ααα α’αα ααααααΆαα·ααα
លោក អ៊ំ វណ្ណថារិទ្ធ គឺជាអ្នកតស៊ូមតិដើម្បីផ្លាស់ប្តូរចំណេះដឹង បែបសេរី និងបើកទូលាយក្នុងប្រទេសកម្ពុជា។ លោកចាប់អារម្មណ៍លើប្រធានបទដូចជា ទិន្នន័យបើកទូលាយ ការទទួលបានព័ត៌មានបើកទូលាយ ការផ្តល់អាជ្ញាប័ណ្ណបើកទូលាយ ការប្រមូលគំនិតពីប្រភពមជ្ឈដ្ឋាននានា កិច្ចសហប្រត្តិបត្តិការតាមប្រព័ន្ធអ៊ិនធឺណែត និងមីក្រូហិរញ្ញវត្ថុ។ ដំបូង លោកបានចូលរួមជាមួយនឹងចលនាប្រភពបើកទូលាយ តាមរយៈការបកប្រែជាភាសារខ្មែរ។ ក្រោយមក លោក បានដឹងអំពីវីគីភីឌា និងបានក្លាយទៅជាអ្នកស្ម័គ្រចិត្តមួយរូប តាំងពីឆ្នាំ២០០៦ និងបានធ្វើជាអភិបាល (Administrator) នៃវីគីភីឌាភាសាខ្មែរ នៅឆ្នាំ២០០៩។លោកក៏ជាអ្នកកាន់គម្រោងស៊ីស៊ីកម្ពុជា (ccCambodia) ដើម្បីលើកកម្ពស់ចលនាផ្តួចផ្តើមគំនិតរួមមួយ នៅក្នុងប្រទេសកម្ពុជា។ ចំណាប់អារម្មណ៍ទូទៅរបស់លោក គឺភាសារបរទេស ការថតរូប និងការធ្វើដំណើរទេសចរណ៍។ ...
α’ααααΆαα»ααΌαααααΆα
ប្រទេសកម្ពុជា ជាប្រទេសដ៏ក្មេងខ្ចី និងមានកំណើនប្រជាជនលឿនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនប្រជាជនប្រមាណជា ១៦ លាននាក់នៅឆ្នាំ ២០១៩។9 យោងតាមធនាគារពិភពលោក អត្រាកំណើតក្នុង ១,០០០ នាក់របស់ប្រទេសនេះ បានធ្លាក់ចុះតិចតួច ពី ២៥,៥ នៅឆ្នាំ ២០១០ ទៅ ២២,៤ ...
α’αΆααΈααααααααααααααααα½ααα»αααααΌααα ααααα»ααΆ
ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណះខុសគ្នាសម្រាប់ការប្រើប្រាស់ ប៉ុន្តែមានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវ។.61 ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។62 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ...
αααααβααααβααΎβ (α‘α©α§α£-α’α α‘α€)
កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា បានបោះពុម្ពផ្សាយផែនទីមួយ ដែលបង្ហាញពីគម្របព្រៃឈើនៃប្រទេសកម្ពុជាឆ្នាំ២០០២ ។ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០112។ រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែមិនមានការបោះពុម្ពផ្សាយផែនទីផ្លូវការ ឬការវិភាគជាក់លាក់ពាក់ព័ន្ធជាមួយនឹង ប្រទេស ...