ភ្នំពេញប៉ុស្តិ៍
ស្ថាបនាបានកម្ចី៥០លានដុល្លារពីធនាគារជប៉ុន
ធនាគារ ស្ថាបនា ភីអិលស៊ី បានទទួលកម្ចី ៥០ លានដុល្លារពីធនាគារជប៉ុន Mizuho Bank សាខាក្រុងបាងកក ដើម្បីបង្កើនផលបត្រផ្ដល់កម្ចីពាណិជ្ជកម្មរបស់ខ្លួន ខណៈធនាគារនេះនឹងបើកប្រតិបត្តិការនៅកម្ពុជាឆាប់ៗ។ ...
Kali Kotoski និង ហ៊ គឹមសាយ
http://bit.ly/2ovUNEZ
យោធា កម្ពុជា-ឡាវ តានតឹងដាក់គ្នាជាអន្លើៗ ករណីសាងសង់ប៉ុស្តិ៍
កងកម្លាំងប្រដាប់អាវុធប្រមាណរយនាក់នៃប្រទេសឡាវបានបញ្ជូនមកកាន់តាមបណ្ដោយព្រំដែនទល់មុខនឹងកម្ពុជាកាលពីថ្ងៃទី ២ ខែ មេសាដែលស្ថិតនៅក្នុង ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានបង្កើតឲ្យមានភាពតានតឹងដាក់គ្នាក្នុងរយៈពេលខ្លី ...
ម៉ិច ដារ៉ា
http://bit.ly/2n5UKz6
ភ្លៀង និងខ្យល់កន្ត្រាក់នឹងបន្តកើតឡើងដល់ថ្ងៃទី ៩ មេសា
ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថាភ្លៀងកក់ខែដែលនាំមកនូវ ខ្យល់កន្ត្រាក់ និងផ្គររន្ទះនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី ៩ ខែមេសាហើយថារដូវវស្សាអាចនឹងមកដល់នៅសប្ដាហ៍ទី ១ នៃខែឧសភាដែលលឿនជាងឆ្មាំមុនៗ។ ...
ឃុត សុភចរិយា
http://bit.ly/2oSSKGX
អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ ត្រូវបានចោទទន្ទ្រានដីដែនជម្រកសត្វព្រៃលំផាត់លក់
ប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរឃុំត្រូវបានចោទប្រកាន់ពាក់ព័ន្ធក្នុងការកាប់ឆ្ការយកដី និងឈើនៅក្នុងដែនជម្រកសត្វព្រៃលំផាត់នៅក្នុងខេត្តរតនគិរីប្រមាណជា ២០០ ហិកតាដើម្បីលក់ទៅឲ្យឈ្មួញដែលសកម្មភាពនេះបានគំរាមកំហែង ...
ផាក់ ស៊ាងលី
http://bit.ly/2oT3dCu
ចំណូលរបស់ ហ្គ្រេនធ្វីន កើនឡើងខ្ពស់នៅក្នុងឆ្នាំ ២០១៦
ចំណូលសរុបរបស់ក្រុមហ៊ុនរោងចក្រកាត់ដេរ ហ្គ្រេនធ្វីន ដែលចុះបញ្ចីក្នុងផ្សារហ៊ុនកម្ពុជាសម្រាប់ឆ្នាំ ២០១៦ បានកើនឡើងជាង ៤៤ ភាគរយ បើធៀបនឹងឆ្នាំ ២០១៥ ដោយសារការបញ្ជាទិញកើនឡើង។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយក្នុងផ្សារហ៊ុនកម្ពុជា កាលពី ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://bit.ly/2ovYFpf
GDT ពន្យារការប្រកាសពន្ធប្រាក់ចំណូលលើកដំបូង
អគ្គនាយកដ្ឋានពន្ធដារបានប្រកាសពីការពន្យារពេលដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលរហូតដល់ចុងខែមេសា សម្រាប់ក្រុមហ៊ុន សហគ្រាស និងការអនុគ្រោះលើកលែងទោសទណ្ឌនានា ក្នុងការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ...
