ព័ត៌មាន​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ស្នើ​សុំ​កម្ចី​រយៈពេល​ ១​ ឆ្នាំ​ សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ស្នើ​សុំ​ឱ្យ​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​ និង​ជនបទ​របស់​រដ្ឋ​ (ARDB)​ ពង្រីក​រយៈពេល​សង​ប្រាក់​កម្ចី​របស់​ខ្លួន​ដល់​ ១២​ ខែ​ ដើម្បី​ជួយ​សម្រួល​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​។​ ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ ...

ធូ វិរៈ
https://www.phnompenhpost.com/business/crf-requests-year-long-loans-rice-millers

​ពិធី​ចុះហត្ថលេខា​អនុស្សា​រណៈ​យោគយល់​ដើម្បី​លើកកម្ពស់​ផ្សា​រមូល​ប​ត្រ​ក្នុងស្រុក​

​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC)​ និង​គណៈកម្មការ​មូលប័ត្រ​កម្ពុជា​ (SECC)​ ដែល​ជា​និយតករ​មូលប័ត្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ក្នុង​គោលបំណង​ដើម្បី​សហការ​គ្នា​ទាក់ទង​នឹង​ការ​លើកកម្ពស់​ការ​យល់​ដឹង​ ស្រប​ពេល​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​នានា​ឲ្យ​ចូលរួម​ក្នុង​ផ្សារភាគហ៊ុន​ក្នុងស្រុក​កាន់តែ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50726581/mou-inked-to-promote-local-bourse/

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េខាងត្បូង​​ឆ្នាំ​ ២០១៩ ​កើនឡើង​ដល់​ជាង​ ១ ​ពាន់​លាន​ដុល្លារ

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​សម្រេច​បាន​ជាង​ ១ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង​ជាង​ ៣៦ ​ភាគរយ​ ធៀប​នឹង​ ៧៥៦ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​ពលករ​កម្ពុជា​នៅ​កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃ​ចន្ទ​។ លោក ហ៊ុន សែន បាន ...

ម៉ៃ គុណមករា
https://bit.ly/2S1mFy2

វិស័យ​ឯកជន​ថា ​បញ្ហា​នឹងត្រូវ​​លើកឡើង​មុខ​នាយករដ្ឋមន្ត្រី

វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​លើក​ទី​ ១៩ នឹងត្រូវ​បានរៀបចំ​ឡើង​នៅ​ថ្ងៃទី​ ១ ខែ​មេសា ខណៈ​វិស័យ​ឯកជន​រំពឹងថា បញ្ហា​ប្រឈម​នានា​នឹង​ត្រូវបាន​ដោះស្រាយ​ក្នុង​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ប្រធាន​ផ្នែក​សម្របសម្រួល​ការងារ​ផ្នែក​ឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​។ នៅក្នុង​ជំនួប​ដែល​គេ​ត្រូវបាន ...

ហ៊ឹន ពិសី
https://bit.ly/2GyNza2

កម្ពុជា-វៀតណាម ពិភាក្សា​ពី​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រំដែន

សភាពាណិជ្ជកម្ម​កម្ពុជា និង​តំណាង​ក្រុមហ៊ុន​មកពី​បណ្តា​ខេត្ត​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​សរុប​ជាង​ ៦០ ​ក្រុមហ៊ុន​ កាលពី​ចុងសប្តាហ៍​មុន​បាន​រៀបចំ​វេទិកា​ធុរកិច្ច​មួយ ដើម្បី​ពិភាក្សាគ្នា​អំពី​ការជំរុញ ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោងតាម​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​។ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ដែល ...

ហ៊ឹន ពិសី
https://bit.ly/2LAOeuC

CCC ​បាន​ចុះ​ MoU ​ចំនួន​ ១៨ ​ជាមួយ​ភាគី​ចិន

សភាពាណិជ្ជកម្ម​កម្ពុជា (CCC) បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ចំនួន​ ១៨ ជាមួយ​ភាគី​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​ចំនួន​ ២៤ មក​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​។ ...

