ព័ត៌មាន
ក្រសួងការបរទេសតៃប៉ិត្រូវបានរិះគន់ជុំវិញករណីជួញដូរមនុស្សមកកម្ពុជា
ក្រុមប្រឹក្សាឃ្លាំមើល(The Control Yuan)បានរិះគន់ក្រសួងការបរទេស (MOFA) និងការិយាល័យព្រះរាជអាជ្ញាស្រុក Kaohsiung ជុំវិញការដោះស្រាយករណីពាក់ព័ន្ធនឹងជនជាតិតៃវ៉ាន់ដែលត្រូវបានគេចាប់បង្ខាំងនៅកម្ពុជា បន្ទាប់ពីត្រូវបានចាប់ខ្លួននៅក្នុងការបោកប្រាស់ការងារនិងជួញដូរមនុស្ស។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/yw4ta3ca
ពលករខ្មែរ ៦នាក់ត្រូវបានសង្គ្រោះពីប្រទេសម៉ាឡេស៊ី
ពលករខ្មែរ ៦នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី និងបានត្រលប់មកដល់ផ្ទះរបស់ពួកគេដោយសុវត្ថិភាពកាលពីចុងសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាញ់បោកមេខ្យល់ អ្នកនាំពាក្យនៃក្រសួងការបរទេសបានប្រាប់ឱ្យដឹងកាលពីម្សិលមិញ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/26074/six-rescued-from-malaysia/
កម្ពុជា-ថៃ គ្រោងចុះហត្ថលេខាស្ដីពីការប្រើកម្លាំងពលករ
កម្ពុជា និងថៃគ្រោងនឹងចុះហត្ថលេខាជាផ្លូវការនូវកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលករ និងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងាររវាងគ្នាអំឡុងពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចជាផ្លូវការនៅថៃនៅខែធ្នូខាងមុខ។ ...
សែន ដាវីត
http://bit.ly/1k1A5Wu
ស្រ្តីរងគ្រោះកម្ពុជា៨នាក់ បានត្រឡប់ពីប្រទេសចិន និងម៉ាឡេស៊ី
កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេស បានប្រកាសពីការជួយសង្គ្រោះស្រ្តីកម្ពុជាចំនួន ៨នាក់ ដែលត្រូវបានជួញដូរជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី និងត្រូវបានគេបោកបញ្ឆោត ឱ្យរៀបការនៅប្រទេសចិន។ក្នុងចំណោមស្ត្រីទាំង៨នាក់នេះ មាន ៥នាក់ ធ្វើការជាអ្នកបម្រើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី និង ៣នាក់ បានរៀបការជាមួយបុរសជនជាតិចិន។ ...
Charles Rollet និង សែន ដាវីត
http://www.phnompenhpost.com/national/eight-return-china-malaysia
ស្ត្រីបម្រើតាមផ្ទះត្រឡប់មកវិញបន្ទាប់ពីមានការរំលោភបំពាននៅបរទេស
អ្នកបម្រើតាមផ្ទះជនជាតិខ្មែរពីរនាក់ ត្រូវបានធ្វើមាតុភូមិនិវត្តពីប្រទេសម៉ាឡេស៊ី និងអ្នករៀបការទៅចិន បានចាកចេញពីប្រទេសចិន បន្ទាប់ពីរងការធ្វើបាប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។ ...
សែន ដាវីត
http://www.phnompenhpost.com/national/maids-bride-return-after-abuse-abroad
កម្ពុជាស្នើឲ្យថៃ ផ្តល់ទិដ្ឋាការស្នាក់នៅដល់ពលករជាង ៩ ម៉ឺននាក់
នៅក្នុងជំនួបចំនួន ៣ កម្ពុជាបានស្នើឲ្យភាគីថៃផ្តល់ទិដ្ឋាការស្នាក់នៅដល់ពលករកម្ពុជាជាង ៩ ម៉ឺននាក់ដែលមានលិខិតឆ្លងដែនរួចហើយខណៈដែលថៃបានយល់ព្រមទទួលយកសំណើរបស់កម្ពុជាក្នុងការបញ្ឈប់ការចាប់ខ្លួនពលករដែលកាន់ប័ណ្ណស្នាក់នៅ ...
