ការដឹកជញ្ជូន និងបញ្ញើ

ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត

រដ្ឋមន្ត្រីពាណិជ្ជកម្ម​ជម្រុញ​ការ​បង្កើត​ជើងហោះហើរ​ផ្ទាល់​រវាង​តួរ​គី​និង​កម្ពុជា​

កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិបានជួបជាមួួយឯកអគ្គរាជទូតតួរគីដើម្បីពិភាក្សាលើផែនការដែលបានប្រកាសកាលពីឆ្នាំមុន ស្តីអំពីការបង្កើតជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ ដែលនេះជាផ្នែកមួួយនៃការពង្រីកពាណិជ្ជកម្មទ្វេរភាគីដែលនឹងឈានទៅដល់ទឹកប្រាក់៥០០លានដុលា្លរក្នុងឆ្នាំ២០២០ ជាការកើនឡើងពីតួរលេខ១០៨លានដុល្លារក្នុងពេលបច្ចុប្បន្ន។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/minister-urges-turkey-launch-direct-flight

សេវា​រថភ្លើង​ប្រតិបត្តិការ​ឡើង​វិញ​បន្ទាប់​ពី​មានការ​ប៉ះទង្គិច​

មិនមានការ ពន្យារពេល ឬ ការខាតបង់ នូវពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ណាមួយកើតមានឡើយបន្ទាប់ពីមានការប៉ះទង្គិចរវាងរថភ្លើងមួយនិងរថយន្តដឹកទំនិញផលិតស៊ីម៉ងត៍មួយនៅខេត្តកំពតកាលពីថ្ងៃអាទិត្យ  ដោយវិស្វករអាចយករថយន្តដែលខូចខាតនោះចេញពីផ្លូវរថភ្លើងនិងអាចអនុញ្ញាតិឱ្យរថភ្លើងបន្តប្រតិបត្តិការនៅលើបន្ទាត់ផ្លូវរថភ្លើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីគ្រោះថ្នាក់នេះ នេះបើយោងតាមពាក្យសម្តីរបស់លោក John Guiry, នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Royal Railways ថ្លែងកាលពីម្សិលមិញ និងបានច្រានចោលរបាយការណ៍ដែលថា ខេត្តនេះមិនមានរថយន្តស្ទូចមានកម្លាំងម៉ាសុីនគ្រប់គ្រាន់ដែលអាចទាញយករថយន្តដឹកទំនិញផ្ទុកស៊ីម៉ងត៍ចេញពីផ្លូវបន្ទាត់នេះបាន ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/railway-operations-resume-after-collision

ស្ពានត្រូវបានខូតខាតដោយសាររថយន្តដឹកឈើខុសច្បាប់ហួសទម្ងន់

ស្ពាន​តារា​ជ​ខេត្តកំពត​ត្រូវ​បាន​ខូចខាត​មួយ​ចំនួន​ដោយសារ​តែ​រថយន្ត​ដឹកឈើ​ប្រណិត​ខុសច្បាប់​ហួស​ទម្ងន់​ឆ្លងកាត់​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ ដែល​នេះ​ជំរុញ​ឱ្យ​បើក​ការ​តាម​ប្រមាញ់​អ្នកបើកបរ​រថយន្ត​នេះ​ ដែល​គេ​ទំនងជា​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀតណាម​ នៅ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26038/bridge-broken-by-illegal-load/

កំពង់​ផែ​ស្វ័​យ​ត​ក្រុងភ្នំពេញ​បង្កើត​ក្រុមប្រឹក្សាភិបាល​ឯករាជ្យ​ទី​មួយ​

មន្ត្រីក្រុមហ៊ុនមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កំពង់ផែស្វ័យតក្រុងភ្នំពេញបានបង្កើតកិច្ចប្រជុំទូទៅទីមួយកាលពីសប្តាហ៍មុន ដោយជ្រើសរើសក្រុមប្រឹក្សាភិបាលឯករាជ្យដើម្បីធានាឱ្យបាននូវតម្លាភាពកាន់តែប្រសើរក្នុងការគ្រប់គ្រងក្រុមហ៊ុន។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/ppap-board-adds-first-independent-directors

រដ្ឋាភិបាល​បន្ទោស​ក្រុមហ៊ុន​សំណង់​​​​មួយ​​​ចំពោះ​ការ​បាក់​ស្រុត​ផ្លូវ​​​នៅជិត​​​ពហុកីឡដ្ឋានជាតិ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ការ​សើ​ុ​ប​អង្កេត​របស់​រដ្ឋាភិបាល​ពី​ការ​បាក់​ស្រុត​ផ្លូវ​នៅ​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ក្នុង​រាជធានី​ភ្នំពេញ​ អំឡុង​ពេល​ទឹក​ជន់​លិច​ភ្លាមៗ​កាលពី​ថ្ងៃ​ពុធ​ បាន​សន្និដ្ឋាន​ថា​ ការដ្ឋាន​សំណង់ ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/32080

