ភ្នំពេញប៉ុស្តិ៍
កម្មករដេកយាមរោងចក្រទារសំណង ខណៈ ILO រកឃើញភាពប្រសើរ
កម្មកររោងចក្រ Chung Fai នៅចាក់អង្រែក្រោមខណ្ឌមានជ័យជិត ២០០ នាក់បានដេកយាមរោងចក្រព្រោះខ្លាចម្ចាស់លួចដឹកអីវ៉ាន់ចេញ និងបិទរោងចក្រដោយមិនបើកប្រាក់ឈ្នួល និងទូទាត់ប្រាក់អតីតភាពខណៈដែលអង្គការ ILO បានចេញរបាយការណ៍ស្តីពីរោងចក្រកាន់តែប្រសើរបានរកឃើញភាពវិជ្ជមានបើទោះជាមានរោងចក្រខ្លះមិនអនុវត្តតាមច្បាប់ក៏ដោយ។ ...
សែន ដាវីត
http://bit.ly/29cIPEy
និន្នាការមូលនិធិទុនវិនិយោគកំពុងកើនក្នុងតំបន់
ក្រុមហ៊ុន Golden Gate Ventures ថ្មីៗនេះបានបិទមូលនិធិថ្មី ៦០ លានដុល្លារដែលប្រើប្រាស់សម្រាប់ការចាប់ផ្ដើមអាជីវកម្មប្រព័ន្ធអេកូស៊ីស្ដែមដែលកំពុងកើនឡើងយ៉ាងរហ័សរបស់អាស៊ីអាគ្នេយ៍។ ...
ការចុះបញ្ជីតាមអនឡាញនៅតែមានកម្រិតទាប
ក្រសួងពាណិជ្ជកម្មបានប្រកាសពន្យារពេលជាលើកទីពីរដល់ក្រុមហ៊ុនដែលត្រូវចុះបញ្ជីឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (តាមអនឡាញ) ខណៈមានតែជាង ២០ ភាគរយប៉ុណ្ណោះនៃក្រុមហ៊ុនសរុប ៥ ម៉ឺនដែលបានមកចុះបញ្ជីគិតត្រឹមដំណាច់ខែមិថុនា។ ...
ហ៊ គឹមសាយ
http://bit.ly/29dGaLs
ក្រសួងបង្ហាញពីក្រុមការងារសម្រាប់ដោះស្រាយករណីជម្លោះដីធ្លី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញពីសមាជិកកូនក្រុមចំនួន២៧ក្នុងការដោះស្រាយករណីជម្លោះដីធ្លី ដែលក្រុមនេះត្រូវបានអះអាងថាបង្កើតឡើងតាំងពីថ្ងៃទី០៣ ខែមិថុនា ដើម្បីដោះស្រាយបញ្ហាជម្លោះនេះ ឱ្យបានកាន់តែរហ័ស។ ...
បុិច សុធារី and Donna M Airoldi
http://www.phnompenhpost.com/national/land-dispute-resolution-teams-unveiled
រដ្ឋបាលព្រៃឈើរឹបអូសរថយន្តដឹកឈេើខុសច្បាប់ចំនួន១២គ្រឿង
កាលពីម្សិលមិញ កងកម្លាំងរដ្ឋបាលព្រៃឈើខេត្តក្រចេះបានសហការជាមួយនគរបាលខេត្តក្នុងការរឹបអូសរថយន្តដឹកឈេើខុសច្បាប់ចំនួន១២គ្រឿង។ ...
Khouth Sophak Chakrya
http://www.phnompenhpost.com/national/fa-seizes-12-trucks-illegal-wood-kratie
ជនពិការនៅមានះច្រៀងតាមដងផ្លូវដើម្បីក្រពះ ទោះមានបម្រាម
ក្រុមជនពិការដែលប្រគុំតន្រ្តីតាមភ្លើងស្តុបស្នើដល់អាជ្ញាធររាជធានីភ្នំពេញរៀបចំទីតាំង ឬជួយរកការងារសម្រាប់ពួកគាត់មុននឹងមានចំណាត់ការណាមួយហាមឃាត់ពួកគាត់មិនឲ្យច្រៀងតាមដងផ្លូវព្រោះពួកគាត់ពុំមានមុខរបរអ្វីក្រៅពីការបង្ហើរសំនៀងនេះទេ។ ...
ប៉ិច សុធារី
http://bit.ly/299zgYM
មន្ត្រីបដិសេធពីគម្រោងការចុះបង្ក្រាបអ្នកចម្រៀងជនពិការនៅតាមដងផ្លូវ
មន្ត្រីរដ្ឋាភិបាលបានបដិសេធអំពីគម្រោងការចុះបង្ក្រាបអ្នកចម្រៀងជនពិការនៅតាមដងផ្លូវនៅរាជធានីភ្នំពេញ។ ...