Kali Kotoski
http://bit.ly/2nQ6tRi
ចំណូលបានពីការលក់សំបុត្រចូលអង្គរត្រីមាសទី១មាន២០លានដុល្លារ
បន្ទាប់ពីរដ្ឋាភិបាលបានអនុវត្តការដំឡើងតម្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរកាលពីខែកុម្ភៈមកប្រាក់ចំណូលបានពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរនៅត្រីមាសទី១ឆ្នាំនេះមានជាង២០លានដុល្លារ កើនឡើង១,៧ភាគរយបើធៀបរយៈពេលដូចគ្នាកាលពី ...
ចេង សុខហ័ង
http://bit.ly/2nMFvIw
នាំគ្នាចូលព្រៃកាប់គ្រញូង ជាន់គ្រាប់មីនផ្ទុះដាច់ជើង
មន្ត្រីនគរបាលមួយរូបបានឲ្យដឹងកាលពីម្សិលមិញថាមានបុរសម្នាក់បានរងរបួសដាច់ប្រអប់ជើងម្ខាង បន្ទាប់ពីគាត់ និងអ្នកជិតខាង ៥ នាក់ទៀតបានលួចឆ្លងទៅកាប់ព្រៃនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្បែរតំបន់ភូមិសាស្ត្រជួរ ...
ឃុត សុភចរិយា
http://bit.ly/2nz3lXk
បក្សសង្គ្រោះជាតិព្រមប្តូរពាក្យស្លោក និងគាំទ្រថ្នាក់ដឹកនាំជាថ្មី
គណបក្សប្រឆាំងបានសម្រេចលុបពាក្យស្លោកនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ទៅតាមការទាមទាររបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីប្រជុំគណៈកម្មាធិការនាយកកាលពីម្សិលមិញហើយបានគាំទ្រលោក កឹម សុខា ជាថ្មីជាប្រធាន ...
មាស សុខជា
http://bit.ly/2nuYB4h
ការប្រើទឹកស្អាតនៅជនបទកើន ៥៣%
របាយការណ៍ដែលត្រូវបានចែកចាយនៅក្នុងអង្គសន្និបាតរបស់ក្រសួងអភិវឌ្ឍន៍ជនបទកាលពីម្សិលមិញបានឲ្យដឹងថាគិតមកត្រឹមឆ្នាំ ២០១៦ សូចនាករទឹកស្អាតមានការកើនឡើងដល់ ៥៣% នៃប្រជាពលរដ្ឋជនបទ និងសូចនាករវិស័យអនាម័យជនបទសម្រេចបាន ៥៦ % នៃផែនការ ១០០%។ ...
សែន ដាវីត
http://bit.ly/2oGq3x5
កំពង់ផែព្រះសីហនុនឹងបោះ IPO បន្ទាប់ពីចូលឆ្នាំខ្មែរ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (SAP) គ្រោងបោះផ្សាយមូលបត្រលក់ជាលើកដំបូង(IPO)នៅអំឡុងសប្តាហ៍ទីបីនៃខែមេសាដោយរំពឹងថានឹងប្រមូលដើមទុនពីការលក់ហ៊ុនដំបូងនេះប្រមាណ ២៧ លានដុល្លារដើម្បីពង្រីកការវិនិយោគ។ នេះបើយោងតាមការ ...
ហ៊ គឹមសាយ
http://bit.ly/2nmpbMZ
ស្ករត្នោត GI កំពង់ស្ពឺនឹងត្រូវបានទទួលស្គាល់ក្នុងទីផ្សារអឺរ៉ុបឆ្នាំនេះ
ស្ករត្នោតខេត្តកំពង់ស្ពឺនឹងក្លាយជាផលិតផលកសិកម្មទី២របស់កម្ពុជាដែលនឹងទទួលស្គាល់ក្នុងទីផ្សារសហភាពអឺរ៉ុបនៅឆ្នាំនេះជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) បន្ទាប់ពីម្រេចកំពត។ នេះបើតាមមន្ត្រី ក្រសួងពាណិជ្ជកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2nSfbz0
ជប៉ុនផ្តល់ជំនួយសំរាប់គម្រោងមួយចំនួន
នៅថ្ងៃនេះ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា នឹងចុះហត្ថលេខាស្តីអំពី ការផ្តល់កញ្ចប់ជំនួយថ្មីមួយ ដែលមានតំលៃ១៤០លានដុល្លារ សម្រាប់ការអនុវត្តគម្រោងមួយចំនួន នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ...
