រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួង និងស្ថាប័នរដ្ឋ

​ចាប់ពី​ថ្ងៃនេះ​តទៅ​ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២៣​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501358399/more-rain-expected-across-cambodia-from-today-2/

​ការ​ដាក់​ពាក្យ​ស្នើ​សុំ​កូតា​បុគ្គលិក​បរទេស​មក​ធ្វើការ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ ឥឡូវ​ត្រូវ​បាន​បើក​

កម្ពុជា​បាន​បើក​កម្មវិធី​សម្រាប់​អាជីវកម្ម​ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​កូតា​បុគ្គលិក​បរទេស​។​ នៅ​ក្រោម​ប្រព័ន្ធ​កូតា​ ក្រុមហ៊ុន​ក្នុងស្រុក​ដែល​មាន​បុគ្គលិក​បរទេស​ អាច​មាន​ត្រឹម​ ១០​ភាគរយ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/5bz9jf4s

ក្រសួង​ធនធានទឹក​ដាក់​ផែនការ​រំដោះ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​លឿន​ចេញពី​ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានដាក់​ចេញ ផែនការ​រំដោះ​ជំនន់​ទឹកភ្លៀង​ឱ្យបាន​លឿន​បំផុត ចេញពី​ភូមិ​សា​ស្ត្រ​រាជធានី​ភ្នំពេញ ឱ្យ​ទៅតាម​គ្រប់​ប្រឡាយ ព្រែក អូរ ស្ទឹង ទន្លេ និង​តាម​គ្រប់​ច្រក​ចេញពី​រាជធានី​ភ្នំពេញ​ដែល​ធានា​យ៉ាងណា​កុំឱ្យ​មានការ​ជន់​លិច​នៅពេល​មាន​ភ្លៀង​នា​រដូវវស្សា​។​ ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-08-0919-254304.html

​ការ​ជ្រើសរើស​មន្ត្រីរាជការ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ត្រូវធ្វើ​តាម​យន្តការ​ប្រឡង​ថ្នាក់​ជាតិ​

​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ ការ​ជ្រើសរើស​មន្ត្រីរាជការ​ ចូល​ក្រប​ខណ្ឌ​រដ្ឋ​ត្រូវធ្វើ​តាម​យន្តការ​ប្រឡង​ថ្នាក់​ជាតិ​ ដែល​នេះ​ជា​កំណែទម្រង់​ថ្មី​ក្នុង​អាណត្តិ​ដឹកនាំ​រដ្ឋាភិបាល​ដោយ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​។​ ...

ត​ន​ ​វិបុល​
https://tinyurl.com/bdfe6ck3

រដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាត​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​រៀបចំ​ធ្វើ​លិខិតឆ្លងដែន​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​ខាងត្បូង​

រដ្ឋាភិបាល​កម្ពុជា​បាន​អនុ​ញ្ញា​ឱ្យ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ធ្វើ​លិខិតឆ្លងដែន​នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​ខាងត្បូង​ ដើម្បី​កាត់​បន្ថយ​លើ​ការ​ចំណាយ​ និង​ពេលវេលា​ដល់​ពលករ​ខ្មែរ​ ដែល​កំពុង​បម្រើ​ការងារ​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កូរ៉េ​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/8fnxs9f7

លោក នេត្រ ភក្ត្រា​៖ ក្រសួង​ព័ត៌មាន នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​វិធានការ​ទប់ស្កាត់

​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទទួល​ជួប​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី (UENO Atsushi) នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២៣ នា​ទីស្ដីការក្រសួង​ព័ត៌មាន​ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​នៃ​វិស័យ​ព័ត៌មាន​។ ...

