ទីផ្សារបង្កងអូស្ត្រាលីមានការរីកចម្រើន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន កំពុងជំរុញការវិនិយោគបន្ថែមទៀតក្នុងការចិញ្ចឹមបង្កងអូស្ត្រាលី ដើម្បីបង្កើនការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងអាចនាំចេញប្រកបដោយសក្តានុពល។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/crayfish-market-boom-prospects-boil-down-wide-adoption-sakhon
តំណាងកម្ពុជានៅហ្ស៊ឺណែវ ច្រានចោលការថ្កោលទោសពីមន្ត្រីសិទ្ធិមនុស្ស UN លើការផ្តន្ទាទោសលោក រ៉ុង ឈុន
តំណាង ឬស្ថានបេសកកម្មអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅ ទីក្រុងហ្ស៊ឺណែវ ប្រទេសស្វ៊ីសច្រានចោលការថ្កោលទោសរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស UN ចំពោះការផ្តន្ទាទោស លោក រ៉ុង ឈុន និងអ្នកគាំទ្រលោក ២ នាក់ទៀតដាក់ពន្ធនាគារពីសប្តាហ៍មុន។ ...
រី សុចាន់
https://www.postkhmer.com/national/2021-08-26-1037-222368.html
អង្គការទស្សនៈពិភពលោកបានបង្កើតបណ្ណាល័យចល័ត និងជំរុញទម្លាប់នៃការអានរបស់កុមារជាង ១១ ម៉ឺននាក់ ក្នុងអំឡុងពេលសាលាត្រូវបានបិទ ដោយសារការរីករាលដាលនៃជំងឺកូវីដ
អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាហៅកាត់ថា World Vision បានបង្កើតបណ្ណាល័យចល័ត និងជំរុញទម្លាប់នៃការអានរបស់កុមារជាង ១១ ម៉ឺននាក់ ក្នុងអំឡុងពេលសាលាត្រូវបានបិទ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-09-10-1317-223408.html
កម្ពុជាប្រគល់ថវិកា និងបរិក្ខារពេទ្យច្រើនប្រភេទដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ថវិកា និងបរិក្ខារពេទ្យជាច្រើនប្រភេទ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាទៅដល់ភាគីនៃប្រទេសមីយ៉ាន់ម៉ានាព្រឹកថ្ងៃទី ១៩ ខែសីហា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-08-20-0936-222010.html
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃប្រទេសអភិវឌ្ឍន៍តិចតួចតាមប្រព័ន្ធនិម្មិត
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDCs) តាមប្រព័ន្ធនិម្មិត ដើម្បីពិនិត្យនិងអនុម័តលើសេចក្តីថ្លែងការណ៍នៃប្រទេស LDCs ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីប្រកាសនៃប្រទេសអភិវឌ្ឍន៍តិចតួច សម្រាប់ដាក់ជូនសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហ្សឺណែវ , ប្រទេសស្វីស។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3G7IJ17
CLA ចុះ MoU ជាមួយវន្តសាលា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើវិស័យភ័ស្តុភារកម្ម
សមាគមភ័ស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហការជាដៃគូផ្នែកបច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សតាមប្រព័ន្ធអនឡាញ ឬ (E-Lear-ning Platform) លើវិស័យភ័ស្តុភារកម្ម និងស្ពានថ្នល់។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-28-1440-225846.html
កម្ពុជានាំចេញអង្ករបានជាង ៤៦ម៉ឺនតោនក្នុងរយៈពេល ១០ខែ
យោងតាមតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៤៦០,១៦៩ តោនក្នុងខែមករាដល់ខែតុលាឆ្នាំនេះ គិតជាទឹកប្រាក់បានចំនួន ៣៩៣ លានដុល្លារ។ ការនាំចេញអង្ករសរុបបានធ្លាក់ចុះ ១៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
មីឆែល ហ្វឹន
https://bit.ly/3GKfz8L
កម្ពុជាត្រូវបានសរសើរចំពោះការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុនៅ COP26
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បាននិយាយកាលពីថ្ងៃអង្គារថាស្ថិរភាពនយោបាយ និងសន្តិភាពរបស់កម្ពុជាគឺជាតម្រូវការជាមុនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍជីវចម្រុះនៅកម្ពុជា។ ...
សែន ដាវិត
https://www.khmertimeskh.com/50968597/cambodia-praised-for-addressing-climate-change-issues-at-cop26/
ក្រសួងសាធារណការ ស្នើធនាគារពិភពលោកបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងភាពជាដៃគូជិតស្និទ្ធ ផ្តល់ជាជំនួយបច្ចេកទេសក្នុងការកសាងសមត្ថភាពមន្ត្រី
ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់ធនាគារពិភពលោកបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងភាពជាដៃគូជិតស្និទ្ធ និងផ្តល់ជាជំនួយបច្ចេកទេសក្នុងការកសាងសមត្ថភាពមន្ត្រី ដើម្បីជួយអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរនៅកម្ពុជា។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-11-17-1129-226982.html
ការគេចវេះពន្ធធ្វើឱ្យកម្ពុជាបាត់ចំណូលជាច្រើនក្នុង ១ ឆ្នាំៗ
វិស័យឯកជនស្នើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពង្រឹង និងទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ដែលហូរចូលកម្ពុជាឱ្យបានហ្មត់ចត់ ដើម្បីកៀរគរចំណូលចូលរដ្ឋឱ្យបានច្រើន និងជួយការពារអ្នកផលិតក្នុងស្រុកផងដែរ។ ...
