ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ថែទាំ​វិនិយោគ​

​លោក​ ហ៊ាន​ សា​ហ៊ី​ប​ ទីប្រឹក្សានាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ និង​លោក​ ម៉ាង​ ស៊ី​ណេ​ត​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ព្រមទាំង​មន្ត្រី​ជំនាញ​ កាលពី​ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​ ២០២៥​ បាន​ចុះ​ពិនិត្យ ...

ស៊ុំ ម៉ាណេត
https://bit.ly/4hiHTAc

កម្ពុជាបន្ត​​ខិតខំជំរុញការកែលម្អលើ​គ្រប់​វិស័យ​​ដើម្បី​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច

អនុប្រធានទី១ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល បាន​អះអាង​ថា កម្ពុជា​កំពុងបន្តខិតខំជំរុញការកែលម្អលើ​គ្រប់​វិស័យ​​ដើម្បី​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងបង្កើន​សក្តានុពល​ក្នុង​ការ​​ទាក់​ទាញអ្នក​វិនិយោគ​បរទេស​ឱ្យ​​​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​​កាន់​តែ​ច្រើន។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-3-1723-261492

រដ្ឋាភិបាល គ្រោង​ពង្រីកវិសាលភាព​កម្មវិធីពិសេសជំរុញការ​​វិនិយោគ​នៅ​ទូទាំងប្រទេស បន្ទាប់​ពី​ទទួល​ជោគ​ជ័យ​នៅ​ខេត្ត​ព្រះសីហនុ​

មន្រ្តីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ដើម្បី​លើកទឹកចិត្ត​ដល់វិនិយោគិន​បន្ថែម​ទៀត​ រដ្ឋាភិបាល​នឹងពង្រីកវិសាលភាព​កម្មវិធី​ពិសេស​ជំរុញការវិនិយោគ​ក្នុងក្របខ័ណ្ឌទូទាំងប្រទេស​ បន្ទាប់ពីកម្មវិធីនេះត្រូវ​បានអនុវត្តន៍ដោយ​​​ជោគជ័យគួរជាទីមោទនៈ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-27-1238-261455

កម្ពុជា​បដិសេធ​ចំពោះ​វត្តមាន​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ធុរជន​កូរ៉េខាងជើង​

អ្នក​ជំនាញ​បាន​អះអាង​ សេចក្តី​ប្រកាស​បដិសេធ​របស់​ក្រសួង​ពាណិជ្ជកម្ម​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញសារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ NK News ពីករណីសង្ស័យថាមានក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង)​មួយកំពុងផ្សាយពាណិជ្ជកម្ម ដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្នុងប្រទេស​​ចិន និងកម្ពុជា គឺ​ជា​ការ​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​ និង​ការ​គោរពដោយ​ខ្ជាប់​ខ្ជួននៅ​នឹង​សេចក្តី​សម្រេចនានា​របស់​អង្គការ​សហប្រជាជាតិ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-2-28-1724-261475

ការបង្កើនល្បឿនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងចាំបាច់ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០

មន្រ្តីជាន់ខ្ពស់រាជ​រដ្ឋាភិបាលបា​នលើកឡើងថា ការបង្កើនល្បឿន​ពិពិធកម្មសេដ្ឋកិច្ច គឺជារឿងចាំបាច់ដើម្បីឈាន​ទៅ​សម្រេចបាន​នូវចក្ខុវិស័យ​កម្ពុជា ឆ្នាំ ២០៥០ ដែល​​ក្លាយ​ជា​ប្រទេសមានប្រាក់ចំណូល​ខ្ពស់។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-21-1556-261410

ទុនជាង​១ពាន់​លាន ​ក្រុមហ៊ុន​វៀតណាម THACO អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅកម្ពុជា​អាចរក​ចំណូល​​៨០០​លាន​ក្នុងមួយ​ឆ្នាំ​ចាប់ពីឆ្នាំ​២០២៨

THACO AGRI ​​ជាបុត្រសម្ព័ន្ធ​ក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) របស់វៀតណាម​ និង​បាន​ចាប់ផ្ដើម​អភិវឌ្ឍ​វិស័យ​កសិកម្មដោយ​ផ្ដោត​សំខាន់​លើ​ចេក គោ និងបន្លែ​ហូប​ផ្លែ​ដទៃ​ទៀត ​នៅក្នុង​ខេត្ដ​ក្រចេះ និងខេត្ដរតនគិរី ​​​កាលពី​ឆ្នាំ​២០១៨ បាន​ប៉ាន់​ប្រមាណ​ថា ក្រុមហ៊ុន​អាច​​រក​ប្រាក់​ចំណេញ​ ៨០០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ​ចាប់ពី​ឆ្នាំ​២០២៨​។  ...