សុខ រក្សា
https://www.postkhmer.com/national/2023-09-06-1724-254247.html

​ការងារ​គ្រប់គ្រង​សំណល់​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ជា​ការងារ​អាទិភាព​១​ របស់​ក្រសួងបរិស្ថាន​

​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​លើក​ឡើង​ថា​ កិច្ចការ​អាទិភាព​មួយ​ក្នុង​ចំណោម​ការងារ​អាទិភាព​ជា​ច្រើន​ទៀត​ ដែល​ត្រូវ​អនុវត្ត​ គឺ​ការ​គ្រប់គ្រង​សំណល់​ទីក្រុង​និង​ជនបទ​ និង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ខណៈ​បច្ចុប្បន្ន ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-09-07-1641-254292.html

​ឯកឧត្តម​ នេត្រ​ ភក្ត្រា​៖​ ក្រសួង​ព័ត៌មាន​ ផ្តោត​លើ​ការ​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន​ និង​ការ​ពង្រឹងគុណភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​

ក្រសួង​ព័ត៌មាន​នឹង​ផ្តោត​លើ​ទំនើប​កម្ម​ស្ថាប័ន​ និង​ពង្រឹងគុណភាព​សារព័ត៌មាន​របស់​ប្រទេស​តាម​រយៈ​ការ​បណ្តុះបណ្តាល​ និង​ការ​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ​សារព័ត៌មាន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/4u2xecyy

​រដ្ឋាភិបាល​ឧបត្ថម្ភ​ប្រាក់​ជិត​ ១,៥​ លាន​ដុល្លារ​ ដល់​កម្មករ​ជិត​ ៣៥​ ០០០​ នាក់​ ដែល​ព្យួរ​កិច្ចសន្យាការងារ​

គិត​ត្រឹម​ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជិត​ ១,៥​ លាន​ដុល្លារ​ ដល់​កម្មករនិយោជិត​ជិត​ ៣៥​ ០០០​ ពាន់​នាក់​ ដែល​បាន​ព្យួរ​កិច្ចសន្យាការងារ​ចាប់តាំងពី​ខែមេសា​មក​ ខណៈ​លោក​ ហេង​ សួរ​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា​ ស្ថានភាព​ព្យួរ ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://www.postkhmer.com/national/2023-09-06-1826-254255.html

​ផ្លូវ​ល្បឿន​លឿន​ដែល​វិនិយោគ​ដោយ​ចិន​សន្សំ​សំចៃ​ពេលវេលា​និង​ថវិកា​សម្រាប់​អ្នក​ធ្វើ​ដំណើរ​

​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ដំបូង​ដែល​វិនិយោគ​ដោយ​ចិន​ ដែល​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ ជាមួយនឹង​កំពង់​ផែ​ទឹក​ជ្រៅ​អន្តរជាតិ​នៃ​ខេត្ត​ព្រះ​សីហ​នុ​ មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​សន្សំ​សំចៃ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/56d7mcj5

ក្រសួងទេសចរណ៍​ ណែនាំ​អាជ្ញាធរ​ពង្រឹងគុណភាព​ផលិតផល​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​

ក្រសួងទេសចរណ៍​ បាន​ណែនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ទូ​ទាំង​រាជធានី​ ខេត្ត​ ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១៣​ ដល់​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២៣​ ដើម្បី​ផ្ដល់​សេវាកម្ម​ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/untjanhr

អត្រា​គ្មាន​ការងារ​ធ្វើ​នឹង​ធ្លាក់​ចុះ​មក​ត្រឹម​ ០.៣​ ភាគរយ​នៅ​ឆ្នាំ​ ២០២៣

​អត្រា​អ្នក​អត់​ការងារ​ធ្វើ​របស់​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​មក​ត្រឹម​ ០.៣​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣​ ពី​ ០.៤​ ភាគរយ​កាលពី​ឆ្នាំ​មុន​ នេះ​បើ​យោង​តាម​តួលេខ​ចុង​ក្រោយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ដោយ​ក្រសួង​ការងារ​ដោយ​ផ្អែក ...