ហំ ផានិត
https://www.postkhmer.com/business/2021-12-02-1108-227709.html
សកម្មជនសហជីព៩នាក់ត្រូវចាប់ខ្លួនពីបទតវ៉ានៅណាហ្គាវើល
នគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនមនុស្ស៩នាក់កាលពីថ្ងៃទី៣១ ធ្នូ ពីបទធ្វើបាតុកម្មដោយគ្មានការអនុញ្ញាតនៅមុខរមណីយដ្ឋានណាហ្គាវើល ដែលពួកគេថាប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/nine-union-activists-arrested-ongoing-nagaworld-protests
អូស្ត្រាលីចំណាយជាង 34 លានដុល្លារសម្រាប់គម្រោងទឹកស្អាត
រដ្ឋាភិបាលអូស្ត្រាលីកំពុងចំណាយថវិកាប្រមាណ ៣៤.៣៣ លានដុល្លារអាមេរិក ដើម្បីសាងសង់ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធបំពង់ទឹកដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាយ៉ាងហោចណាស់មួយលាននាក់ដែលរស់នៅទីជនបទ។ ...
ទីន សុខថាវុធ
https://www.khmertimeskh.com/50983023/oz-spending-over-34m-for-clean-water-projects/
ខេត្តស្វាយរៀងសម្រេចបានគោលដៅអនាម័យ
ខេត្តស្វាយរៀង បានក្លាយជាខេត្តដំបូងគេដែលបញ្ឈប់ការបន្ទោរបង់ដោយចំហរ ដោយសារតែការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្ត និងមូលដ្ឋានក្នុងការលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ នេះបើយោងតាមមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/s-rieng-achieves-sanitation-hygeine-goals
ក្រសួងកសិកម្ម និងដៃគូឯកជនចុះ MoU ដើម្បីសាងសង់ផ្ទះបៃតងចំនួន ១០,000 ខ្នងក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តដាក់ចេញវិធានការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា។ ក្រសួង និងដៃគូឯកជនបានប្រកាសចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីសាងសង់ផ្ទះបៃតងបន្ថែមទៀតក្នុងប្រទេស។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501011542/ministry-of-agriculture-and-private-partners-sign-mou-to-build-10000-green-houses-over-next-decade/
ទីផ្សារនាំចេញផលិតផលដំឡូងមី ក្នុងឆ្នាំ ២០២១ បានបង្ហាញភាពល្អប្រសើរ
ស្ថានភាពទីផ្សារផលិតផលដំឡូងមីកម្ពុជា ក្នុងឆ្នាំ ២០២១ បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយបរិមាណ និងតម្លៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិសុទ្ធតែមានភាពល្អប្រសើរបើធៀបនឹងឆ្នាំ ២០២០។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-18-1117-230220.html
មើលឃើញព្រៃឈើសម្រាប់ដើមឈើ៖ កម្ពុជាប្តេជ្ញាសម្រេចអោយបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០
ប្រទេសកម្ពុជាចាប់ផ្តើមជាមួយឆ្នាំថ្មី ជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបានបោះពុម្ពផែនការដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ផែនទីបង្ហាញផ្លូវដែលត្រូវបានគេស្គាល់ជាផ្លូវការថាជា “យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន (LTS4CN)” ត្រូវបានដាក់ជូនទៅអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ruSZKl
រដ្ឋាភិបាល អង្គការសង្គមស៊ីវិលពិភាក្សាអំពីសិទ្ធិឌីជីថល សេរីភាពអ៊ីនធឺណិត
អង្គការសង្គមស៊ីវិល (CSOs) និងអ្នកជំនាញបានធ្វើកិច្ចពិភាក្សាលើបញ្ហាប្រឈម និងការអភិវឌ្ឍន៍សិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិតនៅកម្ពុជា។ ពួកគេបានជំរុញឲ្យសិទ្ធិនិងសេរីភាពទាំងនេះបន្តមាន។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/govt-csos-discuss-digital-rights-internet-freedoms
កម្ពុជាជួសជុលព្រះពុទ្ធបដិមា ៣អង្គទៀតនៅរួតបាកាន
អាជ្ញាធរបានអោយដឹងថា អាជ្ញាធរជាតិអប្សរា (ANA) របស់កម្ពុជា កំពុងជួសជុលព្រះពុទ្ធបដិមា ៣អង្គទៀត នៅប្រាង្គបាកាន នៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ នាភាគពាយ័ព្យ ខេត្តសៀមរាប បន្ទាប់ពី ព្រះពុទ្ធបដិមាមួយព្រះអង្គមុនត្រូវបានជួសជុលរួច។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3sru8HP
ក្រសួងការងារក្រើនរំលឹកដល់ថៅកែរោងចក្រ ធ្វើយ៉ាងណាឱ្យកម្មករទាំងអស់បានចាក់វ៉ាក់សាំងកូវីដ-១៩
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ ឬអ្នកគ្រប់គ្រងរោងចក្រទាំងអស់ ឲ្យទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីរៀបចំវ៉ាក់សាំង និងលើកទឹកចិត្តដល់កម្មករនៅតាមទីតាំងអោយមកចាក់វ៉ាក់សាំងឲ្យបានឆាប់បំផុត។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3uE26M0
ពលរដ្ឋជាង ១ ០០០ គ្រួសារ បានចាប់ឆ្នោតយកដីឡូត៍ នៅចំណុចបឹង ៧៥ ក្នុងស្រុកម៉ាឡៃ
ប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារបានចាប់ឆ្នោតយកដីឡូត៍ នៅចំណុចបឹង ៧៥ ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយពីការដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលជិត ២០ ឆ្នាំមកហើយ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-22-1006-232109.html