ឧស្សាហកម្មព្រៃឈើ
ការកាប់ឈើ និងឈើមានតម្លៃ
សមត្ថកិច្ចចាប់់រថយន្តធុនធំដឹកដំឡូងមី លួចបង្កប់ឈើប្រណីត
រថយន្តធុនធំដឹកដំឡូងមីលួចបង្កប់ដឹកឈើប្រណីត ១ គ្រឿង ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ ស្ទាក់ចាប់ កាលពីថ្ងៃទី ១ ខែ មេសា នៅតាមបណ្តោយផ្លូវជាតិលេខ ០៦ ក្នុងឃុំជ្រាប់ ស្រុកសន្ទុក ប៉ុន្ដែម្ចាស់រថយន្តបានរត់គេចខ្លួនបាត់។ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ បាន ...
សុទ្ធ គឹមសឿន
https://bit.ly/2CYB9XC
កម្មករចំណាកស្រុកកម្ពុជាត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃពីបទកាប់ឈើ
កម្មករចំណាកស្រុកកម្ពុជាជាច្រើននាក់ដែលសង្ស័យថា បានកាប់ឈើនៅក្នុងព្រៃការពារមួយត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយកងរាជអាវុធហត្ថនៅឯរោងចក្រកៅស៊ូមួយក្នុងខេត្តនគររាជសីមា ប្រទេសថៃ។ យោងតាមរបាយការណ៍មួយរបស់កាសែតបាងកកប៉ុស្តិ៍បានឱ្យ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50592318/cambodians-arrested-in-thailand-over-logging/
លោក ហ៊ុន សែន ជំរុញឲ្យលុបបំបាត់ការនាំឈើចេញ ខណៈចំនួនបង្ក្រាបបទល្មើសព្រៃឈើថយចុះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានជំរុញឲ្យមន្ត្រីពាក់ព័ន្ធទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើគ្រប់ប្រភេទទៅក្រៅប្រទេសដែលគ្មានការអនុញ្ញាតឲ្យមានប្រសិទ្ធភាពនិងតម្លាភាព ខណៈក្រសួងកសិកម្មបានបង្ហាញរបាយការណ៍ថា ពេញ ១ ឆ្នាំ ២០១៨ សមត្ថកិច្ចបានបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃបានសរុបចំនួន ១ ០៩៣ ករណី គឺមានការ ...
សុទ្ធ គឹមសឿន
https://bit.ly/2JhXLrM
អ្នកភូមិ ១០ នាក់លួចកាប់រានដីព្រៃអភិរក្សត្រូវបានហាមឃាត់ និងអប់រំណែនាំ
អ្នកភូមិចំនួន ១០ នាក់ត្រូវបានក្រុមមន្ត្រីឧទ្យានជាតិព្រះសីហនុរាម ចុះធ្វើការហាមឃាត់ និងអប់រំណែនាំឲ្យរុះរើតង់របស់ពួកគេចេញពីក្នុងតំបន់ព្រៃអភិរក្សខណៈពួកគេបានលួចឆ្មក់ចូលទៅបោះតង់ ដើម្បី ...
ឃុត សុភចរិយា
https://bit.ly/2u6Knw3
អាវុធហត្ថចាប់ឡានដឹកឈើ ២ គ្រឿង
រថយន្ត ២ គ្រឿងដែលផ្ទុកពេញដោយឈើលេខ ១ និងគំនរឈើជាច្រើនដុំផ្សេងទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បង្ក្រាបចាប់ និងរឹបអូសយកទៅប្រគល់ឲ្យខាងមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ...