ហុង រស្មី
https://www.postkhmer.com/business/2025-2-17-1541-261351

វិនិយោគិនចិន​ជិត ២០​ ក្រុមហ៊ុន​​បាន​បង្ហាញ​ចំណាប់​​អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​

វិនិយោគិន​ចំនួន​ ១៨ ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ចំពោះ​សក្តានុពល​​វិនិយោគ​នៅ​កម្ពុជា​ ខណៈ​កម្ពុជាមាន​វិស័យ​ចម្រុះ​ជាច្រើន​ដែល​ត្រូវ​ការ​អ្នក​វិនិយោគ​​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់ ដើម្បី​ដាំដុះ ផលិត/​កែច្នៃ​ទំនិញ​បំពេញ​ឱ្យ​តម្រូវ​ការ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-18-1444-261362

​អ្នក​វិនិយោគ​ចិន​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​វិនិយោគ​លើ​វិស័យ​កសិកម្ម​របស់​កម្ពុជា​

កាលពី​ម្សិលមិញ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ជំរុញ​ឱ្យ​វិនិយោគិន​ពិចារណា​ក្នុង​ការ​បង្កើត​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​ កសិកម្ម​ ជា​ពិសេស​ការ​កែ​ច្នៃ​ស្វាយចន្ទី​ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ផង​ដែរ​។​ ...

​មុំ​ គ​ន្ធា​
https://shorturl.at/ds2W7

ចំណូលពន្ធគយក្នុងឆ្នាំ ២០២៤ មានទឹកប្រាក់ជាង ២៥៩០លានដុល្លារ កើនឡើងជាង ១០ ភាគរយ

ការ​កើនឡើង​​នៃ​តម្រូវ​​ការ​វត្ថុធាតុដើមដើម្បី​យក​ទៅ​បំពេញ​ឱ្យ​សេចក្តី​ត្រូវ​ការ​របស់​រោងចក្រ/សហគ្រាស​ក្នុង​ស្រុក​យក​ទៅ​​ផលិត ឬ​កែច្នៃ​ទំនិញ​សម្រាប់​នាំ​ចេញ​ទៅលក់​នៅ​ទីផ្សារ​អន្តរជាតិ បាន​ធ្វើ​ឱ្យ​​ការ​ប្រមូល​ចំណូល​ពន្ធ​គយរបស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ក្នុង ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-11-1523-261299

ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជាក្នុង​ខែ​ដំបូង​ឆ្នាំ​ ២០២៥ កើនឡើង​ជិត ២៥ភាគរយ

ចំនួន​ទឹក​ប្រាក់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​បាន​បន្ត​ភាព​ល្អ​ប្រសើរ ដោយក្នុង​ខែ​ទី​១ នៃ​ឆ្នាំ ​២០២៥ សម្រេច​បាន​ជាង ៥ ពាន់​លាន​ដុល្លារ កើន​ជិត ២៥ ភាគ​រយ​បើ​ធៀប​នឹង​ខែមករា ​ឆ្នាំ​ ២០២៤។ ចំនួន​ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​មាន​ប្រមាណ​ ៤៥ ភាគរយ​នៃ​ចំនួន ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-10-1049-261289

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​សម្រួលការ​ចុះបញ្ជី​អាជីវកម្ម​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ កំពុង​ដំណើរការ​កែ​លម្អ​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ ដោយសារ​តែ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​របស់​ក្រុមហ៊ុន​នានា​ ស្រប​ពេល​ដែល​សម្ពាធ​សង្គ្រាម​ពាណិជ្ជកម្ម​កើតឡើង​។​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ ...

​ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501635801/cdc-to-simplify-business-registration-to-lure-investment/

ការ​ផ្តល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ បាន​ជួយ​បង្កើន​ផលិតកម្ម​ស្រូវ​ដល់​ ១៣​លាន​តោន​

​លោក​ កៅ​ ថា​ច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ និង​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​និង​កសិកម្ម​ បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្តល់​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​កសិផល​ និង​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​កសិករ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ដោយ​បង្កើន​ផលិតកម្ម​ស្រូវ​ពី​ ៩ ...

