ព័ត៌មាន
សាលាក្រុងឲ្យពលរដ្ឋមានជម្លោះជាមួយ OCIC ទៅទទួលយកប័ណ្ណដី
សាលារាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ដោយទុកពេល ២ខែ ជូនប្រជាពលរដ្ឋដែលរស់នៅស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCICឲ្យទៅទទួលយកប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន១០ភាគរយនៃទំហំដីកាន់កាប់បើពុំនោះទេសាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់អត្ថប្រយោជន៍ពាក់ព័ន្ធនឹងក្បាលដីនេះឡើយ។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែកញ្ញា ដោយលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះ ឲ្យមកទទួលប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន ១០ភាគរយ នៃទំហំដីកាន់កាប់ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានមកទទួលយកប័ណ្ណនេះនៅឡើយ។ ...
ប៉ិច សុធារី
http://bit.ly/2cJ5I5F
ទឹកប្រាក់មិនបានបង់ថ្លៃប្រមូលសំរាមនៅរាជធានីភ្នំពេញ កើនឡើងដល់ជិត ២០ លានដុល្លារ
ទឹកប្រាក់ដែលពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មផ្សេងៗមិនបានបង់ជូនក្រុមហ៊ុនស៊ីនទ្រីដែលជាក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញបានកើនឡើងជិតដល់ ២០ លានដុល្លារហើយគិតមកដល់ពេលនេះ។ នេះបើតាមអ្នកចាត់ការក្រុមហ៊ុនស៊ីនទ្រីដែលបានលើកឡើងក្នុងជំនួបជាមួយគណៈអភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...
នៀម ឆេង
http://bit.ly/2cCQBsW
ក្រសួងឲ្យសាលារាជធានីបញ្ឈប់ការអនុញ្ញាតឲ្យធ្វើអាជីវកម្មជីកដី
ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...
ម៉ិច ដារ៉ា
http://bit.ly/2cNKUKK
សាលាក្រុង កំពុងសិក្សាសង់ស្ពានអាកាសនៅចោមចៅ
សាលារាជធានីកំពុងសិក្សាពីគម្រោងសាងសង់ស្ពានអាកាស ឬផ្លូវក្រោមដីនៅត្រង់ចំណុចរង្វង់មូលចោមចៅដើម្បីបញ្ចៀសការកកស្ទះចរចរណ៍ដែលកំពុងកើតមានសព្វថ្ងៃ។ ...
ទូច សុខា
http://bit.ly/2cwNojw
ភាពដែលអាចរស់បាននៅក្នុងរាជធានីភ្នំពេញនៅអន់ថយនៅឡើយ
យោងតាមការដាក់ចំណាត់ថ្នាក់ពិភពលោកប្រចាំឆ្នាំស្ដីពីភាពដែលអាច រស់នៅបាន(Global livability Ranking) ដែលចេញកាលពីម្សិលមិញដោយក្រុមអ្នកសេដ្ឋកិច្ចស្រាវជ្រាវនិងវិភាគ ស្ថានការណ៍ពិភពលោក (Economist Intelligence Unit) បានឱ្យដឹងថា អំពើពុករលួយដ៏រាលដាល ការគាំពារសុខភាពអន់ខ្សោយ និងកង្វះហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ បន្តធ្វើឱ្យរាជធានីភ្នំពេញស្ថិតក្នុងចំណោមក្រុងធំៗលើពិភពលោក ដែលមានស្ថានភាពរស់នៅពុំល្អប្រសើរ។ ...
