សម្លៀកបំពាក់និងវាយនភណ្ឌ
(English) The garment industry has rooted in Cambodia earlier than the footwear industry. As a result of trade privileges given by the U.S. and EU, both industries have blossomed. As of 2013, the garment and footwear industries were accountable for about 80 percent of Cambodia’s ...
ប្រភេទនៃតំបន់ការពាររបស់រដ្ឋ
ព្រៃលិចទឹកនៅកម្ពុជា។ រូបភាព ថតដោយ Andrea Kirkby, ១១ ឧសភា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ព្រះរាជក្រឹត្យឆ្នាំ១៩៩៣ បានបង្កើតតំបន់ការពារចំនួន២៣កន្លែង គ្របដណ្តប់លើផ្ទៃដី ៣,២៧៣,៣០០ ហិកតា ស្មើនឹង១៨ ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ហើយតំបន់ទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រងក្រសួងបរិស្ថាន។9 ប្រព័ន្ធតំបន់ការពារ ត្រូវបានបែងចែកជាតំបន់បួនប្រភេទខុសគ្នា៖10ឧទ្យានជាតិ៖ តំបន់អភិរក្សសម្រាប់ធម្មជាតិនិងទេសភាព ត្រូវបានការពារក្នុងគោលបំណង វិទ្យាសាស្រ្ត អប់រំ និងការកម្សាន្ត។ដែនជម្រកសត្វព្រៃ៖ តំបន់អភិរក្សនៅក្នុងស្ថានភាពធម្មជាតិ ដើម្បីការពារសត្វព្រៃ រុក្ខជាតិ និងតុល្យភាពអេកូឡូស៊ី។ការពារទេសភាព៖ តំបន់ដែលត្រូវបានរក្សា ជាចំណុចទេសភាពសម្រាប់ការកម្សាន្ត និងទេសចរណ៍។តំបន់ប្រើប្រាស់ច្រើនយ៉ាង៖ តំបន់ដែលចាំបាច់សម្រាប់ស្ថេរភាពនៃធនធានទឹក ព្រៃឈើ សត្វព្រៃ និងនេសាទ ហើយតំបន់នេះក៏ត្រូវបានការពារសម្រាប់ការកំសាន្ត និងសម្រាប់ការអភិរក្សធម្មជាតិ ជាមួយនឹងទិដ្ឋភាពនៃការធានាការអភិវឌ្ឍសេដ្ឋកិច្ច។ប្រព័ន្ធតំបន់ការពារកម្ពុជា ប្រើប្រាស់ការចាត់ថ្នាក់តំបន់ការពារ របស់អង្គការសហភាពអន្តរជាតិ ...
ក្រសួងពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងពាណិជ្ជកម្ម ត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី និង តែងតាំងដោយព្រះមហាក្សត្រ។ បន្ទាប់ពីបានទទួលសេចក្តីទុកចិត្តពីរដ្ឋសភា រដ្ឋមន្ត្រីត្រូវបានតែងតាំងជាមួយនឹងគណៈរដ្ឋមន្ត្រីទាំងមូល ដោយព្រះរាជក្រឹត្យ។ ...
កត្តាជម្រុញការកាប់បំផ្លាញព្រៃឈើ
(English) Deforestation has been one of the most significant changes the Cambodian landscape has undergone in recent decades. Key drivers of this process have been land concessions and subsequent land conversion, and large-scale illegal logging. ...
ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ
សន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ នៅទីក្រុងបាលី។ រូបភាព ដោយ អង្គការ អុកស្វាម អន្តរជាតិ, ៤ ធ្នូ ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0បម្រែបម្រួលអាកាសធាតុជាបញ្ហាកំពុងតែកើតមាន។ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីបម្រែបម្រួលអាកាសធាតុនិងមានការត្រៀមខ្លួនតិចតួច។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាជនភាគច្រើនរបស់ប្រទេសនេះពឹងផ្អែក ...
គ្រោះមហន្តរាយ
គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។64 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។65ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។66 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។67ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...
ធនធានទឹក
(English) Geographically, Cambodia is rich in rivers and water bodies. These water resources play an important role in economic and social development, particularly in agriculture, industry, environmental protection and tourism sectors. ...