ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា មានទឹកប្រាក់ជាង $១៩០ លាន
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា ក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ មានទឹកប្រាក់ប្រមាណ ១៩២ លានដុល្លារ ធ្លាក់ចុះជាង ១/៥ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈអ្នកសេដ្ឋកិច្ច និងអ្នកជំនួញ និយាយថា មកពីភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-05-02-1043-249593.html
នាយករដ្ឋមន្ត្រីអំពាវនាវឲ្យមានតំបន់អភិរក្សការពារសត្វផ្សោត
សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យពង្រឹងចំនួនសត្វផ្សោតទន្លេមេគង្គ និងត្រីធំៗ ដោយបង្កើតជាតំបន់អភិរក្សស្នូល ដើម្បីការពារប្រភេទសត្វក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលស្ថិតក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត។ ...
មាស ម៉ូលីកា
https://kiripost.com/stories/pm-calls-for-conservation-areas-to-protect-dolphins
ជនជាតិថៃដែលគេចពីការចាប់ខ្លួនទទួលបានសញ្ជាតិខ្មែរមានតួនាទីពាក់ព័ន្ធនឹងកាស៊ីណូដែលឆេះ និងមានទំនាក់ទំនងរកស៊ីជាមួយឧកញ៉ា លី យ៉ុងផាត់
អ្នកនយោបាយថៃនិរទេសខ្លួនឈ្មោះ Vatana Asavahame ដែលជាប់ពាក់ព័ន្ធនឹងការ គ្រប់គ្រងកាស៊ីណូនៅប៉ោយប៉ែតដែលរងការឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីសប្តាហ៍មុន បានទទួលសញ្ជាតិខ្មែរតាមព្រះរាជក្រឹត្យឆ្នាំ២០០៨។ នេះបើយោងតាមឯកសារនានា ...
Jack Brook និង សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/thai-fugitive-linked-to-casino-fire-received-cambodian-citizenship-shares-business-ties-with-tycoon-ly-yong-phat/
រោងចក្រផលិតសម្បកកង់រថយន្ត នឹងលេចរូបរាងនៅកម្ពុជាឆាប់ៗ
ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតសម្បកកង់រថយន្តដំបូងគេខាងមុខ បន្ទាប់ពីក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី មានមូលដ្ឋាននៅប្រទេសចិនដែលបានវិនិយោគទឹកប្រាក់ជិត ៣០០ លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែ ឧសភា។ នេះបើយោងតាមមន្ត្រី ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-05-0845-245584.html
GDT ក្លាយជាស្ថាប័នគំរូដែលរកថវិកាចូលជាតិបានច្រើននៅក្នុងឆ្នាំ ២០២២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសាទរចំពោះប្រធានអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលប្រមូលចំណូលបានដល់ ១២២,៥៤ ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ខណៈស្ថាប័ននេះនឹងធ្វើជាគំរូសម្រាប់ស្ថាប័នរដ្ឋាភិបាលផ្សេងទៀត។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-02-1120-246548.html
កម្ពុជារកចំណូលបានជាង $១៥ លានពីធនធានរ៉ែមាស គិតត្រឹមដំណាច់ឆ្នាំ ២០២២
កម្ពុជារកចំណូលបានជាង ១៥ លានដុល្លារពីធនធានរ៉ែមាស ដែលក្រុមហ៊ុនចម្រាញ់បានប្រមាណជាង ៥,៣ ពាន់តោនគិតត្រឹមដំណាច់ ឆ្នាំ ២០២២ បន្ទាប់ពីអាជីវកម្មរុករកនេះត្រូវបានចាប់ផ្តើមលើកដំបូងកាលពីខែមិថុនា ឆ្នាំ ២០២១។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-31-0930-246466.html
ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាទៅអូស្ត្រាលីបានកើនឡើង
ការនាំចូលសម្លៀកបំពាក់របស់ប្រទេសអូស្ត្រាលីពីប្រទេសកម្ពុជាបានរារាំងនិន្នាការទូទៅនៃការថយចុះ ដោយការនាំចូលក្នុងត្រីមាសទី ១ ឆ្នាំ២០២៣ បានកើនឡើងដល់ ៤២,៥៧៥ លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ...
សេង ម៉េងហេង
https://kiripost.com/stories/cambodias-garment-exports-to-australia-increase
រដ្ឋាភិបាលបង្កើតគណៈកម្មការដើម្បីអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ»
រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ក្នុងការពិនិត្យនិងផ្តល់យោបល់អំពីនីតិវិធី ក្របខ័ណ្ឌគតិយុត្ត និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យ ...
សុខ រក្សា
https://www.postkhmer.com/national/2023-06-12-0821-251153.html
រដ្ឋាភិបាលប្រកាសផ្តល់របបថែទាំសុខភាពដោយមិនគិតថ្លៃ សម្រាប់អ្នកបម្រើការតាមសេវាកម្សាន្ត
រាជរដ្ឋាភិបាលបានប្រកាសផ្ដល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាឱ្យពួកគេអាចកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមសេចក្ដីប្រកាសរាជរដ្ឋាភិបាលចុះថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២៣។ ...
ជា សុខនី
https://www.postkhmer.com/national/2023-06-14-1103-251287.html
សម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រផលិតទឹកស្អាតបាក់ខែង ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានសន្យាថានឹងផ្តល់ដំណោះស្រាយចំពោះកង្វះខាតទឹកដែលប្រជាពលរដ្ឋជួបប្រទះក្នុងរដូវប្រាំង។ ...
