ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងសាធារណការ និងដឹកជញ្ជូន
មានការស៊ើបអង្កេតលើគ្រោះថ្នាក់ចរាចរនៅលើស្ពានដែលបណ្តាលឱ្យមានការស្លាប់នៅខេត្តកណ្តាល
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានធ្វើការស៊ើបអង្កេតមួយទៅលើក្រុមហ៊ុនសំណង់កូរ៉េឈ្មោះ Hanshin អំពីការររំលោភកិច្ចសន្យាដោយមិនបានគោរពតាមបទប្បញ្ញាត្តិសុវត្ថិភាពដែលបានកំណត់ បន្ទាប់ពីបុរសពីរនាក់បងប្អូនត្រូវបានស្លាប់ខណៈពេលដែលពួកគេបើកបរលើស្ពានដែលមិនទាន់បានសាង់សង់រួចរាល់ ក្នុងការដ្ឋានរបស់ក្រុមហ៊ុន Hanshin កាលពីសប្តាហ៍មុន។ ...
គង់ មេត្តា and Andrew Nachemson
http://www.phnompenhpost.com/national/fatal-bridge-accident-kandal-prompts-inquiry
រដ្ឋមន្ត្រី៖ ក្រុមហ៊ុនកូរ៉េបំពានកិច្ចសន្យាររបស់ខ្លួន
លោករដ្ឋមន្ត្រីនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនHanshin Engineering and Construction Company, ដែលជាក្រុមហ៊ុនកូរ៉េបានទទួលកិច្ចសន្យារកែលម្អផ្លូវជាតិលេខ ២១ បានបំពានកិច្ចសន្យារជាមួយរដ្ឋាភិបាលដោយជួលអ្នកចុះកិច្ចសន្យារបន្តដើម្បីធ្វើការងារនេះ។ ...
ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/27873/korean-firm-violated--its-contract--minister/
ផ្លូវជាតិលេខ៥ នឹងក្លាយជាផ្លូវអាស៊ាន
ផ្លូវជាតិលេខ៥ ដែលភ្ជាប់ភ្នំពេញ ទៅកាន់ព្រំប្រទល់ប្រទេសថៃ នឹងពង្រីកខ្លួននៅពេលឆាប់ៗនេះ ដើម្បីជួពង្រឹងដល់ការតភ្ជាប់ពាណិជ្ជកម្មអាស៊ាន រវាងកម្ពុជា ថៃ និងវៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយកាលពីម្សិលមិញថា ជំនួយពីរដ្ឋាភិបាលជប៉ុនដើម្បីជួយកែលម្អផ្លូវជាតិលេខ ៥ នឹងអាចឱ្យផ្លូវមួយនេះក្លាយជាផ្លូវល្បឿនលឿនដែលភ្ជាប់ប្រទេសក្នុងអាស៊ាន។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27532/road-5-to-be-asean-road/
ប្រទេសមហាអនុតំបន់មេគង្គឯកភាពរថយន្ត ៥០០ គ្រឿងឆ្លងកាត់តំបន់
បណ្ដាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានយល់ព្រមកាលពីសប្ដាហ៍មុនលើកូតារថយន្តពាណិជ្ជកម្ម និងរថយន្តទេសចរណ៍ ៥០០ គ្រឿងឆ្លងកាត់តំបន់នេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ...
Cheng Sokhorng
http://www.phnompenhpost.com/business/thai-transport-quotas-rise
ផ្លូវជាតិលេខ ១ ក្នុងក្រុងនឹងចប់ ២០១៧
ការសាងសង់កែលម្អកំណាត់ផ្លូវជាតិលេខ ១ ដែលមានប្រវែង ៤ គីឡូម៉ែត្រក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះនឹងត្រូវបញ្ចប់នៅខែមីនា ឆ្នាំ ២០១៧ ខាងមុខខណៈដែលការសាងសង់ផ្លូវនេះបានជួបនូវឧបសគ្គជាច្រើនដែលបង្កឲ្យមានភាពយឺតយ៉ាវ។ ...
