កាត់ផ្ទៃបឹងតាមោកជាង ៣៨ ហិកតាទៀតធ្វើការអភិវឌ្ឍ ខណៈសង្គមស៊ីវិលបារម្ភពីហានិភ័យគ្រោះទឹកជំនន់លិចក្រុង
រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោកទំហំជាង ៣៨ ហិកតាបន្ថែមទៀត ប្រគល់ឲ្យក្រសួង និងស្ថាប័នរដ្ឋ ព្រមទាំងឯកជន ដើម្បីធ្វើការអភិវឌ្ឍ នេះបើតាមអនុក្រឹត្យចំនួន ២ ចុះថ្ងៃទី ១ កញ្ញា ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃអាទិត្យ។ សង្គមស៊ីវិលសម្តែងការបារម្ភ ចំពោះការបង្រួមបឹងនៅក្នុងក្រុងឲ្យរួមតូចនេះ ដោយសារវាប្រឈមនឹងហានិភ័យគ្រោះទឹកជំនន់លិចលង់ទីក្រុង។ បើតាមអនុក្រឹត្យទាំង ២ នៃការសម្រេចកាត់ផ្ទៃបឹងតាមោកថ្មីចុងក្រោយនេះ អនុក្រឹត្យ ១ សម្រេចកាត់ផ្ទៃដីទំហំ ១៥ ហិកតា នៃបឹងតាមោកឲ្យទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ អនុក្រឹត្យ ១ ទៀតធ្វើប្រទានកម្មផ្ទៃដីជាង ១៥ ហិកតា ជូនដល់ក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់សង់ទីស្នាក់ការថ្មី និងផ្ទៃបឹងជាង ៨ ហិកតាទៀតត្រូវប្រគល់ជូនលោក សេង វុទ្ធី តំណាងក្រុមហ៊ុនឯកជនធ្វើជាកម្មសិទ្ធិ ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។ …
អោម ប៊ុនធឿន
https://bit.ly/2GwOCKS