បក្ស​ប្រឆាំង សម្រេច​ចូល​ប្រជុំ​សភាជាតិ​អាទិត្យ​ក្រោយ

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងបាន​សម្រេច​បញ្ចប់​កិច្ច​ពហិការ​សភា​ជាង​កន្លះ​ឆ្នាំ​មកនេះ ហើយ​គ្រោង​នឹង​វិល​ចូល​ប្រជុំ​សភា​ពេញ​អង្គ​វិញ​នៅ​ថ្ងៃ​ទី ២២ ខែវិច្ឆិកា​ខាង​មុខ​នេះ ដោយ​អះអាង​ធ្វើ​បែប​នេះ ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ។

តំណាង​រាស្ត្រ​បក្ស​សង្គ្រោះជាតិ បាន​ពហិការ​ប្រជុំ​សភា នៅ​ចុង​ខែ​ឧសភា ឆ្នាំ២០១៦ បន្ទាប់​ពី​សមត្ថកិច្ចបាន​ប៉ុនប៉ង​ចាប់​ខ្លួន​ប្រធាន​ស្តីទី​បក្ស​លោក កឹម សុខា ដែល​មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​អាស្រូវ​ស្នេហា​ជាមួយ​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។…

តាំង វីដា
http://bit.ly/2gkh30d