កម្ពុជា ខាត​​$១៨០​លាន​​ក្នុង​១​ឆ្នាំ​ ដោយសារ​រថយន្ត​ដឹក​លើស​ទម្ងន់

កម្ពុជាចំណាយប្រមាណជាង១៨០លានដុល្លារជារៀងរាល់ឆ្នាំលើការជួសជុលនិងថែទាំផ្លូវថ្នល់ដែលបណ្តាលមកពីការដឹកលើសទម្ងន់ពីក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនខណៈដែលក្រសួងសាធារណការនិងដឹកជញ្ជូន បានព្រមានពីការរឹបអូសយករថយន្តណាដែលដឹកលើសទម្ងន់មកធ្វើជាទ្រព្យសម្បត្តិរបស់រដ្ឋបើក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នោះមិនគោរពតាមច្បាប់កំណត់។នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការមានប្រសាសន៍កាលពីម្សិលមិញ។ ...

សុខ ចាន់
http://bit.ly/21bLKll

ផ្លូវរូងក្រោមដី និងស្ពានអាកាសនឹងត្រូវបានសាងសង់នៅក្នុងរាជធានីភ្នំពេញ

ផ្នែកមួយនៃផ្លូវដែលនឹងត្រូវបានកសាងនៅក្រោមដី និងស្ពានអាកាសដែលបានរៀបចំកែលម្អថ្មីនៅក្បាលថ្នល់ប្រហែលនឹងអាចឱ្យប្រជាជនក្នុងក្រុងអាចធ្វើដំណើរបាន នេះបើយោងតាមប្រសាសន៍លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បើទោះបីក្រុមមន្ត្រីដែលធ្វើការជិតសិ្នទ្ធនឹងគម្រោងនេះ និយាយថាការសាងសង់នឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25863/tunnels--overpasses-to-be-built-in-capital/

ក្រុមហ៊ុនអាកាសចរណ៍ជាតិពង្រីកផ្លូវហោះហើររបស់ខ្លួន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ ឥឡូវនេះកំពុងកំណត់ចក្ខុវិស័យរបស់ខ្លួនក្នុងការហោះហើរទៅគោលដៅអន្តរជាតិនៅក្នុងបន្ទាត់រួមនៃកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនអាកាសចរណ៍ Jin Air ដែលមានមូលដ្ឋានប្រទេសកូរ៉េខាងត្បូង។ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខា រវាងកម្ពុជាអង្គរអ៊ែរ និង Jin Air កាលពីចុងសប្តាហ៍មុន បានបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីពង្រីកបណ្តាញរបស់ខ្លួននៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងរដ្ឋហាវ៉ៃផងដែរ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/25814/national-carrier-expands-routes/

លោក ទ្រី ភាព​ ចុះកិច្ចព្រមព្រៀងសាង​សង់​​​កំពង់ផែ​ជាមួយ​ក្រុមហ៊ុន​ហុងកុង

លោក ទ្រី ភាព ឈ្មួញឈើដ៏ធំបានចុះហត្ថលេខាលើគម្រោងសាងសង់កំពង់ផែសមុទ្រក្នុងទឹកប្រាក់៣០០លានដុល្លារជាមួយក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Hutchison Port Holdings កាលពីថ្ងៃច័ន្ទ នេះបើយោងតាមលោក កែន សត្ថា អភិបាលខេត្តកែបដែលបានចូលរួមនៅក្នុងពិធីចុះហត្ថលេខានេះ។ ...

អូន ភាព
http://www.cambodiadailykhmer.com/31867

ជើងហោះហើរ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន​នឹង​ចាប់​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​

ជើងហោះហើរផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុននឹងចាប់ដំណើរការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអ្នកតំណាងពីប្រទេសទាំងពីរបានផ្លាស់ប្តូរកំណត់ត្រាកិច្ចព្រមព្រៀងសេវាអាកាសចរ។   ...

មេ គុណមករា
http://www.khmertimeskh.com/news/25466/direct-flights-from-japan-to-start/

រុស្ស៊ី​ចាប់​អារម្មណ៍​បើក​ការ​ហោះហើរ​ត្រង់​មក​តំបន់​ឆ្នេរ

រុស្ស៊ីបង្ហាញចំណាប់អារម្មណ៍ការហោះហើរត្រង់ទៅកាន់ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាដែលសម្បូរដោយទេសចរ និងវិនិយោគិនរុស្ស៊ី។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ ...

