រោងចក្រដំឡើងរថយន្ត Ford នឹងអាចចាប់ផ្តើមដំណើរការនៅក្នុងខែមេសាខាងមុខ
អគ្គនាយកក្រុមហ៊ុន R.M.Asia ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់ឱ្យដឹងថា ដំណើរការសាងសង់រោងចក្រដំឡើងរថយន្តសម្រេចបាន ១០០ ភាគរយហើយ ខណៈការដំឡើងឧបករណ៍នានាក៏សម្រេចបានជិត ៧០ ភាគរយផងដែរ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនចាប់ផ្តើមសកម្មភាពដំឡើងរថយន្តនៅក្នុងខែមេសាខាងមុខ គឺស្របតាមផែនការដែលបានកំណត់។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-01-11-1100-229828.html
បេសកកម្មចុះយកគ្រាប់មិនទាន់ផ្ទុះពីនាវាលិចក្នុងទន្លេមេគង្គមិនទាន់បន្តទៀតទេ ដោយសារកម្ពស់ទឹកនៅមានកម្រិតខ្ពស់
ដំណើរការនៃការចុះយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីនាវា ដែលលិចក្នុងទន្លេមេគង្គចំនួន ៤ ទីតាំងទៀតស្ថិតក្នុងភូមិសាស្ត្រស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងស្រុកពាមជរ ស្រុកពាមរក៍ ខេត្តព្រៃវែង នៅមិនទាន់បន្តសកម្មភាពនៅឡើយទេ ដោយសារតែកម្ពស់ទឹកនៅមានកម្រិតខ្ពស់ និងខ្វះខាតបច្ចេកទេសមួយចំនួន ដោយមន្ត្រីស្នើឱ្យមានការស្វែងរកបច្ចេកទេសទំនើប ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-01-25-1009-230574.html
ជប៉ុនជួយកម្ពុជាឱ្យក្លាយជាប្រទេសគ្មានមីន
ជំនួយរបស់ប្រទេសជប៉ុនដល់កម្ពុជាក្នុងសមរភូមិដ៏យូរមួយទស្សវត្សរ៍នេះ ក្នុងការបោសសម្អាតផ្ទៃដីដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសនេះ ប្រហែលជាជិតឈានទៅដល់ការបោះជំហានទៅមុខមួយទៀតហើយ ដែលធ្វើឡើងតាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ...
Anthony McGonigle
https://www.khmertimeskh.com/501008717/japan-to-assist-cambodia-to-become-a-landmine-free-nation/
GDT នឹងបង្កើនកិច្ចសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត
អគ្គនាយកដ្ឋានពន្ធដារ (GDT) នឹងសហការជាមួយបណ្តាសហគ្រាសក្រុមហ៊ុនចំនួន ៤៩ ដែលផ្គត់ផ្គង់សេវាអ៊ីនធឺណិតនៅប្រទេសកម្ពុជា ដើម្បីជំរុញការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាការឆ្លើយតបនឹងការរីកចម្រើននៃប្រភេទអាជីវកម្មតាមប្រព័ន្ធអនឡាញនារយៈពេលចុងក្រោយនេះ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-09-1442-231393.html
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា នឹងកើនឡើងនៅពេលមាន FTA
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានស្នើឱ្យរដ្ឋាភិបាលកាណាដា ពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជាឱ្យបានឆាប់ ដើម្បីជំរុញទំហំពាណិជ្ជកម្មប្រទេសទាំង ២ ឱ្យមានទំហំកាន់តែធំ ខណៈការនាំទំនិញពីប្រទេសកម្ពុជាទៅប្រទេសកាណាដាក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី កាលពីឆ្នាំ ២០២១ មានតម្លៃប្រមាណ ៩៥៤,៨២ លានដុល្លារអាមេរិក ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-14-1126-231675.html
ក្រសួងបរិស្ថានកំពុងរៀបចំតំបន់អេកូទេសចរណ៍ក្នុងខេត្ត ៣
ក្រសួងបរិស្ថានក្រោមក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាកំពុងធ្វើការសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍ សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកាលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-03-1048-231043.html
មន្ត្រី៖ ពង្រូលជាសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតលើពិភពលោក
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានបញ្ជាក់ថា សត្វពង្រូលជាប្រភេទថនិកសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតលើពិភពលោក ជាពិសេសគឺការជួញដូរពាណិជ្ជកម្មអន្តរជាតិដោយខុសច្បាប់ ដើម្បីយកទៅធ្វើជាឱសថបុរាណ ថ្នាំប៉ូវសុខភាពក៏ដូចជាថ្នាំព្យាបាលជំងឺផ្សេងៗ ខណៈនៅកម្ពុជាប្រភេទសត្វនេះរងគ្រោះដោយសារការបរបាញ់ដាក់អន្ទាក់ និងធ្វើអាជីវកម្ម ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-23-1418-232212.html
សត្វស្លាបនៅតំបន់អភិរក្សរាប់រយក្បាលបានងាប់ ដោយសារអាកាសធាតុក្ដៅ
សត្វស្លាបរាប់រយក្បាលត្រូវបានប្រទះឃើញឈឺងាប់នៅតំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡី ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដោយសារកត្តាអាកាសធាតុក្តៅ ខណៈមន្ត្រីជំនាញបានដើរប្រមូលសត្វងាប់ទាំងនោះទៅកប់ចោលដើម្បីបញ្ចៀសក្លិនស្អុយរាលដាលទៅសត្វផ្សេងទៀត។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-30-1336-234134.html
