ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាថ្មីត្រូវបានជ្រើសរើស
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)បានប្រារព្ធពីធីសន្និបាតលើកទី១៥របស់ខ្លួន ក្នុងគោលបំណងផ្សព្វផ្សាយអំពីលទ្ធផលការងារក្នុងអណត្តិកន្លងមក និងបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកគណៈកម្មការប្រតិបត្តិ href='https://opendevelopmentcambodia.net/km/news/new-gmac-chairman-elected-to-develop-textile-industry/ ' class='cambodia-color'>...
យិន សឿម
https://bit.ly/3ty868l
UN បានវាយតម្លៃកម្ពុជាថា បានបំពេញលក្ខខណ្ឌមួយចំនួន ដើម្បីចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានឱ្យដឹងថា តំណាងអង្គការសហប្រជាជាតិនៅកម្ពុជាបានវាយតម្លៃជាលើកដំបូងថា កម្ពុជាបានបំពេញលក្ខខណ្ឌចាំបាច់មួយចំនួន ដើម្បីចាកចេញពីចំណាត់ក្រុមនៃប្រទេសដែលមានការអភិវឌ្ឍតិចតួច ដោយហេតុប្រទេសនេះមានផលទុនជាតិសរុបខ្ពស់ជាងលក្ខខណ្ឌកំណត់ដោយគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ (CDP) នៃអង្គការសហប្រជាជាតិ។ href='https://opendevelopmentcambodia.net/km/news/kingdom-on-track-for-ldc-graduation/ ' class='cambodia-color'>...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-19-0909-230246.html
ហិរញ្ញប្បទានរបស់ធនាគារពិភពលោកនឹងពង្រឹងការសិក្សា លទ្ធភាពទទួលបានការអប់រំនៅកម្ពុជា
ធនាគារពិភពលោកបានអនុម័តការផ្តល់ហិរញ្ញប្បទាន រួមជាមួយនឹងជំនួយឥតសំណងពីភាពជាដៃគូសកលសម្រាប់ការអប់រំ នឹងផ្តល់ថវិកាថ្មីចំនួន 69.25 លានដុល្លារ ដើម្បីជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋានប្រកបដោយសមធម៌ និង href='https://opendevelopmentcambodia.net/km/news/%e2%80%8b%e1%9e%a0%e1%9e%b7%e1%9e%9a%e1%9e%89%e1%9f%92%e1%9e%89%e1%9e%94%e1%9f%92%e1%9e%94%e1%9e%91%e1%9e%b6%e1%9e%93%e2%80%8b%e1%9e%9a%e1%9e%94%e1%9e%9f%e1%9f%8b%e2%80%8b%e1%9e%92%e1%9e%93%e1%9e%b6/ ' class='cambodia-color'>...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501010317/world-bank-financing-will-strengthen-learning-access-to-education-in-cambodia/
រោងចក្រថ្មីបើកដំណើរការនៅកម្ពុជាក្នុងឆ្នាំ ២០២១ មានចំនួនសរុប ១៦៣ ខណៈរោងចក្រដែលបញ្ឈប់សកម្មភាពមានចំនួន ១៤៨
បើទោះបីឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា មិនទាន់មានភាពល្អប្រសើរដូចកំណើននៅក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកក៏ចំនួនរោងចក្រធុនធំដែលបើកដំណើរការនៅតែបង្ហាញសញ្ញាវិជ្ជមាន ដោយរោងចក្រថ្មីបានកើតឡើង ១៦៣ ខណៈរោងចក្របិទទ្វារមាន ១៤៨។ នេះបើយោងតាម លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ href='https://opendevelopmentcambodia.net/km/news/number-of-factories-ticks-up/ ' class='cambodia-color'>...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-09-1107-231390.html
បណ្ដុះបណ្ដាលមន្ត្រីនគរបាល ៥៧ រូប លើការគ្រប់គ្រងទិន្នន័យបទល្មើសចរាចរណ៍
ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិបានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន ៥៧ រូបស្ដីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ ដើម្បីបង្កើនសមត្ថភាពលើការប្រើប្រព័ន្ធបច្ចេកវិទ្យាថ្មីក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ករណី href='https://opendevelopmentcambodia.net/km/news/demerit-points-fines-natl-police-train-officers-in-new-technology/ ' class='cambodia-color'>...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-09-0936-231373.html