សែន ដាវីត
http://bit.ly/1GS9yjT
ថៃបន្តដោះលែងខ្មែរឲ្យមកស្រុកវិញ
តុលាការថៃបានសម្រេចដោះលែងពលករខ្មែរចំនួន ៥ នាក់ និងយល់ព្រមធ្វើការផ្ទេរទណ្ឌិតខ្មែរ ៦ នាក់មកឲ្យកម្ពុជាក្រោយពីពួកគេបានលួចឆ្លងដែនទៅថៃរកការងារធ្វើដោយខុសច្បាប់ និងពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។ ...
សែន ដាវីត
http://bit.ly/1F85396
មន្ត្រីថា៖ រដ្ឋាភិបាលប្រើផែនទីផ្អែកលើសន្ធិសញ្ញា ១៩៨៥ បោះបង្គោលព្រំដែន
ខណៈលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទីពីប្រទេសបារាំងជាមួយនឹងផែនទីរដ្ឋាភិបាលត្រូវគេអះអាងថាដូចគ្នាលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសបានថ្លែងថាគ្មានការផ្ទៀងផ្ទាត់ផែនទីទៀតទេដោយលោកគូសបញ្ជាក់ថារដ្ឋាភិបាលបានប្រើផែនទី ...
មាស សុខជា
http://bit.ly/1NQdKHY
ប្តីប្រពន្ធមួយគូត្រូវចាប់ខ្លួនពេលនាំស្ត្រីខ្មែរទៅចិន
ប្តីប្រពន្ធវ័យក្មេងមួយគូត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្ទាប់ពីបម្រុងនាំស្រ្តីខ្មែរពីរនាក់យកទៅឲ្យរៀបការប្តីនៅប្រទេសចិន។ ...
សែន ដាវីត
http://bit.ly/1LWhoje
ស្ត្រីខ្មែរ ២ នាក់ទៀតត្រូវបានសង្គ្រោះពីម៉ាឡេស៊ី
ស្រ្តីខ្មែរពីររូបទៀតត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ីហើយបានមកដល់ស្រុកកំណើតវិញកាលពីម្សិលមិញក្រោយពីចាញ់បោកមេខ្យល់ទៅធ្វើការនៅទីនោះ។ ...
សែន ដាវីត
http://bit.ly/1fADkSq
ស្រ្តីខ្មែរ ៦ នាក់ត្រូវបានជួយសង្គ្រោះឲ្យវិលមកស្រុកវិញ
ស្រ្តីខ្មែរ ៦ នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី និងពីប្រទេសចិនហើយត្រូវបានវិលត្រឡប់មកដល់ស្រុកកំណើតវិញកាលពីម្សិលមិញបន្ទាប់ពីពួកគេត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្ម និងជួញដូរយកទៅរៀបការប្តីនៅចិន។ នេះ ...
សែន ដាវីត
http://bit.ly/1MjcHyh
៧ ខែឆ្នាំនេះ មានស្ដ្រីខ្មែរ ៤៨ នាក់ត្រូវបានសង្គ្រោះពីចិន
ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា រយៈពេល ៧ ខែដើមឆ្នាំ ២០១៥នេះ មានស្ត្រីខ្មែរយ៉ាងហោច ៤៨ នាក់ ត្រូវបានអាជ្ញាធរខ្មែរជួយសង្គ្រោះពីការចាញ់បោកមេខ្យល់នាំទៅរៀបការជាមួយបុរសជាតិចិន ...
ប៉ិច សុធារី
http://bit.ly/1Kv2mgT
ស្ត្រីខ្មែរចាញ់បោកគេរៀបការនៅចិនត្រូវបានសង្គ្រោះ
ស្រ្តីខ្មែរពីរនាក់ទៀតត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកស្រុកកំណើតវិញកាលពីម្សិលមិញក្រោយរងគ្រោះពីការចាញ់បោកពីសំណាក់មេខ្យល់យកទៅរៀបការជាមួយប្តីចិន។ ...
