កម្ពុជា-វៀតណាម ពិភាក្សា​ពី​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រំដែន

សភាពាណិជ្ជកម្ម​កម្ពុជា និង​តំណាង​ក្រុមហ៊ុន​មកពី​បណ្តា​ខេត្ត​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម​សរុប​ជាង​ ៦០ ​ក្រុមហ៊ុន​ កាលពី​ចុងសប្តាហ៍​មុន​បាន​រៀបចំ​វេទិកា​ធុរកិច្ច​មួយ ដើម្បី​ពិភាក្សាគ្នា​អំពី​ការជំរុញ ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោងតាម​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​។ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង «​វេទិកា​សហប្រតិបត្តិការ​ធុរកិច្ច​កម្ពុជា-វៀតណាម​» បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា វេទិកា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​ព្រំដែន​កម្ពុជា-វៀតណាម និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​/​សហគ្រាស​វៀតណាម ជាមួយ​ក្រុមហ៊ុន/​សហគ្រាស​នៅ​កម្ពុជា​។ …

ហ៊ឹន ពិសី
https://bit.ly/2LAOeuC