ព័ត៌មាន​

​ការ​កើនឡើង​ការ​នាំ​ចេញ​ឈើ​ទៅ​កាន់​ប្រទេស​វៀតណាម​

​ទិន្នន័យ​ពន្ធគយ​បាន​បង្ហាញ​ថា​ តម្លៃ​ឈើ​ហ៊ុប​ និង​ឈើ​អារ​ដែល​បាន​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​មុន​បាន​កើនឡើង​ប្រហែល​ ៣១,៥​ លាន​ដុល្លារ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​។​ ទិន្នន័យ​របស់​វៀតណាម​ដែល​ទទួល​បាន​ដោយ​កាសែត ...

ម៉ៃ គុណធារ៉ា
http://www.khmertimeskh.com/50107116/rise-timber-exports-vietnam/

របាយការណ៍៖ គម្រោង​វារី​អគ្គិសនី​សេសាទ​ក្រោម​២​ កំពុង​បំផ្លាញ​ព្រៃ​ឈើ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​​

យ៉ាង​ហោច​ណាស់​ក៏​មាន​ម៉ាស៊ីន​រ៉ៃ​ខ្នាត​យក្ស​ប្រមាណ ៤០​គ្រឿងនិង​មាន​ឡាន​ដឹក​​ឈើ​ធំៗ បាន​ដឹ​កជញ្ជូន​ឈើ​ចូល​នៅ​ក្នុង​រោងចក្រ​អារឈើ​១០​គ្រឿង​ក្នុង​រយៈពេល​មួយ​ម៉ោង នៅ​ក្នុង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​តាម​បណ្តោយ​ទន្លេ​សេសាន ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែគរ ឃុំ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2fHYDmP

​ក្រុមហ៊ុន ​វី អេនើជី ឡូជីស្ទីក ដេញ​ថ្លៃ​ឈើ​បាន​ជិត​$១៥​លាន​

គណៈ​កម្មការ​ដេញ​ថ្លៃ​ឈើនិង​កូន​ឈើបាន​សម្រេច​យល់​ព្រម​ជាមួយ​ការ​ដេញ​ថ្លៃ​របស់​ក្រុមហ៊ុន​វីអេនើជីឡូជីស្ទីកក្នុង​តម្លៃជិត​១៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិកលើ​ចំនួន​ឈើ​ប្រមាណ​ជាង ៦​ម៉ឺន​ម៉ែត្រគូប ដែល​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ចាប់​បាន​ក្នុង​ប្រតិបត្តិការ​នា​ពេល​កន្លង​មក។  ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2e334Xh

៩​ខែ ​មាន​សំណុំ​រឿង​បទ​ល្មើស​ព្រៃ​ឈើ ​ចំនួន​១១៦៦​ ករណី

រយៈពេល​ ៩​ខែ​ដើម​ឆ្នាំ​២០១៦​ នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​សំណុំរឿង​បទ​ល្មើស​ព្រៃ​ឈើ សត្វ​ព្រៃ និង​បទ​ល្មើស​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ សរុប​ចំនួន ១១៦៦​ករណី ដែល​ក្នុង​នោះ សំណុំរឿង​ចំនួន​ ៨៧៣​ករណី​បាន​បញ្ជូន​ទៅ​តុលាការ និង​រក​ចំណូល​ពី​វិស័យ​ព្រៃ​ឈើ និង​វិស័យ​ជលផល បាន​ប្រមាណ​ជាង​ ៤.៥ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2eQjG6t

ក្រសួង​បរិស្ថាន​ សហការ​ជាមួយ​វៀតណាម បិទ​ច្រក​ព្រំដែន​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​

លោក​សាយ​សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​ថ្លែង​ថា​ ក្រសួង​បាន​សហការ​ជាមួយ​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​ ដែល​ល្បី​ក្នុង​ការ​ទិញ​ផល​ និង​អនុ​ផល​ព្រៃឈើ​ពី​ប្រទេស​កម្ពុជា​ និង​បាន​បិទ​ច្រកព្រំដែន​ទាំងស្រុង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2dCWwAk

គណៈកម្មការ​​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ថា បទ​ល្មើស​នៅ​តែ​​មាន

ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំដាក់ព្រៃចំនួន៥កន្លែងដែលមានផ្ទៃដីចំនួនជិត១លានហិកតារទៅជាតំបន់ការពារធម្មជាតិ ប៉ុន្តែបានសម្រេចកាត់ខេត្តព្រះវិហារ ចេញពីតំបន់ការពារធម្មជាតិព្រៃឡង់ ដោយសារតែជាតំបន់ព្រៃរិចរិល។ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏នៅតែមានការកាប់ឈើ និងការដឹកឈើខុសច្បាប់ដដែល ដោយប្រើជាទ្រង់ទ្រាយតាមរយៈម៉ូតូ និងរថយន្តសុំាយ៉ុង។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cGvtWA

