បរិស្ថាន និងធនធានធម្មជាតិ

សហគមន៍​បណ្ដាញ​ព្រៃឡង់ ​ចោទ​ក្រុមហ៊ុន​កូរ៉េ​មួយ​ថា ​បាន​បំផ្លាញ​ដើម​ច្បោះ​ជ័រ

ក្រុម​សហគមន៍​ព្រៃឡង់​បាន​ចោទ​ក្រុមហ៊ុន​​កូរ៉េ​មួយ​ថា​ បាន​បំផ្លាញ​ដើម​ច្បោះជ័រ​ពួកគាត់ និង​ព្រៃ​ផ្សេង​ទៀត​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​​ព្រៃឡង់​រួច​ដឹក​ចូល​ក្នុង​តំបន់​ស្ដារ​សម្បទាន​ព្រៃឈើ​ពួកគេ​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​នេះ បដិសេធ​ហើយ​ថា​ជា​ការប្រឌិត​ដើម្បី ...

ឃុត សុភចរិយា
https://bit.ly/2LXLoPs

អាជ្ញាធរ​ទុក​ពេល​កន្លះ​ឆ្នាំ​ឲ្យ​ពលរដ្ឋ​ ៨០០ ​គ្រួសារ​រស់នៅ​លើ​បឹង​ទន្លេសាប

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​ទុកពេល​ប្រមាណ​ជា​កន្លះ​ឆ្នាំ​ទៀត​ឲ្យ​ពលរដ្ឋ​ជិត ៨០០ គ្រួសារ​ដែល​ក្នុង​ចំណោម​នោះ​មាន​មួយ​ចំនួន​ជា​ជនជាតិ​វៀតណាម​អាច​បន្ត​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​បឹង​ទន្លេសាប​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ ២០១៩ ដោយសារ​ពលរដ្ឋ​ទាំងនោះ​កំពុង​តែ​ជាប់​ចិញ្ចឹម​ត្រី ...

វ៉ន ដារ៉ា
https://bit.ly/2F8GvkU

ក្រសួង​បរិស្ថានៈ តំបន់​ការពារ​ធម្មជាតិ​ត្រូវ​បង្កើន​ពី ២៣ ​ដល់​ ៥៤

​ក្រសួង​បរិស្ថាន​បាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ការយក​ចិត្ត​ទុកដាក់​ក្នុង​ការការពារ​បរិស្ថាន​ដោយ​ក្រសួង​បាន​បង្កើន​តំបន់​ការពារ​ធម្មជាតិ​ពី​ ២៣ តំបន់​ដល់​ចំនួន ៥៤ តំបន់​ធ្វើឲ្យ​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​ទូទាំង​ប្រទេស​សរុប​ប្រមាណ​ជាង ៧,៥ លាន​ហិកតា ឬ​ស្មើនឹង ៤១ ភាគរយ​នៃ​ផ្ទៃដី​ប្រទេស ...

វ៉ន ដារ៉ា
https://bit.ly/2SxhOme

រថយន្ត​ ១ ​គ្រឿង​ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ឆែក​ឃើញ​ផ្ទុក​សុទ្ធតែ​ឈើ

រថយន្ត​សាំងយ៉ុង​ដឹកឈើ​ប្រណីត​ ១ ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ក្នុង​អំឡុងពេល​ដាច់​ហ្វ្រាំងជាន់​មិន​ស៊ី​ជ្រុល​ទៅ​បុក​ស្លាក​សញ្ញា​ចរាចរណ៍ និង​ស្លាក​លេខ​ផ្លូវ​នា​ថ្ងៃទី​ ១ មករា ម្សិលមិញ​ត្រង់​ចំណុច​មុខ​ផែស្ងួត​ភ្នំពេញ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៨០ ​កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី ...

សុទ្ធ គឹមសឿន
https://bit.ly/2VnqUnr

សត្វ​ស្លាប​ជិត​ផុត​ពូជ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​ដែល​ចេញផ្សាយ​កាលពី​ម្សិលមិញ​ដោយ​ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ បានឱ្យ​ដឹង​ថា​ សម្បុក​សត្វ​ស្លាប​ជិត​ផុត​ពូជ​ទាំង​ប្រាំ​ប្រភេទ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ និង​សៀម​ប៉ា​ង​ខាងលិច​កាលពី​ឆ្នាំ ...

