ព័ត៌មាន​

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពង្រឹងវិធានការអនុវត្តស្របពេលមានវិបត្តិព្រំដែន

កម្ពុជាបានរឹតបន្តឹងការអនុវត្តនៅច្រកព្រំដែនសំខាន់ៗ និងធានាដល់ប្រជាពលរដ្ឋនូវការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងទំនិញប្រកបដោយស្ថិរភាព បន្ទាប់ពីរដ្ឋាភិបាលសម្រេចផ្អាកនាំចូលផ្លែឈើ បន្លែ ប្រេង និងឧស្ម័នពីប្រទេសថៃ ស្របពេលមានភាពតានតឹងនកើនឡើងនៅតំបន់ព្រំដែន។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/avEua

រដ្ឋាភិបាល​ផ្តល់​ការងារ​ដល់​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ

ក្រុមការងារចម្រុះមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) កំពុងផ្តល់ព័ត៌មានលម្អិតអំពីឱកាសការងារក្នុងស្រុកនៅទូទាំងខេត្តនានាដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ។ ...

Sreekanth Ravindran
https://shorturl.at/aPhkM

នាយករដ្ឋមន្ត្រី​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ផលិតផល​ក្នុងស្រុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យគាំទ្រផលិតផលផលិតក្នុងស្រុក និងខិតខំធ្វើការដាំដុះ និងកែច្នៃទំនិញសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងការប្រើប្រាស់ផ្សេងទៀត។ ...

មុំ គន្ធា
https://shorturl.at/37PXL

តើ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​អាច​ត្រឡប់​មក​កម្ពុជារក​ការងារ​ល្អៗធ្វើ​បានឬ​ទេ?

សំណួរថាតើពលករចំណាកស្រុកខ្មែរនៅប្រទេសថៃនឹងត្រឡប់មកផ្ទះវិញ ដើម្បីរកការងារធ្វើបានប្រសើរជាងមុន ឬប្រឈមនឹងជីវភាពរស់នៅមានភាពមិនប្រាកដប្រជា ចំពេលមានភាពតានតឹងកើនឡើងដែរឬទេ? ...

មាស​ មល្លិកា
https://kiripostkhmer.com/stories/can-cambodian-migrant-workers-in-thailand-return-to-good-jobs

យោធា​ថៃ​បិទច្រក​ព្រំដែន​គោក​ទាំងអស់ ប៉ុន្តែចរចា​ឱ្យ​ពលរដ្ឋ​ត្រឡប់​ទៅប្រទេស​រៀងខ្លួន

យោធាថៃបានអនុវត្តការបិទច្រកព្រំដែនគោកទាំងអស់ជាមួយប្រទេសកម្ពុជា ដោយរឹតបន្តឹងការចូលប្រទេស ខណៈមានការអនុញ្ញាតឱ្យពលរដ្ឋដែលមានបំណងចង់ត្រឡប់ទៅប្រទេសរៀងខ្លួនវិញ។ ...

ឃួន ណារីម​ និង សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/thai-military-closes-all-land-borders-but-deals-reached-at-a-few-to-allow-citizens-to-return-home/

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បង្ហាញ​ចំណុច​​មិន​ត្រឹម​ត្រូវ​ដែល​មេដឹកនាំ​ថៃ​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ចំណុច​មិន​សម​ហេតុផល​ដែល​មេដឹកនាំ​ថៃ លើក​ឡើង​ចោទ​មក​កម្ពុជា​រឿង​ការ​ឆបោក​តាម​អនឡាញ ដូច​ជា​ថា​ថៃ​​សម្រេច​កាត់​អគ្គិសនី​និង​អ៊ីនធឺណិត​និង​ឈប់​លក់​ប្រេង​ឲ្យ​​កម្ពុជា​ ដែល​ជាក់​ស្ដែង​កម្ពុជា​បាន​សម្រេច​បិទ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-24-1539-262442

ថៃ​រារាំង​ភ្ញៀវ​ទេសចរ​មិនឱ្យ​​ចូល​កម្ពុជាតាមផ្លូវគោក ខណៈ​ទំនាស់​ព្រំដែន​កាន់​តែ​តានតឹង

ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​ដាក់​កំហិតការធ្វើដំណើរតាម​ព្រំដែន​គោក​កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញ រួម​មានទាំង​ការ​រារាំង​ភ្ញៀវ​ទេសចរមិនឱ្យ​ចូល​មកប្រទេស​កម្ពុជា ស្របពេល​ប្រទេស​ទាំង​ពីរ​កំពុងមានចំណាត់​ការ​​វាយបកទៅវិញទៅមក ជុំវិញបញ្ហាទំនាស់​ព្រំដែន។ ...