ហ៊ឹន ពិសី
https://bit.ly/2DedORB

កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង​ ៤,៥ ​ពាន់​លាន​ដុល្លារ​ នៅក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំនេះ

រដ្ឋាភិបាល​បាន​រក​ចំណូល​ពី​ការប្រមូល​ពន្ធគយ និង​ពន្ធដារ​បាន​ប្រមាណ​ ៤ ៥៦៧ ​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០១៩ នេះ​។ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន ២ ១៨៣ លាន​ដុល្លារ ខណៈ​លោក​នាយករដ្ឋមន្ត្រី​បានប្រកាស​ថា ការប្រមូល​ពន្ធគយ ...

ធូ វិរៈ
https://bit.ly/2pK0TDu

​លោក​ឧកញ៉ា​គិត​ម៉េង​ជាប់​ឆ្នោត​ជា​ប្រធាន​សភា​ពាណិជ្ជ​កម្ម​អាណត្តិ​ថ្មី​

​​ពាណិជ្ជករ​​ដ៏​​លេច​​ធ្លោ​​លោក​​ ​​គិត​​ ​​ម៉េង​​ ​​កាល​​ពី​​ម្សិល​មិញ​​ ​​ត្រូវ​​បាន​​សមាជិក​​បោះ​​ឆ្នោត​​ជ្រើស​​រើស​ ...

ជា វណ្ណៈ​
https://www.khmertimeskh.com/50643673/kith-meng-re-elected-as-ccc-president/

ការ​លើក​ឡើង​ពី​កង្វះខាត​ឃ្លាំង​ផ្ទុកទំនិញ​

​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC)​ បាន​កត់​សម្គាល់ថា​ វិនិយោគិន​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ឃ្លាំង​ជួល​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្នុង​ប្រទេស​។​ លោក​ លឹ​ម​ ហេង​ ​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រាប់​កាសែត​ខ្មែរ​ប៉ុស្តិ៍​ថា​ ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50621941/warehouse-space-shortage-brought-to-light/

កម្ពុជា មាន​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​រហូត​ដល់ ៥,២ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​មុន

របាយ​ការណ៍​ស្ថាន​ភាព​ជញ្ជីង​ទូទាត់​របស់​ NBC បាន​បង្ហាញ​ថា​ កម្ពុជា​បាន​​នាំចូល​ទំនិញ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​រហូត​ដល់​ ១៨,៨ ​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ២០១៨​ ខណៈ​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ត្រឹម​​តែ​ ​១៣,​៦ ...

ហ៊ គឹមសាយ
https://bit.ly/2CRZyxm

រោង​ចក្រ​កាត់​ដេរថ្មី​ជិត​ ៧០ ​​បើក​ក្នុង​រយៈ​ពេល​ ៩ ខែ

រោង​ចក្រ​កាត់​ដេរ​ថ្មី​ចំ​នួន​ ៦៩ ​ត្រូវ​បាន​​បើក​ដំ​ណើរ​ការ​ក្នុង​​​រយៈ​ពេល​ ៩ ​ខែ​ដំ​បូង​​ឆ្នាំ​នេះ ​ខណៈ​​ចំ​នួន​​ ៣២ ​ត្រូវ​បាន​បិទ​​ទ្វារ​ក្នុង​អំ​ឡុង​ពេល​នេះ​។ ​នេះ ...

ចេង សុខហ័ង
https://bit.ly/2RqAh2N

កម្ពុជា ​ជា​គោលដៅ​វិនិយោគ​របស់​វៀតណាម

កម្ពុជា​ជា​គោលដៅ​វិ​និយោគ​ក្រៅប្រទេស​ទី ២ របស់​វៀតណាម​នៅ​ឆមាស​ទី ១ ឆ្នាំ ២០១៨ ដោយ​ទទួល​បាន​ទឹក​ប្រាក់​វិនិយោគ ៣២ លាន​ដុល្លារ ក្នុង​ចំណោម​គម្រោង​វិនិយោគ​ក្រៅ​ប្រទេស​វៀតណាម​សរុប ២៦៣ លាន​ដុល្លារ។ នេះ​បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់ ក្រសួង​ផែនការ និង​វិនិយោគ​វៀតណាម។ ...