សេចក្តីប្រកាសព័ត៌មានស្តីពីការសម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន ១០ នៅទ្វីបអាហ្រ្វិក
នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពី ការសម្រេចលុបចោលការហាមឃាត់អ្នកដំណើរឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន ១០ នៅទ្វីបអាហ្រ្វិក។ប្រទេសទាំង ១០ នោះរួមមាន Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola and Zambia។ ទន្ទឺមនឹងការលុបចោលការហាមឃាត់អ្នកដំណើរនេះ ក្រសួងសុខាភិបាលបានដាក់ជំនួសមកវិញនូវការអនុវត្តនីតិវិធីបន្ថែម លើនីតិប្រតិបត្តិស្តង់ដា (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា។ href='https://opendevelopmentcambodia.net/km/announcements/press-release-on-the-decision-to-lift-the-travel-restriction-for-travelers-from-10-african-countries/ ' class='cambodia-color'>...
ក្រសួងសុខាភិបាល
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ បញ្ជាឱ្យអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្ដុំធ្វើបាតុកម្ម បន្ទាប់ពីរកឃើញបាតុករម្នាក់ឆ្លងអូមីក្រុង
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីភ្នំពេញ បានបញ្ជាឱ្យបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្ដុំ ធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថា លែងមានការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។ href='https://opendevelopmentcambodia.net/km/news/capitals-covid-authority-orders-end-to-nagaworld-rallies/ ' class='cambodia-color'>...
មុំ គន្ធា
https://www.postkhmer.com/national/2022-02-05-0851-231169.html
អាជ្ញាធរខេត្តបដិសេធរបាយការណ៍អាដហុកដែលថា ការចាប់ខ្លួនពលរដ្ឋក្នុងវិវាទដីធ្លី ដើម្បីបំបាក់ស្មារតី
មន្ត្រីរដ្ឋបាលខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរីបដិសេធរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស (អាដហុក) ដែលបង្ហាញថា កត្តាចម្បងដែលនាំឱ្យមានការចាប់ខ្លួនចោទប្រកាន់ និងឃុំខ្លួន ប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី គឺដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ដីឱ្យពួកគេលែងហ៊ានប្រើសិទ្ធិក្នុងការទាមទារតវ៉ាស្វែងរកយុត្តិធម៌។ មន្ត្រីថា អាជ្ញាធរមិនអនុវត្តច្បាប់ href='https://opendevelopmentcambodia.net/km/news/adhoc-report-false-officials/ ' class='cambodia-color'>...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-10-1054-231461.html
WB: សេដ្ឋកិច្ចកម្ពុជារងការខូចខាតយ៉ាងដំណំពីការរាតត្បាតជំងឺកូវីដ ប៉ុន្តែរដ្ឋាភិបាលអាចស្តារឱ្យមានកំណើនទៀងទាត់ឡើងវិញបាន
ធនាគារពិភពលោក (WB) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាងដំណំពីការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែប្រទេសមួយនេះអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅ href='https://opendevelopmentcambodia.net/km/news/diversification-key-to-economic-growth-world-bank/ ' class='cambodia-color'>...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-02-02-1131-230973.html
ក្រសួងបរិស្ថានរំពឹងថា ចំនួនដំរីអាស៊ីដែលមាននៅក្នុងប្រទេសកម្ពុជា គឺនឹងមានចំនួនកើនឡើងនៅពេលខាងមុខ
