តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

34113 Newsរកឃើញសម្រាប់ "日本Tokyo Tech毕业证|QQ/微信:229 8881办东京工业大学毕业证书|办Titech假毕业证书文凭成绩单|办東京工業大学本科毕业证|办東工大硕士研究生学位证|如何申请东京工业大学Tokyo Institute of Technology fake Diploma Degree Transcript,frog=zm66hkc6"

កម្ពុជា-​ឡាវ ឯកភាព​គ្នា​សម្រេច​បើក​ច្រក​ព្រំដែន​បន្ថែម

កម្ពុជានិងសាធារណរដ្ឋប្រជាមានិតឡាវបានឯកភាពគ្នាបើកច្រកព្រំដែនបន្ថែមទៀតដើម្បីជួយសម្រួលពាណិជ្ជកម្មនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខណៈពេលដែលទំហំផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីនៅមិនទាន់មានច្រើនក៏ដោយ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន និងសមភាគីឡាវ លោក ថងលូង ស៊ីសូលីត (Thongloung Sisoulith) កាលពីម្សិលមិញ នៅវិមានសន្តិភាព ដែលមានរបៀបវារៈជាច្រើនទៀតត្រូវបានលើកយកមកពិភាក្សា ទាក់ទងនឹងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការថែរក្សាសន្តិភាពតាមតំបន់ព្រំដែន។ ...

ជា វណ្ណៈ
http://bit.ly/290fcqA

ផ្លែស្វាយនាំចេញទៅកាន់កូរ៉េខាងត្បូងត្រូវបានជាប់គាំង

កាលពីខែធ្នូ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងនាំដំណាប់ស្វាយពីប្រទេសកម្ពុជា ហើយព័ត៌មាននោះបានឱ្យសញ្ញាថាការនាំចេញផ្លែស្វាយរបស់កម្ពុជាបានកំពុងដំណើរការ។ យ៉ាងណាមិញ ការខ្វះខាតគ្រឿងម៉ាស៊ីននៅក្នុងប្រទេសកម្ពុជាមិនទាន់បានធ្វើឱ្យការនាំចេញនេះឆ្លើយតបទៅនឹងតម្រូវការកូរ៉េខាងត្បូងឡើយ នេះបើតាមក្រុមមន្ត្រីបានប្រាប់ឱ្យដឹង។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/28400/mango-exports-to-s--korea-stalled/

កម្ពុជា​ទាក់ទាញ​វិនិយោគ​

​រលក​ទី​៣​នៃ​ការ​វិនិយោគ​ថៃ​ កំពុង​ចាប់ផ្តើម​ហើយ​នៅ​ពេល​នេះ​ ជាមួយនឹង​ផែនការ​ជំនួញ​សម្រាប់​រយៈពេល​វែង​ ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មាន​ភាព​ចាស់ទំុ ហើយ​ទំនាក់​ទំនង​ថៃ​-​កម្ពុជា​ មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​។​​នៅ​ពេល​បច្ចុប្បន្ន​នេះ ...

Umesh Pandey
http://www.bangkokpost.com/business/news/692156/cambodia-calling

បក្ស​អំណាច​ខ្មែរ​បង្វែរ​លុយ​ទៅ​សង់​ផ្ទះ​នៅ​ព្រំដែន

គណបក្ស​អំណាច​ខ្មែរ​ដែល​ទើប​បង្កើត​ឡើង​ស្រប​ច្បាប់​នា​ពេល​ថ្មីៗ​កន្លង​មក​នេះ​បាន​ពន្យារពេល​ក្នុង​ការ​សាងសង់​ទីស្នាក់ការ​របស់​ខ្លួន​ហើយ​ផ្ទុយ​ទៅ​វិញ​​យក​​ប្រាក់​នោះ​ទៅ​សាងសង់​ផ្ទះ​​​នៅ​ជិត​ព្រំដែន​​វៀតណាម​។ នេះ​បើ​តាម ...

Alice Cuddy
http://bit.ly/1MUkXG3

ឧកញ៉ាជាសមាជិកព្រឹទ្ធិសភាបានឱ្យដឹងពីកិច្ចព្រមព្រៀងអគ្គីសនីជាមួយថៃ

ការ​ផលិត​អគ្គី​ស​នី​នៅ​កម្ពុជា​បាន​ឈាន​ដល់​២.៧១៤​ពាន់​លាន​គីឡូ​វាត់​កាលពី​ឆ្នាំ​មុន​ ដែល​ក្នុង​នោះ​ ១.៨៥១​លាន​គីឡូ​វាត់​ត្រូវ​បាន​ផលិត​ដោយ​វា​រី​អគ្គី​ស​នី​និង​ ៨៦៣.០២​លាន​គីឡូ​វាត់​ត្រូវ​បាន​ផលិត​ ដោយ​ថាមពល​ធ្យូងថ្ម ...

