រដ្ឋាភិបាលនៅតែមិនប្រាប់ឈ្មោះភូមិត្រូវដោះដូរទៅឲ្យវៀតណាមដើម្បីរក្សាទុកភូមិលោក ហេង សំរិន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែមិនព្រមបង្ហាញឈ្មោះភូមិខ្មែរពីរដែលត្រូវដោះដូរទៅឲ្យប្រទេសវៀតណាមដើម្បីរក្សាទុកភូមិពីរដែលជាភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងខេត្តត្បូងឃ្មុំនោះឡើយ ខណៈដែលជនជាតិភាគតិចជិត ៣០០ នាក់ បានទាមទារឲ្យក្រសួងមហាផ្ទៃដកមេប៉ុស្តិ៍ព្រំដែនក្នុងភូមិឡំ ខេត្តរតនគិរីចេញ ដោយចោទប្រកាន់ថា មេប៉ុស្តិ៍រូបនោះបានបណ្តែតបណ្តោយឲ្យវៀតណាមចូលមកជីកស្រះនៅក្នុងទឹកដីខ្មែរ។ នៅក្នុងលិខិតឆ្លើយតបមួយផ្ញើទៅលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រតាមរយៈ លោក ហេង សំរិន ប្រធានរដ្ឋសភាហើយដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា លោក ហ៊ុន សែន បានប្រាប់លោក ហេង សំរិន ថា សំណើរបស់លោក អ៊ុំ សំអាន ដែលស្នើឲ្យប្រាប់ឈ្មោះ ភូមិពីរដែលត្រូវដោះដូរទៅឲ្យវៀតណាមជំនួសភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាចដែលជាភូមិកំណើតរបស់លោក ហេង សំរិន និងសំណើសុំពិនិត្យការបោះបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជាប្រហែល ១២៧០ ម៉ែត្រនៅច្រកភ្នំដិនក្នុងស្រុកគិរីវង់ ខេត្តតាកែវ នោះ លោក ហ៊ុន សែន បានបញ្ជាក់ថា លោកបានបញ្ជាក់រួចហើយជូនប្រជាជនក្នុងរដ្ឋសភាកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១២ កន្លងមក។ …
មាស សុខជា និង ផាក់ ស៊ាងលី
http://bit.ly/1ffSqx5