Andrew Nachemson
http://www.phnompenhpost.com/national/japan-signs-deal-fund-aid-projects
វេជ្ជបណ្ឌិត Richner លាលែងពីប្រធានពេទ្យគន្ធបុប្ជា ខណៈលោកឈឺធ្ងន់
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិត Beat Richner បានប្រកាសលាលែងពីតំណែងជាប្រធានមន្ទីរពេទ្យនេះ ខណៈលោកកំពុងឈឺធ្ងន់ជាដំណឹងមួយដែលធ្វើឲ្យពលរដ្ឋខែ្មររន្ធត់ចិត្តពេលនឹកឃើញពីឈ្មោះលោក។ ...
នៀម ឆេង
http://bit.ly/2niqgoY
ក្រសួងមហាផ្ទៃមិនទទួលស្គាល់មេដឹកនាំថ្មីរបស់គណបក្សប្រឆាំងហើយបានជំរុញឲ្យធ្វើការកែតម្រូវឡើងវិញ
ក្រសួងមហាផ្ទៃ មិនទទួលស្គាល់ថ្នាក់ដឹកនាំថ្មីរបស់គណបក្សប្រឆាំងដែលកើតចេញពីការធ្វើសមាជវិសាមញ្ញកាលពីថ្ងៃទី ២ ខែមីនានោះទេហើយបានជំរុញឲ្យគណបក្សនេះធ្វើការកែតម្រូវឲ្យស្របទៅតាមលក្ខន្តិកៈចាស់របស់ខ្លួន និង ...
មាស សុខជា
http://bit.ly/2ocVgvA
ការស៊ើបអង្កេតលើវៀតណាមចូលកាប់ឈើចប់តែលទ្ធផលមិនទាន់ដឹង
គណៈកម្មការជាតិទប់ស្កាត់បទល្មើសធនធានធម្មជាតិបានបិទបញ្ចប់ការស៊ើបអង្កេតរយៈពេល ១០ ថ្ងៃពីរឿងអាស្រូវបើកដៃឲ្យវៀតណាមចូលកាប់ឈើក្នុងខេត្តមណ្ឌលគិរី ដោយបានសាកសួរមន្ត្រីពាក់ព័ន្ធជាង ៤០ នាក់។ ក្រុមការងាររបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទបានបញ្ចប់ការស៊ើបអង្កេត ...
ផាក់ ស៊ាងលី
http://bit.ly/2niA6XY
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ខ្វះថវិកាប្រមាណ ១៧០ ០០០ ដុល្លារ
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត និងអង្គការសង្គមស៊ីវិលដែលបានបង្កើតបន្ទប់ស្ថានការណ៍ ដើម្បីសង្កេតការណ៍ការបោះឆ្នោតថ្នាក់ឃុំសង្កាត់ នៅខ្វះថវិកាប្រមាណ ១៧០ ០០០ ដុល្លារ ដើម្បីអនុវត្តអោយបានជោគជ័យសំរាប់ការត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះ ...
Martin de Bourmont
http://www.phnompenhpost.com/national/elections-coalition-has-170k-shortfall
អាស៊ានពិភាក្សាបញ្ហាសមុទ្រចិនខាងត្បូងនៅខេត្តសៀមរាប
ចិន និងតំណាងបណ្តាប្រទេសជាសមាជិកអាស៊ានកំពុងជួបប្រជុំគ្នា នៅក្នុងខេត្តសៀមរាបដើម្បីចាប់ផ្តើមបង្កើតវិធានការដោះស្រាយ សម្រាប់បញ្ហសមុទ្រចិនខាងត្បូងដែលមានទំនាស់គ្នាយ៉ាងខ្លាំង។ ...