May Kunmakara
http://www.khmertimeskh.com/news/19173/tycoon-senator-opens-up-on-thai-power-deal/

លោក​នាយក​រដ្ឋមន្ត្រី អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ការពារ​ព្រៃ​ឈើ​ជាមួយ​រដ្ឋាភិបាល

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​ការ​កាប់​ឈើ​អាណា​ធិ​ប​តេ​យ្យ​ដោយសារ​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​មាន​គោលដៅ​តែ​មួយ​ក្នុង​ការ​ការពារ​ព្រៃឈើ​ ទោះជា​ពលរដ្ឋ​ពុំ​មែន​ជា​នគរបាល​យុត្តិធម៌ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2485KeC

ធនាគារពិភពលោក​នឹង​ធ្វើការ​បោះ​ឆ្នោត​ដើម្បី​ដកទណ្ឌកម្ម​ការ​ផ្តល់​ប្រាក់កម្ចី​រយៈពេល​៥​ឆ្នាំ​

នាយកប្រតិបត្តិនៃធនាគារពិភពលោកបានធ្វើការបោះឆ្នោតនៅថ្ងៃនេះ ដើម្បីបន្តគម្រោងជាថ្មីសម្រាប់គ្រួសារដែលបាត់បង់ ដីធ្លីនៅក្នុងប្រទេសកម្ពុជា ដែលកំពុងជួបប្រទះនឹងបញ្ហាធំ ដែលជាការសម្រេចក្នុងការដកទណ្ឌកម្មការផ្តល់ប្រាក់កញ្ចីទៅកាន់ប្រទេសដែលកើតមានបាតុកម្មជុំវិញការបង្ខំផ្លាស់ទីដោយរដ្ឋាភិបាល។ ...

Zsombor Peter
https://www.cambodiadaily.com/news/world-bank-to-vote-on-ending-punitive-5-year-funding-freeze-112778/

តំបន់​ទេសចរណ៍​កោះក្របី ​នឹង​បើក​ជា​សាធារណៈ​​ពាក់​កណ្តាល​ឆ្នាំ​២០១៧

គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កោះក្របី ដែលត្រូវបានវិនិយោគនូវទឹកប្រាក់ប្រមាណ ២០លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបើកជាសាធារណៈនៅពាក់កណ្តាលឆ្នាំ២០១៧ បន្ទាប់ពីសម្រេចបានប្រមាណ ៧០ភាគរយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍កោះក្របី នាពេលនេះជិតបញ្ចប់ការសាងសង់ហើយ ដែលសំណង់ដែលកំពុងសាងសង់សម្រេចបាន ៧០ភាគរយ។ លោកថា ចក្ខុវិស័យនៃការអភិវឌ្ឍកោះគឺជាគោលដៅទេសចរណ៍ដែលភាគច្រើនអ្នកទេសចរចូលចិត្តទៅកម្សាន្ត និងលំហែនៅតាមកោះ។ លោករដ្ឋមន្ត្រីថា រាល់ការអភិវឌ្ឍកោះទាំងអស់ត្រូវតែផ្តល់អាទិភាព និងសិក្សាលើផលប៉ះពាល់បរិស្ថានមុននឹងចាប់ផ្តើមអភិវឌ្ឍន៍គម្រោង។ ...

សុខ ចាន់
http://bit.ly/2bTwEAC

ព្រះសង្ឃ​​ជាច្រើន​អង្គ​មក​​គាំទ្រ​ព្រះសង្ឃ​​ដែល​ត្រូវ​បាន​គំរាម​ផ្សឹក

កាលពីម្សិលមិញ សកម្មជន​ជា​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​មក​ជួបជុំគ្នា​នៅ​វត្ត ​ស្ទឹងមាន​ជ័យ តវ៉ា​ទៅ​នឹង​សេចក្ដី​សម្រេច​ផ្សឹក​ព្រះសង្ឃ​​​មួយ​​អង្គ​ដែលតាម​ចោទ​ថា បាន​បោះ​ពុទ្ធប្ប​ដិមា​ចូល​ទៅ​ក្នុង​ស្រះទឹក​​​កខ្វក់​ ដោយ​អះអាង​​ថា ព្រះអង្គ​ត្រូវ​បាន​គេ​ទម្លាក់​កំហុស ពីព្រោះ ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/dozens-rally-to-support-monk-threatened-with-defrocking-102209/