ឃុត សុភចរិយា
https://bit.ly/2UjbQpP
ទីតាំងអារឈើ ១ កន្លែង នៅពោធិ៍សាត់ត្រូវបានបង្ក្រាប
ទីតាំងរោងម៉ាស៊ីនអារឈើគ្មានច្បាប់ ១ កន្លែង នៅភូមិក្សេត្របុរី ឃុំ សន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានអាជ្ញាធរខេត្តបង្ក្រាប កាលពីថ្ងៃទី ២០ កុម្ភៈ ដោយរឹបអូសឈើបានជាង ១៣ ម៉ែត្រគុប ខណៈឈើប្រណីតប្រមាណជាង ១០ ម៉ែត្រគុប នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានពលរដ្ឋប្រទះឃើញ ប៉ុន្ដែអាជ្ញាធរនៅមិនទាន់ចាត់វិធានការ ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2GXiZbO
ឈើមូលជាង ១០០ កំណាត់និងម៉ាស៊ីនអារឈើ ៣ គ្រឿងត្រូវបានបង្ក្រាប
មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិយាយកាលពីថ្ងៃចន្ទថា ឈើមូលច្រើនប្រភេទជាង ១០០ កំណាត់និងម៉ាស៊ីនអារឈើ ៣ គ្រឿង ដែលក្នុងនោះ ២ គ្រឿងជាម៉ាស៊ីនរ៉ៃ និង ១ គ្រឿងទៀតជាម៉ាស៊ីនថាសច្រៀកឈើ រួមទាំងឈើក្ដារបន្ទះមួយចំនួនទៀត ត្រូវបានកម្លាំងគណៈកម្មការបង្ក្រាប ...
ឃុត សុភចរិយា
https://bit.ly/2GSqssk
ថៃឃាត់ខ្លួនពលរដ្ឋខ្មែរលួចឆ្លងដែន ៨ នាក់
ក្នុងរយៈពេលជាង ១ ខែដើមឆ្នាំ ២០១៩ នេះ អាជ្ញាធរថៃ បានចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៨ នាក់ដែលលួចឆ្លងដែនខុសច្បាប់ តាមច្រករបៀងតូចៗក្នុងខេត្តឧត្តរមានជ័យ បើទោះបីជាកម្លាំងសមត្ថកិច្ចការពារព្រំដែនកម្ពុជា បានពង្រឹងការល្បាត ដើម្បី ...
ឃុត សុភចរិយា
https://bit.ly/2BI1kRY
ក្រសួងកំពុងកំណត់ប្រភេទឈើល្មើស និងឈើក្នុងដីក្រុមហ៊ុន
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានអះអាងកាលពីម្សិលមិញថា ក្រសួងបរិស្ថាននិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាននិងកំពុងកំណត់មុខសញ្ញាប្រភេទឈើដែលបានដឹកចេញរាល់ ...
សុទ្ធ គឹមសឿន
https://bit.ly/2tjQ0H0
ការកាប់ឈើខុសច្បាប់ត្រូវបានបដិសេធនៅក្នុងខេត្តមណ្ឌលគិរី
កាលពីម្សិលមិញ ក្រសួងកសិកម្មខេត្តមណ្ឌលគិរី បានច្រានចោលការអះអាងរបស់សកម្មជនបរិស្ថានថា ខ្លួនបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន២ ដឹកឈើទៅប្រទេសវៀតណាម។ សកម្មជន ហេង ស្រស់ អាយុ ២៤ឆ្នាំ មកពីក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា បាននិយាយកាលពីថ្ងៃចន្ទថា ...
ឃួន ណារីម
https://www.khmertimeskh.com/50576716/illegal-logging-denied-in-mondulkiri-province/
ក្រសួងបានប្រមូលផ្តុំបទល្មើសព្រៃឈើ
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកាលពីម្សិលមិញបាននិយាយថា កាលពីឆ្នាំមុនក្រសួងបានបង្ក្រាបបានជាង ១.០០០ករណី។ នៅក្នុងរបាយការណ៍ ក្រសួងបាននិយាយថា មានចំនួនសរុប ១.០៩៣ករណី កាលពីឆ្នាំមុនដោយកត់សម្គាល់ថា ៥៨២ ត្រូវបានពិន័យជាប្រាក់ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50575309/ministry-tallies-forestry-crimes/
មន្ត្រីកងរាជអាវុធហត្ថរឹបអូស ឈើប្រភេទរាជកុល ១៥០ កំណាត់
លោក សូ សុវណ្ណឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងលាក់ឈើមួយកន្លែង ហើយរឹបអូសបានឈើប្រភេទ រាជកុល ១៥០ កំណាត់ និងបានដឹកយកទៅរក្សាទុកនៅអង្គការ ស៊ី.អាយ (CI) ដើម្បីបន្តការស៊ើបអង្កេតរកម្ចាស់ក្នុងការឈានទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ...