កង សុធា
https://www.khmertimeskh.com/501354673/unemployment-rate-to-fall-to-0-3-percent-in-2023/

​កម្ពុជា​នឹង​នាំ​ចេញ​អង្ករ​ទៅ​កាន់​ឥណ្ឌូ​នេ​ស៊ី​នៅ​ឆ្នាំ​ក្រោយ​

កម្ពុជា​បាន​យល់ព្រម​ផ្គត់ផ្គង់​អង្ករ​ប្រមាណ​ ២៥​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ ដល់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព​ស្បៀង​ និង​ការ​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://tinyurl.com/2z66zss7

​កម្ពុជា​-​ឥណ្ឌា​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ព័ត៌មាន​

ការ​ប្តេជ្ញា​ចិត្ត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ការងារ​រវាង​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ និង​លោកស្រី​ Devyani​ Khobragade​ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ កាលពី​រសៀល​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០២៣​ នៅ​ទីស្តីការក្រសួង​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/4emm2bzj

​កម្ពុជា​ ស្នើ​រដ្ឋាភិបាល​ជប៉ុន​ ផ្ដល់​គ្រឿងចក្រ​ធុន​ធ្ងន់​សម្រាប់​សាងសង់​ និង​ជួសជុល​ប្រព័ន្ធ​ធារាសាស្ត្រ​

កម្ពុជា​ តាម​រយៈ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ស្នើ​រដ្ឋាភិបាល​ជប៉ុន​ ផ្ដល់​លទ្ធភាព​គាំទ្រ​លើ​វិស័យ​ហិរញ្ញវត្ថុ​ បច្ចេកទេស​ និង​ការ​បណ្ដុះបណ្ដាល​មន្ត្រី​ជំនាញ​ ដើម្បី​ជំរុញ​វិស័យ​ធនធានទឹក​ និង​ឧតុនិយម​កម្ពុជា​ ឱ្យ​កាន់តែ​ទំនើប​ និង​ជឿនលឿន​ទាំង​បច្ចុប្បន្ន​ និង​អនាគត​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/2j5t8jb5

អាស៊ាន​ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ភូមា​

រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​)​ បាន​ជំរុញ​ឱ្យ​ប្រទេស​ភូមា​បង្កើត​បរិយាកាស​អំណោយផល​ឆ្ពោះទៅ​រក​ការ​សន្ទនា​ដោយ​សន្តិវិធី​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ផលប្រយោជន៍​ប្រជាជន​របស់​ខ្លួន​។​ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501356269/asean-push-to-resolve-myanmar-crisis/

គណបក្ស​ចំនួន​២៩​ ស្វែងរក​សមាជិកភាព​ជា​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​

​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ជាង​ ៤០​ ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ​ មាន​២៩​ បាន​ដាក់​ពាក្យ​ចូល​ជា​សមាជិកភាព​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​។​ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501356080/29-parties-seek-scc-membership/

អូស្ត្រាលី​គាំទ្រ​ការ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ប្រកបដោយ​បរិ​យា​ប័ន្ន​ និង​ភាព​ធន់​ក្នុង​ប្រទេស​កម្ពុជា​

យោង​តាម​ស្ថានទូត​អូស្ត្រាលី​នៅ​ទីក្រុង​ភ្នំពេញ​បានអោយ​ដឹង​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ស្តង់ដារ​ផ្លូវថ្នល់​តាម​រយៈ​កម្មវិធី​ភាព​ជា​ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ (P4I)​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/id78u

ធនាគារជាតិ​នៃ​កម្ពុជា​ ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ខណៈ​អ្នកជំនាញ​ថា​ នេះ​ជា​វិធានការ​ដើម្បី​រក្សា​ស្ថិរភាព​ប្រាក់​រៀល​

​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ចំនួន​ ៤​ លើក​នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ ដែល​ការ​ប្រកាស​នេះ​ត្រូវ​បាន​ អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ​លើក​ឡើង​ថា​ ជា​វិធានការ​ដ៏​សំខាន់​ និង​ទាន់​ពេលវេលា​ក្នុង​ការ​រក្សា​ស្ថិរភាព ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-05-1755-254218.html

ក្រសួង​ធនធានទឹក​ស្នើឱ្យ​ជប៉ុន​ជួយ​លើ​គម្រោង​មួយចំនួន ដើម្បី​ដោះស្រាយ​គ្រោះទឹកជំនន់ និង​ភាពរាំងស្ងួត​

ក្នុងជំនួប​ពិភាក្សា​លើ​វិស័យ​ធនធានទឹក​ជាមួយ​មន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ​ថោ ជេដ្ឋា បានស្នើ​ជប៉ុន​ឱ្យជួយ​ដល់​គម្រោង​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា​។​ ...