បុគ្គលិកគិរីប៉ុស្តិ៍
https://kiripostkhmer.com/stories/thailand-blocks-tourists-from-entering-cambodia-as-their-border-tensions-soar

ថៃបានបិទច្រកព្រំដែនរវាងកម្ពុជា-ថៃទាំងស្រុង លើកលែងតែសិស្ស និងអ្នកជំងឺ

ទាហានថៃបានសម្រេចបិទច្រកព្រំដែនទាំងអស់រវាងកម្ពុជា-ថៃដោយឯកតោភាគីនៅយប់ថ្ងៃទី២៣ ខែមិថុនា ដោយអនុញ្ញាតឱ្យចេញចូលតែសិស្ស និងអ្នកជំងឺ។ យោងតាមមន្ត្រីកម្ពុជាបានបញ្ជាក់​។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/thailand-completely-closed-cambodia-thailand-border-except-for-students-and-patients/

អ្នក​វិភាគ៖ កម្ពុជា​គ្មាន​អ្វី​ក្រៅ​ពី​ឆ្លើយ​តប​ដូច​គ្នា​ បើ​ថៃ​ទម្លាក់​កម្រិត​ការទូត

ក្រោយ​ពី​ការ​កោះ​ហៅ​ឯក​អគ្គរាជទូត​របស់​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​កាល​ពី​សប្ដាហ៍​មុន គណបក្ស​កាន់​អំណាច​ ភឿ ថៃ ថ្លែង​ថា​ ប្រទេស​ថៃ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​បន្ថយ​កម្រិត​ចំណង​ការទូត​ជាមួយ​កម្ពុជា។​ អ្នកវិភាគ​ថ្លែង​ថា កម្ពុជា​គ្មាន​អ្វី​ក្រៅ​ពី​ការ​ឆ្លើយ​តប ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-23-1832-262435

កម្ពុជាផ្អាកការ​នាំ​ចូល​ប្រេងឥន្ធនៈ​ពី​ថៃ ខណៈទំនាក់ទំនងទ្វេភាគីកាន់តែតានតឹង

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសផ្អាករាល់ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃចាប់តាំងពីយប់ថ្ងៃទី២២ឈានចូលថ្ងៃទី២៣។ លោកបញ្ជាក់ពីលទ្ធភាពក្នុងការផ្គត់ផ្គង់គ្រប់គ្រាន់ ស្របពេលភាពតានតឹងកាន់តែឡើងកម្តៅ បន្ទាប់ពីមានករណី យោធាថៃដឹកនាំអ្នកជិះកង់ចំនួន១៥០នាក់ ចូលទៅក្នុងបរិវេណប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន។​ ...

Marissa Carruthers
https://kiripostkhmer.com/stories/cambodia-bans-thai-fuel-imports-as-tensions-rise

អ្នក​លក់គាំទ្រការបិទនាំចូលផ្លែឈើថៃ​ ទោះ​មានការខាតបង់ខ្លះ ខណៈរដ្ឋាភិបាលកំពុងជំរុញ​ការផ្គត់ផ្គង់ពីប្រភពផ្សេងៗ​

ស្រប​ពេល​ដែល​កម្ពុជា​បាន​ហាមឃាត់​ការនាំចូល​ផ្លែ​ឈើ​ពី​ប្រទេសថៃ​ដោយសារតែ​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន ឈ្មួញក្នុង​ស្រុក​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​ខាត​ផ្លែឈើ​សម្រាប់​លក់ តម្លៃឡើង​ថ្លៃ ខណៈ​នៅប្រទេស​ថៃ​វិញ​ផ្លែឈើ​គរសល់។ ជាមួយ​គ្នា​នេះ​មន្ត្រី​បានជំរុ​ញ​ឲ្យអ្នកប្រើប្រាស់​​ជ្រើស​រើស​ផលិត​ផល ...