ខន សាវិ
https://bit.ly/2HDgblY
លោក ហ៊ុន សែន ណែនាំឲ្យកងទ័ពចូលរួមការពារធនធានធម្មជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានធ្វើការណែនាំដល់កងទ័ពឲ្យចូលរួមជាមួយកម្លាំងអនុវត្តច្បាប់ដើម្បីការពារធនធានធម្មជាតិហើយមិនត្រូវពាក់ព័ន្ធនឹងបទល្មើសព្រៃឈើឬការពារឈ្មួញឈើនោះទេ។ លោកនាយករដ្ឋមន្ដ្រីបានថ្លែងបែបនេះក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ...
វ៉ន ដារ៉ា
https://bit.ly/2HyDzRA
សមត្ថកិច្ច រឹបអូសឈើ ៣០ កំណាត់ពីក្នុងព្រៃ
ឈើប្រភេទលេខ ១ និងលេខ ២ សរុបចំនួន ៣០ កំណាត់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រឹបអូសពីក្នុងព្រៃមួយកន្លែង នៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា កាលពីថ្ងៃទី ២០ ខែមករា ហើយបានប្រគល់ឲ្យមន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើ ...
ឃុត សុភចរិយា
https://bit.ly/2Hp1ra9
លោក ហ៊ុន សែន ប្រតិកម្មចំពោះអ្នករិះគន់ពីការបាត់បង់ព្រៃឈើនៅកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីម្សិលមិញបានប្រតិកម្មចំពោះក្រុមអ្នករិះគន់ដែលបានចោទប្រកាន់ទៅលើរាជរដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយខ្នងនៃការធ្វើឲ្យបាត់បង់ព្រៃឈើនៅកម្ពុជា ខណៈពួកគេបានកំពុងប្រើប្រាស់ឈើប្រណីតដើម្បីសាងសង់ និងតុបតែងលំនៅឋាន។ ...
ឡុង គីមម៉ារីតា
https://bit.ly/2VOsr6h
ក្រសួងចាត់ទុករបាយការណ៍សហគមន៍ព្រៃឡង់ថា ជាការបំពុលព័ត៌មាន
ក្រុមបណ្ដាញសហគមន៍ព្រៃឡង់នៅក្នុងខេត្តចំនួន ៤ បានរួមគ្នាបង្ហាញរបាយការណ៍កាប់បំផ្លាញព្រៃឈើកាលពីដើមខែមករាបានឲ្យដឹងថា គល់ឈើដែលគេកាត់រួចចំនួន ៤១ ភាគរយនៃដែនជម្រកសត្វព្រៃ ព្រៃឡង់ទាំងមូលត្រូវបានគេរកឃើញ ...
សុទ្ធ គឹមសឿន
https://bit.ly/2SSo34l
ក្រសួងបង្កើតស្ថាប័នថ្មី ផ្ដោតលើការបង្ក្រាបឈើប្រណីត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានសម្រេចបង្កើតស្ថាប័នថ្មីមួយបន្ថែមទៀតដែលមានតួនាទីក្នុងការបង្ការ ទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសព្រៃឈើគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសជួញដូរឈើគ្រញូង។ នេះបើតាម លោក សួន សុវណ្ណ អ្នកនាំពាក្យរដ្ឋបាលព្រៃឈើ កាលពីម្សិលមិញ។ ...
ឃុត សុភចរិយា
https://bit.ly/2QEuGVZ
សកម្មជនព្រៃឈើថា ពួកគេនឹងចុះអង្កេតបទល្មើសព្រៃឈើទៀត ទោះមានការរារាំងក្តី
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន និងក្រុមការងាររបស់គាត់ គ្រោងចុះអង្កេតស្រាវជ្រាវបទល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និង ភ្នំក្រវាញនៃខេត្តពោធិ៍សាត់ជាថ្មីទៀតក្នុងពេលឆាប់ៗនេះ បើទោះជា ...