សែន ដាវីត
http://bit.ly/1g7cB1c
មន្ត្រីថា នឹងដោះស្រាយបញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំឲ្យបានឆាប់
គណៈប្រតិភូរដ្ឋាភិបាលកាលពីម្សិលមិញបានប្រាប់ទៅមន្រ្តីខេត្តត្បូងឃ្មុំ និងមន្ដ្រីមូលដ្ឋានថារដ្ឋាភិបាលនឹងដោះស្រាយជម្លោះព្រំដែនជាមួយវៀតណាមនៅស្រុកមេមត់ «នាពេលឆាប់ៗ» ខណៈអ្នកភូមិខ្មែរនៅតាមព្រំដែនត្រូវបានអាជ្ញាធរវៀតណាមរារាំងមិនឲ្យ ...
វង្ស សុខេង, ប៉ិច សុធារី និង Shaun Turton
http://bit.ly/1KjQA96
ថៃព្រមពន្យារពេលឲ្យពលករខ្មែរខុសច្បាប់ ៧០ ម៉ឺននាក់បន្តធ្វើការនៅថៃ
សមភាគីថៃបានព្រមព្រៀងពន្យារពេលថ្ងៃកំណត់រហូតដល់ខែមីនាឆ្នាំក្រោយដើម្បីអនុញ្ញាតឱ្យពលករចំណាកស្រុកកម្ពុជាប្រមាណជា ៧០ ម៉ឺននាក់ដែលកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃអាចទៅបំពេញសំណុំបែបបទដែលចាំបាច់ ...
វង្ស សុខេង
http://bit.ly/1Hpniov
រដ្ឋាភិបាលថាវៀតណាមបានយល់ព្រមធ្វើតាមការតវ៉ា បន្ទាប់ពីកិច្ចចរចាអំពីព្រំដែន
បន្ទាប់ពីការចរចាទ្វេភាគីអស់រយៈពេលបីថ្ងៃ ប្រទេសវៀតណាម បានយល់ព្រមធ្វើតាមការតវ៉ាជាថ្មី របស់ប្រទេសកម្ពុជា លើការរំលោភព្រំដែន នេះបើយោងតាមក្រសួងការបរទេស។ ...
ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/post-weekend/govt-says-vietnam-makes-concessions-after-border-talks
រដ្ឋាភិបាលនៅតែមិនប្រាប់ឈ្មោះភូមិត្រូវដោះដូរទៅឲ្យវៀតណាមដើម្បីរក្សាទុកភូមិលោក ហេង សំរិន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែមិនព្រមបង្ហាញឈ្មោះភូមិខ្មែរពីរដែលត្រូវដោះដូរទៅឲ្យប្រទេសវៀតណាមដើម្បីរក្សាទុកភូមិពីរដែលជាភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងខេត្តត្បូងឃ្មុំនោះឡើយ ខណៈដែលជនជាតិភាគតិចជិត ៣០០ នាក់ បានទាមទារឲ្យក្រសួងមហាផ្ទៃដកមេប៉ុស្តិ៍ព្រំដែន ...
មាស សុខជា និង ផាក់ ស៊ាងលី
http://bit.ly/1ffSqx5
កិច្ចព្រមព្រៀងបត្យាប័ន មើលឃើញពីជំហានបន្ទាប់
ក្រសួងយុត្តិធម៌ បានបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យមើលសេចក្តីព្រាងសន្ធិសញ្ញាបត្យាប័នជាមួយប្រទេសរុស្ស៊ី ដែលជាជំហានចុងក្រោយបង្អស់នៅក្នុងដំណើរការ ហើយនៅទីបំផុតអាចមើលឃើញ ឧក្រិដ្ឋជនមួយចំនួន ត្រូវបាននិរទេសត្រឡប់ទៅវិញ យោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌កាលពីម្សិលមិញ ...