ចេង សុខហ័ង
http://bit.ly/1XPTgTR

ជើងហោះហើរភ្ជាប់សៀមរាបទៅ Danang ត្រូវបានសិក្សា

កម្ពុជាអង្គរអ៊ែរ កំពុងតែសិក្សាពីជើងហោះហើរទេសចរណ៍ដែលភ្ជាប់ខេត្តសៀមរាប ប្រទេសកម្ពុជា និង Danang ដែលជាទីក្រុងមាត់សមុទ្រដ៏មានប្រជាប្រិយភាពនៃប្រទេសវៀតណាម។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/25225/siem-reap-to-danang-air-link-studied/

ជើងហោះហើរ​ទួរ​គី​-​កម្ពុជា​ចាប់​ដំណើរការ​ហើយ​

ជើងយន្តហោះ Turkish Airlines ដែលជាសមាជិកបណ្តាញអាកាសចរ Star Alliance បានចូលរួមជាអ្នកចំណូលថ្មីក្នុងវិស័យពាណិជ្ជកម្មអាកាសចរនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីសម្ភោទប្រតិបត្តិការកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។   ...

Cheng Sokhorng
http://www.phnompenhpost.com/business/turkey-joins-air-cargo-business

មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបានដាក់កម្ពុជានៅជួរមុខនៃនយោបាយជាសកល

ការជម្រុញសម្រាប់ការវិនិយោគ “គុណភាពហេដ្ឋារចនាសម្ព័ន្ធ” នៅអាស៊ីរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូអាបេ ត្រូវបានរំពឹងថានឹងជា ធាតុសំខាន់ក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុនសប្តាហ៍ក្រោយ។ ...

Daniel De Carteret
http://www.voanews.com/content/infrastructure-funding-puts-cambodia-on-front-line-of-international-politics/3338556.html

ជើងហោះហើរផ្ទាល់ទៅកាន់ប្រទេសជប៉ុននឹងបើកនៅខែកញ្ញា

ផែនការត្រូវបានសម្រេចនៅសប្តាហ៍មុន សម្រាប់ជើងហោះហើរផ្ទាល់រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន ដែលត្រូវបានកំណត់បើកដំណើរការនៅខែកញ្ញា នេះបើយោងតាមលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានជួបជាមួយ ឯកអគ្គរាជទូតជប៉ុន KUMAMARU Yuji នៅថ្ងៃព្រហស្បតិ៍។ ...

Kang Sothear
https://www.cambodiadaily.com/business/first-direct-flight-with-japan-set-for-september-112616/

Royal Railway ពិចារណា​ផ្លូវ​ដែក​​ទៅ​ព្រលាន​យន្តហោះ

ក្រុមហ៊ុនផ្លូវដែក Royal Railways របស់កម្ពុជានឹងដឹងថាតើខ្លួននឹងជំរុញឲ្យមានផ្លូវរថភ្លើងកណ្តាលទីក្រុងភ្នំពេញតភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះបើយោងតាមអគ្គនាយករបស់ក្រុមហ៊ុននេះបានថ្លែងកាលពីម្សិលមិញខណៈលោកបានបដិសេធរបាយការណ៍ព័ត៌មានក្នុងស្រុកថានេះដល់សំណើទ្រង់ទ្រាយធំបានផ្ដល់ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ...

Kali Kotoski
http://bit.ly/1TWS3Hk

ក្រុមហ៊ុន​​​រ៉ូយ៉ាល់ រេលវេ​​​ ពិចារណា​​​គម្រោង​​​ខ្សែ​​​រថភ្លើង​​​ចេញ​​​ពី​​​កណ្តាល​​​រាជ​​​ធានីទៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ បាន ឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនរបស់ខ្លួនកំពុងធ្វើការសិក្សា ពីសមិទ្ធលទ្ធភាព លើខ្សែរថភ្លើងដែលនឹងដឹកអ្នកដំណើរពីកណ្តាលរាជ ធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានក្នុងរយៈពេល តិចជាង១៥នាទី។ ...

Ben Paviour
http://www.cambodiadailykhmer.com/news/31478/

មន្ត្រីត្រូវបានសួរចម្លើយក្នុងករណីសាងសង់ផ្លូវសម្រាប់សហគមខ្មែរឥស្លាម

ក្នុងកិច្ចប្រជុំបិទទ្វារមួួយនៅតុលាការរាជធានីភ្នំពេញកាលពីម្សិលមិញ មេដឹកនាំសហគមខ្មែរឥស្លាមលោក Ahmad Yahya បានបដិសេធពីការចោទប្រកាន់របស់មេដឹកនាំសហគមខ្មែរឥស្លាមមួយរូបទៀតគឺលោក Othsman Hassan ។ ...