រដ្ឋបាលរាជធានីសោកស្តាយដែលអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បន្តប្រមូលផ្តុំធ្វើបាតុកម្ម ខណៈការចរចានៅខ្វែងគំនិតគ្នា
មន្ត្រីនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្តាយចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលនៅបន្តប្រមូលផ្តុំធ្វើបាតុកម្មនៅតាមទីសាធារណៈ ខណៈការចរចាតាមរយៈការសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈភាគីទាំង ២ នៅបន្តខ្វែងគំនិតគ្នា។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-31-1013-234193.html
ទីភ្នាក់ងារជំនួយអាមេរិក USAID ផ្តល់ថវិកាចំនួន ១៥លានដុល្លារ ដើម្បីបង្កើនកម្លាំងពលកម្មជំនាញឌីជីថលនៅកម្ពុជា
ទីភ្នាក់ងារជំនួយអាមេរិក USAID និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Berkeley កាលពីម្សិលមិញបានចាប់ផ្តើម “គម្រោងអភិវឌ្ឍន៍កម្លាំងពលកម្មឌីជីថល” ពីគំនិតផ្តួចផ្តើមដែលផ្តល់មូលនិធិដោយ USAID ចំនួន 15 លានដុល្លារ ដែលនឹងផ្តល់ឱ្យ ...
សុទ្ធ គឹមសឿន
https://www.khmertimeskh.com/501030664/usaid-provides-15-million-to-boost-skilled-digital-workforce-in-cambodia/
លំហូរចូល FDI កម្ពុជាកើន២២ភាគរយត្រឹម៤,៣៥ពាន់លានដុល្លារឆ្នាំ២០២១
នៅត្រីមាសទីបួននៃឆ្នាំ ២០២០ កម្ពុជាបានឃើញការចាប់ផ្តើមនៃការកំណើន FDI ជាសកលដ៏ខ្លាំងបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ ដែលបណ្តាលឲ្យមានលំហូរ FDI សកលចំនួន ១,៦៥ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ជាការកើនឡើង ៧៧ ភាគរយពី ៩២៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។ អាស៊ីអាគ្នេយ៍មានទឹកប្រាក់ចំនួន ១៨៤ ពាន់លានដុល្លារ ដែលលើសពីចំនួនរបស់ខ្លួន។ ខណៈ កម្រិតមុនការរាតត្បាតនៃជំងឺរាតត្បាតមានចំនួន ៣ ពាន់លានដុល្លារនេះបើយោងតាមរបាយការណ៍របស់ UNCTAD ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់កម្ពុជាឆ្នាំ ២០២២។ ...
Josh Downs
https://bit.ly/3vPsSl6
លោក ហ៊ុន សែន ស្នើក្រសួងសុខាភិបាលសិក្សាពីលទ្ធភាពក្នុងការវះកាត់ ប្តូរក្រលៀនក្នុងប្រទេស ព្រោះកម្ពុជាមានសមត្ថភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាល សិក្សា និងពិចារណាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀនក្នុងប្រទេស ខណៈកម្ពុជាមានសមត្ថភាព និងបានធ្វើការវះកាត់ក្រលៀនតាំងពីឆ្នាំ ២០១០ ហើយលោកនៅតែប្រកាសឱ្យគ្រូពេទ្យប្រកាន់ខ្ជាប់នូវគុណធម៌ វិជ្ជាជីវៈ និងសីលធម៌ដែលត្រូវតែធ្វើឱ្យបានល្អបំផុតសម្រាប់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-03-22-0936-233635.html
លោក ទៀ បាញ់ ជំរុញឱ្យរដ្ឋបាលខេត្តកោះកុងពន្លឿនការដោះស្រាយវិវាទដីធ្លី
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ជំរុញឱ្យរដ្ឋបាលខេត្តកោះកុង ពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់ និងទាន់ពេលវេលា ដើម្បីកុំឱ្យបញ្ហានេះកាន់តែស្មុគស្មាញ និងរីករាលដាលកាន់ធំទៅៗ ហើយអាជ្ញាធរមូលដ្ឋានមិនត្រូវចុះហត្ថលេខាលើឯកសារ ទិញលក់ផ្ទេរកម្មសិទ្ធិ និងឯកសារកាន់កាប់ដីធ្លី ដោយខុសច្បាប់ ក្នុង ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-21-0919-233581.html
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងរកឃើញជំងឺផ្ដាសាយបក្សីប្រភេទ A/H9 លើទារិកាម្នាក់
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានប្រកាសរកឃើញ ករណីជំងឺផ្តាសាយបក្សីប្រភេទ A/H9 (Influenza A/H9) តាមរយ:ប្រព័ន្ធតាមដានជំងឺរលាកសួត លើទារិកាអាយុជាង ១ ឆ្នាំ ដោយមានរោគសញ្ញាគ្រុនក្តៅ និងពិបាកដកដង្ហើម ខណៈក្រសួងសុខាភិបាលអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-14-0846-233265.html
ពលរដ្ឋ ២៨២ គ្រួសារយល់ព្រមទទួលយកសំណង ដើម្បីអនុវត្តគម្រោងស្តារប្រឡាយក្នុងក្រុងតាខ្មៅ
ប្រជាពលរដ្ឋចំនួន ២៨២ គ្រួសារ បានយល់ព្រមទទួលយកសំណងតាមគោលការណ៍ និងនីតិវិធីដើម្បីជួយសម្រួលការអនុវត្តគម្រោងស្តារប្រឡាយទាំង ៤ ខ្សែ ប្រវែង ៦ ០០០ ម៉ែត្រ ឱ្យរួចរាល់តាមផែនការ ដើម្បីរំដោះទឹកជំនន់ និងទឹកកខ្វក់នៅក្នុងរដូវវស្សាចេញពីទីក្រុងតាខ្មៅ។ ...