ឃុត សុភចរិយា
https://bit.ly/2RytsQH
តុលាការកំពុងស៊ើបអង្កេត រកអ្នកជួលឲ្យគេដឹកឈើជំនួសខ្លួន
តុលាការខេត្តពោធិ៍សាត់បានសម្រេចដោះលែងបុរសសង្ស័យ ៤ នាក់ដែលជាអ្នកបើកបររថយន្តដឹកឈើ ២ គ្រឿង និងអ្នកលើកដាក់ឈើហើយកំពុងធ្វើការស៊ើបអង្កេតស្វែងរកម្ចាស់រថយន្តដឹកឈើនេះ បន្ទាប់ពីសមត្ថកិច្ចបានចាប់ឃាត់ខ្លួនពួកគេនៅពេលកំពុងដឹកឈើ ១១ កំណាត់នៅភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញកាលពី ...
សុទ្ធ គឹមសឿន
https://bit.ly/2AKlmLd
សហគមន៍បណ្ដាញព្រៃឡង់ ចោទក្រុមហ៊ុនកូរ៉េមួយថា បានបំផ្លាញដើមច្បោះជ័រ
ក្រុមសហគមន៍ព្រៃឡង់បានចោទក្រុមហ៊ុនកូរ៉េមួយថា បានបំផ្លាញដើមច្បោះជ័រពួកគាត់ និងព្រៃផ្សេងទៀតក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់រួចដឹកចូលក្នុងតំបន់ស្ដារសម្បទានព្រៃឈើពួកគេដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ប៉ុន្តែតំណាងក្រុមហ៊ុននេះ បដិសេធហើយថាជាការប្រឌិតដើម្បី ...
ឃុត សុភចរិយា
https://bit.ly/2LXLoPs
រថយន្ត ១ គ្រឿងពេលគ្រោះថ្នាក់ចរាចរណ៍ ឆែកឃើញផ្ទុកសុទ្ធតែឈើ
រថយន្តសាំងយ៉ុងដឹកឈើប្រណីត ១ គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ក្នុងអំឡុងពេលដាច់ហ្វ្រាំងជាន់មិនស៊ីជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍ និងស្លាកលេខផ្លូវនាថ្ងៃទី ១ មករា ម្សិលមិញត្រង់ចំណុចមុខផែស្ងួតភ្នំពេញ នៅតាមបណ្ដោយផ្លូវលេខ ៨០ កែងផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ...
សុទ្ធ គឹមសឿន
https://bit.ly/2VnqUnr
ពាក្យបណ្តឹងការកាប់ឈើខុសច្បាប់ត្រូវបានបដិសេធ
សកម្មជនព្រៃឈើនៅស្រុកសំឡូតខេត្តបាត់ដំបងបានឱ្យដឹងថានៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនដែលបានទទួលបានសម្បទានដីសេដ្ឋកិច្ច (ELC) នៅក្នុងតំបន់នោះ កំពុងជួញដូរឈើពីខាងក្រៅព្រំដែនដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/illegal-logging-claims-refuted
សកម្មជនឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើបាន ៧៣ នាក់
យ៉ាងហោចណាស់មនុស្ស ៧៣ នាក់ត្រូវបានក្រុមសកម្មជនបណ្ដាញការពារព្រៃឡង់ចាប់ឃាត់ខ្លួន និងរណារយន្ត ១២៣ គ្រឿងត្រូវបានរឹបអូសប្រគល់ឲ្យមន្ត្រីជំនាញបរិស្ថានពាក់ព័ន្ធបទល្មើសកាប់បំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងរយៈពេល ១ ឆ្នាំ ២០១៨ នេះ។ នេះបើ ...
ឃុត សុភចរិយា
https://bit.ly/2LFYxwo
សកម្មជនព្រៃឈើនឹងប្រឈមមុខនឹងការស៊ើបអង្កេតពីបទ "ការញុះញង់"
កាលពីថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់របស់ក្រុមសិទ្ធិមនុស្សម្នាក់ និងសមាជិកសហគមន៍ជនជាតិភាគតិចចំនួនប្រាំបីនាក់ត្រូវបានចោទសួរដោយព្រះរាជអាជ្ញាតុលាការខេត្តរតនគិរីទាក់ទងនឹងការចោទប្រកាន់ថាញុះញង់ឧក្រិដ្ឋកម្មព្រៃឈើ។ ...
នៀម ឆេង
https://www.phnompenhpost.com/national/forest-activists-face-incitement-probe