អង្គការ​សិទ្ធិមនុស្ស​លើក​ឡើង​ថា ស្ត្រីបម្រើ​ការ​ងារ​តាមផ្ទះ​ជាច្រើន​នៅ​បាត់​ខ្លួន​ ក្នុង​ប្រទេស​ម៉ាឡេស៊ី

កាល​​​ពី​​​ម្សិល​មិញ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​ប្រឹង​​​ប្រែង​​​ធ្វើ​​​ការ​​​ឲ្យ​បាន​ខ្លា​​​ំងក្លាដើម្បី​​​ជួយ​​ស្ត្រីបម្រើ​​​ការ​​​ងារ​​​តាម​​​ផ្ទះជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​នៅ​​​តែ​​​ទទួល​​​រង​​​ការ​​​រំលោភ​​​បំពាន​​​ពី​​​សំណាក់​​​និយោជក​​​​​​របស់​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី ឬ​​​ពី​​​សំណាក់​​​ទី​​​ភ្នាក់​​​ងារ​​​ជ្រើស​​រើស​​​ពល​​​ករ​​​កម្ពុជា​​​ដែល​​​បាន​​​បញ្ជូន​​​ពួកគេ​​​ទៅ​​​ទី​​​នោះ រួម​​​មាន​​​ស្ត្រី​​​៦៣​​​នាក់​​​ដែល​​​អង្គការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ​​​បាន​​​បាត់​​​ខ្លួន​​​។ នៅ​​​សន្និសីទ​​​កាសែត​​​មួយក្នុង​​​រាជ​​​ធានី​ភ្នំពេញ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​​​​បាន​​​លើក​​​ឡើង​​​ថា ស្ត្រី​​​១២២​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ម៉ាឡេស៊ី បាន​​​បាត់​​​ខ្លួន​​​ ​​​សាច់​​​ញាតិមិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ ធ្វើ​​​ការ​​​ក្រោម​​​ការ​​​បន្ត​​​កិច្ច​​​សន្យា​​​ដោយ​​​បង្ខំ ឬ​​​អះ​​​អាង​​ពីការ​មិន​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ប្រាក់​​​ខែ​​​ដែល​​​មិន​​​ទាន់​​​បើក​​​ ឬ​​​ការ​​​រំលោភ​​​បំពាន​​​លើ​​​រាង​​​កាយ​​​ សូម្បី​​​ខណៈពេលដែល​​​រដ្ឋា​ភិបាល​​​ត្រៀម​​​បញ្ជូន​​​ទៅ​​​បន្ថែម​​​ទៀត​​​។ … កាល​​​ពី​​​ម្សិលមិញ លោក ធន សារាយ ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​មិន​​​បាន​ធ្វើអ្វី​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ជួយ​​​ដល់​​​ស្ត្រី​​​ទាំង​​​នោះ​​​ដែល​​​បានបញ្ជូន​​​រួច​​​ហើយ​​​នោះ​​​ទេ​​​។ … ក្នុង​​​ចំណោម​​​ស្ត្រី​​​១២២​​​នាក់​​​ ដែល​​​ជា​​​ជន​​​រង​​​គ្រោះ​​​ដោយ​​​ការ​​​រំលោភ​​​បំពាននោះ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​​​​បាន​​​លើក​​​ឡើង​​​ថា សាច់​​​ញាតិ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មិន​​​អាច​​​ទាក់​​​ទង​​​ពួក​​​គេ​​​២៩នាក់​​​បានទេរយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​កន្លង​​​មក​​​ហើយ​​​។ …

អូន ភាព
http://www.cambodiadailykhmer.com/news/22213/