ក្រសួងបរិស្ថានរំពឹងថា ចំនួនដំរីអាស៊ីដែលមាននៅក្នុងប្រទេសកម្ពុជា គឺនឹងមានចំនួនកើនឡើងនៅពេលខាងមុខ ស្របពេលដែលមន្ត្រីឧទ្យានុរក្សនៅខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវរបស់អង្គការ WWF ប្រទះឃើញហ្វូងដំរី នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក ក្នុងនោះមានវត្ដមានកូនដំរីជាច្រើន កាលរសៀលថ្ងៃទី ១៦ ខែមីនា អំឡុងពេលពួកគេដើរល្បាត និងចុះសិក្សាស្រាវជ្រាវជីវៈចម្រុះ។ នេះ href='https://opendevelopmentcambodia.net/km/news/elephant-herd-with-babies-found-in-mkiri-sanctuary/ ' class='cambodia-color'>...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-17-1915-233465.html
មន្ត្រីស្នើឱ្យអាជ្ញាធរឈប់ចុះហត្ថលេខាលើឯកសារដីក្នុងតំបន់ការពារធម្មជាតិ
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានស្នើដល់រដ្ឋបាលឃុំ-សង្កាត់ រដ្ឋបាលស្រុកឱ្យបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលិខិតទិញលក់ដីរដ្ឋជាដើមនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន ខណៈក្រសួងកំពុងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ href='https://opendevelopmentcambodia.net/km/news/state-land-in-protected-area-not-for-sale-official/ ' class='cambodia-color'>...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-17-1414-233429.html
លោក ហ៊ុន សែន ណែនាំឱ្យបន្តអនុវត្តវិធានការសុខាភិបាលក្នុងពិធីបុណ្យចូលឆ្នាំ ចៀសវាងការផ្ទុះឆ្លងកូវីដជាថ្មី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នៅពាក់កណ្តាលខែមេសាខាងមុខនេះ ប៉ុន្តែលោកបានណែនាំឱ្យបន្តអនុវត្តនូវវិធានសុខាភិបាល ជាពិសេសវិធានការ ៣ កុំ និង ៣ ការពារ ក្នុងពេលជួបជុំកម្សាន្តនានា ក្នុងពិធីបុណ្យនេះ ដើម្បីចៀសវាងការផ្ទុះឡើងជាថ្មីនៃការឆ្លងរាលដាលមេរោគ href='https://opendevelopmentcambodia.net/km/news/hun-sen-enjoy-khmer-new-year-but-take-precautions/ ' class='cambodia-color'>...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-01-0950-234235.html
USAID និងដៃគូផ្ដល់មូលនិធិសម្រាប់ជំនាញការងារឌីជីថលដល់ក្រសួងអប់រំ
ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) និងសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៅ ប៊ឺកលី សហការជាមួយក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ២៣ កុម្ភៈនេះបានប្រកាសអនុវត្តជាផ្លូវការគម្រោង «អភិវឌ្ឍន៍ជំនាញការងារឌីជីថល» រយៈពេល ៥ ឆ្នាំក្រោមមូលនិធិ ១៥ លានដុល្លារអាមេរិកផ្ដល់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីឱ្យយុវជនកម្ពុជាទទួលបាននូវជំនាញ href='https://opendevelopmentcambodia.net/km/news/ministry-usaid-uc-berkeley-launch-digital-skills-project/ ' class='cambodia-color'>...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-24-1051-232293.html
វិស័យទេសចរណ៍កម្ពុជា ទទួលផលចំណេញជាច្រើនពីការមកដល់របស់តារាភាពយន្ត Jolie
ការមកដល់កម្ពុជារបស់កំពូលតារាភាពយន្តហូលីវូដ អ្នកនាង Angelina Jolie នាអំឡុងពេលវិបត្តិជំងឺកូវីដ ១៩ នេះត្រូវបានចាត់ទុកជាការផ្សព្វផ្សាយដ៏ល្អមួយទៅពិភពលោកថា កម្ពុជាគឺជាគោលដៅទេសចរណ៍ស្រស់បំព្រងមានសុវត្ថិភាព និងនិរន្តរភាព ខណៈពេលប្រទេសកម្ពុជា បាននិងកំពុងខិតខំយ៉ាងខ្លាំងក្នុងការបង្កើនភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១។ href='https://opendevelopmentcambodia.net/km/news/angelina-jolies-visit-invaluable-boon-for-tourism-insiders-say/ ' class='cambodia-color'>...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-25-1159-232366.html
ប្រទេសអាស៊ានណាប៉ូល ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ទម្រង់ ដើម្បីរក្សាស្ថិរភាពសន្តិភាពសង្គម