ស៊ើង និមល់
https://khmer.cambojanews.com/sellers-support-thai-fruit-ban-despite-losses-govt-promotes-alternatives/

កម្ពុជាបន្ដកំដរថៃ​ដែលយក​ការបិទច្រកព្រំដែនមកដាក់គំនាប​លើកម្ពុជា​

ក្រោយ​ទទួល​បាន​ការ​រាយ​ការណ៍​ពី​អភិបាល​ខេត្ដ​ឧ​ត្ត​រ​មានជ័យ ពីការ​ជូនដំណឹង​បិទ​ច្រក​ព្រំដែន​​​ពីសំណាក់​យោធភូមិភាគ​២ នៃ​កងទ័ព​ថៃត្រង់ចំណុច​សាយ​តា​គូ​-​ជប់​គគីរ ស្ថិតនៅ​ស្រុក​បន្ទាយ​អំពិល ថ្ងៃទី២១ ខែមិថុនា លោក​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បាន​ឯកភាព និង​បញ្ជា​ឱ្យ​បិទ​ច្រក​មួយ​បន្ថែម​ទៀត។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-22-826-262419

ថៃលាបពណ៌កម្ពុជា​ជា​មជ្ឈមណ្ឌល​ឆបោក​អនឡាញ ខណៈ​ខ្លួនជា​មជ្ឈមណ្ឌល​ចែក​ចាយ​ដ៏សំខាន់​

ខណៈ​របាយការណ៍​ដ៏​ចម្រូង​ចម្រាស់​​ជា​បន្ត​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​លាប​ពណ៌​ប្រទេស​កម្ពុជា​ជា «​មជ្ឈមណ្ឌលឆបោក​អនឡាញ​» ឬ “Scam Center” បទយកការណ៍វីដេអូ​​​ឯកសារបែប​ស៊ី​ជម្រៅ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​សិង្ហបុរី​​ Channel News Asia (CNA) បានបង្ហាញ​ពី​តួនាទី​​ប្រទេស​ថៃ​ជា​ចំណុច​ឆ្លងកាត់​នៃ​អំពើ​ឧក្រិតកម្ម​ឆ្លង​ដ៏​សំខាន់ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-21-1425-262416

រដ្ឋមន្ត្រី​ការពារ​ជាតិ៖ កម្ពុជា​មិន​ឈ្លាន​ពាន​ប្រទេស​ដទៃ ហើយ​កម្ពុជា​គ្មាន​យន្តហោះ​ចម្បាំង​ហោះ​ទៅ​ដល់​បាងកក

រដ្ឋមន្ត្រីការពារជាតិ​ ទៀ សីហា​​ថ្លែង​ថា កម្ពុជា​មិន​មាន​យន្តហោះ​ចម្បាំង មិន​មាន​នាវា​ចម្បាំង​នោះ​ទេ ប៉ុន្តែ​មាន​សមត្ថភាព​ការពារ​ប្រទេស ​មាន​កាំភ្លើង​បាញ់​ការពារ​ដែន​អាកាស ​មាន​កាំភ្លើង​បាញ់​រថក្រោះ និង​មាន​កាំភ្លើង​បាញ់​នៅ​ឆ្នេរ​សមុទ្រ​ដែរ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-20-1719-262414

ប្រទេសថៃ​កោះហៅ​ឯកអគ្គរាជទូត​កម្ពុជា​ជុំវិញ​បែកធ្លាយនៃការសន្ទនាតាម​ទូរសព្ទ​នៃមេដឹកនាំកំពូល

ប្រទេស​ថៃ​បាន​កោះហៅ​ឯកអគ្គរាជទូត​កម្ពុជា​ដើម្បីតវ៉ា​ជា​ផ្លូវ​ការ ​បន្ទាប់​ពី​​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ចែករំលែក​ជា​សាធារណៈ​នូវសំឡេងសន្ទនាតាម​ទូរសព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​ដែលពិភាក្សា​អំពី​វិវាទព្រំដែន​។ ...