Cristina Maza
http://www.phnompenhpost.com/national/asean-talks-south-china-sea-siem-reap
ការចរចាបែងចែកចំណូលពីប្រេងនឹងធ្វើនៅខែនេះ
KrisEnergy Ltd ជាក្រុមហ៊ុនថាមពល ចុះបញ្ជីនៅសិង្ហបុរីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែងចែកប្រាក់ចំណូលថ្មី ជាមួយរដ្ឋាភិបាលកម្ពុជានៅខែនេះ ដែលបើកផ្លូវសម្រាប់ការទាញយកប្រេង និងឧស្ម័នធម្មជាតិនៅក្នុងប្លុកA ទំហំ ៤ ៧០៩ គីឡូម៉ែត្រការ៉េនៅឈូងសមុទ្រថៃ។ នេះបើតាម ...
Kali Kotoski
http://bit.ly/2mRdO4h
មជ្ឈមណ្ឌលអាកាសចរណ៍នឹងបង្កើនការបណ្តុះបណ្តាលធនធានមនុស្ស
វិស័យអាកាសចរណ៍បានបង្ហាញពីការវិវឌ្ឍគួរឲ្យកត់សម្គាល់មួយតាមរយៈការអភិវឌ្ឍធនធានមនុស្ស។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអាកាសចរណ៍កម្ពុជាត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងឧស្សាហកម្មនេះដែលបានចាប់ផ្តើមការបណ្តុះបណ្តាលចាប់ ...
ចេង សុខហ័ង
http://bit.ly/2nl2g5p
វិវាទដីនៅជ្រោយចង្វារឈានដល់ដាក់ញត្តិមកក្រសួង
ពលរដ្ឋមានជម្លោះដីធ្លីនៅក្រុងរណបជ្រោយចង្វារប្រមាណ ៥០ នាក់បាននាំគ្នាមកតវ៉ានៅមុខក្រសួងដែនដីកាលពីម្សិលមិញដើម្បីដាក់ញត្តិជំទាស់នឹងឱសានវាទរបស់សាលារាជធានីភ្នំពេញ និងទាមទារឲ្យក្រសួងនេះជួយរកដំណោះស្រាយឲ្យបានសមរម្យ ខណៈសាលា ...
ទូច សុខា
http://bit.ly/2nkTbd2
NGO ស្នើឲ្យអ្នកចង់សង្កេតការណ៍ ចុះឈ្មោះទាន់ពេល
បណ្តុំអង្គការសង្គមស៊ីវិលឯករាជ្យនៃសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលបានបង្កើតបន្ទប់ស្ថានការណ៍ដើម្បីសង្កេតការណ៍ការបោះឆ្នោតថ្នាក់ឃុំសង្កាត់បានអំពាវនាវដល់ពលរដ្ឋឱ្យមកចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ឱ្យទាន់ពេល និងបានអំពាវនាវរកថវិកា ...
ឡាយ សាមាន
http://bit.ly/2nKvcqK
ទេសចរតាមនាវាកើន តែការស្នាក់នៅរយៈពេលខ្លី
អាជ្ញាធរកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមនានាសម្រាប់ការចូលចតរបស់នាវាទេសចរណ៍ធុនធំនៅកំពង់ផែ ខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរឲ្យសា្នក់នៅបានយូរនៅតំបន់ឆ្នេរដ៏សំខាន់របស់កម្ពុជាមួយនេះ។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះ។ ...
ចេង សុខហ័ង
http://bit.ly/2oeNuhk
សាលារាជធានីបន្តការដោះស្រាយលើបញ្ហាសំរាម
កាលពីម្សិលមិញ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា សាលារាជធានីភ្នំពេញនៅតែប្រឈមនឹងបញ្ហាការគ្រប់គ្រងសំរាម បើទោះបីជាមានការចាត់វិធានការវិមជ្ឈការនានានាពេលថ្មីៗនេះក៏ដោយ សាលារាជធានីក៏បានដាក់ការស្តីបន្ទោសដល់ ...
គង់ មេត្តា និង Yesenia Amaro
http://www.phnompenhpost.com/national/capital-still-struggling-waste