សន្និសីទអាស៊ានណាប៉ូលលើកទី៤០ រយៈពេល ៥ ថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយជោគជ័យដោយបានបង្ហាញពីស្មារតីសហប្រតិបត្តិការរវាងប្រទេសនៃអាស៊ានណាប៉ូល ក៏ដូចជាប្រទេសដៃគូសន្ទនា និងអ្នកអង្កេតការណ៍ ដើម្បីពង្រឹងការងាររក្សាស្ថិរភាព សន្តិភាពសង្គមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ផ្តល់អនុសាសន៍ជាយុទ្ធសាស្រ្ដ href='https://opendevelopmentcambodia.net/km/news/kingdom-successfully-hosts-40th-aseanapol-conference/ ' class='cambodia-color'>...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-05-1048-232853.html
ផ្ទះ ៨០ ខ្នង និងដំបូលសាលា ១ បានរងការខូចខាត ដោយសារភ្លៀងលាយខ្យល់កន្ត្រាក់នៅឧត្ដរមានជ័យ
ក្រុមការងារគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧត្តរមានជ័យបានឲ្យដឹងនៅថ្ងៃអាទិត្យថាមានពលរដ្ឋម្នាក់បានរងរបួស និងផ្ទះពលរដ្ឋចំនួន៨០ខ្នងរងការខូចខាតព្រមទាំងមានខូចដំបូលអគារសាលារៀនចំនួន១ផងដែរ ដោយសារភ្លៀងលាយឡំខ្យល់កន្ត្រាក់ href='https://opendevelopmentcambodia.net/km/news/wind-storm-whips-o-meanchey-province-destroys-80-dwellings/ ' class='cambodia-color'>...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-06-1725-232872.html
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលលោក Lin Baifeng អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Huawei Group និងជាប្រធាន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែង
នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Lin Baifeng អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Huawei Group និងជា href='https://opendevelopmentcambodia.net/km/announcements/h-e-deputy-prime-minister-prak-sokhonn-welcomes-mr-lin-baifeng-huawei-group-senior-vice-president-and-asia-pacific-region-president/ ' class='cambodia-color'>...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ពាណិជ្ជកម្មកម្ពុជា-កូរ៉េ រយៈពេល ២ ខែ មានទឹកប្រាក់ជិត $២០០ លាន
ការផ្លាស់ប្តូរទំនិញទ្វេភាគីរវាងកម្ពុជា-កូរ៉េ នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ មានទឹកប្រាក់ជាង ១៩៥ លានដុល្លារ កើនជាង ២២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈការនាំចូលពីប្រទេសកូរ៉េបានហក់ឡើងរហូតដល់ជិត ៤០ ភាគរយ។ នេះបើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។ href='https://opendevelopmentcambodia.net/km/news/korea-trade-up-23-to-195m-in-jan-feb/ ' class='cambodia-color'>...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-03-22-1111-233648.html
ធនបត្រប្រភេទ ១៥ ០០០រៀល ទទួលបានពានរង្វាន់ឆ្នើមប្រចាំអាស៊ី និងប៉ាស៊ីហ្វិក
ធនបត្រប្រភេទ ១៥ ០០០រៀល ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសថា ជាធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ ២០១៩ ក្នុងសន្និសីទការបោះពុម្ពធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ីលើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។ នេះបើយោងតាមអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៨ ខែមេសា។ href='https://opendevelopmentcambodia.net/km/news/best-new-banknote-award-for-15000-riel-bill-delivered-to-nbc-chief/ ' class='cambodia-color'>...
រី សុចាន់
https://www.postkhmer.com/national/2022-04-09-1552-234688.html