ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់កម្ពុជា ចាប់ផ្តើមនៅថ្ងៃទី ១ ខែមីនា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានា ចូលរួមក្នុងជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមីនា។ គោលបំណងនៃការស្ទង់មតិនេះគឺដើម្បីចងក្រងស្ថិតិអំពីគ្រឹះស្ថាន និងសហគ្រាសក្នុង ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501032690/cambodias-2022-economic-census-starts-on-march-1/
កំណាត់ផ្លូវភ្នំពេញ-កំពត ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
កំណាត់ផ្លូវជាតិលេខ ៣ ប្រវែងជាង ១៣៤ គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពតដែលជាជំនួយឥតសំណងរបស់ចិនជាង ២០០ លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើជាផ្លូវការកាលពីថ្ងៃទី ២ ខែមីនា ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីស្ថាបនាអស់ពេល ៣៤ ខែ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-03-0947-232668.html
លោក ហ៊ុន សែន បញ្ជាក់ថានឹងទទួលយកវ៉ាក់សាំងគ្រប់ប្រទេស ដោយមិនរើសអើង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលមិនរើសអើងវត្តមានវ៉ាក់សាំងនោះឡើយ ហើយនឹងទទួលយកនូវការផ្តល់វ៉ាក់សាំងពីគ្រប់ប្រទេសទាំងអស់ ដោយហេតុវ៉ាក់សាំងទាំងនោះបានធ្វើឱ្យរាជរដ្ឋាភិបាល បាននិងកំពុងតែដើរដល់កម្រិតមួយដែលប្រទេសក្នុងតំបន់ និងក្នុងពិភពលោកអាចចាត់ទុកថា កម្ពុជាបានដើរលឿននៅលើការគ្រប់គ្រងកូវីដនេះទាន់សភាពការណ៍។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-22-0922-233633.html
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ត្រូវបានដាក់ឱ្យប្រើបណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើរ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ចាប់ពីថ្ងៃទី ១៩ មីនាតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រីឯគម្រោងសាងសង់ស្ពានអាកាសនៅមហាវិថីសហព័ន្ធរុស្ស៊ី ប្រសព្វជាមួយផ្លូវ ២០០៤ នឹងបើកការដ្ឋានសាងសង់ឆាប់ៗខាងមុខនេះ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-21-1344-233591.html
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចាប់ផ្តើមកម្មវិធីសកម្មភាពអប់រំបឋមសិក្សាប្រកបដោយបរិយាប័ន្ន (IPEA) ដែលមានទឹកប្រាក់ ២៥លានដុល្លារ
កម្មវិធីអប់រំថ្មីដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ចំនួន ២៥ លានដុល្លារអាមេរិក ដែលនឹងធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍នៃការអាន និងការសិក្សាសម្រាប់សិស្សបឋមសិក្សានៅកម្ពុជាត្រូវបានបើកដំណើរការនៅរាជធានីភ្នំពេញកាលពីម្សិលមិញនៅក្នុងព្រឹត្តិការណ៍រួមក្រោមអធិបតីភាពលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy; និងលោកស្រី Nancy J. Eslick នាយកបេសកកម្មនៃ USAID នៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Iyqv91
ការនាំចេញស្វាយស្រស់ទៅទីផ្សារចិនកំពុងប្រឈមនឹងបញ្ហាមួយចំនួន
វិស័យឯកជនបានអះអាងថា ការនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិនដោយផ្ទាល់ និងតាមច្រកវៀតណាម កំពុងតែជួបបញ្ហាប្រឈមខ្លាំង ដោយសារការរីករាលជាថ្មីនៃមេរោគកូវីដ ១៩ ក្នុងប្រទេសចិន និងការប្រកួតប្រជែងតម្លៃខ្លាំងជាមួយប្រទេសជិតខាង។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-23-1109-233714.html
កម្ពុជា និងអង្គការសហប្រជាជាតិជួបពិភាក្សាគ្នាស្តីពីការជួយមីយ៉ាន់ម៉ាស្វែងរកសន្តិភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer បានជួបពិភាក្សាស៊ីជម្រៅមួយកាលពីថ្ងៃសុក្រ ដើម្បីជំរុញការអនុវត្តប្រកបដោយអត្ថន័យ និងប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងប្រាំចំណុចអាស៊ាន ដើម្បីជួយប្រជាជនមី ...
