សមត្ថ​កិច្ច​ចាប់់​រថយន្ត​ធុន​ធំ​ដឹក​ដំឡូង​មី លួច​បង្កប់​ឈើ​ប្រណីត

 រថយន្ត​ធុន​ធំ​ដឹក​ដំឡូង​មី​លួច​បង្កប់​ដឹកឈើ​ប្រណីត​ ១ គ្រឿង ត្រូវបាន​សមត្ថកិច្ច​ខេត្ត​កំពង់​ធំ ស្ទាក់​​ចា​ប់​ កាល​ពី​​ថ្ងៃទី ១ ​ខែ​ មេសា​ នៅ​តាម​​បណ្តោយ​ផ្លូវជាតិ​លេខ ០៦ ក្នុង​ឃុំ​ជ្រាប់ ស្រុក​សន្ទុក ប៉ុន្ដែ​ម្ចាស់​រថយន្ត​បាន​រត់​គេច​ខ្លួន​​បាត់។ លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តកំពង់ធំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាលពី​​ថ្ងៃ​ចន្ទ​ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​សន្ទុក​បាន​សហការ​ជាមួ​យ​មន្ត្រី​កង​​រាជ​អាវុធហត្ថ​ស្រុក​សន្ទុក​ បាន​ស្ទាក់ចាប់​រថយន្ត​ម៉ា​​ក​ហ៊ី​យិន​ដាយ ភ្លៅ ៥ ពណ៌​ទឹកប៊ិច ពាក់​ស្លា​ក​​លេខ កំពង់​ចាម 3A-2734 ដោយ​សារ​តែ​រថ​យន្ត​នេះ​បាន​​ដឹក​ឈើ​ខុស​ច្បាប់។ …

សុទ្ធ គឹមសឿន
https://bit.ly/2CYB9XC