បម្រាម​ផ្សព្វផ្សាយ​ភាពយន្ត​បរទេស​នៅ​"​ម៉ោង​មាស​"​ចាប់តាំងពី​ឆ្នាំ​ថ្មី​តទៅ​

សារាចរ​ហាមឃាត់​ការ​បញ្ចាំង​ខ្សែភាពយន្ត​បរទេស​ក្នុងអំឡុងពេល​”​ម៉ោង​មាស​”​ដោយ​លោកនាយក​រដ្ឋមន្ត្រី​នៅ​តាម​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​អនុវត្ត​យ៉ាង​តឹង​រឹង​ចាប់តាំងពី​ថ្ងៃ​ទី​០១​ ខែមករា​ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​។​ ...

Chea Vannak
http://www.khmertimeskh.com/news/18953/prime-time-ban-on-foreign-productions-from-new-year/

គណៈកម្មការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​​​​បញ្ជូន​២៦​សុំ​ណុំ​រឿង​ទៅ​តុលាការ​

គណៈ​កម្មការ​ជាតិដើម្បី​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ព្រៃឈើបាន​កសាង​សំណុំរឿង​បញ្ជូន​ពាក្យ​បណ្ដឹង​សរុប​ចំនួន​២៦​ករណីទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​៣បន្ទាប់​ពី​​ប្រតិបត្តិការ​ការងារ​ជាង​១ខែ​មកប៉ុន្តែ​តុលាការ​មិនទាន់​ចេញ​ដីកាកោះ និង​ដីកា​បង្គាប់​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​នៅឡើយ។ នេះ​បើ​យោង​ទៅ​តាម​ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1XLEtYn

ក្រុមហ៊ុនសិង្ហបុរី HLH Group គ្រោង ១០លានដុល្លារសម្រាប់ឧទ្យានកសិដ្ឋានកែច្នៃម្ហូបអាហារ

ក្រុមហ៊ុន​ HLH​ Group​ Ltd ​ដែល​បាន​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហ​បុរី​នឹង​វិនិយោគ​ ១០​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​ឧទ្យាន​កែ​ច្នៃ​ម្ហូបអាហារ​កសិកម្ម​មួយ​ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ​ក្រោយ​នេះ​ នេះ​បើ​តាម​ Singapore​ Business​ Review​បាន ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23911/singapore---s-hlh-group-plans--10-million-farm-food-processing-park/

សមត្ថកិច្ច​អន្តោប្រវេសន៍ ​ចាប់​ខ្លួន​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់ ជិត​១០០​នាក់

ជនជាតិវៀតណាមជិត១០០នាក់ដែលកំពុងរស់នៅខុសច្បាប់ក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅត្រូវបានសមត្ថកិច្ចនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃសុក្រ និងកំពុងសាកសួរមុនពេលបញ្ជូនទៅកាន់ប្រទេសដើមវិញ។ ជនជាតិវៀតណាម ចំនួន៩៣នាក់ ក្នុងនោះស្រីចំនួន ៣៤ នាក់ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យនៅតាមបន្ទប់ជួល និងរកឃើញថា ជនអន្តោប្រវេសន៍វៀតណាម ទាំងនោះបានចូលមករស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ មិនមានលិខិតស្នាមត្រឹមត្រូវ។ ពួកគេត្រូវបានបញ្ជូនទៅសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរបន្ថែមទៀត។ ...

មុំ គន្ធា
http://bit.ly/29ozGgU

បក្ស​ប្រឆាំង សម្រេច​ចូល​ប្រជុំ​សភាជាតិ​អាទិត្យ​ក្រោយ

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងបាន​សម្រេច​បញ្ចប់​កិច្ច​ពហិការ​សភា​ជាង​កន្លះ​ឆ្នាំ​មកនេះ ហើយ​គ្រោង​នឹង​វិល​ចូល​ប្រជុំ​សភា​ពេញ​អង្គ​វិញ​នៅ​ថ្ងៃ​ទី ២២ ខែវិច្ឆិកា​ខាង​មុខ​នេះ ដោយ​អះអាង​ធ្វើ​បែប​នេះ ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ។តំណាង​រាស្ត្រ​បក្ស​សង្គ្រោះជាតិ បាន​ពហិការ​ប្រជុំ​សភា នៅ ...

