ប្រភេទនៃតំបន់ការពាររបស់រដ្ឋ

Flooded forest in Cambodia. Photo by Andrea Kirkby, taken on 11 May 2014. Licensed under Creative Commons Attribution-NonCommercial 2.0 Generic.

ព្រៃលិចទឹកនៅកម្ពុជា។ រូបភាព ថតដោយ Andrea Kirkby, ១១ ឧសភា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0

ព្រះរាជក្រឹត្យឆ្នាំ១៩៩៣ បានបង្កើតតំបន់ការពារចំនួន២៣កន្លែង គ្របដណ្តប់លើផ្ទៃដី ៣,២៧៣,៣០០ ហិក​តា​ ស្មើនឹង​១៨ ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ហើយតំបន់ទាំងនោះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ក្រសួង​បរិស្ថាន។1 

ប្រព័ន្ធតំបន់ការពារ ត្រូវបានបែងចែកជាតំបន់បួនប្រភេទខុសគ្នា៖2

  • ឧទ្យានជាតិ៖ តំបន់អភិរក្សសម្រាប់ធម្មជាតិនិងទេសភាព ត្រូវបានការពារក្នុងគោលបំណង វិទ្យា​សាស្រ្ត អប់រំ និងការកម្សាន្ត។
  • ដែនជម្រកសត្វព្រៃ៖ តំបន់អភិរក្សនៅក្នុងស្ថានភាពធម្មជាតិ ដើម្បី​ការពារ​សត្វព្រៃ​ រុក្ខជាតិ និង​តុល្យ​ភាព​អេកូ​ឡូស៊ី។
  • ការពារទេសភាព៖ តំបន់ដែលត្រូវបានរក្សា ជាចំណុចទេសភាពសម្រាប់ការកម្សាន្ត និងទេសចរណ៍។
  • តំបន់ប្រើប្រាស់ច្រើនយ៉ាង៖ តំបន់ដែល​ចាំបាច់​សម្រាប់​ស្ថេរភាព​នៃ​ធន​ធាន​ទឹក ព្រៃឈើ សត្វព្រៃ និង​នេសាទ​ ហើយតំបន់នេះក៏ត្រូវបានការពារសម្រាប់​ការ​កំសាន្ត និង​សម្រាប់​ការ​អភិរក្ស​ធម្ម​ជាតិ ជាមួយ​នឹង​ទិដ្ឋ​ភាព​នៃការធានាការអភិវឌ្ឍសេដ្ឋកិច្ច។

ប្រព័ន្ធតំបន់ការពារកម្ពុជា​ ប្រើប្រាស់ការចាត់ថ្នាក់តំបន់ការពារ របស់​អង្គការ​សហ​ភាព​អន្តរ​ជាតិ​ដើម្បី​ការ​អភិរក្ស​ធម្ម​ជាតិ (ហៅកាត់ថា IUCN) ។ តំបន់ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃ គោរពតាមប្រភេទ II និង IV នៃ​ប្រព័ន្ធ​ចាត់​ថា្នក់របស់អង្គការ IUCN ។ តំបន់ការពារទេសភាព និងតំបន់ប្រើប្រាស់ច្រើនយ៉ាង ក៏​បាន​អនុ​លោម​ទៅ​តាម​ប្រភេទ V និង VI នៃប្រព័ន្ធចាត់​ថា្នក់របស់អង្គការ IUCN។3

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត៖

  • តំបន់ព្រៃការពារ ចំនួន៦ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ4
  • ដែនជម្រកត្រី ចំនួន៨ ដែលគ្រប់គ្រងដោយរដ្ឋបាលជលផល5

នៅឆ្នាំក្នុង២០០៨ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តច្បាប់ស្តីពីតំបន់ការពារ ដែលមានការបង្កើត និង​កំណត់​ប្រព័ន្ធតំបន់ថ្មី ដើម្បីគ្រប់គ្រងតំបន់ការពារនៅកម្ពុជា។6 ជំពូកទី៣ នៃច្បាប់នេះ បញ្ជាក់ពីការពង្រីក និង​ការ​កែ​ប្រែ​ ប្រភេទតំបន់ការពារ ដោយមានបញ្ចូល តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវៈមណ្ឌល តំបន់បេតិក​ភណ្ឌ​ធម្មជាតិ និងតំបន់ឧទ្យានជាតិសមុទ្រ។7 ច្បាប់នេះ គឺស្ថិតនៅក្រោមយុត្តាធិការនៃក្រសួងបរិស្ថាន។

ត្រឹមចុងខែ សីហា ឆ្នាំ២០២០ កម្ពុជាមានតំបន់ការពារធម្មជាតិទាំងអស់ចំនួន ៧៦កន្លែងដែលត្រូវបានដាក់បញ្ចូលក្នុងប្រភេទទាំងប្រាំបី។8​ សេចក្ដីលម្អិតបន្ថែមនៃតំបន់ការពារទាំង សូមចូលមកកាន់ទំព័រ​ព័ត៌មាន​ទិន្នន័យ​អំពី​ “​តំបន់ការពារធម្មជាតិ“។

បានធ្វើបច្ចុប្បន្នភាព៖ ២៦ សីហា ២០២០

ទាក់ទងនឹងប្រភេទតំបន់ការពាររបស់រដ្ឋ

ឯកសារយោង

  • 1. ព្រះរាជក្រឹត្យស្តីពីការបង្កើតតំបន់ការពារឆ្នាំ១៩៩៣
  • 2. ដូចលេខយោងខាងលើ
  • 3. គណៈកម្មាធិការជាតិដឹកនាំជីវៈចម្រុះនៃក្រសួងបរិស្ថាន. របាយការណ៍ជាតិលើកទីប្រាំនៃអនុសញ្ញាស្តីពីជីវៈចម្រុះ. ភ្នំពេញ៖ ២០១៤. ដកស្រង់ ២០ កក្កដា ២០១៥. https://www.cbd.int/doc/world/kh/kh-nr-05-en.pdf
  • 4. គណៈកម្មាធិការជាតិដឹកនាំជីវៈចម្រុះនៃក្រសួងបរិស្ថាន. ក្របខណ្ឌយុទ្ធសាស្រ្តប្រព័ន្ធគ្រប់គ្រងតំបន់ការពារ. ភ្នំពេញ៖ ២០១៤. ដកស្រង់ ២០ កក្កដា ២០១៥. http://bit.ly/1fZk3uy.
  • 5. ដូចលេខយោងខាងលើ
  • 6. ច្បាប់ស្តីពីតំបន់ការពារ. ២០០៨.
  • 7. ដូចលេខយោងខាងលើ
  • 8. អង្គការទិន្នន័យអំពីការអភិវឌ្ឍ, ២០២០. “សំណុំទិន្នន័យតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា​ (១៩៩៣-២០២០)”. មិថុនា ២០២០។ ចូលអានថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។https://data.opendevelopmentcambodia.net/en/dataset/protectedareas
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DEFvg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!