ស សុជាតិ
https://www.khmertimeskh.com/501052160/cambodia-un-hold-talks-on-helping-myanmar-find-peace/
លោក ហ៊ុន សែន ប្រាប់អ្នករិះគន់ជាមុនថា សូមកុំចាត់ទុកការសង់ព្រលានយន្តហោះនៅសៀមរាបជាការពង្រឹងសមត្ថភាពទ័ពចិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់អ្នករិះគន់លោកទុកជាមុនថា សូមកុំចាត់ទុកការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាបជាផ្នែកមួយដើម្បីពង្រឹងសមត្ថភាពកងទ័ពចិន ដោយលោកអះអាងថា កម្ពុជាមិនត្រូវការយោធាបរទេសនៅលើទឹកដីកម្ពុជានោះទេ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-04-04-0946-234356.html
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំសមត្ថកិច្ចគ្រប់ថ្នាក់កុំគំរាម និងប្រើហិង្សាលើជនបរទេសនៅកម្ពុជា
លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មិនត្រូវគំរាមកំហែងប្រើអំពើហិង្សាដល់ជនបរទេសឡើយ ដើម្បីឱ្យជនបរទេសទាំងនោះ កៀរគរជនបរទេសផ្សេងៗទៀត មកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្ថែម។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-04-08-0956-234604.html
ជាង ៥ ឆ្នាំ កម្ពុជារកចំណូលបានជាង $៧០ លាន ពីការចុះបញ្ជីលេខរថយន្តពិសេស និងលេខផ្ទាល់ខ្លួន
ក្នុងរយៈជាង ៥ ឆ្នាំចុងក្រោយនេះកម្ពុជារកចំណូលបានពីការចុះបញ្ជីលេខរថយន្តពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន បានជាង ៧០ លានដុល្លារអាមេរិក ខណៈអន្តរក្រសួងកំពុងបន្តខិតខំធ្វើជាមួយក្រុមហ៊ុនគោលដៅដើម្បីផ្សព្វផ្សាយពីលេខពិសេសនេះបន្ថែមទៀត។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-28-1050-233965.html
CGCC សហការជាមួយ UNDP ជួយពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុដល់សហគ្រិនស្ត្
កម្ពុជាមានគោលដៅពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីតាមរយៈកម្មវិធីធានាឥណទាន និងផ្តល់ការគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី ដែលជាផ្នែកមួយនៃការស្តារឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ ១៩។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-03-28-1135-233972.html
ទស្សនកិច្ចបេសកជនអាស៊ានរបស់កម្ពុជាជាចជំហានសំខាន់ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា
បេសកជនពិសេសរបស់ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ប្រចាំប្រទេសមីយ៉ាន់ម៉ាកំពុងទន្ទឹងរង់ចាំកិច្ចសន្ទនាកាន់តែច្រើន និងកិច្ចប្រជុំពិគ្រោះយោបល់រួមគ្នានៅពេលក្រោយ បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់មីយ៉ាន់ម៉ាត្រូវ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501048957/cambodias-asean-envoy-visit-key-step-to-settle-myanmar-issue/
លោក ស៊ុន ចាន់ថុល ព្រមានដាក់ចូលបញ្ជីខ្មៅក្រុមហ៊ុនកូរ៉េខាងត្បូង ១ ដែលសាងសង់ផ្លូវ មិនមានគុណភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានព្រមានដាក់ចូលបញ្ជីខ្មៅ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយដែលទទួលបានសិទ្ធិសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ ក្រោយរកឃើញថា ក្រុមហ៊ុននេះ សាងសង់ផ្លូវមិនមានគុណភាព និងមានភាពយឺតយ៉ាវ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-04-25-0953-235333.html