​ស៊ុំ​ ម៉ា​ណេ​ត​
https://shorturl.at/uqyVA

ប្រតិភូអឺរ៉ុប​​​បង្ហាញ​ចំណាប់​​អារម្មណ៍​ចំពោះ​​សក្តានុពលនៃ​ការ​វិនិយោគ​នៅកម្ពុជា

គណៈប្រតិភូចំនួន ៩ ប្រទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប បាន​បង្ហាញ​ចំណាប់​​អារម្មណ៍​ចំពោះ​​សក្តានុពលនៃ​ការ​វិនិយោគ​នៅកម្ពុជា និងចេតនា​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនរបស់​ខ្លួន​​ឱ្យពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា​ឱ្យ​កាន់តែច្រើនបន្ថែមទៀត​បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​​ថ្នាក់​ដឹក​នាំ​​​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC)។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-6-1434-261269

ទុនវិនិយោគ​​សរុប​នៃ​បណ្តា​​ក្រុមហ៊ុន​ដែល​​ CDC អនុម័តក្នុង​ខែ​មករា កើនឡើង​​ប្រមាណ ៣០០​ភាគរយ​

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា(CDC) ក្នុង​ខែ​មករា ឆ្នាំ​ ២០២៥ បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​ចំនួន ៦៨ ដែល​មាន​ដើម​ទុន​សរុប​ប្រមាណ ៧៤៨ លានដុល្លារ កើន​ឡើង​ប្រហែល ៣០០ ភាគរយ​បើ​ធៀប​នឹង​ខែ​មករា ឆ្នាំ​២០២៤​។ ប្រទេស​ចិនបាន​បន្ត​ឈរ​នៅ​លើ​គេ​ក្នុង​នាម​ជា​ប្រទេស​​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​ច្រើន​ជាង​គេ​។ ​នេះ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-5-1726-261260

លោក​រដ្ឋមន្ត្រី​ឌិ​ត​ ទីណា​៖​ កម្ពុជា​បើកចំហ​ដល់​គ្រប់​អ្នក​វិនិយោគ​ផ្នែក​កសិកម្ម​ទាំងអស់​

​លោក​ ឌិ​ត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​កាលពី​ម្សិលមិញ​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​បើកចំហ​ដល់​គ្រប់​អ្នក​វិនិយោគ​ទាំងអស់​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​។ ​ ...

​មុំ​ គ​ន្ធា​
https://shorturl.at/F8oGj

គម្រោង​វិនិយោគ​ចំនួន ១២ បាន​ដាក់​ពាក្យ​ស្នើ​សុំ​វិនិយោគ​នៅ​កម្ពុជា

គម្រោងវិនិយោគ​ចំនួន ១២ ដែល​មាន​ដើមទុន​សរុប ១៣៥ លានដុល្លារ និង​អាចបង្កើតការងារបាន ៧ ០០០ កន្លែងកំពុង​​ត្រូវ​បាន​​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) យក​មក​​ពិនិត្យពិភាក្សា និង​វាយ​តម្លៃ​លើ​លក្ខណៈសម្បត្តិដើម្បី​អាច​ទទួល​បាន​ការ​​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-4-1630-261244

ក្រុមហ៊ុន WorldBridge Group ផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៥

ក្រុមហ៊ុន WorldBridge Group បានលើកឡើងពីសក្តានុពលរបស់កម្ពុជាជាទីផ្សារកំណើនដែលកំពុងរីកចម្រើននៅក្នុងអាស៊ានក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៥ (WEF25) នៅទីក្រុង Davos ប្រទេសស្វីស។ ...

ស៊ុំ ម៉ាណេត
https://rb.gy/t596s2

ក្រុមប្រឹក្សា​ធុរកិច្ច​ស្ត្រី​ហ្វី​លី​ពី​ន​ បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ កាលពី​ម្សិលមិញ​បាន​កោតសរសើរ​ចំពោះ​តួនាទី​របស់​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច​ ដោយ​មាន​ប្រសាសន៍​ថា​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​អាច​ឈាន​ទៅ​មុខ​បាន​ លុះត្រាតែ​មានការ​ចូលរួម​យ៉ាង​សកម្ម​របស់​ស្ត្រី​ក្នុង​វិស័យ​ជា​ច្រើន​ ដើម្បី ...

