មន្ត្រីថា៖ រដ្ឋាភិបាលប្រើផែនទីផ្អែកលើសន្ធិសញ្ញា ១៩៨៥ បោះបង្គោលព្រំដែន
ខណៈលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទីពីប្រទេសបារាំងជាមួយនឹងផែនទីរដ្ឋាភិបាលត្រូវគេអះអាងថាដូចគ្នាលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសបានថ្លែងថាគ្មានការផ្ទៀងផ្ទាត់ផែនទីទៀតទេដោយលោកគូសបញ្ជាក់ថារដ្ឋាភិបាលបានប្រើផែនទីផ្អែកលើសន្ធិសញ្ញាឆ្នាំ ១៩៨៥ ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងក្នុងពិធីផ្ទៀងផ្ទាត់ផែនទីកាលពីម្សិលមិញថា៖ «ដូច្នេះខ្ញុំបានឃើញថារដ្ឋាភិបាលបានធ្វើការលើព្រំដែនចាប់តាំងពីរំដោះជាតិឆ្នាំ ១៩៧៩ ដូច្នេះខ្ញុំយល់ថាបញ្ហាព្រំដែន បញ្ហាផែនទី គួរបញ្ចប់ត្រឹមនេះមិនឲ្យគណបក្សនយោបាយណាយកបញ្ហានេះទៅធ្វើយុទ្ធនាការញុះញង់ធ្វើឲ្យប្រជាជនខ្មែរប្រឆាំងរដ្ឋាភិបាលឡើយ»។ …
មាស សុខជា
http://bit.ly/1NQdKHY