មុំ គន្ធា
https://www.khmertimeskh.com/50564942/endangered-birds-spotted-in-sanctuaries/

ពាក្យបណ្តឹង​ការ​កាប់​ឈើ​ខុសច្បាប់​ត្រូវ​បាន​បដិសេធ​

​សកម្មជន​ព្រៃឈើ​នៅ​ស្រុក​សំឡូត​ខេត្តបាត់ដំបង​បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រុមហ៊ុន​ដែល​បាន​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​ (ELC)​ នៅ​ក្នុង​តំបន់​នោះ​ កំពុង​ជួញដូរ​ឈើ​ពី​ខាងក្រៅ​ព្រំ​ដែនដី​សម្បទាន​សេដ្ឋកិច្ច​របស់​ខ្លួន​។​ ​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/illegal-logging-claims-refuted

មន្ត្រី​កំពុង​រៀបចំ​បណ្ដឹង​ប្រឆាំង​អ្នក​មក​រំដោះ​គោយន្ត​ដឹកឈើ

មន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ខេត្ត​ព្រះវិហារ​កំពុង​រៀបចំ​ដាក់​បណ្ដឹង​ប្រឆាំង​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ដឹកជញ្ជូន​ឈើ​គ្មាន​លិខិតអនុញ្ញាត​ជាង​ ១០ ​នាក់​​ទៅ​តុលាការ បន្ទាប់ពី​ពួកគេ​បាន​​ញុះញង់ និង​កេណ្ឌ​អ្នកភូមិ​ប្រមាណ​ ៧០ ​នាក់​មក​រំដោះ​យក​វត្ថុតាង​គោយន្ត​ ៣ ​គ្រឿង​ចេញ​ពី​ស្នាក់ការ ...

ឃុត សុភចរិយា
https://bit.ly/2R1ORlN

សកម្មជន​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន ៧៣ ​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស ៧៣ នាក់​ត្រូវ​បាន​ក្រុម​សកម្មជន​បណ្ដាញ​ការពារ​ព្រៃ​ឡង់​ចាប់​ឃាត់ខ្លួន និង​រណារយន្ត ១២៣ ​គ្រឿង​ត្រូវ​បាន​រឹបអូស​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​បរិស្ថាន​ពាក់ព័ន្ធ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ និង​កាប់​ទន្ទ្រាន​ដីព្រៃ​នៅ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ក្នុង​រយៈពេល​​ ១ ​ឆ្នាំ​ ២០១៨ នេះ​។ នេះ​បើ ...

ឃុត សុភចរិយា
https://bit.ly/2LFYxwo

សត្វ​បក្សី​តំបន់​អភិរក្ស​សត្វ​ស្លាប​ព្រែក​ទាល់​កំពុង​កើនឡើង​

​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ចំនួន​ហ្វូង​សត្វ​បក្សី​នៅ​តំបន់​អភិរក្ស​ព្រែក​ទាល់​ ដែល​ស្ថិត​នៅ​លើ​ផ្ទៃ​ទន្លេសាប​ បាន​កើនឡើង​ចំនួន​ ៣០​ ភាគរយ​នៅ​ក្នុងឆ្នាំនេះ​។​ ​ ...

មុំ គន្ធា
https://www.khmertimeskh.com/50564095/prek-toal-bird-sanctuary-in-upwind/

អណ្តើក និង​ទន្សង​ជាង​ ១០០ ​ក្បាល​ត្រូវ​សមត្ថកិច្ច​រឹបអូស​ពី​ឈ្មួញ

សត្វ​អណ្តើក និង​ទន្សង​សរុប​ជាង​ ១០០ ​ក្បាល​ត្រូវ​បាន​ដោះលែង​ឲ្យ​ចូល​ទៅក្នុង​ព្រៃ និង​បឹង​ធម្មជាតិ​វិញ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បាគង​បាន​បង្ក្រាប និង​ចាប់​រឹបអូស​បាន​ពី​ក្រុម​ឈ្មួញ​ជួញដូរ​សត្វព្រៃ​ ១ ​ក្រុម​កាលពី​ថ្ងៃទី​ ២៤ ខែ​ធ្នូ​។ ...