Kong Meta
http://www.phnompenhpost.com/national/official-interrogated-mosque-road-case

ជើងហោះហើរហូជីមិញ-ព្រះសីហនុចាប់ប្រតិបត្តិការហើយ

វិស័យទេសចរខេត្តព្រះសីហនុបានប្រកាសថានឹងមានជើងហោះហើរផ្ទាល់ពីក្រុងព្រះសីហនុនិងទីក្រុងហូជីមិញនៃប្រទេសវៀតណាមនៅខែក្រោយ និងបានឱ្យដឹងថាក្រុងព្រះសីហនុនឹងទទួលបានការចំណេញជាច្រើនពីកំណើនជើងហោះហើរ អន្តរជាតិ។ ...

Ayanna Runcie និង ចេង ​សុខហ័ង
http://www.phnompenhpost.com/business/vietnam-flights-broaden-coastal-tourism

ជើងហោះហើរថ្មីដើម្បីគោលដៅភ្ញៀវទេសចរណ៍តំបន់សមុទ្រ

ក្រុមហ៊ុនអាកាសចរណ៍ជាតិ អង្គរអ៊ែរ នឹងចាប់ដំណើរការជើងហោះហើរទៀងទាត់របស់ខ្លួន ព្រះសីហនុ-ហូជីម៉ិញ នៅថ្ងៃទី១៧ ខែមិថុនា ដើម្បីឆ្លើយតបទៅនឹងកំនើននៃការចង់បានឱ្យមានជើងហោះហើរនេះពីសំណាក់ភ្ញៀវទេសចរណ៍។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/24707/new-flights-to-target-beach-tourists/

អាកាសយាន​ដ្ឋាន​កម្ពុជា​បញ្ចប់​ត្រួត​ពិនិត្យផ្នែក​សនិ្តសុខ ត្រៀម​ធ្វើ​សវនកម្ម​អាកាសចរណ៍​

អាកាស​យានដ្ឋាន​ទាំង​បី​នៅ​កម្ពុជាបាន​បញ្ចប់​រួច​រាល់​ហើយ​នូវ​ការ​ត្រួត​ពិនិត្យ​ផ្នែក​សន្តិសុខនិង​ចំណុច​ខ្វះខាត​ដើម្បី​ត្រៀម​លក្ខណៈ​ដែល​ត្រូវ​ធ្វើ​សវនកម្ម​ផ្នែក​អាកាស​ចរណ៍ដោយអង្គការ​អាកាសចរណ៍​អន្តរជាតិ ​នៅក្នុង​ខែ​តុលា ខាង​មុខ​នេះ។​ ...

ជា វណ្ណៈ
http://bit.ly/1Yc1lAi

រថភ្លើង​ដឹក​អ្នក​ដំណើរ​នឹង​ដំណើរការ​នៅ​ចុង​សប្តាហ៍

ក្រុមហ៊ុន​ Royal Railways ​បាន​​ប្រកាស​កាលពី​ម្សិលមិញ​​ថា​សេវា​អ្នក​ដំណើរ​ចេញ​ពី​​ទីក្រុង​​ភ្នំពេញ ​ទៅ​ក្រុង​ព្រះសីហនុ​នឹង​ដំណើរការ​ជា​រៀងរាល់​ចុង​សប្ដាហ៍និង​នៅ​ថ្ងៃ​ឈប់​សម្រាក​។​ ...

ក្រុមការងារភ្នំពេញបុស្តិ៍
http://bit.ly/1O1UF7t

ចរាចរណ៍​ទំនិញ​តាម​ផែ​ភ្នំពេញ​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី ១

កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) បាន​រាយការណ៍​ការ​ធ្លាក់​ចុះ​​ការ​ចរាចរ​កុងតឺន័រ​ក្នុង​អំឡុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​ដែល​នាំ​ឲ្យ​មាន​​ការ​ចោទ​សួរ​អំពី​សមត្ថភាព​របស់​ក្រុមហ៊ុន​​ ដែល​ទើប​​ចុះ​បញ្ជី​មួយ​នេះ​​​ក្នុង​ការ​សម្រេច​បាន​ការ ...

Cam McGrath
http://bit.ly/1W6AVSy

កម្ពុជា​គ្រោង​ចំណាយ​ជាង​ $១០០​លាន​​សង់​ផែ​ថ្មី​នៅ​ក្រុង​ព្រះសីហនុ

រដ្ឋាភិបាល​កម្ពុជានឹង​ស្នើ​សុំ​កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុនក្នុង​ទឹក​ប្រាក់​ជាង​១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិកដើម្បី​សាង​សង់​ស្ថានីយ​ផ្ទុក​កុងតឺន័រ​ថ្មី​មួយ​ទៀត​នៅ​ក្នុង​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​ចុង​ឆ្នាំ​ក្រោយ​នេះ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​កើន​ឡើង​នា​ពេល ...

ម៉ៃ គុណមករា
http://bit.ly/1ru9aa3

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

2H3aj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!