មន្ត្រីកម្ពុជាការពារការដាក់ពន្ធនាគារសកម្មជនចំពោះមុខប្រេសិតអាមេរិក
កាលពីថ្ងៃអង្គារ រដ្ឋលេខាធិការក្រសួងការបរទេសបានការពាររដ្ឋាភិបាលក្នុងការដាក់ពន្ធនាគារសកម្មជន១១នាក់និងមន្ត្រីក្រុមប្រឆាំងម្នាក់ ដែលទង្វើនេះត្រូវបានគេរិះគន់ជាទូទៅ អំឡុងកិច្ចប្រជុំបិទទ្វារជាមួយអ្នកការទូតអាមេរិកដែលកំពុងធ្វើទស្សនកិច្ច។ លោក ដានីញ៉ែល រ៉ូស្សែល (Daniel Russel) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីកហ្វិក បានមកធ្វើទស្សនកិច្ចប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ និងបានជួបជាមួយលោក អ៊ុច បូរិទ្ធិ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ … លោក បូរិទ្ធិ បានប្រាប់អ្នកយកព័ត៌មានថា ប៉ូលិសមានហេតុផលត្រឹមត្រូវក្នុងការចាប់ខ្លួនសកម្មជនទាំងនោះ ពីព្រោះពួកគេបានធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។ … លោក បូរិទ្ធិ បាននិយាយអំពីការរិះគន់ជំុវិញការចាប់ខ្លួនលោក សុវណ្ណារ៉ា ថា “ខ្ញុំមិនយល់។ យើងមានភ័ស្តុតាងជាក់លាក់ដើម្បីចាប់ខ្លួនពួកគេ។ អ្នកបានឃើញអ្វីដែលបានកើតឡើងលើសន្តិសុខរបស់យើងហើយ…ត្រូវទេ?”។ …