លោក ហ៊ុន សែន ថា ការប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅតែធ្វើបានល្អ ទោះជួបការលំបាកដោយសារកូវីដ
ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា បើទោះបីជាកម្ពុជាជួបការលំបាក ដោយសារការរីករាលដាលនៃមេរោគកូវីដ ១៩ ក៏ដោយ ក៏ការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅតែប្រតិបត្តិបាននូវអភិបាលកិច្ចល្អ និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការចូលរួមចំណែកឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-04-25-1016-235341.html
កិច្ចព្រមព្រៀងត្រូវបានសម្រេចសម្រាប់ការផលិតវ៉ាក់សាំងក្នុងស្រុក
រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហគ្រាសឱសថកម្ពុជា (CPE) និងក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinovac ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជាង ១០៤ លានដូស ដែលនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីឆ្នាំ ២០២៤ សម្រាប់រយៈពេល ៣ឆ្នាំ។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/deal-inked-locally-made-jabs
ស្ថានទូតអូស្ត្រាលី សហការជាមួយក្រសួងសាធារណការ បើកសម្ពោធ «កម្មវិធីភាពជាដៃគូ ដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I)»
ស្ថានទូតអូស្ត្រាលី សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បើកសម្ពោធ «កម្មវិធីភាពជាដៃគូ ដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I)» ដែលនឹងពន្លឿនការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព ដើម្បីជំរុញការអភិវឌ្ឍឱ្យមានបរិយាបន្ន និងភាពធន់នៅកម្ពុជា។ ...
រី សុចាន់
https://www.postkhmer.com/national/2022-05-31-1900-237210.html
កម្ពុជារកចំណូលបានជាង $៧,៦ ពាន់លានពីការនាំចេញទំនិញ ៤ ខែ
កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ជាង ៧,៦ ពាន់លានដុល្លារ នារយៈពេល ៤ ខែដើមឆ្នាំ ២០២២ កើនឡើងជាង ៣២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈជញ្ជីងពាណិជ្ជកម្មអន្តរជាតិមានទឹកប្រាក់សរុប ១៧,៦ ពាន់លានដុល្លារ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-05-16-1055-236462.html
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ថ្មីៗនេះ កម្ពុជា-វៀតណាម បានឯកភាពគ្នាលើខ្សែបន្ទាន់ព្រំដែនចំនួន ៦ ភាគរយទៀត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ថ្មីៗនេះ កម្ពុជា-វៀតណាម បានឯកភាពគ្នាលើខ្សែបន្ទាន់ព្រំដែនចំនួន៦ភាគរយទៀត ដែលធ្វើឱ្យការបោះបង្គោលព្រំដែននឹងសម្រេចបាន ៩០ភាគរយ នាពេលខាងមុខនេះស្របពេលកម្ពុជាកំពុងពន្លឿនបញ្ចប់ការបោះបង្គោលព្រំដែនដែលនៅសេសសល់។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-05-22-1759-236754.html
គណបក្ស ១០ ប្តេជ្ញាបង្ការ និងទប់ស្កាត់ផលប៉ះពាល់នៃការប្រើគ្រឿងស្រវឹង បើខ្លួនជាប់ឆ្នោត
គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ចំនួន ១០ ក្នុងចំណោមគណបក្សនយោបាយចំនួន ១៧ នៅថ្ងៃទី ២៤ ខែឧសភា បានចុះហត្ថលេខា ប្តេជ្ញាចិត្ត ក្នុងការចេញដីកា ដើម្បីបង្ការ និងទប់ស្កាត់ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង និងដីកាលើកកម្ពស់ សហគ្រិននារីវ័យក្មេង នៅពេលដែលជាប់ឆ្នោត។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-05-25-1016-236912.html