirus
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ីមានការកើនឡើងខ្ពស់ក្នុងឆ្នាំ២០១៩
ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ីបានកើនឡើង ៤៦ភាគរយដែលវាជាកម្រិតមួយដ៏ខ្ពស់បំផុត ដែលមានទំហំទឹកប្រាក់ជាង ៧៩២ លានដុល្លារ ធៀបនឹងឆ្នាំ ២០១៨ ដែលមានត្រឹមតែ ៥៤៣ លានដុល្លារ។ ...
ធូ វិរៈ
https://www.phnompenhpost.com/business/cambodia-indonesia-trade-rise-record-high-2019
លោក ហ៊ុន សែន ស្នើក្រុមអ្នកច្បាប់សិក្សាច្បាប់ក្នុងការដាក់ប្រទេសក្នុងភាពអាសន្ន បើសិនការទប់ស្កាត់ជំងឺកូវីដ ១៩ គ្មានប្រសិទ្ធភាព
លោកមានប្រសាសន៍ថា៖ «ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពមាត្រា ២២ នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំគ្មានប្រសិទ្ធភាព មាត្រាទី ២២ ដែលចែង ...
ភួន ចាន់សេរីវុទ្ធ និង នៀម ឆេង
https://bit.ly/2JfJ0Tx
ប្រជាពលរដ្ឋស្នើឱ្យមានការស្តារបឹងនៅខេត្តក្រចេះ
ប្រជាពលរដ្ឋជាង ៣០គ្រួសារនៅក្នុងភូមិចំនួន ២ក្នុងខេត្តក្រចេះ បានស្នើសុំស្តារជួសជុលបឹងធម្មជាតិមួយទំហំ ១០ហិកតាឈ្មោះបឹងរុន ដើម្បីស្តុកទឹកសម្រាប់ស្រោចស្រពដំណាំ និងបង្ហូរទៅបឹងដែលនៅជុំវិញ។ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/families-propose-lake-restoration-kratie-province
អង្គការមិនមែនរដ្ឋាភិបាលរួបរួមគ្នាការពារព្រៃឈើ ៩៣៧ហិកតានៅក្នុងខេត្តកំពង់ស្ពឺ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា (WAC) និងសហគមន៍ព្រៃឈើប្រាំបីមុម (PMFC) បានរួបរួមគ្នាដើម្បីការពារតំបន់ព្រៃឈើមួយកន្លែងដែលមានទំហំ ៩៣៧ហិកតានៅទូទាំងខេត្តកំពង់ស្ពឺដើម្បីអភិរក្សជីវៈចម្រុះ។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/ngos-unite-protect-937ha-forest-kampong-speu
ក្រសួងសេដ្ឋកិច្ចចេញសេចក្តីណែនាំថ្មី ពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សរ៍
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្ដីណែនាំថ្មីស្ដីពីការអនុវត្ដអត្រាពន្ធលើប្រាក់បៀវត្សរ៍សម្រាប់សហគ្រាសដែលជាអ្នកជាប់ពន្ធដែលមានកាតព្វកិច្ចកាត់ទុក និងបង់ពន្ធលើប្រាក់បៀវត្សរ៍ត្រូវអនុវត្ដអត្រាកំណើនថ្មីចំពោះប្រាក់បៀវត្សរ៍ ដែលបើកជូននិយោជិតចាប់ពីខែកុម្ភៈ ឆ្នាំ ២០២០ ...
វ៉ន ដារ៉ា
https://bit.ly/2JpV98F
ជប៉ុនផ្តល់ជំនួយប្រមាណ $៣១០ លានទៀតសម្រាប់គម្រោងហិរញ្ញប្បទានចំនួន ៥
ជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ប្រមាណ ៣១០ លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជា សម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣ គម្រោង និងឥណទាន ២ គម្រោងដោយគម្រោងទាំងនេះត្រូវបានរដ្ឋាភិបាលអះអាងថា នឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍបន្ថែម ...
រី សុចាន់
https://bit.ly/2QJBPqZ
កម្ពុជាត្រូវបង្កើនល្បឿនដើម្បីកាត់បន្ថយអ្នកឈឺ និងស្លាប់ដោយសារជំងឺរបេង
នៅក្នុងទិវាពិភពលោកកម្ចាត់ជំងឺរបេងកាលពីម្សិលមិញក្រោមប្រធានបទ «ដល់ពេលដែលត្រូវបង្កើនល្បឿនការឆ្លើយតប ដើម្បីបញ្ចប់ជំងឺរបេង» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាកម្ពុជាត្រូវបង្កើនល្បឿនបន្ថែមទៀត ដើម្បីកាត់បន្ថយអត្រាអ្នកឈឺ និងស្លាប់ ...