បុិច សុធារី
http://www.phnompenhpost.com/national/officials-deny-claims-plan-quash-disabled-busking
កម្ពុជាផ្តល់សិទ្ធិទី ៥ ដល់ក្រុមហ៊ុនអាកាសចរណ៍
រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានសម្រេចយល់ព្រមផ្តល់សិទ្ធិហោះហើរទីប្រាំនៅក្នុងវិស័យអាកាសចរណ៍កម្ពុជាជាសិទ្ធិទាក់ទាញមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អាចចុះចតនៅកម្ពុជាហើយបន្តដំណើរដោយប្រើយន្តហោះដដែលទៅកន្លែងមួយផ្សេងទៀតបានទាំងក្នុង និងក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់ពីខាងលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/29aSQng
កម្ពុជាទទួលបានពិន្ទុទាបក្នុងសន្ទស្សន៍ធនធានមនុស្ស
កាលពីម្សិលមិញ វេទិកាសេដ្ឋកិច្ចពិភពលោក(WEF)បានចេញផ្សាយរបាយការណ៍មួួយដែលដាក់ពិន្ទុទាបឱ្យប្រទេសកម្ពុជាចំពោះវិស័យអប់រំនិងការបណ្តុះបណ្តាលទៅកាន់ប្រជាពលរដ្ឋដើម្បីបង្កើតកម្លាំងពលកម្មមានលក្ខណៈប្រកួតប្រជែង ក៏ដូចជាប្រើប្រាស់ជំនាញរបស់ពួកគេឱ្យមានប្រសិទ្ធិភាព។ ...
Cam McGrath
http://www.phnompenhpost.com/business/kingdom-scores-low-human-capital-index
កម្ពុជាស្វែងរកឱកាសធ្វើពាណិជ្ជកម្មជាមួយហុងកុង
ក្រសួងសេដ្ឋកិច្ចបានជួបជាមួយលោក Bruno Luk ប្រតិភូទស្សនកិច្ចពាណិជ្ជកម្ម និងជាប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ហុងកុងប្រចាំនៅប្រទេសសីង្ហបុរី នេះបើយោងតាមលោក Pao Hengdara ប្រធានគណរដ្ឋមន្ត្រីនៃក្រសួងបានឱ្យដឹងកាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/cambodia-eyes-more-trade-hong-kong
លោកហ៊ុនសែនមើលឃើញសញ្ញាណនៃការលូតលាស់សេដ្ឋកិច្ចខ្លាំង
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាននិយាយកាលពីម្សិលមិញថា សេដ្ឋកិច្ចប្រទេសកម្ពុជានឹងកើនឡើង៧.១ភាគរយក្នុងឆ្នាំ២០១៦ ខណៈប្រាក់ចំណូលនឹងកើនឡើងដល់១,៣០១ក្នុងឆ្នាំនេះ ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/hun-sen-sees-signs-strong-economy
ការសិក្សាស្រាវជ្រាវ៖ ជម្ងឺគ្រុនពោះវៀនកុមារនៅក្បែរបឹងទន្លេសាបជាបន្ទុកយ៉ាងទម្ងន់
ការសិក្សាថ្មីមួយបានរកឃើញថា ជម្ងឺគ្រុនពោះវៀនកុមារនៅតាមទីជនបទជាបន្ទុកយ៉ាងទម្ងន់នៅក្នុងប្រទេសកម្ពុជា។ ...
Yesenia Amaro
http://www.phnompenhpost.com/national/typhoid-burden-near-tonle-sap-study
ក្រសួងនឹងរឹតបន្តឹងការនាំចូលអង្ករពីវៀតណាមផ្តោតលើគុណភាព
រដ្ឋាភិបាលនឹងកម្រិតការនាំចូលអង្ករពីវៀតណាមដោយផ្អែកលើគុណភាពដើម្បីបញ្ឈប់ការហូរចូលអង្កររត់ពន្ធរាប់សែនតោនដែលកំពុងធ្វើឲ្យខូចដល់ឧស្សាហកម្មអង្កររបស់ប្រទេសនេះទាំងមូល។ ...
ចេង សុខហ័ង
http://bit.ly/299QGXb
របាយការណ៍៖ មន្រ្តីសុខាភិបាលមានប្រាក់ខែតិច ត្រូវរំពឹងការងារទីពីរ
របាយការណ៍ស្រាវជ្រាវថ្មីមួយបានបង្ហាញថា បុគ្គលិកផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលកម្ពុជា មានប្រាក់ខែតិចពេក និងទទួលបានការបណ្តុះបណ្តាលមិនគ្រប់គ្រាន់ ដោយ ៩៨ ភាគរយនៃពួកគេត្រូវពឹងផ្អែកទៅលើការងារទី ២ ដើម្បីរកប្រាក់ចំណូលបន្ថែម។ ...
Erin Handley
http://bit.ly/28ZB60T
សវនាការលើសកម្មជនបរិស្ថានធ្វើឡើងដោយរឹតបន្តឹង
សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជនបរិស្ថានបីរូបដែលត្រូវបានចាប់ឃុំខ្លួនដោយសារតែបានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងការបូមខ្សាច់កាលពីឆ្នាំ ២០១៥។ ...
ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/293ZCww
ការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរនៅក្រុងភ្នំពេញនិងខេត្តស្វាយរៀង
មន្ត្រីក្រសួងសុខាភិបាលកំពុងធ្វើការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរ ដែលមួយនៅក្នុងក្រុងភ្នំពេញនិងមួយទៀតនៅខេត្តស្វាយរៀង។ ...
Yesenia Amaro
http://www.phnompenhpost.com/national/possible-measles-cases-prompt-investigation
ក្រុមហ៊ុនចិនគ្រោងវិនិយោគតភ្ជាប់ពីផែទៅផ្លូវដែក
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited គ្រប់គ្រងដោយរដ្ឋរបស់ចិនបានបង្ហាញពីគម្រោងតម្លៃ ២៥០ លានដុល្លារតភ្ជាប់ផ្លូវពីកំពង់ផែភ្នំពេញទៅកាន់ផ្លូវដែក។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ។ ...
Kali Kotoski
http://bit.ly/293YNnG
កូរ៉េខាងត្បូងត្រូវការកម្លាំងពលកម្មពីកម្ពុជាបន្ថែមក្នុងឆ្នាំ ២០១៦
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចំនួនពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០១៦នេះ ធៀបនឹងឆ្នាំមុន។ ...
គង់ មេត្ដា
http://bit.ly/290kOSy
មន្ត្រីកំពុងរៀបចំប្រព័ន្ធបង់ប្រាក់ពិន័យចរាចរណ៍តាមធនាគារ
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិងកំពុងសិក្សាលើប្រព័ន្ធអេឡិចត្រូនិកបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមធនាគារដែលប្រព័ន្ធនេះគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៦ ខាងមុខនេះដើម្បីតម្លាភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/28XZEVn
តម្លៃមាសនៅកម្ពុជាហក់ឡើង ១០០ ដុល្លារតែរយៈពេល ១ ថ្ងៃ
តម្លៃមាសនៅកម្ពុជាបានហក់ឡើងខ្ពស់មួយរំពេចកាលពីថ្ងៃសុក្រដែលជំរុញឲ្យអ្នកកាន់កាប់មាសជាច្រើនបានលក់ដើម្បីទទួលបានការចំណេញពីកំណើននេះ។ ...
ហ៊ គឹមសាយ
http://bit.ly/293K4eh
ការស្ទង់មតិៈ សេវាធនាគារត្រូវការកែលម្អ
ទោះបីវិស័យធនាគាររបស់កម្ពុជាកំពុងទទួលបានកំណើនខ្លាំងក្នុងរយៈពេលចុងក្រោយជាមួយស្ថាប័នជាច្រើនកំពុងព្យាយាមបង្កើនភាពខ្លាំងរបស់ពួកគេនៅក្នុងទីផ្សារដែលតូចចង្អៀតនេះក្តីក៏នៅមានការមិនពេញចិត្តច្រើនលើសេវាធនាគារក្នុងចំណោមអតិថិជនដែលនេះជាឧបសគ្គមួយសម្រាប់ទំនុកចិត្ត និងកំណើនផងដែរ។ ...
Kali Kotoski
http://bit.ly/28YBPkg
សហភាពអឺរ៉ុបនិងSIDAព្រមព្រៀងផ្តល់ជំនួយដល់កម្ពុជាចំនួន៣៣.១លាន អឺរ៉ូ
សហភាពអឺរ៉ុបនិងភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនអន្តរជាតិស្វីស (SIDA) បានព្រមព្រៀងក្នុងការផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣៣.១លាន អឺរ៉ូទៅកាន់កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាលទី៣របស់ប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសរបស់ភ្នាក់ងារសារព័ត៌មានជាតិកាលពីថ្ងៃសុក្រ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/eu-sida-offer-eu331m-grant-budget-reform
សាលាអំពីវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្សត្រូវបានលុបបំបាត់នៅខេត្តព្រះវិហារ
អ្នករៀបចំសិក្ខាសាលាស្តីអំពីវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្សកាលពីថ្ងៃទី១៧ ខែមិថុនានៅខេត្តព្រះវិហារបានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានលុបបំបាត់ដោយនគរបាល ខណៈពេលអាជ្ញាធរបានឱ្យដឹងកាលពីម្សិលមិញថាក្រុមមន្ត្រីគ្រាន់តែបានស្នើរសុំឱ្យមានការបង្អាកវគ្គបណ្តុះបណ្តាលនេះដោយសារការព្រួយបារម្ភអំពីកត្តាអនុវត្តជាក់ស្តែង។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/local-human-rights-forum-shut-down-preah-vihear
ទូកដែលគេប្រទះឃើញគឺជាទូកពីសម័យអង្គរ
ទូកដែលបានប្រទះឃើញកាលពីខែមេសាកន្លងមកនៅការដ្ឋានមួយស្ថិតនៅស្រុកអង្គរធំ ខេត្តសៀមរាបត្រូវបានមន្ទីរពិសោធន៍នៅប្រទេសនូវែលសេឡង់បង្ហាញថាគឺជាទូកបុរាណមានកាលបរិច្ឆេទនៅឆ្នាំ ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧។ ...
សែន ដាវីត
http://bit.ly/293N0aR