តាំង វីដា
http://bit.ly/2gkh30d

ជប៉ុន​ គ្រោង​$១០០​លាន ​​បង្កើត​មន្ទីរពិសោធន៍​ត្រី​ទឹកសាប​នៅ​ភ្នំពេញ

កន្លែង​ចិញ្ចឹម​ត្រីនិង​ជា​មន្ទីរពិសោធន៍​ត្រី​ទឹកសាប​លើក​ដំបូង​បង្អស់គ្រោង​នឹង​សាងសង់​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ពេល​ខាង​មុខ ដើម្បី​បម្រើ​ដល់​ការងារ​ពិសោធន៍ និង​អភិរក្ស​ត្រី​ទឹកសាប​នៅ​កម្ពុជា។ ការ​បង្កើត​មន្ទីរពិសោធន៍​ត្រី​ទឹកសាប​នេះ ក៏​មាន​ទិស​ដៅ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​ផង​ដែរ តាមរយៈ ...

លោក ហ៊ុន សែន បក្សប្រឆាំង​កុំ​ចង់​បង្ក្រាបបក្សប្រជា​ជនកម្ពុជា ​មាន​ទ័ពក្នុងដៃ​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ឌឺដង​ទៅ​គណបក្ស​ប្រឆាំង ដែល​ធ្លាប់​ប្រកាស​ត្រៀម​បង្ក្រាប​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​២០១៨ ថា ​កុំ​ប្រកាស​ត្រៀម​បង្ក្រាប​គណបក្ស​ប្រជាជន ​ឲ្យ​សោះ ប្រសិន​ជា​លទ្ធផល​បោះឆ្នោត​មិន​ទាន់​ចេញ​ជា​ផ្លូវការ ស្រប​ពេល​ដែល​កម្លាំង​ប្រដាប់​អាវុធ​កំពុង​ស្ថិត ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2l1yQY0

កន្ធាយ​ដ៏កម្រ​ ១៥០ ​ក្បាល​ត្រូវ​បាន​លែង​ក្នុង​ជម្រក​ធម្មជាតិ

សត្វ​កន្ធាយ​ក្បាល​កង្កែប​ (​ឬ​ល្មិច​) ​ដែល​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សកលលោក​ចំនួន​ ១៥០ ​ក្បាល​ត្រូវ​បាន​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ (WCS) ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ និង​សម្ព័ន្ធ​ដើម្បី​​ការ​រស់រាន​នៃ​ប្រភេទ​សត្វ​អណ្តើក​ដោះលែង​ឲ្យ ...

Jovina Chua
http://bit.ly/2sXMqUg

ក្រុមហ៊ុន​ធំៗ​បួន​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​

​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​រុករក​រ៉ែ​ចំនួន​ ៤​ ដើម្បី​ទាញ​យក​រ៉ែ​ និង​លោហៈ​មាន​តម្លៃ​នៅ​ក្នុង​ខេត្ត​ចំនួន​ ៤​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លៃ​ង​ការណ៍​ចេញ​ដោយ​ក្រសួង​។​ ក្រុមហ៊ុន​ទាំង​បួន​នោះ​រួម ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/39684/four-large-companies-bag-mining-licences/

ពលរដ្ឋមិនព្រមចាកចេញខណៈបិទទំនប់សេសាន

ខណៈកម្ពស់ទឹកនៅក្បាលទំនប់វារីអគ្គិសនីសេសានក្រោម២ បានឡើង១ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកទាំង១០នោះ មានពលរដ្ឋខ្លះកំពុងតែដឹកជញ្ជូនទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព ប៉ុន្តែពួកគាត់បានប្រកាន់ជំហរមិនព្រមចាកចេញទេ ដោយនាំគ្នាកាប់ឫស្សីបណ្តែតផ្ទះបន្តរស់នៅលើទឹក។ ...

ផាក់ ស៊ាងលី
http://bit.ly/2utSNPL

ខ្មែរអ៊ិស្លាមបង្កើតភូមិថ្មី

បងប្អូនខ្មែរអ៊ិស្លាមប្រមាណជាង ៣០ គ្រួសារ ដែលប្រឈមក្នុងការរស់នៅលើទូកដ៏លំបាកជាច្រើនឆ្នាំ បានប្រមូលថវិកា​ រួមគ្នាទិញដីមួយកន្លែង ដើម្បីបង្កើតភូមិតូចមួយ ស្ថិតនៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។​ ...

សុទ្ធ គឹមសឿន
http://bit.ly/2BMQ85f

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GghBP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!