រី សុចាន់
https://www.postkhmer.com/national/2022-03-14-1424-233276.html
លោក ស ខេង អំពាវនាវជាថ្មីឱ្យពលរដ្ឋជួយផ្ដល់ព័ត៌មានពាក់ព័ន្ធបទល្មើសមាននៅក្នុងសហគមន៍
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋឱ្យចូលរួមផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ ដែលកើតមាននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន ជាពិសេសបទល្មើសទាក់ទងនឹងគ្រឿងញៀនដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបានទាន់ពេលវេលា ដើម្បីរក្សាការពារបាននូវភូមិ-ឃុំមានសុវត្ថិភាព។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-04-25-1017-235342.html
មន្ត្រីផ្ដល់អនុសាសន៍ចំនួន ៥ ដើម្បីជោគជ័យលើការប្រើប្រាស់កាបូន
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថានផ្តល់អនុសាសន៍ចំនួន ៥ ដើម្បីឱ្យទទួលបានជោគជ័យលើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ខណៈការរៀបចំយុទ្ធសាស្ដ្រនេះជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងឆ្ពោះទៅរកការបញ្ចេញឧស្ម័នស្មើសូន្យនៅកម្ពុជាក្នុងឆ្នាំ ២០៥០ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-04-27-1032-235468.html
ព្រះមហាក្សត្រកម្ពុជា និងនាយករដ្ឋមន្ត្រី ផ្ញើព្រះរាជសារជូនមេដឹកនាំឥណ្ឌា បង្ហាញពីការអបអរខួបទី៧០ នៃការបង្កើតចំណងការទូត និងភាពជាដៃគូដ៏រឹងមាំ
ក្នុងព្រះរាជសារផ្ញើជូនប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ព្រះមហាក្សត្រ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ នៃបេតិកភណ្ឌសាសនា ...
រី សុចាន់
https://www.postkhmer.com/national/2022-06-07-1735-237440.html
រដ្ឋាភិបាលត្រៀមកាត់ដីជិត ១៤ ០០០ ហិកតាជូនពលរដ្ឋជិត ៧ ពាន់គ្រួសារនៅជុំវិញបឹងទន្លេសាប
គិតមកទល់ពេលនេះផ្ទៃដីក្នុងតំបន់ ២ និងតំបន់ ៣ ជិត ១៤ ០០០ ហិកតា ត្រូវបានរាជរដ្ឋាភិបាលត្រៀមកាត់ឆ្វៀលផ្ដល់ជូនពលរដ្ឋជិត ៧ ពាន់គ្រួសារក្នុងខេត្តជុំវិញបឹងទន្លេសាបដែលបានរស់នៅ និងអាស្រ័យផលមុនឆ្នាំ ២០១២។ នេះបើតាមទិន្នន័យបឋមដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃទី ៧ ខែមិថុនា ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-06-09-1434-237498.html
យុវជនមកពីអាស៊ានចូលរួមជាមួយក្រសួងយុត្តិធម៌ និងអង្គការសង្គមស៊ីវិលក្នុងការសន្ទនា
យុវជនកម្ពុជាចំនួន ២៦ នាក់បានចូលរួមជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងតំណាងអង្គការសង្គមស៊ីវិលក្នុងព្រះរាជាណាចក្រ និងបណ្តាប្រទេសក្នុងតំបន់ ក្នុងការផ្លាស់ប្តូរទស្សនៈ និងយោបល់លើតួនាទីរបស់សង្គមស៊ីវិល និងការចូលរួមរបស់យុវជនក្នុងនយោបាយ និងការ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/youths-asean-join-justice-ministry-and-csos-dialogue