រី សុចាន់
https://bit.ly/3dsdbon
ប្រទេសកម្ពុជាទទួលបាន ១,៦ លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩ ពីរដ្ឋាភិបាលអាល្លឺម៉ង់
នៅថ្ងៃអង្គារនេះ ស្របពេល ប្រទេសកម្ពុជាប្រកាសអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៩១ ករណី ប្រទេសអាឡឺម៉ង់បានប្រកាស ថាខ្លួននឹងផ្តល់ថវិកាចំនួន ១,៥ លានអឺរ៉ូ (១,៦១៨,០០០ ដុល្លារ) ដើម្បីជួយគាំទ្រដល់ផែនការ ...
រី សុចាន់
https://www.phnompenhpost.com/national/cambodia-gets-16m-covid-19-response-german-govt
GMAC អំពាវនាវកុំឲ្យមានការផ្អាកការបញ្ជាទិញ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃអង្គារបានអំពាវនាវឲ្យអ្នកបញ្ជាទិញទាំងអស់មិនត្រូវផ្អាកការនាំចេញទំនិញដែលផលិតរួចហើយ និងទំនិញដែលកំពុងផលិតនៅកម្ពុជានោះទេក្នុងអំឡុងផលប៉ះពាល់ដោយសារតែការរីករាលដាល ...
ម៉ៃ គុណមករា
https://bit.ly/2QJ8T2c
ថៃស្នើសុំបិទច្រកឆ្លងកាត់ព្រំដែនជាមួយកម្ពុជាទាំងអស់ ដើម្បីទប់ស្កាត់ជំងឺឆ្លងកូវីដ ១៩ លើកលែងតែការដឹកជញ្ជូនទំនិញប៉ុណ្ណោះ
ថៃបិទការធ្វើដំណើរចេញចូលតាមច្រកផ្លូវគោកគ្រប់កន្លែង និងរឹតបន្តឹងលក្ខខណ្ឌសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសជាវិធានការដើម្បីទប់ស្កាត់ការបន្តរីករាលដាលនៃជំងឺកូវីដ ១៩។ សមត្ថកិច្ចថៃចាប់ផ្ដើមអនុវត្តការជូនដំណឹងអំពីការផ្អាក ...
នៀម ឆេង
https://bit.ly/2xhAuRj
មន្ត្រីចុះពិនិត្យសកម្មភាពដឹកឈើរបស់ក្រុមហ៊ុន ទ្រី ភាព ដើម្បីចៀសវាងការប្រព្រឹត្តផ្ទុយពីច្បាប់
អាជ្ញាធរខេត្តមណ្ឌលគិរីបានចុះត្រួតពិនិត្យសកម្មភាពលើកឈើដាក់លើរថយន្ត និងការដឹកជញ្ជូនឈើរបស់ក្រុមហ៊ុន ទ្រី ភាព ចំនួន ១២២ ម៉ែត្រគុបកាលពីសប្តាហ៍មុននៅសង្កាត់សែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីពិនិត្យ និងស្រាវជ្រាវស្ថានភាពជាក់ស្ដែងចៀសវាងការប្រព្រឹត្តផ្ទុយ ...
សុទ្ធ គឹមសឿន
https://bit.ly/3dmKOId
ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងចៅក្រមចំនួន ១៨ រូបសម្រាប់សាលាឧទ្ធរណ៍ចំនួន ៣
ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងចៅក្រមចំនួន ១៨ រូបនៃសាលាឧទ្ធរណ៍តំបន់ចំនួន ៣ ក្នុងនោះសាលាឧទ្ធរណ៍ត្បូងឃ្មុំចំនួន ៦ រូប បាត់ដំបងចំនួន ៦ រូប និងព្រះសីហនុ ចំនួន ៦ រូប។ ...
វ៉ន ដារ៉ា
https://bit.ly/3dmLxcp
សេវាសាធារណៈទទួលបានទឹកប្រាក់ ៧,៦៧ លានដុល្លារតាមរយៈជំនួយរបស់ធនាគារពិភពលោក
ធនាគារពិភពលោក បានយល់ព្រមផ្តល់ជំនួយបន្ថែមចំនួន ២ ដែលមានទឹកប្រាក់សរុប ៧,៦៧ លានដុល្លារ ដើម្បីគាំទ្រគណនេយ្យភាពសង្គមនៅក្នុងសេវាសាធារណៈសំខាន់ៗ ដូចជាមណ្ឌលសុខភាព សាលាបឋមសិក្សា និង រដ្ឋបាលមូលដ្ឋាននៅក្នុងខេត្តចំនួន ១០ ក្នុងប្រទេសកម្ពុជា។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/public-services-get-767-million-boost-through-world-bank-grant