ប៉ិច សុធារី
http://bit.ly/29COTYy
កម្ពុជា ប្ដេជ្ញាភ្ជាប់ផ្លូវរថភ្លើងជាមួយថៃ តាមការគ្រោងទុក
ប្រទេសកម្ពុជាប្ដេជ្ញាបញ្ចប់ការតភ្ជាប់ផ្លូវរថភ្លើងដែលនៅសេសសល់ភ្ជាប់ទៅជាមួយផ្លូវដែកប្រទេសថៃនៅមុនដំណាច់ឆ្នាំនេះស្របពេលដែលភាគីថៃបានបញ្ចប់សាងសង់ផ្លូវដែកក្នុងខេត្តស្រះកែវរបស់ខ្លួន មកទល់នឹងព្រំដែនជាប់កម្ពុជា រួចរាល់កាលពីពេលថ្មីនេះ។ ...
ជា វណ្ណៈ
http://bit.ly/29uknOZ
រថយន្តធនធ្ងន់នឹងត្រូវថ្លឹងមុនពេលអនុញ្ញាត្តិឱ្យបើកបរតាមដងផ្លូវ
ក្រសួងដឹកជញ្ជូនបានប្រកាសថា ការប្រើប្រាស់ជញ្ជីងថ្លឺងទម្ងន់ចល័តដើម្បីប្រយុទ្ធនឹងការដឹកទំនិញលើសចំណុះនឹងត្រូវពន្យាពេលទៅកាន់ខែក្រោយចំពោះរោងចក្រ សម្ភារៈបរិក្ខារក្នុងផ្ទះ ការដ្ឋានវាយយកថ្ម ការដ្ឋានសំណង់និងប្រភពផ្សេងទៀតនៃការដឹកទំនិញធន់ធ្ងន់។ ...
អូន ភាព
https://www.cambodiadaily.com/news/trucks-to-be-weighed-before-hitting-the-road-115281/
គ្រោះថ្នាក់ចរាចរណ៍ថយចុះនៅក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ
ក្នុងរយៈពេល ៦ខែដំបូងឆ្នាំ ២០១៦នេះ មនុស្សប្រមាណ ១,០០០ នាក់ត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញផ្សាយកាលពីម្សិលមិញ។ ...
ឆាង សុខា
http://www.khmertimeskh.com/news/27027/traffic-accidents-down-in-first-half-of-year/
ក្រុមហ៊ុនចិនគ្រោងវិនិយោគតភ្ជាប់ពីផែទៅផ្លូវដែក
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited គ្រប់គ្រងដោយរដ្ឋរបស់ចិនបានបង្ហាញពីគម្រោងតម្លៃ ២៥០ លានដុល្លារតភ្ជាប់ផ្លូវពីកំពង់ផែភ្នំពេញទៅកាន់ផ្លូវដែក។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ។ ...
Kali Kotoski
http://bit.ly/293YNnG
ក្រុមហ៊ុនកំពុងចែចូវគម្រោងផ្លូវដែកពីភ្នំពេញទៅសៀមរាប
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានឲ្យដឹងថាមានក្រុមហ៊ុនមួយចំនួនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅសៀមរាប។ ...
ហ៊ គឹមសាយ
http://bit.ly/28RwLsG
មន្ត្រីសង្គមស៊ីវិលស្នើឲ្យអគ្គនាយកដ្ឋានពន្ធដារ សម្រួលនីតិវិធីបង់ពន្ធបន្ថែម
រដ្ឋាភិបាលនឹងចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរសម្រាប់ឆ្នាំ ២០១៦ ចាប់ពីខែក្រោយខណៈមន្ត្រីសង្គមស៊ីវិលជំរុញឲ្យសម្រួលនីតិវិធីឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបង់ពន្ធ។ តាមសេក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ការប្រមូលនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ...
ស៊ន សារ៉ាត
http://bit.ly/28Se1vP
ក្រុមហ៊ុនវីងនឹងធ្វើឱ្យការទូទាត់ការចុះបញ្ជីយានយន្តកាន់តែងាយស្រួល
ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយកាលពីម្សិលមិញជាមួយនឹងធនាគារឯកទេសវីងលីមិតធីត ដើម្បីសម្រួលដល់ការសាធារណៈជនក្នុងការទូទាត់ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យ និងបណ្ណបើកបរ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26322/wing-makes-vehicle-payments-easy/
ក្រសួងគ្រោងរៀបប្រព័ន្ធចុះបញ្ជីយានយន្តតាមអនឡាញ
ក្រសួងសាធារណការ និងដឹកជញ្ជូននឹងរៀបចំប្រព័ន្ធចុះបញ្ជីយានយន្តតាមប្រព័ន្ធអេឡិចត្រូនិកនៅចុងឆ្នាំ ២០១៦ នេះ និងប្រើប្រាស់រថយន្តទំនើបដើម្បីចុះត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬធ្វើឆៀកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងលុបបំបាត់ទាំងស្រុងនូវអ្នករត់ការក្រៅផ្លូវការក្រោយពីក្រសួងបានបើកឲ្យដំណើរការមណ្ឌលប្តូរ និងពន្យារប័ណ្ណបើកបរនៅផ្សារទំនើប AEON ភ្នំពេញកាលពីថ្ងៃម្សិលមិញ។ ...