លោក​នាយក​រដ្ឋមន្ត្រី​ចេញ​បញ្ជា​ឲ្យ​អភិបាល​ខេត្ត​ត្បូងឃ្មុំ តាម​ចាប់​មេខ្លោង​ជួញដូរ និង​កាប់​ព្រៃឈើ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ កន្លងទៅបានបញ្ជាឲ្យលោក ប្រាជ្ញ ចាន់ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការលប់បំបាត់រាល់សកម្មភាពកាប់ឈើ ការដឹកឈើខុសច្បាប់នៅខេត្តត្បូងឃ្មុំ និងចាប់មេខ្លោងធំ ដែលនៅពីក្រោយការជួញដូរ និងកាប់ឈើប្រណិត។ បទបញ្ជានេះ ត្រូវបានប្រកាសឡើងក្នុងពេលលោកបានជួបជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមគេហទំព័របណ្ដាញទំនាក់ទំនងសង្គម Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសពីលទ្ធផល ក្រោយកិច្ចជំនួប។ លោកបានសរសេរបន្ថែមថា ក្នុងកិច្ចជំនួប លោកបានសង្កត់ធ្ងន់លើការបញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ទាំងស្រុងនៅក្នុងខេត្តត្បូងឃ្មុំ នេះ។ លោកបានបញ្ជាទៅលោកអភិបាលខេត្តជាអ្នកទទួលខុសត្រូវ និងបញ្ជាផ្ទាល់ទៅកម្លាំងទាំង ៣ប្រភេទមាន ប៉ូលិស ប៉េអិម និងទាហានខេត្ត ត្រូវអនុវត្តការងារនេះឲ្យបានដាច់ខាត។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2bHAQnP

រថយន្តដឹកឈើត្រូវបានរឹបអូសក្នុងខេត្តក្រចេះ

មន្ត្រីប៉ូលីសសហការជាមួយមន្ត្រីរដ្ឋាភិបាលនៅក្នុងខេត្តក្រចេះបានចាប់បានរថយន្តដែលដឹកសុទ្ធតែឈើប្រណីតនៅក្នុងស្រុកចិត្របុរី ភូមិចង្ក្រង់ កាលពីរសៀលថ្ងៃសៅរ៍។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/27871/timber-truck-seized-in-kratie/

ក្រសួងឲ្យ​សាធារណជន​ចូល​រួម​ដេញថ្លៃ​ឈើ​នៅ​ខេត្ត​ស្ទឹង​ត្រែង​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសទៅដល់សាធារណជនដាក់ពាក្យចូលរួមដេញថ្លៃលក់ឈើ និងកូនឈើ ដែលត្រូវបានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ រឹបអូសបាននៅក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ដែលមានឈើសរុបជាង ២៦៥ម៉ែត្រគូប ដែលតម្លៃមូលដ្ឋានចាប់ពីជិត ៣៧៩ លានរៀល ស្មើនឹងជាង ៩ម៉ឺនដុល្លារអាមេរិក ចាប់ពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកក្កដា។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2aaAdRe

ព្រៃឡង់នៅតែមានការចូលកាប់ឈើ៖ សហគមន៍

ការកាប់ព្រៃឈើនៅតែបន្តរាលដាលនៅក្នុងព្រៃឡង់ ជាភស្តុតាងដែលបង្ហាញថាការជម្រុញដើម្បីដាក់ដី ៤០០,០០០ហិកតា ទៅក្នុងតំបន់ការពាររបស់រដ្ឋាភិបាលគឺ មិនមានប្រសិទ្ធិភាព នេះបើយោងតាមសកម្មជនានាក៏ដូចជាបណ្តាញសហគមន៍ព្រៃឡង់ចេញសេចក្តីរាយការណ៍កាលពីម្សិលមិញ។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26693/prey-lang-still-logged--community/

ក្រសួងសេដ្ឋកិច្ច​ ប្រកាស​ឲ្យ​សា​ធារណជន​ចូល​រួម​ដេញ​ថ្លៃ​ឈើ​ដែល​បង្ក្រាប​បាន​

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសទៅដល់សាធារណជនដាក់ពាក្យចូលរួមដេញថ្លៃលក់ឈើនិងកូនឈើដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើរឹបអូសបាននៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីពីក្រុមហ៊ុនឯកជនចំនួន៧ ដែលមានឈើសរុបជាង ៦ម៉ឺនម៉ែត្រគូបដែលតម្លៃមូលដ្ឋានចាប់ពីជិត៤៩ពាន់លានរៀលស្មើនឹងជាង ១២ លានដុល្លារអាមេរិក ចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី២២ ខែមិថុនានិងដេញថ្លៃចាប់ពីថ្ងៃទី២៧មិថុនា ដល់ថ្ងៃទី ១ ខែកក្កដា។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1VJaXUM

លោក សាយ​ សំអាល់​ ថា កម្ពុជា​បិទ​ទាំង​ស្រុង​ចំពោះ​ការ​ដឹក​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម

រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់បានឲ្យដឹងថាកម្ពុជាបានបិទទាំងស្រុងក្នុងការនាំឈើចេញតាមច្រកកម្ពុជាវៀតណាមដើម្បីបញ្ចប់ការលួចកាប់ឈើទ្រង់ទ្រាយធំព្រមទាំងស្នើទៅរដ្ឋាភិបាលឲ្យលុបចោលព្រៃសម្បទានទាំងអស់ដែលបានលុបចោលតាំងពីឆ្នាំ១៩៩៨ ដែលមិនទាន់បានអនុវត្តន៍។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/211Qf1V

មន្ត្រី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​ ព្រៃ​ឈើ​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​៤​ឆ្នាំ​ចុង​ក្រោយ

ធនធានគម្របព្រៃឈើបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងកំឡុងពេលចុងក្រោយនេះពីចំនួន៧៣,០៤ ភាគរយមកនៅត្រឹម ៤៩,៤៨ ភាគរយហើយចំនួននេះនឹងបន្តធ្លាក់ចុះបន្ថែមទៀតដោយសារតែបទល្មើសព្រៃឈើ រួមទាំងការកាប់ដុតទន្ទ្រានយកដីព្រៃ ព្រៃឈើ និងព្រៃលិចទឹកធ្វើជាកម្មសិទ្ធិឯកជននៅតែកើតមាន។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1XmfjRK

នាយករដ្ឋ​មន្ត្រី​ ​​ប្រកាស ឲ្យ​ដាក់​ដេញថ្លៃ​ឈើ​ដែល​រឹប​អូស​បាន​ដោយខុស​ច្បាប់​

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃម្សិលមិញបានប្រកាសជាសាធារណៈថាឈើជាង៧ម៉ឺនម៉ែត្រគូបដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រតិបត្តិការទ្រង់ទ្រាយធំនៅនៅក្នុងភូមិសាស្ត្រភាគឦសានកន្លងមកនោះ នឹងត្រូវដាក់ឲ្យដេញថ្លៃក្នុងស្រុក បើទោះជាលោកធ្លាប់បានអះអាងពីមុនមកថា ឈើដែលចាប់បានពីបទល្មើសត្រូវបញ្ឈប់ការដាក់ឲ្យដេញថ្លៃនាំចេញ និងបង្វែរទៅឲ្យក្រសួងអប់រំ ក៏ដោយ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1TDRtel

លោក​នាយក​រដ្ឋមន្ត្រី អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ការពារ​ព្រៃ​ឈើ​ជាមួយ​រដ្ឋាភិបាល

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​ការ​កាប់​ឈើ​អាណា​ធិ​ប​តេ​យ្យ​ដោយសារ​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​មាន​គោលដៅ​តែ​មួយ​ក្នុង​ការ​ការពារ​ព្រៃឈើ​ ទោះជា​ពលរដ្ឋ​ពុំ​មែន​ជា​នគរបាល​យុត្តិធម៌ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2485KeC

គណៈកម្មការបង្ក្រាប​ព្រៃ​ឈើ​ ​​ប្តឹង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋ​កិច្ច​ចំនួន​៥​ទៅ​តុលាការ

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ប្ដឹង​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋ​ចំនួន​៦​និង​បុគ្គល​មួយ​ចំនួន​ទៅ​តុលាការខេត្ត​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​ស្តុក​ទុក​ឈើ​របស់​ក្រុមហ៊ុន​និង​ឃ្លាំង​ស្តុក​ឈើ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1P3bAQN

គណៈកម្មការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​​​​បញ្ជូន​២៦​សុំ​ណុំ​រឿង​ទៅ​តុលាការ​

គណៈ​កម្មការ​ជាតិដើម្បី​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ព្រៃឈើបាន​កសាង​សំណុំរឿង​បញ្ជូន​ពាក្យ​បណ្ដឹង​សរុប​ចំនួន​២៦​ករណីទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​៣បន្ទាប់​ពី​​ប្រតិបត្តិការ​ការងារ​ជាង​១ខែ​មកប៉ុន្តែ​តុលាការ​មិនទាន់​ចេញ​ដីកាកោះ និង​ដីកា​បង្គាប់​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​នៅឡើយ។ នេះ​បើ​យោង​ទៅ​តាម​ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1XLEtYn

បទល្មើស​ព្រៃឈើ​បង្ក្រាប​បាន​ច្រើន​នៅ​ខេត្ត​មណ្ឌលគិរី ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ

តាម​រយៈ​ប្រតិបត្តិការ​ការងារ​ជាង​១​ខែ​មកគណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់និង​បង្ក្រាប​បទល្មើស​ព្រៃឈើបាន​រក​ឃើញ​ថាបទល្មើស​ព្រៃ​ឈើ​ភាគ​ច្រើន​មាន​នៅ​ខេត្ត​មណ្ឌលគិរីខេត្ត​ក្រចេះនិង​ខេត្ត​ត្បូងឃ្មុំ។ជា​មួយ​គ្នា​នេះ​មន្ត្រី​ជំនាញ​ក៏​បាន​អះអាង​ថា បទល្មើស​ព្រៃឈើ​ទូទាំង​ប្រទេស​ត្រូវ​បាន​បង្ក្រាប​ស្ទើរ​ទាំងស្រុង ...

តាំង វីដា
http://bit.ly/1VAR1AC

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eZTRZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!