​មុំ​ គ​ន្ធា
https://shorturl.at/V4tTd

កម្ពុជា​សហការ​ជាមួយ​ក្រុមហ៊ុន​ Alibaba​ Cloud​ ដើម្បី​បង្កើត​ថ្នាល​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក

​រាជរដ្ឋាភិបាល​ថ្ងៃ​សុក្រ​បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​ Alibaba​ Cloud​ (Singapore)​ Private​ Limited​ ដើម្បី​បង្កើត​ថ្នាល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​ជំនាញ​ទីផ្សារ​ឌី​ជី​ថ​ល​។​ ​ ...

ជា​ វណ្ណ​យុទ្ធ​
https://shorturl.at/ApwAR

អ្នកជំនាញ​ច្បាប់​ពន្យល់​មេ​ដឹកនាំ​ធុរកិច្ច​ពី​ហ្វីលីពីន​អំពី​សារៈ​សំខាន់​ផ្នែក​ច្បាប់​ក្នុង​ការ​ប្រកប​អាជីវកម្ម​នៅ​​កម្ពុជា

អ្នកជំនាញ​ផ្នែក​ច្បាប់​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​ទិដ្ឋភាព​​ច្បាប់​នៅ​កម្ពុជា​ ដើម្បី​ឲ្យ​ការ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​ទទួល​បាន​ដោយ​ជោគជ័យ ទោះ​បី​ប្រទេស​នេះ​មាន​បរិយាកាស​វិនិយោគ​បើក​ចំហ និង​​មាន​គោលនយោបាយ​គាំទ្រ​អាជីវកម្ម​យ៉ាង​ណា ...

នៀម ឆេង
https://www.postkhmer.com/national/2025-1-22-1652-261161

កម្ពុជា និង IFC សហការគ្នាដើម្បីអភិវឌ្ឍន៍ទីផ្សារឧបករណ៍និស្សន្

ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជាត្រូវបាន​រំពឹង​ថា ​នឹង​​ឆ្ពោះ​ទៅមុខ​កាន់​តែ​លឿន​បន្ថែម​ទៀត​ បន្ទាប់​ពី​និយ័តករមូលបត្រកម្ពុជា(SERC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះ​កិច្ចព្រមព្រៀងសហប្រតិបត្តិការគ្នា​ដើម្បីរួមចំណែកកសាងនូវប្រព័ន្ធអេកូឡូស៊ីទីផ្សារឱ្យកាន់​តែ​រឹង​មាំ និង​ធានាបាននូវកំណើនប្រកបដោយចីរភាព។ នេះ​បើ​តាម​ លោក ស៊ូ សុជាតិ អគ្គនាយក SERC។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-1-22-168-261160

គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ត្រូវ​បាន​អនុម័ត​ក្នុង​ឆ្នាំ​ ២០២៤

ស្ថិរភាពនយោបាយ និង​​កំណើនសេដ្ឋកិច្ច​រឹងមាំ បាន​ជួយ​​​ឱ្យ​កម្ពុជា​​ក្នុង​ឆ្នាំ​២០២៤ ទាក់​ទាញ​​វិនិយោគិន​មក​​បង្កើតតំបន់សេដ្ឋកិច្ចពិសេស​ចំនួន ១០​ ដែល​មាន​ទុនចុះបញ្ជី​​សរុប​ប្រមាណ ៨៥០ លាន​ដុល្លារ ខណៈ​ការនាំចេញទំនិញរបស់​តំបន់សេដ្ឋកិច្ចពិសេស​ទាំង​អស់​នៅ​កម្ពុជា​ មាន​ទឹក​ប្រាក់​​ជាង ៥ ពាន់លាន​ដុល្លារ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-1-21-163-261152

ប្រទេស​ចិន​នៅ​តែ​ជា​ប្រភព​នៃ​ការ​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​របស់​កម្ពុជា​

​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បានឱ្យ​ដឹង​ថា​ ប្រទេស​ចិន​គឺជា​ប្រភព​នៃ​ការ​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ ដែល​ស្មើនឹង​ជិត​ ៥០​ ភាគរយ​នៃ​ចំនួន​វិនិយោគ​សរុប​កាលពី​ឆ្នាំ​មុន​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501623409/china-remains-cambodias-largest-fdi-source/

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ១០​ ដែល​មាន​តម្លៃ​ ៨៥០​ លាន​ដុល្លារ​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ដែលមានតម្លៃ ៨៥០ លានដុល្លារក្នុងឆ្នាំ ២០២៤ បង្កើតការងារបានប្រមាណ ៤០០០ កន្លែង។ ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/501623262/cdc-approves-10-sez-investment-projects-worth-850-million/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CArg2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!