ប៉ិច សុធារី
http://bit.ly/1UwH5di
កម្ពុជា ខាត$១៨០លានក្នុង១ឆ្នាំ ដោយសាររថយន្តដឹកលើសទម្ងន់
កម្ពុជាចំណាយប្រមាណជាង១៨០លានដុល្លារជារៀងរាល់ឆ្នាំលើការជួសជុលនិងថែទាំផ្លូវថ្នល់ដែលបណ្តាលមកពីការដឹកលើសទម្ងន់ពីក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនខណៈដែលក្រសួងសាធារណការនិងដឹកជញ្ជូន បានព្រមានពីការរឹបអូសយករថយន្តណាដែលដឹកលើសទម្ងន់មកធ្វើជាទ្រព្យសម្បត្តិរបស់រដ្ឋបើក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នោះមិនគោរពតាមច្បាប់កំណត់។នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការមានប្រសាសន៍កាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/21bLKll
រថយន្តត្រាក់ទ័រដឹកលើចំណុះ២៦តោន
ម្ចាស់រថយន្តត្រាក់ទ័រដែលដឹកលើចំណុះ២៦តោនត្រូវបានពិន័យឱ្យបង់ប្រាក់ចំនួន៧.៨លានរៀល ប្រមាណ១,៩១៧ដុលា្លរ កាលពីម្សិលមិញ បន្ទាប់ពីអ្នកបើកបររបស់លោកត្រូវបានឃាត់ខ្លួនជាមួយការដឹកឈើចំណុះ១៦តោនក្នុងរថយន្តរបស់លោក ដែលជាដឹកលើសចំណុះប្រមាណ២៦តោន។ ...
Phak Seangly
http://www.phnompenhpost.com/national/truck-found-26-tonnes-over-legal-weight-limit
ក្រុមការងារអង្គការសហប្រជាជាតិជួួយក្រសួងក្នុងការរៀបចំកញ្ចប់់ថវិការសម្រាប់បញ្ហាបំលាស់ប្តូរអាកាសធាតុ
ខណៈពេលដែលកម្ពុជាកំពុងបន្តការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់នៃរន្ទះនិងគ្រោះរាំងស្ងួត មន្ត្រីមកពីបណ្តាក្រសួងជាច្រើនបានចូលរួមក្នុងសិក្ខាសាលារយៈពេលបីថ្ងៃកាលពីសប្តាហ៍មុន ស្តីអំពីការរួមបញ្ជូលនូវផលប៉ះពាល់ជាច្រើនប្រភេទនៃបំលាស់ប្តូរអាកាសធាតុចូលទៅក្នុងការធ្វើកញ្ចប់ថវិការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ...
Jonathan Greig
http://www.khmertimeskh.com/news/25133/un-helps-ministries-budget-for-climate-change/
កាលបរិច្ឆេទសម្រាប់ការចុះបញ្ជីយានយន្តចង្កូតស្តាំត្រូវបានពន្យាពេល
បន្ទាប់ពីកាលបរិច្ឆេទចាស់ត្រូវបានផុតកំណត់ ម្ចាស់យានយន្តចង្កូតស្តាំនឹងត្រូវបានទុករយៈពេលរហូតដល់ថ្ងៃទី១២ខែមិថុនាដើម្បីចុះបញ្ជីយានយន្តរបស់ពួកគេក្រោមក្រសួងសាធារណៈការនិងដឹកជញ្ជូនឬត្រូវប្រឈមនឹងការប្រព្រឹត្តខុសច្បាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួួយដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
Pav Suy
http://www.khmertimeskh.com/news/25023/deadline-for-right-hand-drives-delayed/
កម្ពុជាគ្រោងបង្កើតគណៈកម្មការដោះស្រាយវិស័យភស្តុភារ
ក្រសួងសាធារណការនិងដឹកជញ្ជូនគ្រោងបង្កើតគណៈកម្មការភស្តុភារ(ឡូជីស្ទីក)ទទួលបន្ទុកដោះស្រាយនិងធ្វើឲ្យប្រសើរឡើងនូវវិស័យភស្តុភារដើម្បីឲ្យការដឹកជញ្ជូនលើកដាក់ទំនិញមានតម្លៃប្រកួតប្រជែង។ ...
