ធនាគារជាតិ​នៃ​កម្ពុជា​ ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ខណៈ​អ្នកជំនាញ​ថា​ នេះ​ជា​វិធានការ​ដើម្បី​រក្សា​ស្ថិរភាព​ប្រាក់​រៀល​

​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ចំនួន​ ៤​ លើក​នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ ដែល​ការ​ប្រកាស​នេះ​ត្រូវ​បាន​ អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ​លើក​ឡើង​ថា​ ជា​វិធានការ​ដ៏​សំខាន់​ និង​ទាន់​ពេលវេលា​ក្នុង​ការ​រក្សា​ស្ថិរភាព​ប្រាក់​រៀល​។​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្ដីជូនដំណឹង​ កាលពី​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ដល់​គ្រឹះស្ថាន​ធនាគារ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​អាជីវករ​ប្តូរ​ប្រាក់​ដែល​មាន​អាជ្ញាប័ណ្ណ​ទាំងអស់​ឱ្យ​ត្រៀមលក្ខណៈ​ចូលរួម​ដេញថ្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ តាម​កាលបរិច្ឆេទ​ដែល​បាន​កំណត់​ដោយ​ធនាគារជាតិ​។​ …

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-05-1755-254218.html