ស៊ើង និមល់ និង Coby Hobbs
https://khmer.cambojanews.com/thailand-summons-cambodian-ambassador-over-call-leak-hun-sens-spokesperson-hits-back/

រដ្ឋាភិបាល​ថៃ​កោះ​ហៅ​ទូត​ខ្មែរ​ទៅ​ទទួល​លិខិត​តវ៉ា​រឿង​ធ្វើ​ឲ្យ​បែក​ធ្លាយ​សំឡេង​សន្ទនា​នៃ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ

ក្រសួង​ការបរទេស​ថៃ​នៅ​ម៉ោង ១១ ព្រឹក​ថ្ងៃ​នេះ​បាន​កោះហៅ​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដើម្បី​ប្រគល់​លិខិត​តវ៉ា​មួយ​ បន្ទាប់​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​នាយករដ្ឋមន្ត្រី​ថៃ ផែថុងថាន​ ស៊ីណាវ៉ាត្រា និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ត្រូវ​បាន​លេច​ធ្លាយ និង​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១៨ មិថុនា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-19-165-262404

សំឡេង​សន្ទនា​បែក​ធ្លាយ​៩​នាទី​រវាង​លោក ហ៊ុន សែន និង​​នាយក​រដ្ឋមន្ត្រី​ថៃ​ជា​សំឡេង​ពិត

លោក ហ៊ុន សែន បញ្ជាក់​ថា សំឡេង​សន្ទនា​ជាង​ ៩ នាទី​រវាង​លោក​និង​នាយក​រដ្ឋមន្ត្រី​ថៃ ផែតុងតាន ស៊ីណាវ៉ាត្រា គឺ​ជា​សំឡេង​ពិត ហើយ​លោក​អាច​នឹង​បញ្ចេញ​សំឡេង​ទាំង​អស់​ប្រសិន​បើ​ភាគី​ថៃ​ចង់​បាន។​ នៅ​ក្នុង​កិច្ច​សន្ទនា​នេះ​ ផែតុងតាន បញ្ជាក់​ថា អ្នកស្រី​កំពុង​ជួប​សម្ពាធ​នៅ​ក្នុង​ប្រទេស​ថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-18-1436-262393

លោក ហ៊ុន ម៉ាណែត វាយ​បក​ទៅ​នាយក​រដ្ឋមន្ត្រី​ថៃដែល​ចោទ​លោក​ថា​ ធ្វើការ unprofessional

លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​​វាយ​បក​ទៅ​លើ​ការ​អត្ថាធិប្បាយ​របស់​មេដឹកនាំ​ថៃ ដែល​ចោទមេដឹកនាំ​កម្ពុជា​ថា​ធ្វើ​នយោបាយ​មិន​មាន​វិជ្ជាជីវៈ (unprofessional) ពាក់​ព័ន្ធ​នឹង​ការបញ្ចេញ​​សារ​បញ្ហា​ព្រំដែន​ និង​កិច្ច​ប្រជុំ​នានា​នៅ​លើ​បណ្ដាញ​សង្គម​។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-17-1825-262390

កម្ពុជា​ទុក​ពេល​២៤​ម៉ោង​ឱ្យ​ថៃ​បើក​ព្រំដែន​ឡើងវិញ ឬអាចប្រឈមមុខ​នឹង​ការ​ហាមឃាត់ការ​នាំ​ចូល​បន្លែ និង​ផ្លែឈើ

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជំរុញឱ្យពលករកម្ពុជានៅប្រទេសថៃត្រឡប់មកប្រទេសកម្ពុជាវិញ ដោយ​កត់​សម្គាល់ថា វិវាទព្រំដែននឹង«មិនអាចដោះស្រាយបានដោយងាយទេ» ខណៈដែលផ្តល់ឱ្យភាគីថៃនូវឱសានវាទរយៈពេល២៤ម៉ោង ដើម្បីដាក់ឱ្យដំណើរការច្រកព្រំដែនធម្មតាឡើងវិញ ឬប្រឈមនឹងផលវិបាកនៃការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃចាប់ពីថ្ងៃទី១៧ ខែមិថុនា។ ...

ស៊ើង និមល់ និង ឃួន ណារីម​
https://khmer.cambojanews.com/cambodia-gives-thailand-24-hours-to-reopen-border-or-face-fruit-and-vegetable-import-ban-on-june-17/

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថា សព្វាវុធ​គឺ​តម្រង់​ទៅ​ខ្មាំង​សត្រូវ មិន​មែន​មក​ផ្ទះ​ខ្លួន​ឯង​នោះ​ទេ

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ទៀ សីហា ថ្លែង​ថា ការ​បង្វែរ​កាណុង​កាំ​ភ្លើង​ទៅ​ភូមិដ្ឋាន​ និង​បន្ទាយ​របស់​យោធា​ថៃ ​គឺ​ជា​រឿង​ធម្មតា​របស់​យោធា ពីព្រោះ​ក្បួន​ប្រយុទ្ធ មិន​ដែល​មាន​យោធា​ណា​បង្វែរ​កាណុង​មក​ផ្ទះ​ខ្លួន​ឯង​នោះ​ទេ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-16-180-262370

កម្ពុជាព្រមានបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃបើថៃមិនបើកព្រំដែនធម្មតាឡើងវិញ

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានថ្លែងព្រមានទៅកាន់ប្រទេសថៃថា បើថ្ងៃនេះថៃមិនបើកច្រកព្រំដែនឱ្យដំណើរការធម្មតាវិញទេ កម្ពុជានឹងឆ្លើយតបដោយបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃនៅគ្រប់ច្រកព្រំដែន។​ ...

មាស​ មល្លិកា
https://kiripost.com/stories/cambodia-threatens-to-ban-import-of-thai-fruits-and-vegetables

នាយករដ្ឋមន្ត្រីជំរុញឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយបន្ទុកបំណុលសម្រាប់ពលករដែលវិលត្រឡប់មកវិញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) រិះរកមធ្យោបាយដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដល់ពលករកម្ពុជាដែលត្រឡប់មកពីប្រទេសថៃ ពិសេសអ្នកដែលកំពុងមានបំណុលច្រើនជាមួយស្ថាប័នហិរញ្ញវត្ថុ។ ...

ស៊ុំ ម៉ាណែត
https://surl.li/uhpbsu

កម្ពុជាបបួលថៃក្នុងពេលប្រជុំឱ្យយកតំបន់ជម្លោះចំនូន៤ទៅដោះស្រាយ​នៅតុលាការយុត្តិធម៌អន្តរជាតិ

កម្ពុជា​បានស្នើទៅភាគីថៃអំឡុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ឱ្យយកករណីព្រំដែនដែលមានជម្លោះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ​ ស្របពេលជាមួយគ្នានេះកម្ពុជាក៏បានបដិសេធការប្រើប្រាស់ផែនទីដែលគូដោយឯកតោរបស់ថៃ ​ដោយកម្ពុជាចោទថា​«ជាប្រភពដ៏ចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ»។ ភាគីទាំងពីរយល់ព្រមជួបប្រជុំជាមួយគ្នាម្តងទៀតនៅខែកញ្ញា ឆ្នាំ២០២៥។​ ...

ស៊ើង និមល់
https://khmer.cambojanews.com/cambodia-asks-thailand-during-jbc-meeting-to-settle-four-disputed-areas-at-icj/

លោក ហ៊ុន សែន អំពាវនាវ​ដល់​រដ្ឋាភិបាល​ឆ្លើយតបម៉ឺងម៉ាត់​ចំពោះ​ការបិទ​ព្រំដែន​ថៃ​ជា​ឯកតោភាគី​

ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជាកំពុងតែ​កាន់​អំណាច​ លោក ហ៊ុន សែន ថ្លែង​ទៅកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ម្តងទៀត ជុំវិញ​ការសម្រេច​ចិត្តជា​ឯកតោភាគី​របស់​ប្រទេស​ថៃ​នាពេល​ថ្មីៗ​នេះ ក្នុង​ការបិទ-បើក​​ច្រកព្រំដែន​របស់ខ្លួន​ជាមួយ​កម្ពុជា​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-13-1210-262342

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6kaTn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!