តាំង វីដា
http://www.phnompenhpost.com/extradition-pact-sees-next-steps
មន្ត្រីកម្ពុជាការពារការដាក់ពន្ធនាគារសកម្មជនចំពោះមុខប្រេសិតអាមេរិក
កាលពីថ្ងៃអង្គារ រដ្ឋលេខាធិការក្រសួងការបរទេសបានការពាររដ្ឋាភិបាលក្នុងការដាក់ពន្ធនាគារសកម្មជន១១នាក់និងមន្ត្រីក្រុមប្រឆាំងម្នាក់ ដែលទង្វើនេះត្រូវបានគេរិះគន់ជាទូទៅ អំឡុងកិច្ចប្រជុំបិទទ្វារជាមួយអ្នកការទូតអាមេរិកដែលកំពុងធ្វើទស្សនកិច្ច។ លោក ដានីញ៉ែល រ៉ូស្សែល (Daniel Russel) ឧបការី ...
អង្គការសិទ្ធិមនុស្សលើកឡើងថា ស្ត្រីបម្រើការងារតាមផ្ទះជាច្រើននៅបាត់ខ្លួន ក្នុងប្រទេសម៉ាឡេស៊ី
កាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សអាដហុកបានជំរុញឲ្យរដ្ឋាភិបាលប្រឹងប្រែងធ្វើការឲ្យបាន ...
លទ្ធផលអង្កេតសពមនុស្សពីរនាក់ត្រូវថៃដុតទាំងរស់ ត្រូវរង់ចាំ ១០ ថ្ងៃទៀត
អាជ្ញាធរខេត្ត បានឲ្យដឹងកាលពីម្សិលមិញថា ការធ្វើកោសល្យវិច័យកំណត់អត្តសញ្ញាណជនជាតិលើសាកសពមនុស្សពីរនាក់ ដែលត្រូវទាហានថៃដុតទាំងរស់លើទឹកដីថៃ នៅត្រង់ច្រកព្រំដែនស្រុកសំពៅលូន នឹងចេញជាលទ្ធផល នៅប្រមាណ ១០ថ្ងៃទៀត ខណៈដែលសាច់ ...
តាំង វីដា
http://bit.ly/1wQqMZB
ស្ត្រីខ្មែរទៅការប្តីចិនត្រូវសង្គ្រោះ ខណៈពលករតវ៉ានឹងក្រុមហ៊ុននាំទៅថៃក្បត់សន្យា
ស្រ្តីខ្មែររងគ្រោះម្នាក់បានបញ្ជូនត្រឡប់មកកម្ពុជាវិញ កាលពីម្សិលមិញបន្ទាប់ពីរងគ្រោះចាញ់បោកមេខ្យល់នាំទៅរៀបការប្តីនៅស្រុកចិន ហើយក៏មានពលករខ្មែរ ៤ នាក់ផ្សេងទៀតដែរដែលរងការចាញ់បោក ...
សែន ដាវីត
http://bit.ly/1AHjzyQ
រដ្ឋមន្ត្រីក្រសួងការបរទេស៖ កម្ពុជាសំឡឹងមើលទំនាក់ទំនងជាមួយអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ហោណាំហុង បានមានប្រសាសន៍ថា ប្រទេសនៅអាស៊ីអាគ្នេយ៍មានឆន្ទៈក្នុងការបង្កើតទំនាក់ទំនងជាមួយនឹង អង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC) ដែលមាន៥៧ប្រទេស។ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/world/2014-11/25/c_133812598.htm
GMAC ថាឆ្នាំថ្មីកម្មករអាចរកចំណូលសរុបរហូត $២៥០
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនាសប្តាហ៍នេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា តាមរយៈប្រាក់ឈ្នួលអប្បបរមាថ្មី កម្មករម្នាក់អាចរកចំណូលបានរហូតដល់ ២៥០ ដុល្លារក្នុងមួយខែ ប៉ុន្តែអ្នកខ្លះថា តួលេខប៉ាន់ប្រមាណនេះគឺជាការបំប៉ោងយ៉ាងខ្លាំង។ ក្រសួងការងារកាល ...
មុំ គន្ធា និង Sean Teehan
http://bit.ly/1t9FMQz