ក្រសួងបរិស្ថានៈ តំបន់ការពារធម្មជាតិត្រូវបង្កើនពី ២៣ ដល់ ៥៤
ក្រសួងបរិស្ថានបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សធនធានធម្មជាតិ និងការយកចិត្តទុកដាក់ក្នុងការការពារបរិស្ថានដោយក្រសួងបានបង្កើនតំបន់ការពារធម្មជាតិពី ២៣ តំបន់ដល់ចំនួន ៥៤ តំបន់ធ្វើឲ្យផ្ទៃដីតំបន់ការពារធម្មជាតិទូទាំងប្រទេសសរុបប្រមាណជាង ៧,៥ លានហិកតា ឬស្មើនឹង ៤១ ភាគរយនៃផ្ទៃដីប្រទេសទាំងមូល។ នេះបើយោងតាមវីដេអូឯកសាររបស់ក្រសួងបរិស្ថានដែលបានផ្សព្វផ្សាយស្របនឹងថ្ងៃបើកសម្ពោធវិមានឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។ វីដេអូឯកសារនេះបង្ហាញថា រយៈពេលជាង ២០ ឆ្នាំមកនេះវិស័យបរិស្ថានបានរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការចូលរួមពីភាគីពាក់ព័ន្ធមនុស្សគ្រប់ស្រទាប់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងការថែរក្សាបរិស្ថានបានល្អប្រសើរ។ ក្រសួងបង្ហាញថា ២០ ឆ្នាំជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជាគិតត្រឹមឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះក្រសួងបរិស្ថានមានអាណត្ដិរបស់ខ្លួនសរុបចំនួន ២៥ ឆ្នាំ។ នេះបើគិតពីការបង្កើតក្រសួងដំបូងតាំពីឆ្នាំ ១៩៩៣។ …
វ៉ន ដារ៉ា
https://bit.ly/2SxhOme