ហ៊ គីមសាយ
https://bit.ly/2MOi6lh

វិស័យ​ឧស្សាហកម្ម​កម្ពុជា​ បាន​បង្ហាញ​ពី​កំណើន​​ខ្ពស់​រយៈពេល​ ៥ ​ឆ្នាំ

រដ្ឋាភិបាល​បាន​បង្ហាញ​ពី​កំណើន​ទីផ្សារ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​លើ​គ្រប់​ផ្នែក​ទាំងអស់​របស់​កម្ពុជា​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ គិត​ត្រឹម​ឆ្នាំ ២០១៧​។ នេះ​បើ​តាម​របាយការណ៍​សង្ខេប​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។ របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​បង្ហាញ​ពី​កង្វះ​ទិន្នន័យ​ជាក់លាក់ ប៉ុន្តែ​បង្ហាញ​និន្នាការ ...

ចេង សុខហ័ង
http://bit.ly/2BQxgUQ

​ច្បាប់​សភាពាណិជ្ជកម្ម​ជិត​ចេញ​ជា​រូបរាង​

​សេចក្តីព្រាងច្បាប់​ថ្មី​ស្តី​ពី​សភាពាណិជ្ជកម្ម​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC)​ ។​ មន្ត្រីសភា​ពាណិជ្ជកម្ម​កម្ពុជា​ម្នាក់​បាន​និយាយ​ថា​ នៅ​ពេល​ដែល​ការ​ផ្លាស់​ប្តូរ​ដែល​បាន​ស្នើ​ឡើង​ត្រូវ​បាន​បញ្ចប់​ ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ដើម្បី​ពិភាក្សា ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/50105722/chamber-of-commerce-law-forthcoming/

​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​គុណភាព​ត្រូវ​បាន​ពន្យា​ពេល​

​ការ​បើក​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​គុណភាព​ផលិតផល​កសិកម្ម​នៅ​ខេត្តកណ្តាល​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០១៧​ ត្រូវ​បាន​ពន្យារពេល​ដោយ​អាជ្ញាធរ​និយាយ​ថា​ នឹង​បើក​ដំណើរការ​ក្នុង​អំឡុង​ដើមខែ​នៃ​ឆ្នាំ​ ២០១៨​។​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/50100401/inspection-centre-delayed/

សារមន្ទីររូបិយប័ណ្ណរបស់ NBC នឹងចាប់ផ្តើមនៅខែមករា

អ្នកតំណាងធនាគារកណ្តាលបានប្រកាសថា ធនាគារជាតិនៃកម្ពុជា (NBC) នឹងបើកសារមន្ទីរស្តីពីហិរញ្ញវត្ថុ និងបញ្ហារូបិយវត្ថុនៅក្នុងខែមករា ឆ្នាំ ២០១៨។ ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5089178/nbcs-currency-museum-launch-january/

មជ្ឈមណ្ឌលខេត្តកណ្តាលដើម្បីតាមដានគុណភាពបន្លែ

ប្រធាននាយកដ្ឋានកសិកម្មខេត្តបានឱ្យដឹងថា មជ្ឈមណ្ឌលកែលម្អស្តង់ដារ និងគុណភាពនៃផលិតផលកសិកម្មជាពិសេសបន្លែនឹងត្រូវបង្កើតឡើងក្នុងខេត្តកណ្តាលនាពេលឆាប់ៗនេះ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5083526/kandal-centre-monitor-veggie-quality/

កម្ពុជា និងបង់ក្លាដែសពង្រឹងពាណិជ្ជកម្ម

ប្រទេសកម្ពុជា និងបង់ក្លាដែសកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម ធ្វើឱ្យប្រសើឡើង និងពង្រីកពាណិជ្ជកម្ម និងភាពជាដៃគូពាណិជ្ជកម្មតាមរយៈកិច្ចព្រមព្រៀងមួយដែលនឹងត្រូវចុះហត្ថលេខានៅខែតុលាខាងមុខនេះ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5083529/cambodia-bangladesh-strengthen-trade/

CCC ស្នើបង្កើតក្រុមប្រឹក្សា​វិនិយោគិន​រុ​ស្ស៊ី​ និងកម្ពុជា

សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC)​ បាន​ស្នើ​ប្រទេស​រុ​ស្ស៊ី​ឲ្យ​បង្កើត​ក្រុមប្រឹក្សា​វិនិយោគិន​រុ​ស្ស៊ី​ និងកម្ពុជា ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​វិស័យ​ឯកជន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ត​ភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/5079877/russia-cambodia-body-mooted/