ឃុត សុភចរិយា
https://bit.ly/2RjrXWf

មានការ​ឈូស​ឆាយ​នៅ​ក្នុង​ឧទ្យាន​នានា​ក្នុង​ខេត្តព្រះវិហារ​

​មន្ត្រី​អនុរក្ស​ព្រៃឈើ​ និង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ (PLCN)​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ ព្រៃ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​ និង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នៅ​ខេត្តព្រះវិហារ​កំពុង​ត្រូវ​បាន​កាប់​ឆ្ការ​ដោយ​ក្រុម​ជនល្មើស​ពី​ខេត្តកំពង់ធំ​ ខេត្តកំពង់ចាម​ សៀមរាប​ និង​បាត់ដំបង ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/preah-vihear-parks-see-clearing

សកម្មជន​ព្រៃឈើ​នឹង​ប្រឈម​មុខ​នឹង​ការ​ស៊ើបអង្កេត​ពី​បទ​ "​ការ​ញុះ​ញង់​" 

​កាលពី​ថ្ងៃ​អង្គារ​ មន្ត្រីជាន់ខ្ពស់​របស់​ក្រុម​សិទ្ធិ​មនុស្ស​ម្នាក់​ និង​សមាជិក​សហគមន៍​ជនជាតិភាគតិច​ចំនួន​ប្រាំបី​នាក់​ត្រូវ​បាន​ចោទសួរ​ដោយ​ព្រះរាជអាជ្ញា​តុលាការខេត្ត​រតនគិរី​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា​ញុះញង់​ឧក្រិដ្ឋកម្ម​ព្រៃឈើ​។​ ​ ...

នៀម ឆេង
https://www.phnompenhpost.com/national/forest-activists-face-incitement-probe

មន្ត្រី​នគរបាល​កម្ពុជា​ និង​វៀតណាម​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​បទល្មើស​ព្រៃឈើ​

​មន្ត្រី​នគរបាល​កម្ពុជា​ និង​វៀតណាម​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​ពិភាក្សា​អំពី​ការ​បង្ការ​បទល្មើស​ព្រៃឈើ​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។​ ​ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50562632/cambodian-vietnamese-police-meet-to-discuss-forestry-crimes/

អាជ្ញាធរ​ជួយ​ទប់​ស្កាត់​ការ​បាក់​ច្រាំង​ទន្លេ ៣ ​កន្លែង

ទះ​របស់​ប្រជា​ពលរដ្ឋ​ ចំនួន ៣ ​ខ្នង ដែល​រង​ផល​ប៉ះពាល់​ ​ដោយ​សារ​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ​ នៅ​ភូមិ​ព្រែក​យី​ហិន ឃុំ​ឫ​ស្សី​ជ្រោយ ស្រុក​មុខ​កំពូល ត្រូវ​បាន​អាជ្ញាធរ​ជួយ​រុះរើ​ចេញ ពី​កន្លែង​បាក់​ដី និង​​ជម្លៀស​​ទៅ​រក​ទី​មាន​សុវត្ថិភាព ខណៈ​ការ ...

សុទ្ធ គឹមសឿន
https://bit.ly/2EESEia

លោក​ យន្ត មីន ​ប្រាប់​ឧកញ៉ា​ឲ្យ​ឈប់​​ចាក់​ដី​តាម​ព្រែក​​កោះ​ខ្យង​

អភិបាល​ខេត្ដ​ព្រះសីហនុ លោក យន្ដ មីន បាន​ប្រាប់​ទៅ​​ឧកញ៉ា​ម្នាក់​ដែល​​ជា​ប្រធាន​ក្រុមហ៊ុន អេច​ធីធីអេច អាយ​លែន អុិន​វិស​មេន ឲ្យ​បញ្ឈប់​សកម្មភាព​ជីក​យក​អាចម៍​ដី​និង​ការ​ចាក់​ដី​បំពេញ​​តាម​ដង​​​ព្រែក​កោះ​ខ្យង ស្ថិត​ក្នុង​ឧទ្យានជាតិ​ព្រះសីហនុរាម ​ក្នុង​ភូមិ កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ដោយសារ​តែ ...