ជា សុខនី
https://www.postkhmer.com/national/2023-09-06-0934-254233.html

លោក ស សុខា ណែ​នាំឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យឡើងវិញ​នូវ​តម្លៃ​នៃ​ការធ្វើ​លិខិតឆ្លងដែន​

​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៤ ខែ​ក​ញ្ញា ឆ្នាំ​២០២៣ ដោយបាន​ណែនាំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យឡើងវិញ​នូវ​តម្លៃ​នៃ​ការធ្វើ​លិខិតឆ្លងដែន​ដោយ​ពិនិត្យ​តម្លៃ​នៃ​ប្រទេស​ខ្លះ​ក្នុង​អាស៊ាន​។​ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-09-04-1751-254187.html

ក្រសួង​វប្បធម៌​នឹង​ចាត់វិធានការ​តាមច្បាប់​លើ​អាជីវករ ឬ​អ្នកលក់​អន​ឡាញ​យក​រូបថត​វត្ថុ​បុរាណ​ខ្មែរ ផ្សព្វផ្សាយ​លក់​ខុសច្បាប់

​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ព្រមាន​ចាត់វិធានការ​តាមច្បាប់ ទៅលើ​អាជីវករ ឬ​អ្នកលក់​អន​ឡាញ​ណា​ដែល​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ ផ្សព្វផ្សាយ​លក់​វត្ថុ​សិល្បៈតាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ ដែល​អាចធ្វើឱ្យ​សមត្ថកិច្ច​បរទេស និង​អ្នកកាន់កាប់​សមុច្ច័យ​ឯកជន​នានា យល់ច្រឡំ​ថា​រដ្ឋាភិបាល​កម្ពុជា​ខ្វះ​ការគ្រប់គ្រង និង​ការពារ​វត្ថុ​ទាំងនេះ​។​ ​ការព្រមាន​នេះ ត្រូវបាន ...

ជា សុខនី
https://www.postkhmer.com/national/2023-09-05-1431-254214.html

ភាគី​កម្មករនិយោជិត​លើក​នូវ​តួលេខ​ប្រាក់​ឈ្នួល ​$២១៥ ខណៈ​តំណាង​និយោជក​លើក $២០១

នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​៣ លើក​ទី​៣ ស្តីពី​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៤ តំណាង​ភាគី​កម្មករនិយោជិត បានលើកឡើង​នូវ​តួលេខ​ចំនួន ២១៥ ដុល្លារ ខណៈដែល​តំណាង​ភាគី​និយោជក​បានលើកឡើង​ចំនួន ​២០១​ ដុល្លារ​។​ ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-05-0900-254204.html

​ក្រសួង​អប់រំ​ នឹង​បង្កើត​ឱ្យ​មាន​កិច្ចសហការ​គ្នា​រវាង​សាលា​ជំនាន់​ថ្មី​ និង​សាលារៀន​នៅ​ប្រទេស​ម៉ា​លី​

​លោក​ឧបនាយករដ្ឋមន្ដ្រី​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​លើក​ឡើង​ថា​នៅ​ពេល​ខាង​មុខ​កម្ពុជា​ នឹង​បង្កើត​កិច្ច​សហប្រតិបត្តិការ​គ្នា​រវាង​សាលារៀន​នៅ​ប្រទេស​ម៉ា​លី​ជាមួយនឹង​សាលា​ជំនាន់​ថ្មី​ ខណៈ​វិស័យ​អប់រំ​ឯកជន​នៅ​កម្ពុជា​ក៏​បង្ហាញ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-09-04-1634-254182.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

BBS9U
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!