Sonia Kohlbacher
http://www.cambodiadailykhmer.com/33736
ស្ពានជ្រោយចង្វារនឹងត្រូវបិទរយៈពេល២ឆ្នាំដើម្បីជួសជុល
សាលារាជធានីភ្នំពេញនឹងបិទស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារ)មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ស្ពានប្រមាណជាងពីរឆ្នាំដើម្បីអនុញ្ញាតឲ្យអ្នកជំនាញការមកពីប្រទេសជប៉ុនជួសជុលឡើងវិញក្រោយពីបានរកឃើញថា ស្ពាននេះទ្រុឌទ្រោមខ្លាំងផ្នែកកំណល់នៃទម្រស្ពាន។ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រាប់ថា ស្ពាននេះនឹងចាប់ផ្តើមជួសជុលនៅដើមឆ្នាំ២០១៧ ដោយប្រើប្រាស់ជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ លោកថា៖ «យើងនឹងបិទរយៈពេល២២ខែ សម្រាប់ធ្វើការជួសជុលស្ពាន ដោយចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០១៧»។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aMPn0d
សាលាក្រុង ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងប្រព័ន្ធភ្លើងក្នុងក្រុង
សាលារាជធានីភ្នំពេញនៅសប្តាហ៍នេះបានសម្រេចផ្ទេរការគ្រប់គ្រងលើការវិនិយោគបំពាក់ និងជួសជុលថែទាំប្រព័ន្ធភ្លើងសាធារណៈទៅឲ្យក្រុមហ៊ុនឯកជនមួយជាអ្នកគ្រប់គ្រងវិញដោយតម្រូវឲ្យក្រុមហ៊ុននោះផ្លាស់ប្តូរអំពូលដែលមានស្រាប់ជាង ១ ម៉ឺននៅតាមទីសាធារណៈនៅភ្នំពេញហើយបំពាក់ជំនួសនូវអំពូល LED ដែលមានបច្ចេកវិទ្យាថ្មីវិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2ab7FbV
កិច្ចសន្យារវាងក្រុមហ៊ុនស៊ីនទ្រីនិងរដ្ឋាភិបាលត្រូវបានពន្យាពេល
បន្ទាប់ពីមានការរិះគន់ពីសាធារណៈជននិងគម្រាមពីរដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំក្នុងការលុបកិច្ចសន្យា ក្រុមហ៊ុនប្រមូលសម្រាប់តែមួយគត់ប្រចាំនៅទីក្រុងភ្នំពេញ ហាក់ដូចជាបានចាប់ផ្តើមដោះស្រាយបញ្ហានេះហើយ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/cintri-rewarded-contract-extensions
អ្នកចម្រៀងជនពិការត្រឡប់មកច្រៀងតាមផ្លូវក្នុងរាជធានីភ្នំពេញវិញ
ពីរសប្ដាហ៍បន្ទាប់ពីនគរបាលបានប្រមូលក្រុមតន្ត្រីជនពិការច្រៀងសុំប្រាក់តាមផ្លូវក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍នោះ ក្រុមតន្ត្រីទាំងនេះបានវិលត្រឡប់មកច្រៀងតាមផ្លូវវិញកាលពីម្សិលមិញ ដោយនិយាយការពារសិទ្ធិរបស់ខ្លួននៅក្នុងការរកប្រាក់ចិញ្ចឹមជីវិត។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/32955
ជនពិការនៅមានះច្រៀងតាមដងផ្លូវដើម្បីក្រពះ ទោះមានបម្រាម
ក្រុមជនពិការដែលប្រគុំតន្រ្តីតាមភ្លើងស្តុបស្នើដល់អាជ្ញាធររាជធានីភ្នំពេញរៀបចំទីតាំង ឬជួយរកការងារសម្រាប់ពួកគាត់មុននឹងមានចំណាត់ការណាមួយហាមឃាត់ពួកគាត់មិនឲ្យច្រៀងតាមដងផ្លូវព្រោះពួកគាត់ពុំមានមុខរបរអ្វីក្រៅពីការបង្ហើរសំនៀងនេះទេ។ ...
ប៉ិច សុធារី
http://bit.ly/299zgYM
មន្ត្រីបដិសេធពីគម្រោងការចុះបង្ក្រាបអ្នកចម្រៀងជនពិការនៅតាមដងផ្លូវ
មន្ត្រីរដ្ឋាភិបាលបានបដិសេធអំពីគម្រោងការចុះបង្ក្រាបអ្នកចម្រៀងជនពិការនៅតាមដងផ្លូវនៅរាជធានីភ្នំពេញ។ ...