វ៉ន ដារ៉ា
https://bit.ly/2BpuIeG

មន្ត្រី ​ប្រមូល​បាន​ឈើ​គ្មាន​ម្ចាស់​ ២៦ ដុំ

ឈើ​គ្មាន​ម្ចាស់​​ជា​ច្រើន​កំណាត់​ ដែល​ត្រូវ​បាន​គេ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​អ្នក​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ​ខេត្ត​មណ្ឌល​គិរី​ ត្រូវ​បាន​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ចុះ​ប្រមូល​​ ...

ឃុត សុភចរិយា
https://bit.ly/2Bpsig6

នាយករដ្ឋមន្ត្រី​សរសើរ​ក្រុមហ៊ុន​ចិន​ថា ធ្វើឲ្យ​តំបន់​ស្ងាត់​ទៅ​ជា​កន្លែង​ទេសចរណ៍

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​សៅរ៍​បាន​ថ្លែង​កោតសរសើរ​ក្រុមហ៊ុន​ចិន​មួយ​ដែល​កំពុង​អភិវឌ្ឍ​ទីក្រុង​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​ដោយ​លោក​លើក​ឡើង​ថា​បាន​ធ្វើឲ្យ​តំបន់​ស្ងប់ស្ងាត់​ទៅ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​។ តាម​គេហទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​នៅ​ថ្ងៃទី​ ១៥ ធ្នូ​នេះ ...

សុទ្ធ គឹមសឿន
https://bit.ly/2ScFE6s

​តុលាការ​កំពុង​ចាត់ការ​បុរស​ ៣​ នាក់​ពាក់ព័ន្ធ​ការ​បំផ្លាញ​ព្រៃឈើ​ដែនជម្រកសត្វព្រៃ​

​មន្ត្រី​តុលាការ​ខេត្តព្រះវិហារ​អះអាង​ថា​ តុលាការ​កំពុង​ចាត់​នីតិវិធី​ទៅ​លើ​សំណុំរឿង​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​បឹង​ពែរ​ ដែល​ប្រព្រឹត្ត​ដោយ​ជន​ចំណាកស្រុក​ចំនួន​ ៣​ នាក់​មក​ពី​ខេត្តកំពង់ធំ​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​មន្ត្រី​បរិស្ថាន​ និង​តំណាង​ប្រជា ...

ឃុត សុភចរិយា
https://bit.ly/2C7YUN5

ក្រសួង​បរិស្ថាន​រៀបចំ​ឯកសារ​បណ្ដុះបណ្ដាល​មន្ត្រី

អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ​ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ភ្នាក់ងារ​សេវាកម្ម​ព្រៃឈើ​អាមេរិក (US Forest Service) បាន​រៀបចំ​ឯកសារ​ដើម្បី​ត្រៀម​បណ្ដុះបណ្ដាល​ការយល់ដឹង​ដល់​មន្ដ្រី​ឧទ្យានុរក្ស​ពី​ការអភិរក្ស​ធនធាន​ធម្មជាតិ​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំក្រោយ​។ នេះ​បើ​តាម​លោក នេត្រ ភក្ដ្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​កាលពី​ម្សិលមិញ​។ ...

វ៉ន ដារ៉ា
https://bit.ly/2ErnMl2

សាលាដំបូង​ខេត្ត​ឲ្យ​អាវុធហត្ថ​ បន្ត​ឃុំ​ខ្លួន​បុរស​ខ្មែរ-វៀតណាម​ រឿង​បង្កើត​ឡធ្យូង

សាលាដំបូង​ខេត្ត ក្រចេះ​កាលពី​ម្សិលមិញ​បាន សម្រេច​ឲ្យ​មន្ត្រី​កងរាជ​អាវុធហត្ថ​នាំ​ជនសង្ស័យ​ ២ ​នាក់​​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​លួច​បង្កើត​ឡធ្យូង​ខុស​ច្បាប់​យក​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​វិញ ដើម្បី​រង់ចាំ​ការសាកសួរ​ជាថ្មី​ម្ដង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ ...