ម៉ន សុខកែវ
https://kiripost.com/stories/cambodia-bak-kheng-water-treatment-plant-is-inaugurated
លោក ស៊ុន ចាន់ថុល បើកឱ្យដំណើរការទីលានទុកដាក់សំរាមខេត្តកំពង់ធំ
ទីលានទុកដាក់សំរាមតម្លៃជាង ៤ លានដុល្លារ ក្នុងខេត្តកំពង់ធំ នៃគម្រោង កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី ២ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ និងការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប។ ...
បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-06-27-0809-251738.html
កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦.០០០នាក់
មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦,០០០នាក់ ដែលជាការកើនឡើងគួរឲ្យព្រួយបារម្ភ ដែលទាមទារឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគេ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501315088/cambodia-has-about-76000-people-living-with-hiv/
ការស្វែងរកឱកាសសម្រាប់នាំចេញទុរេនកម្ពុជាទៅប្រទេសចិន
កាលពីពេលថ្មីៗនេះ សមាគមទុរេនសំឡូត ដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបងបានជួបប្រជុំជាមួយអ្នកវិនិយោគជាច្រើន ដើម្បីពិភាក្សាអំពីឱកាសនាំចេញទៅប្រទេសចិន បើទោះបីជាទុរេនកម្ពុជាមិនទាន់បានឈានចូលទីផ្សារនេះក៏ដោយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/41PXxev
តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ទាក់ទាញវិនិយោគបានប្រមាណ ១៧៥ រោងចក្រកំពុងដំណើការ
រោងចក្រ/សហគ្រាសប្រមាណ ១៧៥ និងផ្តល់ការងារជាង ៣ ម៉ឺន កន្លែង កំពុងបើកដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ដែលភាគច្រើនមានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/175-tenants-employ-30000-sville-sez
រដ្ឋសភាយល់ព្រមលើថាមពលសូឡា និងវារីអគ្គិសនីចំនួន ៦៧០ មេហ្គាវ៉ាត់
រដ្ឋសភា (NA) នៅថ្ងៃទី២៣ ខែមិថុនា បានអនុម័តលើការសាងសង់ ក៏ដូចជាការធានាលើការទូទាត់សម្រាប់ រោងចក្រថាមពលស្អាតចំនួន ៦ ដែលមានកម្លាំងសរុប ៦៧០ មេហ្គាវ៉ាត់ (MW) ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពការ ...
ម៉ៃ ទិត្យធារ៉ា
https://phnompenhpost.com/business/national-assembly-okays-670mw-solar-hydro-energy
វៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា
វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាក្នុងចំណោមសមាជិកនៃប្រទេសអាស៊ាន ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣ ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួនជិត៥០% នៃទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសមាជិកអាស៊ានក្នុងអំឡុងពេលនោះ។ ...
បុគ្គលិក ខ្មែរថាមស៍
http://rb.gy/xyt7m
ស្ថាប័នពាក់ព័ន្ធ ប្តេជ្ញាលើកកម្ពស់ការគ្រប់គ្រងសំរាមសំណល់រឹងនៅតាមទីប្រជុំជន និងទីជនបទ
ស្ថាប័នពាក់ព័ន្ធ បានចាត់ទុកថា ក្នុងបរិបទនៃវិស័យសេដ្ឋកិច្ច និងទេសចរណ៍មានការរីកចម្រើន ការគ្រប់គ្រងសំរាម និងសំណល់រឹង គឺជាបញ្ហាប្រឈមដ៏សំខាន់មួយ ដែលទន្ទឹមគ្នានេះ ភាគីពាក់ព័ន្ធ ក៏បានបង្ហាញពីការប្តេជ្ញារួមគ្នា លើកកម្ពស់ការគ្រប់គ្រងសំរាមសំណល់រឹងនៅតាមទីប្រជុំជន និងទីជនបទក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ...
សែម ពិសី
https://www.postkhmer.com/national/2023-01-24-1406-246227.html
កម្ពុជា-ស្វ៊ីស ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្ម និងពិចារណាពីការបង្កើត FTA
កម្ពុជា-ស្វ៊ីស ប្តេជ្ញារួមគ្នានឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរឹងមាំ និងពិចារណាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នានៅពេលអនាគត ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឆ្នាំ២០២២ មាន ជាង ១,៤ ពាន់លានដុល្លារ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-25-0921-246248.html
ស្ថានទូតអង់គ្លេសនឹងបើកកិច្ចពិភាក្សាពិគ្រោះយោបល់ លើគម្រោងសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈ MRT ក្នុងរាជធានីភ្នំពេញ
លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមក្នុងកម្មវិធីពិភាក្សាពិគ្រោះយោបល់ អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ជាពិសេសលើគម្រោងសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈ MRT ក្នុងរាជធានីភ្នំពេញ។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-27-0823-246364.html
កម្លាំងបោសសម្អាតមីននៃគម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ ចាប់ផ្តើមចូលទៅខេត្តចំនួន ៥
កម្លាំងបោសសម្អាតមីននៃគម្រោងមូលនិធិកម្ពុជាគ្មានគ្រាប់មីនឆ្នាំ ២០២៥ ចាប់ផ្តើមចល័តចូលទៅខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ និងខេត្តប៉ៃលិន បន្ទាប់ពីភាគីពាក់ព័ន្ធបានចុះហត្ថលេខាលើគម្រោងនេះ ហើយខណៈស៊ីម៉ាក់ បានប្រកាសពីភាពជោគជ័យ ដែលកម្ពុជាអាចបង្ហាត់សុនខលើការងារបោសសម្អាតមីនបានដោយខ្លួនឯង។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-30-1026-246430.html