បុិច សុធារី
http://www.phnompenhpost.com/national/officials-deny-claims-plan-quash-disabled-busking
ផ្លូវរូងក្រោមដី និងស្ពានអាកាសនឹងត្រូវបានសាងសង់នៅក្នុងរាជធានីភ្នំពេញ
ផ្នែកមួយនៃផ្លូវដែលនឹងត្រូវបានកសាងនៅក្រោមដី និងស្ពានអាកាសដែលបានរៀបចំកែលម្អថ្មីនៅក្បាលថ្នល់ប្រហែលនឹងអាចឱ្យប្រជាជនក្នុងក្រុងអាចធ្វើដំណើរបាន នេះបើយោងតាមប្រសាសន៍លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បើទោះបីក្រុមមន្ត្រីដែលធ្វើការជិតសិ្នទ្ធនឹងគម្រោងនេះ និយាយថាការសាងសង់នឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25863/tunnels--overpasses-to-be-built-in-capital/
ការសាងសង់អគារថ្មីបង្ហាញឲ្យឃើញពីការមិនគោរពសន្យានៅបុរីកីឡា
មួយទសវត្សរ៍កន្លងមកហើយដែលលោកស្រី ស៊ុយ សុផាន ពាណិជ្ជករដ៏មានអំណាចបានសន្យាសាងសង់អគារចំនួន១០សម្រាប់អ្នកភូមិនៅក្នុងតំបន់បុរីកីឡា ដែលបានប្រឈមនឹងការបណ្ដេញចេញដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យរបស់លោកស្រី ប៉ុន្តែលោកស្រីបានសាងសង់តែប្រាំបីអគារប៉ុណ្ណោះ ដោយបន្សល់ទុកឲ្យអ្នកភូមិរាប់រយនាក់គ្មានផ្ទះសំបែង។ ...
ឃួន ណារិម
http://bit.ly/1WZVsc2
ស្ថានីយ៌បូមទឹកថ្មីត្រូវបានរួចរាល់ប្រមាណ៧០ភាគរយ
អាជ្ញាធរក្រុងភ្នំពេញបានឱ្យដឹងកាលពីម្សិលមិញថា កម្មករបានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសាងសង់ស្ថានីយ៌បូមទឹកថ្មីនៅអាំងស្តុកទឹកបឹងត្របែកដើម្បីជួយកាត់បន្ថយការប្រឈមនៃទឹកជន់ក្នុងទីក្រុងមុនពេលដែលរដូវវស្សាមកដល់។ ...
សែន ដេវីត
http://www.phnompenhpost.com/national/new-water-pumping-station-70-done
អាជីវករផ្សារកណ្តាលព្រួយបារម្ភពីកិច្ចពិភាក្សាជុំវិញគម្រោងអភិវឌ្ឍ
គម្រោងក្នុងការសាងសង់ផ្សារកណ្តាលឡើងវិញបាននាំមកនូវសេចក្តីព្រួយបារម្ភពីសំណាក់អាជីវករក្នុងផ្សារ ដែលពួកគេបានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទដើម្បីពិភាក្សាពីកង្វល់ក្នុងការក្លាយខ្លួនជាជនរងគ្រោះចុងក្រោយក្នុងកំណើនយ៉ាងខ្លាំងនៃការអភិវឌ្ឍទីក្រុងភ្នំពេញ។ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/phsar-kandal-vendors-concerned-over-development-talks-112934/
បងប្អូនខ្មែរអិុស្លាមនាំគ្នាតវ៉ាប្រឆាំងគម្រោងធ្វើផ្លូវកាត់ព្រះវិហារ
បងប្អូនខ្មែរអិុស្លាមប្រហែល២០០នាក់នាំគ្នាចេញមកប្រមូលផ្តុំនៅព្រះវិហារ អាល់ សាកាល់ ក្បែរតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងផ្លូវដ៏ចម្រូងចម្រាសដែលរដ្ឋាភិបាលមានគម្រោងធ្វើកាត់ដីរបស់ព្រះវិហារនេះ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/31658
ភាពតានតឹងបង្កឡើងមុន "ថ្ងៃចន្ទព័ណខ្មៅសប្តាហ៍ក្រោយ"
កាលពីថ្ងៃអង្គារ កងកម្លាំងសន្តិសុខរួមមានកម្លាំងនគរបាលភារវកម្មត្រូវបានដាក់ចេញល្បាតក្នុងសហគមបូរីកីឡា ដើម្បីត្រួតពិនិត្យលើសកម្មភាពសកម្មជននៅក្នុងតំបន់នេះ ដែលសកម្មភាពនេះកើតឡើងបន្ទាប់ពីមានការចាប់ខ្លួន បាតុករចំនួន៨នាក់កាលពីថ្ងៃចន្ទ ដោយនឹងចាប់ផ្តើមសកម្មភាពបាតុកម្មនៅសប្តាហ៍ក្រោយ។ ...