ជា វណ្ណៈ
http://bit.ly/1WoBuI9
ក្រសួងសាធារណការ និងវិស័យឯកជនរៀបចំរូបមន្តកាត់បន្ថយតម្លៃដឹកជញ្ជូន
លោកស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួង និងវិស័យឯកជននឹងសហការជាមួយគ្នាដើម្បីរៀបចំរួបមន្តតម្លៃសម្រាប់ការដឹកជញ្ជូនដើម្បីទាក់ទាញវិនិយោគិន។ ...
ស៊ុំ ម៉ាណេត
http://bit.ly/24gLx2W
ក្រសួងនឹងដំឡើងម៉ាស៊ីនលក់ប័ណ្ណបើកបរនៅផ្សារទំនើប Aeon Mall
ម៉ាស៊ីនលក់ប័ណ្ណបើកបរនឹងត្រូវដំឡើងនៅផ្សារទំនើបAeon Mallដើម្បីផ្ដល់សេវាកម្មឲ្យបានប្រសើរជាងមុនជូនចំពោះសាធារណជនទូទៅនិងងាយស្រួលជាងមុនក្នុងការទទួលបានឯកសារស្របច្បាប់។នេះបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ...
រស់ ចាន់វាសនា
http://bit.ly/20Z9Ksw
រដ្ឋាភិបាលធ្វើការត្រិះរិះពិចារណាជុំវិញការចុះបញ្ជីប័ណ្ណបើកបរតាមប្រព័ន្ធអ៊ីនធឺណិត
តិចជាងមួយសប្តាហ៍បន្ទាប់ពីចូលកាន់តំណែងក្នុងក្រសួងសាធារណៈការ លោក ស៊ុន ចាន់ថុលបានបង្កើតគណៈកម្មាធិការមួយដើម្បីបង្កើនឱ្យមានសេវាកម្មកាន់តែច្រើនតាមប្រព័ន្ធអ៊ីនធឺណិត ដែលរួមបញ្ចូលដំណើរការចុះឈ្មោះសុំប័ណ្ណបើកបរ នេះ ...
ខេង សុធា
https://www.cambodiadaily.com/news/government-mulls-online-drivers-license-registration-111222/
រដ្ឋមន្រ្តីថ្មីនៃក្រសួងដឹកជញ្ជូនបង្ហាញពីផែនការ ១០០ថ្ងៃ
ក្នុងអំឡុងពេលសុន្ទរកថាមួយកាលពីម្សិលមិញ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីទើបតែតែងតាំងថ្មីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញផែនការរបស់លោក ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងតម្លាភាពរបស់ក្រសួងតាមរយៈការកែសម្រួលប្រតិបត្ដិការផ្ទៃក្នុងក្រសួងក្នុងរយៈពេល ១០០ថ្ងៃ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/23768/new-transport-minister-unveils-100-day-plan/
រដ្ឋមន្ត្រីដែល ‘ ស្ទក់ខ្លាំង’ ចេញពីក្រសួងមួយចូលក្រសួងមួយទៀត
រដ្ឋមន្ត្រីចំនួនពីររូបដែលលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែនបានបន្ទោសជាសាធារណៈកាល ...
អូន ភាព និង សេក ឧត្តម
http://www.cambodiadailykhmer.com/news/30976/
លោក ហ៊ុន សែន ព្រមានដកតំណែង ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីម្សិលមិញបានព្រមានដកតំណែងលោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដោយលោកបានអះអាងថាលោកប្រធានមន្ទីររូបនេះមិនសកម្មក្នុងការជួសជុលផ្លូវក្នុងរាជធានីភ្នំពេញ ហើយបណ្ដោយឲ្យផ្លូវខូច ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/1SzcMxI