ក្រសួងវប្បធម៌នឹងចាត់វិធានការតាមច្បាប់លើអាជីវករ ឬអ្នកលក់អនឡាញយករូបថតវត្ថុបុរាណខ្មែរ ផ្សព្វផ្សាយលក់ខុសច្បាប់
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានព្រមានចាត់វិធានការតាមច្បាប់ ទៅលើអាជីវករ ឬអ្នកលក់អនឡាញណាដែលប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ផ្សព្វផ្សាយលក់វត្ថុសិល្បៈតាមប្រព័ន្ធបណ្ដាញសង្គម ដែលអាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថារដ្ឋាភិបាលកម្ពុជាខ្វះការគ្រប់គ្រង និងការពារវត្ថុទាំងនេះ។ ការព្រមាននេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការហាមប្រាមការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយ លក់វត្ថុសិល្បៈ តាមប្រព័ន្ធបណ្ដាញសង្គម។ …
ជា សុខនី
https://www.postkhmer.com/national/2023-09-05-1431-254214.html