ឃុត សុភចរិយា
https://bit.ly/2ErhG48

សកម្មជន​ការពារ​ព្រៃឡង់ ល្បាត​ព្រៃ​រឹបអូស​បាន​រណារយន្ត​ ៧ ​គ្រឿង​ និង​ឈើ​ក្ដារ​ ៣ ​ម៉ែត្រគុប

រណារយន្ត​ ៧ ​គ្រឿង និង​ឈើ​ក្ដារ​ប្រមាណ​ ៣ ​ម៉ែត្រគុប​ដែល​ក្រុម​ជនល្មើស​បាន​កាប់​ច្រៀក និង​លាក់ទុក​នៅក្នុង​តំបន់​ដែន​ជម្រក សត្វព្រៃ ព្រៃ​ឡង់ ត្រូវ​បាន​ក្រុម​សកម្មជន​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​កំពង់ធំ ប្រទះ​ឃើញ និង​ប្រមូល​យក​ទៅ​ប្រគល់​ជូន​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​អូរផ្អាវ ដើម្បី​រក្សាទុក និង​ចាត់ចែង​បន្ត​តាម​នីតិវិធី​។ ...

ឃុត សុភចរិយា
https://bit.ly/2SwJYNO

រដ្ឋាភិបាលយល់ព្រមឲ្យក្រសួង ៤ រៀបចំកែលម្អរំដោះទឹកកខ្វក់ និង ដោះស្រាយសំរាមតាមឆ្នេរ

ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​យល់ព្រម​ឲ្យ​ក្រសួង​ចំនួន​ ៤ ​រៀបចំ​កែលម្អ និង​ពង្រីក​បន្ថែម​សមត្ថភាព​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ និង​ដោះស្រាយ​សំរាម ប្រព័ន្ធ​លូទឹកស្អុយ និង​ទីលាន​សម្ងួត​ភក់​ក្នុង​ក្រុង​ព្រះសីហនុ បន្ទាប់ពី​ស្ថាប័ន​ទាំងនោះ​បាន​ចុះ​ពិនិត្យ​ និង​សិក្សា​រួចរាល់​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2QaBnDD

សហគមន៍​មួយ​បាន​រង្វាន់​ចំពោះ​ការចូលរួម​អភិរក្ស​សត្វ​ស្លាប​កម្រ

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ត្មាតប៉ើយ ធឿនក្រសាំង ឃុំ​ព្រីងធំ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​បាន​ទទួល​ពានរង្វាន់​អេកូទេសចរណ៍​គំរូ​​ពី​ក្រសួង​ទេសចរណ៍​កាលពី​ចុង​ខែ​មុន​ចំពោះ​ការចូលរួម​ការពារ និង​អភិរក្ស​សត្វ​ស្លាប​ដ៏កម្រ និង​ការចូលរួម​ផ្តល់​សេវា​អេកូទេសចរណ៍​។ ...

គង់ មេត្ដា
https://bit.ly/2Ec5vIs

ពលរដ្ឋ​រង​ផលប៉ះពាល់​ពី​ការសង់​ទំនប់​ត្អូញ​ខ្វះ​ទឹក​ប្រើ

ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​រង​ផលប៉ះពាល់​ដោយ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម ២ ​កាលពី​ម្សិលមិញ​បាន​ត្អូញត្អែរ​អំពី​កង្វះខាត​ទឹកស្អាត​ប្រើប្រាស់ ខណៈ​ស្រះ​ទឹក​ ១ ​ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​ជីក​ឲ្យ​ពួកគាត់​នៅ​ចំណុច​ទួលស្រែវែង​នៅ​ពុំ​ទាន់​ចេញ​ទឹក​នៅ​ឡើយ​។ ...

ឃុត សុភចរិយា
https://bit.ly/2Q7Hgl7

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YFgpk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!