-
ក្រសួងសុខាភិបាលក្រើនរំលឹកពលរដ្ឋ ពីនិន្នាការកើនឡើង នៃជំងឺគ្រុនឈាមនៅក្នុងរដូវវស្សា
ក្រសួងសុខាភិបាលបានក្រើនរំលឹកប្រជាពលរដ្ឋ និងណែនាំឱ្យពង្រឹងការឆ្លើយតបទៅនឹងការកើនឡើងជំងឺគ្រុនឈាម ដែលមាននិន្នាការកើនឡើង នៅក្នុងរដូវវស្សា ឆ្នាំ២០២៥នេះ។ ...
-
តំបន់ប្រវត្តិសាស្រ្តភ្នំសំពៅ និងភ្នំបាណន់ កំពុងត្រូវបានរៀបចំចុះបញ្ជី ជាតំបន់បេតិភណ្ឌធម្មជាតិ
មន្រ្តីជំនាញនៃក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តបាត់ដំបង អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និង ដៃគូអភិវឌ្ឍន៍ កំពុងរួមគ្នាសិក្សាលើទិន្នន័យ និងពិនិត្យពិភាក្សា ទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន២គឺភ្នំសំពៅ និង តំបន់ភ្នំបាណន់ ដើម្បីរៀបចំ ចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ។ ...
-
កម្ពុជា-សិង្ហបុរី ពង្រឹងការបង្ការបទល្មើសឆ្លងដែន ការពារសន្ដិសុខជាតិ និងតំបន់
កម្ពុជា និងសិង្ហបុរីបានចុះអនុស្សរណៈនៃការយោគយល់ដ៏សំខាន់មួយក្នុងគោលបំណងដោះស្រាយការគំរាមកំហែងកាន់តែខ្លាំងឡើងនៃឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន ក៏ដូចជាអំពើឆបោកអនឡាញ។ ...
-
កូនឈើជាង២១លានដើម ត្រូវបានរដ្ឋបាលព្រៃឈើបណ្តុះ និងដាំគិតមកដល់ឆ្នាំ២០២៥នេះ
រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបណ្តុះ និងដាំកូនឈើបានជាង២១លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ខណៈដែលកូនឈើជាច្រើនលានដើមទៀត ត្រូវបានបណ្តុះនិងដាំដោយប្រជាពលរដ្ឋទូទាំងប្រទេស។ ...
-
លោក ហ៊ុន សែន៖ វាជារឿងដ៏ចម្លែកនិងកម្រដែលប្រទេសមួយធ្វើការស្ទង់មតិចំពោះមេដឹកនាំ ប្រទេសមួយទៀតដែលជាសត្រូវរបស់ខ្លួន
វាអាចចាត់ទុកថាជារឿងគួរឲ្យអស់សំណើច និងមិនសមហេតុផលដែលវិទ្យាស្ថាន NIDA របស់ថៃធ្វើការសន្ទាប់ស្ទង់មតិក្នុងចំណោមប្រជាជនរបស់ខ្លួនទៅលើមេដឹកនាំកម្ពុជា ខណៈដែលប្រទេសទាំងពីរកំពុងប្រឈមមុខដាក់គ្នា។ នេះជាការលើកឡើង ...
-
ព្រះមហាក្សត្រ៖ ការដាំដើមឈើ ជាការវិនិយោគបៃតង ដែលផ្តល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិ និងភពផែនដី
ក្នុងពិធី«រុក្ខទិវា»៩កក្កដា ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ការដាំដើមឈើ និងរុក្ខជាតិគ្រប់ប្រភេទ គឺជាការវិនិយោគបៃតងលើធម្មជាតិ ដែលផ្តល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា សត្វភពផែនដី និងធ្វើឱ្យមូលដ្ឋានមានទេសភាពពណ៌បៃតង និងរស់រវើកគ្រប់រដូវកាល។ ...
-
ប្រុងប្រយ័ត្នចំពោះការឆបោកកៀរគរថវិកាពីសប្បុរសជនតាមរយៈរូបភាពបញ្ញាសិប្បនិម្មិត (AI)
មួយរយៈពេលចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមបានចែករំលែកតៗគ្នារូបភាពក្មេងប្រុសម្នាក់បីប្អូនតូចក្នុងដៃ ដោយមានរូបភាពម្ដាយទើបត្រូវបានធ្វើបុណ្យសពរួច ក្នុងគោលបំណងរៃអង្គាសប្រាក់ចូលរួមសកម្មភាពមនុស្សធម៌ជួយដល់កុមារកំព្រា។ ...
-
យន្តការតាមដានជាប្រចាំ លើការបើកផ្តល់បៀវត្ស ត្រូវបានរៀបចំឡើង ដើម្បីធានាភាពត្រឹមត្រូវ នៃការប្រើប្រាស់ថវិកាជាតិ
ក្រសួងមុខងារសាធារណៈ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានរៀបចំនូវយន្តការតាមដាន និងត្រួតពិនិត្យជាប្រចាំ លើការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីធានាថា ថវិកាសម្រាប់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ និងចំគោលដៅកំណត់ ដោយលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល។ ...
-
សេចក្តីថ្លែងការណ៍ស្តីពីសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
-
សេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គម
នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គម។សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នោះទេ។ ...
ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
-
សេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជា-សហរដ្ឋអាមេរិកឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិកនិងកម្ពុជាលើពន្ធបដិការ
នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជា-សហរដ្ឋអាម៉េរិក ឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិកនិងកម្ពុជាលើពន្ធបដិការ។នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាម៉េរិក និងកម្ពុជាលើពន្ធបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ។ ...
ទីស្តីការគណៈរដ្ឋមន្ត្រី