ការ​តាំងពិព័រណ៍​ឡាន​ឆាង​-​មេគង្គ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រាជធានី​ភ្នំពេញ

​​ការ​តាំងពិព័រណ៍​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​នៃ​កិច្ច​សហប្រតិបត្តិការ​ឡាន​ឆាង​មេគង្គ​ឆ្នាំ​ ២០១៧​ បាន​ចាប់ផ្តើម​ដំណើរការ​កាលពី​ម្សិលមិញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​រវាង​ប្រទេស​ចិន​ និង​កម្ពុជា​ រួម​ទាំង​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ​ផង ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/40332/lancang-mekong-expo-kicks-off-in-phnom-penh/

​កូរ៉េ​ខាងត្បូងសំលឹងមើលឱកាសក្នុងការ​វិនិយោគ

សភាពាណិជ្ជកម្ម​កម្ពុជា​(CCC)​ និង​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​(KITA)​ បាន​ប្រកា​សភាព​ជា​ដៃគូ​គ្នា​ ដើ​ម្ប​ជួយ​កម្ពុជា​ក្នុង​ការ​គៀងគរ​អ្នក​វិនិយោគិន​កូរ៉េ​ខាងត្បូង​បន្ថែម​ទៀត​មក​វិនិយោគទុន​នៅ​ប្រទេស​កម្ពុជា​។​ ​ ...

ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/37317/south-korea-eyes-new-investments/

កម្ពុជា និង​កូរ៉េ នឹង​សម្រេច​កិច្ច​ព្រម​ព្រៀង​ពន្ធ​តែ​មួយ​នៅ​ចុង​ឆ្នាំ​នេះ

កូរ៉េ​ខាង​ត្បូង​កំពុង​ជំរុញ​ការ​ពិភាក្សា​ដើម្បី​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ពន្ធ​ត្រួត​គ្នា (DTA) ជាមួយ​កម្ពុជា ដែល​នឹង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​បន្ថែម​សម្រាប់​ក្រុមហ៊ុន​កូរ៉េ​ក្នុង​ការ​បង្កើត​ហាង និង​បង្កើន​តម្លាភាព​សារពើពន្ធ ខណៈ​វា​ក៏​នឹង​ការពារ​ក្រុមហ៊ុន និង​វិនិយោគិន​បុគ្គល​ពី​ការបង់​ពីរ​ដង ...

Kali Kotoski
http://bit.ly/2ofGnYy

កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិ​ការ​ជាមួយ​ចិន​

សភា​ពាណិជ្ជកម្ម​កម្ពុជា​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចិន​បរទេស​ កាល​ពី​ថ្ងៃ​អង្គារ៍​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​គ្នា​មួយ​ជាមួយ​នឹង​គោលបំណង​នៃ​ការ​ផ្លាស់​ប្តូរព័ត៌មាន​​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​​រវាង​ប្រទេស​ទាំង​ពីរ​។ អគ្គ​នាយក​​សភាពាណិជ្ជកម្ម​កម្ពុជា លោក ងួន ម៉េងតិច បាន​ប្រាប់ ...

ម៉ៃ​ គុណ​មករា​
http://www.khmertimeskh.com/news/33162/cooperation-agreement-with-china/

កម្ពុជា​បើក​មណ្ឌល​ពាណិជ្ជកម្ម​បី​នៅ​ទីក្រុង​ធំៗ​របស់​ចិន

កម្ពុជា​នឹង​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីក្រុង​សំខាន់ៗ​បី​ក្នុង​ប្រទេស​ចិន​បន្ទាប់ពី​​បាន​​សម្រេច​កិច្ចព្រមព្រៀង​​​​ទទួល​​ជំនួយ​​ពី​ក្រុមហ៊ុន​​​ចិន​ធំៗ​​បី​ផ្សេង​គ្នា​​​​នៅ​តាម​តំបន់​នីមួយ​​។ នេះ​បើ ...

ហ៊ គឹមសាយ
http://bit.ly/2emtMfc

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

P6UkN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!