ប៉ែន សុខហ៊ាន និងGeorge Wright
https://www.cambodiadaily.com/news/tension-builds-before-next-black-monday-112432/
សកម្មជននឹងធ្វើក្បួនដង្ហែបាតុកម្មទោះបីគ្មានការអនុញ្ញាតិពីសាលាក្រុង
សកម្មជនដែលបានរៀបចំក្បួនដង្ហែបាតុកម្មទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅទីក្រុងភ្នំពេញបានឱ្យដឹងថា ពួកគេនឹងបន្តជាមួយគម្រោងបាតុកម្មនេះ បើទោះបីជាសាលាក្រុងបានបដិសេធសំណើររបស់ពួកគេក៏ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/protesters-to-march-on-acu-despite-city-hall-ban-112240/
ក្រសួង និងសាលាក្រុងស្វាគមន៍គម្រោងវិនិយោគដុតកាកសំណល់ផលិតអគ្គិសនី
ក្រសួងទេសចរណ៍និងសាលាក្រុងភ្នំពេញបានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនបារាំងបង្កើតរោងចក្រអគ្គិសនីដំណើរការដោយយកកាកសំណល់សំរាមដុតផលិតជាអគ្គិសនីនៅក្រុងភ្នំពេញដែលគម្រោងនេះនឹងរួមចំណែកជាមួយក្រសួងទេសចរណ៍ជំរុញឲ្យទីក្រុងស្អាត។ ...
ជា វណ្ណៈ
http://bit.ly/1ViiZ7i
គ្រួសារសហគមបឹងកក់បន្ថែមទៀតបានទទួលយកការដោះដូរដី
ប្រជាជនបឹងកក់ច្រើនជាង២១គ្រួសារបន្ថែមទៀតបានទទួលយក ចំណែកដីថ្មីដើម្បីជាការផ្លាស់ប្តូរ សម្រាប់បំលាស់ទីជាការកាត់បន្ថយបន្ថែមនូវចំនួនគ្រួសារដែលនៅទាមទារសំណង់ប្រសើរជាងនេះ ។ ...
អូន ភាព
https://www.cambodiadaily.com/news/more-boeng-kak-families-accept-land-swap-111119/
ប្រជាពលរដ្ឋដែលរងការបណ្ដេញចេញនៅសហគមន៍បុរីកីឡា ថ្កោលទោសចំពោះដំណោះស្រាយរបស់សាលារាជធានី
កាលពីថ្ងៃសុក្រ សាលារាជធានីបានប្រកាសថា ភាគច្រើននៃប្រជាពលរដ្ឋរងការបណ្ដេញចេញដែលនៅសេសសល់ពីសហគមន៍ បុរីកីឡា ក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានផ្ទះសំបែងនៅឡើយក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍មួយ ...